Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត

- ការផ្សាយពាណិជ្ជកម្ម -




ចោទិយ‌កថា 28:37 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

37 អ្នក​នឹង​ត្រឡប់​ទៅ​ជា​ទី​គួរ​ឲ្យ​រន្ធត់ ជា​ទី​ប្រៀប‌ធៀប និង​ជា​ទី​ដំណៀល ក្នុងចំណោម​អស់​ទាំង​សាសន៍ ដែល​ព្រះ‌យេហូវ៉ា​នឹង​នាំ​អ្នកចេញ​ទៅ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

37 ជាតិ​សាសន៍​ទាំង​ប៉ុន្មាន ដែល​ព្រះ‌អម្ចាស់​នាំ​អ្នក​ទៅ​នៅ​ស្រុក​គេ​នោះ នឹង​នាំ​គ្នា​ភ្ញាក់​ផ្អើល ហើយ​យក​រឿង​របស់​អ្នក​ទៅ​និទាន​ប្រាប់​គ្នា ព្រម​ទាំង​ប្រមាថ​មាក់‌ងាយ​អ្នក​រាល់​គ្នា​ទៀត​ផង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

37 ឯង​នឹង​ត្រឡប់​ទៅ​ជា​ទី​អស្ចារ្យ នឹង​ជា​ទី​ប្រៀប‌ធៀប ហើយ​ជា​ទី​ដំនៀល​នៅ​កណ្តាល​គ្រប់​អស់​ទាំង​សាសន៍ ដែល​ព្រះ‌យេហូវ៉ា​នឹង​នាំ​ឯង​ទៅ​នៅ​នោះ

សូមមើលជំពូក ចម្លង

អាល់គីតាប

37 ជាតិ​សាសន៍​ទាំង​ប៉ុន្មាន ដែលអុលឡោះ‌តាអាឡា​នាំ​អ្នក​ទៅ​នៅ​ស្រុក​គេ​នោះ នឹង​នាំ​គ្នា​ភ្ញាក់​ផ្អើល ហើយ​យក​រឿង​របស់​អ្នក​ទៅ​និទាន​ប្រាប់​គ្នា ព្រម​ទាំង​ប្រមាថ​មាក់‌ងាយ​អ្នក​រាល់​គ្នា​ទៀត​ផង។

សូមមើលជំពូក ចម្លង




ចោទិយ‌កថា 28:37
13 ការដាក់ឲ្យឆ្លើយតបគ្នា  

យើង​នឹង​ចាត់​ទៅ​នាំ​យក​អស់​ទាំង​ពួក​គ្រួ​នៅ​ស្រុក​ខាង​ជើង និង​នេប៊ូក្នេសា ស្តេច​បាប៊ីឡូន ជា​អ្នក​បម្រើ​របស់​យើង​មក។ ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ទៀត​ថា៖ យើង​នឹង​នាំ​គេ​មក​ទាស់​នឹង​ស្រុក​នេះ និង​ពួក​អ្នក​នៅ​ក្នុង​ស្រុក ហើយ​ទាស់​នឹង​សាសន៍​ទាំង​ប៉ុន្មាន​នៅ​ជុំ‌វិញ​ផង យើង​នឹង​បំផ្លាញ​ពួក​អ្នក​ស្រុក​នេះ​ឲ្យ​អស់​រលីង ព្រម​ទាំង​ធ្វើ​ឲ្យ​ទៅ​ជា​ទី​ស្រឡាំង‌កាំង ជា​ទី​ដែល​គេ​ហួស​ចិត្ត ហើយ​ជា​ទី​ខូច‌បង់​នៅ​អស់‌កល្ប​ជា‌និច្ច។


យើង​នឹង​ប្រគល់​គេ​ទៅ​ឲ្យ​ត្រូវ​សាត់​អណ្តែត នៅ​កណ្ដាល​អស់​ទាំង​នគរ​នៅ​ផែនដី ឲ្យ​បាន​សេចក្ដី​អាក្រក់ ដើម្បី​ឲ្យ​គេ​បាន​ជា​ទី​ដៀល‌ត្មះ ជា​ពាក្យ​ទំនៀម ជា​ទី​អុច‌អាល ហើយ​ជា​ទី​ផ្ដាសា នៅ​គ្រប់​ទី​កន្លែង​ណា​ដែល​យើង​នឹង​បណ្តេញ​ទៅ​នោះ។


យើង​នឹង​ដក​អ្នក​រាល់​គ្នា​ចេញ​ពី​ស្រុក​ដែល​យើង​បាន​ឲ្យ​ដល់​អ្នក​រាល់​គ្នា រួច​ដំណាក់​នេះ​ដែល​យើង​បាន​ញែក​ជា​បរិសុទ្ធ ទុក​សម្រាប់​ឈ្មោះ​យើង នោះ​យើង​នឹង​បោះ‌បង់​ចោល​ពី​ភ្នែក​របស់​យើង ឲ្យ​បាន​ត្រឡប់​ជាពាក្យ​ពោល និង​ជា​ពាក្យ​ចំអក ក្នុង​ចំណោម​អស់​ទាំង​សាសន៍។


ឱ​ពួក​វង្ស​យូដា និង​ពួក​វង្ស​អ៊ីស្រា‌អែល​អើយ ពី​ដើមអ្នក​ជា​ទី​ផ្ដាសា​នៅ​កណ្ដាល​អស់​ទាំង​សាសន៍​យ៉ាង​ណា នោះ​យើង​នឹង​សង្គ្រោះ​ឯង​រាល់​គ្នា​ឲ្យ​បានព្រះ​ពរ​វិញ​យ៉ាង​នោះ​ដែរ កុំ​ខ្លាច​ឡើយ ចូរ​ឲ្យ​មាន​កម្លាំង​ដៃ​វិញ​ចុះ»។


ចូរ​ឲ្យ​ពួក​សង្ឃ ជា​ពួក​អ្នក​បម្រើ​របស់​ព្រះ‌យេហូវ៉ា យំ​នៅ​ចន្លោះ​ច្រក​ចូល និង​អាសនា ត្រូវ​ឲ្យ​គេ​ពោល​ថា ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ប្រណី​ដល់​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ​ផង សូម​កុំ​ឲ្យ​គេ​មាក់​ងាយ​មត៌ក​របស់​ព្រះ‌អង្គ ឲ្យ​ពួក​សាសន៍​ដទៃ​បាន​គ្រប់‌គ្រង​លើ​គេ​ឡើយ។ តើ​មាន​ទំនង​អ្វី​ឲ្យ​គេ​និយាយ​គ្នា នៅ​កណ្ដាល​សាសន៍​ទាំង​ឡាយ​ថា "តើ​ព្រះ​របស់​គេ​នៅ​ឯ​ណា"?


ព្រះ‌យេហូវ៉ា​នឹង​វាយ​អ្នក​ឲ្យ​វង្វេង​ស្មារតី ឲ្យ​ខ្វាក់​ភ្នែក ហើយ​ឲ្យ​មាន​គំនិត​ច្របូក​ច្របល់


យើង​នឹង​ធ្វើ​ឲ្យ​ទី​ក្រុង​នេះ​ទៅ​ជា​ទី​ស្រឡាំង‌កាំង ហើយ​ជា​ទី​ដែល​គេ​នឹង​ធ្វើ​ស៊ីស‌ស៊ូស អ្នក​ណា​ដែល​ដើរ​មក​ជិត គេ​នឹង​ភាំង​ឆ្ងល់ ហើយ​នឹង​ធ្វើ​ស៊ីស‌ស៊ូស ដោយ​ព្រោះ​គ្រប់​ទាំង​សេចក្ដី​វេទនា​របស់​ក្រុង​នេះ។


យើង​នឹង​ដេញ​តាម​គេ ដោយ​ដាវ អំណត់ និង​អាសន្ន‌រោគ ព្រម​ទាំង​ប្រគល់​គេ​ទៅ​ឲ្យ​ត្រូវ​រសាត់​អណ្តែត នៅ​កណ្ដាល​អស់​ទាំង​សាសន៍​នៅ​ផែនដី ឲ្យ​បាន​ជា​ទី​ផ្ដាសា ជា​ទី​ស្រឡាំង‌កាំង ហើយ​ជា​ទី​ដែល​គេ​ធ្វើ​ស៊ីស‌ស៊ូស​ឲ្យ និង​ជា​ទី​ត្មះ‌តិះ‌ដៀល​នៅ​កណ្ដាល​អស់​ទាំង​សាសន៍ ដែល​យើង​នឹង​បណ្តេញ​គេ​នោះ


ព្រះ‌អង្គ​បាន​ធ្វើ​ឲ្យ​យើង​ខ្ញុំ​ទៅ​ជា​កាក ហើយ​ជា​សំរាម នៅ​កណ្ដាល​អស់​ទាំង​សាសន៍។


អ្នក​នឹង​ឃើញ​ការ​ប្រៀន‌ប្រដៅ ដែល​នាំ​ឲ្យ​សាសន៍​ទាំង​ឡាយ​ដែល​នៅ​ជុំ‌វិញ​ត្មះ‌តិះ‌ដៀល​អ្នក និង​តក់​ស្លុត ក្នុង​កាល​ដែល​យើង​សម្រេច​សេចក្ដី​យុត្តិ‌ធម៌​ដល់​អ្នក ដោយ​កំហឹង​យ៉ាង​ឃោរ‌ឃៅ ហើយ​បន្ទោស​ខ្លាំងៗ (យើង​នេះ​គឺ​យេហូវ៉ា បាន​ចេញ​វាចា​ហើយ)។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម