Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យេរេមា 24:9 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

9 យើង​នឹង​ប្រគល់​គេ​ទៅ​ឲ្យ​ត្រូវ​សាត់​អណ្តែត នៅ​កណ្ដាល​អស់​ទាំង​នគរ​នៅ​ផែនដី ឲ្យ​បាន​សេចក្ដី​អាក្រក់ ដើម្បី​ឲ្យ​គេ​បាន​ជា​ទី​ដៀល‌ត្មះ ជា​ពាក្យ​ទំនៀម ជា​ទី​អុច‌អាល ហើយ​ជា​ទី​ផ្ដាសា នៅ​គ្រប់​ទី​កន្លែង​ណា​ដែល​យើង​នឹង​បណ្តេញ​ទៅ​នោះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

9 យើង​នឹង​ធ្វើ​ឲ្យ​នគរ​ទាំង​ប៉ុន្មាន​នៅ​លើ​ផែនដី​ភ័យ​តក់‌ស្លុត ដោយ​ឃើញ​ពួក​គេ​វេទនា​បែប​នេះ។ គ្រប់​ទី​កន្លែង​ដែល​យើង​កម្ចាត់‌កម្ចាយ​ពួក​គេ​ឲ្យ​ទៅ​នៅ មនុស្ស‌ម្នា​នឹង​មាក់‌ងាយ ចំអក​ឲ្យ​ពួក​គេ ព្រម​ទាំង​យក​ឈ្មោះ​ពួក​គេ​ទៅ​ជេរ​ប្រមាថ និង​ដាក់​បណ្ដាសា​គ្នា​ទៀត​ផង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

9 អញ​នឹង​ប្រគល់​គេ​ទៅ​ឲ្យ​ត្រូវ​សាត់​អណ្តែត នៅ​កណ្តាល​អស់​ទាំង​នគរ​នៅ​ផែនដី​វិញ ឲ្យ​បាន​សេចក្ដី​អាក្រក់ ដើម្បី​ឲ្យ​គេ​បាន​ជា​ទី​ដៀល‌ត្មះ ជា​ពាក្យ​ទំនៀម ជា​ទី​អុច‌អាល ហើយ​ជា​ទី​ផ្តាសា នៅ​គ្រប់​ទី​កន្លែង​ណា​ដែល​អញ​នឹង​បណ្តេញ​ទៅ​នោះ

សូមមើលជំពូក ចម្លង

អាល់គីតាប

9 យើង​នឹង​ធ្វើ​ឲ្យ​នគរ​ទាំង​ប៉ុន្មាន​នៅ​លើ​ផែនដី​ភ័យ​តក់‌ស្លុត ដោយ​ឃើញ​ពួក​គេ​វេទនា​បែប​នេះ។ គ្រប់​ទី​កន្លែង​ដែល​យើង​កំចាត់‌កំចាយ​ពួក​គេ​ឲ្យ​ទៅ​នៅ មនុស្ស‌ម្នា​នឹង​មាក់‌ងាយ ចំអក​ឲ្យ​ពួក​គេ ព្រម​ទាំង​យក​ឈ្មោះ​ពួក​គេ​ទៅ​ជេរ​ប្រមាថ និង​ដាក់​បណ្ដាសា​គ្នា​ទៀត​ផង។

សូមមើលជំពូក ចម្លង




យេរេមា 24:9
29 ការដាក់ឲ្យឆ្លើយតបគ្នា  

នោះ​យើង​នឹង​កាត់​សាសន៍​អ៊ីស្រា‌អែល​ចេញ​ពី​ស្រុក​ដែល​យើង​បាន​ឲ្យ​ដល់​គេ ហើយ​ព្រះ‌វិហារ​នេះ​ដែល​យើង​បាន​ញែក​ចេញ​ជា​បរិសុទ្ធ សម្រាប់​ឈ្មោះ​របស់​យើង នោះ​យើង​នឹង​បោះ‌បង់​ចោល​ពី​មុខ​យើង​ចេញ ដូច្នេះ សាសន៍​អ៊ីស្រា‌អែល​នឹង​ត្រឡប់​ជាទី​ប្រៀប​ផ្ទឹ​ម ហើយ​ជា​ទី​ដំណៀល នៅ​ក្នុង​ពួក​សាសន៍​ទាំង​អស់។


យើង​នឹង​ដក​អ្នក​រាល់​គ្នា​ចេញ​ពី​ស្រុក​ដែល​យើង​បាន​ឲ្យ​ដល់​អ្នក​រាល់​គ្នា រួច​ដំណាក់​នេះ​ដែល​យើង​បាន​ញែក​ជា​បរិសុទ្ធ ទុក​សម្រាប់​ឈ្មោះ​យើង នោះ​យើង​នឹង​បោះ‌បង់​ចោល​ពី​ភ្នែក​របស់​យើង ឲ្យ​បាន​ត្រឡប់​ជាពាក្យ​ពោល និង​ជា​ពាក្យ​ចំអក ក្នុង​ចំណោម​អស់​ទាំង​សាសន៍។


កាល​ទូល‌បង្គំ​យក​សំពត់​ធ្មៃ មក​ធ្វើ​ជា​សម្លៀក‌បំពាក់ នោះ​ទូល‌បង្គំ​ត្រឡប់​ជា​ពាក្យ លេង​សើច​របស់​គេ។


ហេតុ​នោះ យើង​បាន​បន្ទាប​ពួក​មេ​នៃ​ទី​បរិសុទ្ធ ក៏​បាន​ប្រគល់​ពួក​យ៉ាកុប​ទៅ​ឲ្យ​ត្រូវ​បណ្ដាសា និង​ឲ្យ​ពួក​អ៊ីស្រា‌អែល​ត្រូវ​គេ​ត្មះ‌តិះ‌ដៀល»។


អ្នក​រាល់​គ្នា​នឹង​បន្ត​ឈ្មោះ​របស់​អ្នក ទុក​ជា​ទី​ផ្ដាសា​ដល់​ពួក​រើស​តាំង​របស់​យើង ហើយ​ព្រះ‌អម្ចាស់‌យេហូវ៉ា​នឹង​សម្លាប់​អ្នក ព្រះ‌អង្គ​នឹង​ដាក់​ឈ្មោះ​ផ្សេង​ទៀត ឲ្យ​ដល់​ពួក​អ្នក​បម្រើ​របស់​ព្រះ‌អង្គ។


យើង​នឹង​បោះ​ទៅ​កណ្ដាល​អស់​ទាំង​សាសន៍​នៅ​ផែនដី ដោយ​ព្រោះ​ម៉ាណា‌សេ ជា​បុត្រា​ហេ‌សេ‌គា ស្តេច​ស្រុក​យូដា និង​ការ​ដែល​ទ្រង់​បាន​ប្រព្រឹត្ត​នៅ​ក្រុង​យេរូ‌សាឡិម។


យើង​នឹង​ធ្វើ​ឲ្យ​ទី​ក្រុង​នេះ​ទៅ​ជា​ទី​ស្រឡាំង‌កាំង ហើយ​ជា​ទី​ដែល​គេ​នឹង​ធ្វើ​ស៊ីស‌ស៊ូស អ្នក​ណា​ដែល​ដើរ​មក​ជិត គេ​នឹង​ភាំង​ឆ្ងល់ ហើយ​នឹង​ធ្វើ​ស៊ីស‌ស៊ូស ដោយ​ព្រោះ​គ្រប់​ទាំង​សេចក្ដី​វេទនា​របស់​ក្រុង​នេះ។


គឺ​ក្រុង​យេរូ‌សាឡិម និង​ទី​ក្រុង​ស្រុក​យូដា​ទាំង​ប៉ុន្មាន ព្រម​ទាំង​ស្ដេច និង​ពួក​ចៅ‌ហ្វាយ​របស់​គេ​ផង ដើម្បី​ឲ្យ​គេ​ទៅ​ជា​ទី​ខូច‌បង់ ជា​ទី​ស្រឡាំង‌កាំង ជា​ទី​ដែល​គេ​ធ្វើ​ស៊ីស‌ស៊ូស ហើយ​ជា​ទី​ផ្ដាសា​ដូច​ជា​សព្វ​ថ្ងៃ​នេះ


នោះ​យើង​នឹង​ធ្វើ​ឲ្យ​វិហារ​នេះ​បាន​ដូច​ជា​ស៊ីឡូរ ហើយ​នឹង​ធ្វើ​ឲ្យ​ទី​ក្រុង​នេះ​ត្រឡប់​ជា​ទី​ផ្ដាសា ដល់​អស់​ទាំង​សាសន៍​នៅ​ផែនដី​ផង។


យើង​នឹង​ដេញ​តាម​គេ ដោយ​ដាវ អំណត់ និង​អាសន្ន‌រោគ ព្រម​ទាំង​ប្រគល់​គេ​ទៅ​ឲ្យ​ត្រូវ​រសាត់​អណ្តែត នៅ​កណ្ដាល​អស់​ទាំង​សាសន៍​នៅ​ផែនដី ឲ្យ​បាន​ជា​ទី​ផ្ដាសា ជា​ទី​ស្រឡាំង‌កាំង ហើយ​ជា​ទី​ដែល​គេ​ធ្វើ​ស៊ីស‌ស៊ូស​ឲ្យ និង​ជា​ទី​ត្មះ‌តិះ‌ដៀល​នៅ​កណ្ដាល​អស់​ទាំង​សាសន៍ ដែល​យើង​នឹង​បណ្តេញ​គេ​នោះ


ឯ​ពួក​ឈ្លើយ ជា​សាសន៍​យូដា ដែល​នៅ​ក្រុង​បាប៊ីឡូន នឹង​យក​រឿង​នោះ​ប្រើ​ជា​ពាក្យ​ផ្ដាសា​ដល់​អ្នក​ដទៃ​ថា សូម​ព្រះ‌យេហូវ៉ា​ធ្វើ​ឲ្យ​អ្នក​បាន​ដូច​ជា​សេដេគា និង​អ័ហាប់ ដែល​ស្តេច​បាប៊ីឡូន​បាន​ឆ្អើរ​លើ​ភ្លើង​នោះ​ចុះ


ហេតុ​នោះ ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា៖ អ្នក​រាល់​គ្នា​មិន​បាន​ស្តាប់​តាម​យើង ដើម្បី​ប្រកាស​ប្រាប់​ពី​សេចក្ដី​ប្រោស​លោះ​ដល់​បង‌ប្អូន​អ្នក​រៀង​ខ្លួន និង​ដល់​អ្នក​ជិត​ខាង​អ្នក​រៀង​ខ្លួន​ទេ ដូច្នេះ ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា៖ យើង​ប្រកាស​ប្រាប់​ពី​សេចក្ដី​ប្រោស​លោះ​ដល់​អ្នក​រាល់​គ្នា​វិញ គឺ​ឲ្យ​រួច​ទៅ​ដល់​ដាវ ដល់​អាសន្ន‌រោគ ហើយ​ដល់​អំណត់​ដែរ យើង​នឹង​ធ្វើ​ឲ្យ​អ្នក​រាល់​គ្នា​ត្រូវ​សាត់​អណ្តែត នៅ​ក្នុង​ចំណោម​អស់​ទាំង​នគរ​នៅ​ផែនដី។


ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ជា​ព្រះ​របស់​សាសន៍​អ៊ីស្រា‌អែល មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា៖ "កំហឹង និង​សេចក្ដី​ក្រោធ​របស់​យើង ដែល​បាន​ចាក់​ចេញ​ទៅ​លើ​ពួក​អ្នក នៅ​ក្រុង​យេរូ‌សាឡិម​ជា​យ៉ាង​ណា នោះ​សេចក្ដី​ក្រោធ​របស់​យើង នឹង​ត្រូវ​ចាក់​ចេញ លើ​អ្នក​រាល់​គ្នា​យ៉ាង​នោះ​ដែរ គឺ​ក្នុង​កាល​ដែល​ចូល​ទៅ​ក្នុង​ស្រុក​អេស៊ីព្ទ​នោះ នៅ​ស្រុក​នោះ អ្នក​រាល់​គ្នា​នឹង​ត្រឡប់​ទៅ​ជា​ទី​ត្មះ‌តិះ‌ដៀល ជា​ទី​ស្រឡាំង‌កាំង ជា​ទី​ផ្ដាសា ហើយ​ជា​ទី​ជេរ​ប្រមាថ អ្នក​រាល់​គ្នា​នឹង​មិន​បាន​ឃើញ​ទី​នេះ​ទៀត​ឡើយ"។


យើង​នឹង​ចាប់​យក​សំណល់​ពួក​យូដា ដែល​បាន​តាំង​ចិត្ត​ទៅ​អាស្រ័យ​នៅ​ស្រុក​អេស៊ីព្ទ ឲ្យ​គេ​វិនាស​អស់​រលីង គឺ​គេ​នឹង​ដួល​នៅ​ក្នុង​ស្រុក​អេស៊ីព្ទ គេ​នឹង​សូន្យ​ទៅ​ដោយ​ដាវ និងអំណត់ គេ​នឹង​ស្លាប់ ចាប់​ពី​អ្នក​តូច​រហូត​ដល់​អ្នក​ធំ​បំផុត។ ដោយ‌សារ​ដាវ និង​អំណត់ គេ​នឹង​ត្រឡប់​ជា​ទី​ត្មះ‌តិះ‌ដៀល ជា​ទី​ស្រឡាំង‌កាំង និង​ជា​ទី​ផ្ដាសា ហើយ​ជា​ទី​ប្រមាថ​មើល‌ងាយ។


ដ្បិត​យើង​នឹង​ធ្វើ​ទោស​ដល់​ពួក​អ្នក​ដែល​ស្នាក់​នៅ​ក្នុង​ស្រុក​អេស៊ីព្ទ​នេះ ដូច​ជា​យើង​បាន​ធ្វើ​ទោស​ដល់​ក្រុង​យេរូ‌សាឡិម ដោយ​ដាវ​គ្រោះ​ទុរ្ភិក្ស និង​អាសន្ន‌រោគ​ដែរ


ដល់‌ម៉្លេះ​បាន​ជា​ព្រះ‌យេហូវ៉ា​ទ្រាំ​មិន​បាន​ទៀត ដោយ​ព្រោះ​អំពើ​អាក្រក់​ទាំង​ប៉ុន្មាន​របស់​អ្នក​រាល់​គ្នា ហើយ​ដោយ​ព្រោះ​ការ​គួរ​ខ្ពើម ដែល​អ្នក​រាល់​គ្នា​បាន​ប្រព្រឹត្ត គឺ​ហេតុ​នោះ​បាន​ជា​ស្រុក​របស់​អ្នក​រាល់​គ្នា​ត្រូវ​ចោល​ស្ងាត់ ហើយ​បាន​ត្រឡប់​ជា​ទី​ស្រឡាំង‌កាំង និង​ជា​ទី​ផ្ដាសា ឥត​មាន​អ្នក​ណា​អាស្រ័យ​នៅ ដូច​ជា​សព្វ​ថ្ងៃ​នេះ។


ដ្បិត​ព្រះ‌អម្ចាស់‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា យើង​នឹង​នាំ​មនុស្ស​មួយ​ពួក​ឡើង​មក​ទាស់​នឹង​នាង ហើយ​នឹង​ប្រគល់​នាង​ទៅ​គេ ឲ្យ​ត្រូវ​បៀត‌បៀន ហើយ​ជិះ​ជាន់។


ហើយ​ប្រាប់​ដល់​ពួក​កូន​ចៅ​អាំម៉ូន​ថា ចូរ​ស្តាប់​ព្រះ‌បន្ទូល​នៃ​ព្រះ‌អម្ចាស់‌យេហូវ៉ា​ចុះ ព្រះ‌អម្ចាស់‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា ដោយ​ព្រោះ​អ្នក​បាន​ថា ហាស់ហា ទាស់​នឹង​ទី​បរិសុទ្ធ​របស់​យើង ក្នុង​កាល​ដែល​ត្រូវ​បង្អាប់​នោះ ហើយ​ទាស់​នឹង​ស្រុក​អ៊ីស្រា‌អែល​ក្នុង​កាល​ដែល​ត្រូវ​ចោល​ស្ងាត់ ព្រម​ទាំង​ទាស់​នឹង​ពួក​វង្ស​យូដា ក្នុង​កាល​ដែល​គេ​ត្រូវ​ដឹក‌នាំ​ទៅ​ជា​ឈ្លើយ​ផង


«កូន​មនុស្ស​អើយ ដោយ​ព្រោះ​ក្រុង​ទីរ៉ុស​បាន​ពោល​ទាស់​នឹង​ក្រុង​យេរូ‌សាឡិម​ថា ហាស់ហា ទី​ក្រុង​ដែល​ជា​ទ្វារ​នៃ​អស់​ទាំង​សាសន៍​ត្រូវ​បាក់​បែក វា​បាន​វិល​មក​ឯ​យើង​ហើយ ឥឡូវ​នេះ យើង​នឹង​បាន​ពោរ‌ពេញ​ឡើង ដោយ​វា​ខូច‌បង់


បាន​ជា​ព្រះ‌អម្ចាស់‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា គឺ​យើង​នេះ​ហើយ បាន​ទាស់​នឹង​អ្នក យើង​នឹង​សម្រេច​សេចក្ដី​យុត្តិ‌ធម៌ នៅ​កណ្ដាល​អ្នក ឲ្យ​សាសន៍​ដទៃ​បាន​ឃើញ​ដែរ។


ព្រះ‌យេហូវ៉ា​នឹង​ធ្វើ​ឲ្យ​អ្នក​បាក់​ទ័ព​នៅ​មុខ​ខ្មាំង‌សត្រូវ អ្នក​នឹង​ចេញ​ទៅ​ទាស់​នឹង​គេ​តាម​ផ្លូវមួយ តែ​នឹង​រត់​នៅ​មុខ​គេ​តាម​ផ្លូវ​ប្រាំ​ពីរ ហើយ​នគរ​ទាំង​ប៉ុន្មាន​នៅ​លើ​ផែន‌ដីនឹងមាន​សេចក្ដី​រន្ធត់ ដោយឮ​ដំណឹង​នេះ។


អ្នក​នឹង​ត្រឡប់​ទៅ​ជា​ទី​គួរ​ឲ្យ​រន្ធត់ ជា​ទី​ប្រៀប‌ធៀប និង​ជា​ទី​ដំណៀល ក្នុងចំណោម​អស់​ទាំង​សាសន៍ ដែល​ព្រះ‌យេហូវ៉ា​នឹង​នាំ​អ្នកចេញ​ទៅ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម