Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យេរេមា 44:12 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

12 យើង​នឹង​ចាប់​យក​សំណល់​ពួក​យូដា ដែល​បាន​តាំង​ចិត្ត​ទៅ​អាស្រ័យ​នៅ​ស្រុក​អេស៊ីព្ទ ឲ្យ​គេ​វិនាស​អស់​រលីង គឺ​គេ​នឹង​ដួល​នៅ​ក្នុង​ស្រុក​អេស៊ីព្ទ គេ​នឹង​សូន្យ​ទៅ​ដោយ​ដាវ និងអំណត់ គេ​នឹង​ស្លាប់ ចាប់​ពី​អ្នក​តូច​រហូត​ដល់​អ្នក​ធំ​បំផុត។ ដោយ‌សារ​ដាវ និង​អំណត់ គេ​នឹង​ត្រឡប់​ជា​ទី​ត្មះ‌តិះ‌ដៀល ជា​ទី​ស្រឡាំង‌កាំង និង​ជា​ទី​ផ្ដាសា ហើយ​ជា​ទី​ប្រមាថ​មើល‌ងាយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

12 យើង​នឹង​ប្រហារ​ជន‌ជាតិ​យូដា​ដែល​នៅ​សេស‌សល់ ហើយ​ចេញ​មក​រស់​នៅ​ក្នុង​ស្រុក​អេស៊ីប។ ពួក​គេ​នឹង​ត្រូវ​វិនាស​សូន្យ​នៅ​ស្រុក​អេស៊ីប​នេះ ពួក​គេ​នឹង​ត្រូវ​ស្លាប់ ដោយ​មុខ​ដាវ និង​ដោយ​ទុរ្ភិក្ស។ តាំង​ពី​អ្នក​តូច​រហូត​ដល់​អ្នក​ធំ ពួក​គេ​ត្រូវ​វិនាស​សូន្យ​ទាំង​អស់​គ្នា ដោយ​មុខ​ដាវ និង​ដោយ​ទុរ្ភិក្ស។ ប្រជា‌ជាតិ​ទាំង‌ឡាយ​យក​ឈ្មោះ​ពួក​គេ ទៅ​ដាក់​បណ្ដាសា ជេរ​ប្រមាថ និង​ចំអក‌ឡក‌ឡឺយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

12 អញ​នឹង​ចាប់​យក​សំណល់​ពួក​យូដា ដែល​បាន​តាំង​ចិត្ត​នឹង​ទៅ​អាស្រ័យ​នៅ​ឯ​ស្រុក​អេស៊ីព្ទ ឲ្យ​គេ​វិនាស​អស់​រលីង​ទៅ គឺ​គេ​នឹង​ដួល​នៅ​ក្នុង​ស្រុក​អេស៊ីព្ទ គេ​នឹង​សូន្យ​ទៅ​ដោយ​ដាវ នឹង​អំណត់‌អត់ គេ​នឹង​ស្លាប់​ទៅ ចាប់​តាំង​ពី​អ្នក​តូច​បំផុត​រហូត​ដល់​អ្នក​ធំ​បំផុត ដោយ‌សារ​ដាវ នឹង​អំណត់‌អត់ នោះ​គេ​នឹង​ត្រឡប់​ជា​ទី​ត្មះ‌តិះដៀល ជា​ទី​ស្រឡាំង‌កាំង នឹង​ជា​ទី​ផ្តាសា ហើយ​ជា​ទី​ប្រមាថ​មើល‌ងាយ

សូមមើលជំពូក ចម្លង

អាល់គីតាប

12 យើង​នឹង​ប្រហារ​ជន‌ជាតិ​យូដា​ដែល​នៅ​សេស‌សល់ ហើយ​ចេញ​មក​រស់​នៅ​ក្នុង​ស្រុក​អេស៊ីប។ ពួក​គេ​នឹង​ត្រូវ​វិនាស​សូន្យ​នៅ​ស្រុក​អេស៊ីប​នេះ ពួក​គេ​នឹង​ត្រូវ​ស្លាប់ ដោយ​មុខ​ដាវ និង​ដោយ​ទុរ្ភិក្ស។ តាំង​ពី​អ្នក​តូច​រហូត​ដល់​អ្នក​ធំ ពួក​គេ​ត្រូវ​វិនាស​សូន្យ​ទាំង​អស់​គ្នា ដោយ​មុខ​ដាវ និង​ដោយ​ទុរ្ភិក្ស។ ប្រជា‌ជាតិ​ទាំង‌ឡាយ​យក​ឈ្មោះ​ពួក​គេ ទៅ​ដាក់​បណ្ដាសា ជេរ​ប្រមាថ និង​ចំអក‌ឡក‌ឡឺយ។

សូមមើលជំពូក ចម្លង




យេរេមា 44:12
18 ការដាក់ឲ្យឆ្លើយតបគ្នា  

តែ​ឯ​ពួក​អ្នក​រំលង និង​ពួក​មាន​បាប គេ​នឹង​ត្រូវ​បំផ្លាញ​ជា‌មួយ​គ្នា ហើយ​ពួក​អ្នក​ដែល​បោះ‌បង់​ចោល​ព្រះ‌យេហូវ៉ា គេ​នឹង​ត្រូវ​វិនាស​ទៅ។


អ្នក​រាល់​គ្នា​នឹង​បន្ត​ឈ្មោះ​របស់​អ្នក ទុក​ជា​ទី​ផ្ដាសា​ដល់​ពួក​រើស​តាំង​របស់​យើង ហើយ​ព្រះ‌អម្ចាស់‌យេហូវ៉ា​នឹង​សម្លាប់​អ្នក ព្រះ‌អង្គ​នឹង​ដាក់​ឈ្មោះ​ផ្សេង​ទៀត ឲ្យ​ដល់​ពួក​អ្នក​បម្រើ​របស់​ព្រះ‌អង្គ។


គេ​នឹង​ស្លាប់​ដោយ​លំបាក​ណាស់ ឥត​មាន​អ្នក​ណា​យំ​សោក​ឡើយ ក៏​គ្មាន​អ្នក​ណា​បញ្ចុះ​សព​គេ​ដែរ គឺ​គេ​នឹង​ដូច​ជា​ជី​នៅ​ដី គេ​នឹង​ត្រូវ​វិនាស​ដោយ​ដាវ និង​អំណត់ ហើយ​សាក​សព​របស់​គេ​នឹង​បាន​សម្រាប់​ជា​អាហារ​ដល់​សត្វ​ហើរ​លើ​អាកាស និង​សត្វ​ព្រៃ​នៅ​ផែនដី។


ដោយ​ធ្វើ​ឲ្យ​ស្រុក​របស់​គេ​ត្រឡប់​ជា​ទី​ស្រឡាំង‌កាំង ហើយ​ជា​ទី​ដែល​ធ្វើ​ឲ្យ​មនុស្ស​ហួស​ចិត្ត​ជា‌និច្ច។ អស់​អ្នក​ដែល​ដើរ​កាត់​តាម​នោះ នឹង​ព្រឺ​សម្បុរ ហើយ​គ្រវី​ក្បាល។


យើង​នឹង​ប្រគល់​គេ​ទៅ​ឲ្យ​ត្រូវ​សាត់​អណ្តែត នៅ​កណ្ដាល​អស់​ទាំង​នគរ​នៅ​ផែនដី ឲ្យ​បាន​សេចក្ដី​អាក្រក់ ដើម្បី​ឲ្យ​គេ​បាន​ជា​ទី​ដៀល‌ត្មះ ជា​ពាក្យ​ទំនៀម ជា​ទី​អុច‌អាល ហើយ​ជា​ទី​ផ្ដាសា នៅ​គ្រប់​ទី​កន្លែង​ណា​ដែល​យើង​នឹង​បណ្តេញ​ទៅ​នោះ។


នោះ​យើង​នឹង​ធ្វើ​ឲ្យ​វិហារ​នេះ​បាន​ដូច​ជា​ស៊ីឡូរ ហើយ​នឹង​ធ្វើ​ឲ្យ​ទី​ក្រុង​នេះ​ត្រឡប់​ជា​ទី​ផ្ដាសា ដល់​អស់​ទាំង​សាសន៍​នៅ​ផែនដី​ផង។


យើង​នឹង​ដេញ​តាម​គេ ដោយ​ដាវ អំណត់ និង​អាសន្ន‌រោគ ព្រម​ទាំង​ប្រគល់​គេ​ទៅ​ឲ្យ​ត្រូវ​រសាត់​អណ្តែត នៅ​កណ្ដាល​អស់​ទាំង​សាសន៍​នៅ​ផែនដី ឲ្យ​បាន​ជា​ទី​ផ្ដាសា ជា​ទី​ស្រឡាំង‌កាំង ហើយ​ជា​ទី​ដែល​គេ​ធ្វើ​ស៊ីស‌ស៊ូស​ឲ្យ និង​ជា​ទី​ត្មះ‌តិះ‌ដៀល​នៅ​កណ្ដាល​អស់​ទាំង​សាសន៍ ដែល​យើង​នឹង​បណ្តេញ​គេ​នោះ


ឯ​ពួក​ឈ្លើយ ជា​សាសន៍​យូដា ដែល​នៅ​ក្រុង​បាប៊ីឡូន នឹង​យក​រឿង​នោះ​ប្រើ​ជា​ពាក្យ​ផ្ដាសា​ដល់​អ្នក​ដទៃ​ថា សូម​ព្រះ‌យេហូវ៉ា​ធ្វើ​ឲ្យ​អ្នក​បាន​ដូច​ជា​សេដេគា និង​អ័ហាប់ ដែល​ស្តេច​បាប៊ីឡូន​បាន​ឆ្អើរ​លើ​ភ្លើង​នោះ​ចុះ


គ្រា​នោះ មេ‌ទ័ព​ទាំង​ប៉ុន្មាន និង​យ៉ូ‌ហា‌ណាន​ជា​កូន​ការា ហើយ​យេសានា ជា​កូន​ហូសាយ៉ា ព្រម​ទាំង​បណ្ដា‌ជន​ទាំង​អស់ ចាប់​តាំង​ពី​អ្នក​តូច​បំផុត រហូត​ដល់​អ្នក​ធំ​បំផុត គេ​ក៏​ចូល​មក​ជិត


ដូច្នេះ ចូរ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា អ្នក​រាល់​គ្នា​នឹង​ត្រូវ​ស្លាប់​ដោយ​ដាវ ដោយអំណត់ ហើយ​ដោយ​អាសន្ន‌រោគ នៅ​ក្នុង​ទី​ដែល​អ្នក​រាល់​គ្នា​ចូល​ចិត្ត​ចង់​ទៅ​អាស្រ័យ​នៅ​នោះ»។


គេ​នឹង​មក​វាយ​ស្រុក​អេស៊ីព្ទ គ្រា​នោះ មនុស្ស​ណា​ដែល​សម្រាប់​ស្លាប់ នឹង​ត្រូវ​ស្លាប់​ទៅ អ្នក​ណា​ដែល​សម្រាប់​ដឹក​ទៅ​ជា​ឈ្លើយ នឹង​ត្រូវ​ដឹក​ទៅ ហើយ​អ្នក​ណា​ដែល​សម្រាប់​ដាវ នឹង​ត្រូវ​ប្រគល់​ទៅ​ដល់​ដាវ


ដល់‌ម៉្លេះ​បាន​ជា​ព្រះ‌យេហូវ៉ា​ទ្រាំ​មិន​បាន​ទៀត ដោយ​ព្រោះ​អំពើ​អាក្រក់​ទាំង​ប៉ុន្មាន​របស់​អ្នក​រាល់​គ្នា ហើយ​ដោយ​ព្រោះ​ការ​គួរ​ខ្ពើម ដែល​អ្នក​រាល់​គ្នា​បាន​ប្រព្រឹត្ត គឺ​ហេតុ​នោះ​បាន​ជា​ស្រុក​របស់​អ្នក​រាល់​គ្នា​ត្រូវ​ចោល​ស្ងាត់ ហើយ​បាន​ត្រឡប់​ជា​ទី​ស្រឡាំង‌កាំង និង​ជា​ទី​ផ្ដាសា ឥត​មាន​អ្នក​ណា​អាស្រ័យ​នៅ ដូច​ជា​សព្វ​ថ្ងៃ​នេះ។


ប្រជា‌រាស្ត្រ​របស់​យើង​ត្រូវ​វិនាស​ទៅ ដោយ​ព្រោះ​មិន​ស្គាល់​យើង ដោយ​ព្រោះ​អ្នក​មិន​ព្រម​ស្គាល់​យើង នោះ​យើង​ក៏​មិន​ព្រម​ទទួល​អ្នក​ជា​សង្ឃ​ដល់​យើង​ដែរ ហើយ​ដោយ​ហេតុ​ដែល​អ្នក បាន​បំ​ភ្លេច​ច្បាប់​របស់​ព្រះ​នៃ​អ្នក យើង​ក៏​នឹង​បំភ្លេច​កូន​ចៅ​របស់​អ្នក​ដូច​គ្នា។


ដ្បិត​មើល៍ គេ​កំពុង​គេច​ចេញ​ពី​ការ​ហិន​វិនាស តែ​សាសន៍​អេស៊ីព្ទ​នឹង​កៀរ​ប្រមូល​គេ ក្រុង​ណូព​នឹង​បញ្ចុះ​សព​គេ ឯ​គ្រឿង​ប្រាក់​ដែល​គាប់​ចិត្ត​គេ នឹងក្លាយ​ទៅ​ជា​របស់​ដើម​កន្ទេច‌អាល ហើយ​បន្លា​នឹង​ដុះ​ក្នុង​ទី​លំ‌នៅ​របស់​គេ។


ឱ​ពួក​វង្ស​យូដា និង​ពួក​វង្ស​អ៊ីស្រា‌អែល​អើយ ពី​ដើមអ្នក​ជា​ទី​ផ្ដាសា​នៅ​កណ្ដាល​អស់​ទាំង​សាសន៍​យ៉ាង​ណា នោះ​យើង​នឹង​សង្គ្រោះ​ឯង​រាល់​គ្នា​ឲ្យ​បានព្រះ​ពរ​វិញ​យ៉ាង​នោះ​ដែរ កុំ​ខ្លាច​ឡើយ ចូរ​ឲ្យ​មាន​កម្លាំង​ដៃ​វិញ​ចុះ»។


ក្រោយ​ពី​បាន​ឲ្យ​នាង​ផឹក​ទឹក​នោះ​រួច​ហើយ ប្រសិន‌បើ​នាង​ពិត​ជា​សៅ‌ហ្មង ដោយ​បាន​ក្បត់​ចិត្ត​ប្តី​របស់​ខ្លួន​មែន នោះ​ទឹក​ដែល​នាំ​ឲ្យ​ត្រូវ​បណ្ដា‌សា​ចូល​ទៅ​ក្នុង​នាង នឹង​ធ្វើ​ឲ្យ​នាង​ឈឺ​ចាប់ ពោះ​នាង​នឹង​ប៉ោង​ឡើង ហើយ​ភ្លៅ​នាង​នឹង​រលួយ​ទៅ ហើយ​ស្ត្រី​នោះ​នឹង​ទៅ​ជា​អ្នក​រង​ដំណៀល​ទៅ​ក្នុង​សាសន៍​របស់​ខ្លួន។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម