Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេ‌សេ‌គាល 6:8 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

8 ប៉ុន្តែ យើង​នឹង​ឲ្យ​មាន​សល់​នៅ​ខ្លះ ដើម្បី​ឲ្យ​មាន​អ្នក​ដែល​រួច​ពី​ដាវ​នៅ​កណ្ដាល​សាសន៍​ដទៃ ក្នុង​កាល​ដែល​អ្នក​រាល់​គ្នា​ត្រូវ​ខ្ចាត់‌ខ្ចាយ​ទៅ​តាម​ស្រុក​ផ្សេងៗ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

8 ប៉ុន្តែ យើង​នឹង​ទុក​អ្នក​រាល់​គ្នា​មួយ​ចំនួន​ឲ្យ​នៅ​សេស‌សល់ អ្នក​ទាំង​នោះ​នឹង​គេច​ផុត​ពី​មុខ​ដាវ ហើយ​ទៅ​រស់​នៅ​ក្នុង​ចំណោម​ប្រជា‌ជាតិ​ទាំង‌ឡាយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

8 ប៉ុន្តែអញ​នឹង​ឲ្យ​មាន​សល់​នៅ​ខ្លះ ដើម្បី​ឲ្យ​ឯង​រាល់​គ្នា​មាន​អ្នក​ខ្លះ​ដែល​នឹង​រួច​ពី​ដាវ​នៅ​កណ្តាល​សាសន៍​ដទៃ ក្នុង​កាល​ដែល​ឯង​រាល់​គ្នា​ត្រូវ​ខ្ចាត់​ខ្ចាយ​ទៅ នៅ​អស់​ទាំង​ស្រុក

សូមមើលជំពូក ចម្លង

អាល់គីតាប

8 ប៉ុន្តែ យើង​នឹង​ទុក​អ្នក​រាល់​គ្នា​មួយ​ចំនួន​ឲ្យ​នៅ​សេស‌សល់ អ្នក​ទាំង​នោះ​នឹង​គេច​ផុត​ពី​មុខ​ដាវ ហើយ​ទៅ​រស់​នៅ​ក្នុង​ចំណោម​ប្រជា‌ជាតិ​ទាំង‌ឡាយ។

សូមមើលជំពូក ចម្លង




អេ‌សេ‌គាល 6:8
17 ការដាក់ឲ្យឆ្លើយតបគ្នា  

សូម​ព្រះ‌អង្គ​នឹក​ចាំ​ពី​ព្រះ‌បន្ទូល ដែល​ព្រះ‌អង្គ​បាន​បង្គាប់​មក​លោក​ម៉ូសេ ជា​អ្នក​បម្រើ​ព្រះ‌អង្គ​ថា "បើ​អ្នក​រាល់​គ្នា​មិន​ស្មោះ​ត្រង់ យើង​នឹង​កម្ចាត់‌កម្ចាយ​អ្នក​រាល់​គ្នា​ឲ្យ​ទៅ​នៅ​ក្នុង​ចំណោម​ជាតិ​សាសន៍​ទាំង​ឡាយ


ទោះ​បើ​មាន​មួយ​ភាគ​ក្នុង​ដប់​សល់​នៅ​ក្នុង​ស្រុក គង់​តែ​ចំណែក​នោះ​នឹង​ត្រូវ​វិនាស​បាត់​ទៅ​ដែរ ដូច​ជា​ដើម​ឈើ‌ទាល និង​ដើម​ម៉ៃសាក់ ដែល​នៅ​សល់​គល់​ក្រោយ​គេ​កាប់​រំលំ​ហើយ» គឺ​ពូជ‌ពង្ស​បរិសុទ្ធ​ជា​គល់​ឈើ​នោះ​ឯង។


ដ្បិត​ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា៖ យើង​នៅ​ជា‌មួយ ដើម្បី​ជួយ​សង្គ្រោះ​អ្នក ពី​ព្រោះ​យើង​នឹង​ធ្វើ​ឲ្យ​អស់​ទាំង​នគរ ដែល​យើង​បាន​កម្ចាត់‌កម្ចាយ​អ្នក​ទៅ​នោះ ត្រូវ​ផុត​អស់​រលីង​ទៅ តែ​មិន​ធ្វើ​ឲ្យ​អ្នក​ផុត​ទេ គឺ​យើង​នឹង​វាយ​ផ្ចាល​អ្នក​តាម​ខ្នាត យើង​មិន​បណ្តោយ​ឲ្យ​អ្នក​នៅ​ដោយ​ឥត​វាយ​ផ្ចាល​ឡើយ។


ហេតុ​នោះ​បាន​ជា​ក្នុង​សំណល់​ពួក​យូដា ដែល​បាន​មក​អាស្រ័យ​នៅ​ក្នុង​ស្រុក​អេស៊ីព្ទ គ្មាន​អ្នក​ណា​មួយ​រួច​ខ្លួន ឬ​សល់​នៅ ដើម្បី​វិល​ទៅ​ក្នុង​ស្រុក​យូដា ដែល​គេ​ប្រាថ្នា​ចង់​ត្រឡប់​ទៅ​អាស្រ័យ​នៅ​នោះ​ឡើយ ដ្បិត​នឹង​គ្មាន​អ្នក​ណា​វិល​ទៅ​វិញ​សោះ លើក​តែ​ពួក​អ្នក​ដែល​នឹង​រត់​រួច​បាន​ប៉ុណ្ណោះ»។


ឯ​ពួក​អ្នក​ដែល​រួច​ពី​ដាវ គេ​នឹង​ចេញ​ពី​ស្រុក​អេស៊ីព្ទ​វិល​ទៅ​ស្រុក​យូដា​វិញ មាន​គ្នា​តិច​ទេ នោះ​សំណល់​ពួក​យូដា​ទាំង​ប៉ុន្មាន ដែល​បាន​ទៅ​អាស្រ័យ​នៅ​ស្រុក​អេស៊ីព្ទ នឹង​ដឹង​ជា​ពាក្យ​ណា​ដែល​នឹង​ស្ថិត‌ស្ថេរ​នៅ ទោះ​បើ​ជា​ពាក្យ​របស់​យើង ឬ​ពាក្យ​របស់​គេ​ក្ដី"។


ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា៖ ឱ​យ៉ាកុប ជា​អ្នក​បម្រើ​របស់​យើង​អើយ កុំ​ខ្លាច​ឲ្យ​សោះ ដ្បិត​យើង​នៅ​ជា‌មួយ​អ្នក​ហើយ យើង​នឹង​ធ្វើ​ឲ្យ​អស់​ទាំង​នគរ ដែល​យើង​បាន​បណ្ដេញ​អ្នក​ទៅ​នោះ បាន​ផុត​អស់​រលីង តែ​យើង​នឹង​មិនឲ្យ​អ្នក​អស់​រលីង​ទេ គឺ​នឹង​គ្រាន់​តែ​វាយ​ផ្ចាល​អ្នក​តាម​ខ្នាត​ប៉ុណ្ណោះ ប៉ុន្តែ យើង​មិន​ទុក​ឲ្យ​អ្នក​នៅ​ជា​ឥត​ទោស​ឡើយ។


ប៉ុន្តែ យើង​នឹង​ឲ្យ​មាន​ពួក​គេ​ខ្លះ​រួច​ពី​ដាវ ពី​អំណត់ និង​ពី​អាសន្ន‌រោគ​ដែរ ដើម្បី​ឲ្យ​គេ​បាន​ថ្លែង​ប្រាប់​ពី​គ្រប់​ទាំង​អំពើ​គួរ​ស្អប់​ខ្ពើម​របស់​ខ្លួន នៅ​កណ្ដាល​ពួក​សាសន៍​ដទៃ​ទាំង​ប៉ុន្មាន ដែល​គេ​ត្រូវ​ទៅ​នៅ​នោះ ដូច្នេះ គេ​នឹង​ដឹង​ថា យើង​នេះ​ជា​ព្រះ‌យេហូវ៉ា​ពិត។


ប៉ុន្តែ មើល៍ នឹង​មាន​សំណល់​សល់​នៅ​ក្នុង​ក្រុង​នោះ គេ​នឹង​ត្រូវ​នាំ​ចេញ​មក ទាំង​ប្រុស​ទាំង​ស្រី មើល៍ គេ​នឹង​ចេញ​មក​ឯ​អ្នក​រាល់​គ្នា នោះ​អ្នក​នឹង​ឃើញ​ផ្លូវ និង​អំពើ​របស់​គេ រួច​អ្នក​នឹង​បាន​ក្សាន្ត​ចិត្ត ពី​ដំណើរ​ការ​អាក្រក់ ដែល​យើង​បាន​ទម្លាក់​ទៅ​លើក្រុង​យេរូ‌សាឡិម គឺ​ពី​គ្រប់​ទាំង​ការ​ដែល​យើង​បាន​នាំ​ទៅ​លើ​ក្រុង​នោះ។


ដូច្នេះ ឪពុក​នឹង​ស៊ី​កូន ហើយ​កូន​នឹង​ស៊ី​ឪពុក ហើយ​យើង​នឹង​សម្រេច​សេចក្ដី​យុត្តិ‌ធម៌​ដល់​អ្នក ព្រម​ទាំង​កម្ចាត់‌កម្ចាយ​សំណល់​របស់​អ្នក​ទៅ​គ្រប់​ទិស​ទី»។


មួយ​ភាគ​បី​ក្នុង​ចំណោម​អ្នក​រាល់​គ្នា​នឹង​ត្រូវ​ស្លាប់ ដោយ​អាសន្ន‌រោគ និង​ភាព​អត់​ឃ្លាន មួយ​ភាគ​បី​ទៀត​នឹង​ដួល​ស្លាប់​ដោយ​ដាវ ហើយ​មួយ​ភាគ​បី យើង​នឹង​កម្ចាត់‌កម្ចាយ​ទៅ​តាម​ខ្យល់​គ្រប់​ទិស​ទី ក៏​នឹង​មាន​ដាវ​ដេញ​តាម​ក្រោយ​គេ​ទៀត​ផង។


មួយ​ភាគ​បី អ្នក​ត្រូវ​ដុត​នៅ​កណ្ដាល​ទី​ក្រុង នៅ​ពេល​ដែល​គ្រប់​ចំនួន​ថ្ងៃ​នៃ​ការ​ឡោម‌ព័ទ្ធ​នោះ​ហើយ​មួយ​ភាគ​បី​ទៀត ត្រូវ​យក​ដាវ​កាប់​ក្រឡឹង​ជុំ‌វិញទី​ក្រុង ហើយ​មួយ​ភាគ​បី​ទៀត ត្រូវ​គ្រវែង​ចោល​ឲ្យ​ខ្យល់​ផាត់​ទៅ រួច​យើង​នឹង​ហូត​ដាវ​ដេញ​តាម​ពី​ក្រោយ។


ពួក​អ្នក​ដែល​ត្រូវ​សម្លាប់ គេ​នឹង​ដួល​នៅ​កណ្ដាល​អ្នក នោះ​អ្នក​រាល់​គ្នា​នឹង​ដឹង​ថា យើង​នេះ​ជា​ព្រះ‌យេហូវ៉ា​ពិត។


ប៉ុន្តែ ពួក​ណា​ដែល​រត់​រួច​បាន នោះ​នឹង​រួច​ជីវិត ហើយ​នៅ​លើ​ភ្នំ​ដូច​ជា​ព្រាប​នៅ​តាម​ច្រក​ភ្នំ គ្រប់​គ្នា​កំពុង​តែ​យំ​ថ្ងូរ ដោយ​ព្រោះ​អំពើ​ទុច្ចរិត​របស់​គេ​រៀង​ខ្លួន។


ប៉ុន្ដែ យើង​នឹង​ទុក​ប្រជាជន​មួយ​ពួក​ដែល​ទន់​ទាប ហើយ​កម្សត់​ទុគ៌ត​នៅ​កណ្ដាល​អ្នក គេ​នឹង​ស្វែង​រក​ទី​ពួន​ជ្រក​ក្នុង​ព្រះ‌នាម​ព្រះ‌យេហូវ៉ា


ឯ​ហោរា​អេសាយ​ស្រែក​ប្រកាស​ពី​សាសន៍​អ៊ីស្រា‌អែល​ថា៖ «ទោះ​ជា​កូន​ចៅ​អ៊ីស្រា‌អែល​មាន​ចំនួន​ច្រើន​ដូច​ខ្សាច់​នៅ​មាត់​សមុទ្រ​ក៏​ដោយ ក៏​មាន​តែ​អ្នក​នៅ​សល់​ប៉ុណ្ណោះ​ដែល​នឹង​បាន​សង្គ្រោះ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម