យេរេមា 29:19 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦19 ដោយព្រោះគេមិនបានយកចិត្តទុកដាក់ស្តាប់ពាក្យរបស់យើង នេះជាព្រះបន្ទូលរបស់ព្រះយេហូវ៉ា ដែលយើងបានចាត់ពួកហោរា ជាអ្នកបម្រើរបស់យើងមកឯអ្នករាល់គ្នា ជារៀងរហូតមក តែអ្នករាល់គ្នាមិនបានស្តាប់តាមទេ នេះហើយជាព្រះបន្ទូលរបស់ព្រះយេហូវ៉ា។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥19 ការទាំងនេះកើតមាន ព្រោះពួកគេមិនស្ដាប់ពាក្យយើង -នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់- យើងបានចាត់ព្យាការី ជាអ្នកបម្រើរបស់យើង ឲ្យទៅរកពួកគេ ជារៀងរហូតមក តែពួកគេពុំព្រមស្ដាប់ទេ” -នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤19 គឺដោយព្រោះគេមិនបានស្តាប់តាមពាក្យអញ ដែលព្រះយេហូវ៉ាទ្រង់មានបន្ទូលថា អញបានចាត់ពួកហោរា ជាអ្នកបំរើរបស់អញទៅឯគេ ព្រមទាំងក្រោកពីព្រលឹមស្រាង ដើម្បីនឹងចាត់គេផង តែឯងរាល់គ្នាមិនបានស្តាប់តាមសោះ នេះហើយជាព្រះបន្ទូលនៃព្រះយេហូវ៉ា។ សូមមើលជំពូកអាល់គីតាប19 ការទាំងនេះកើតមាន ព្រោះពួកគេមិនស្ដាប់ពាក្យយើង -នេះជាបន្ទូលរបស់អុលឡោះតាអាឡា- យើងបានចាត់ណាពី ជាអ្នកបម្រើរបស់យើង ឲ្យទៅរកពួកគេ ជារៀងរហូតមក តែពួកគេពុំព្រមស្ដាប់ទេ” -នេះជាបន្ទូលរបស់អុលឡោះតាអាឡា។ សូមមើលជំពូក |
ហេតុនោះ ព្រះយេហូវ៉ាមានព្រះបន្ទូលដូច្នេះថា៖ អ្នករាល់គ្នាមិនបានស្តាប់តាមយើង ដើម្បីប្រកាសប្រាប់ពីសេចក្ដីប្រោសលោះដល់បងប្អូនអ្នករៀងខ្លួន និងដល់អ្នកជិតខាងអ្នករៀងខ្លួនទេ ដូច្នេះ ព្រះយេហូវ៉ាមានព្រះបន្ទូលថា៖ យើងប្រកាសប្រាប់ពីសេចក្ដីប្រោសលោះដល់អ្នករាល់គ្នាវិញ គឺឲ្យរួចទៅដល់ដាវ ដល់អាសន្នរោគ ហើយដល់អំណត់ដែរ យើងនឹងធ្វើឲ្យអ្នករាល់គ្នាត្រូវសាត់អណ្តែត នៅក្នុងចំណោមអស់ទាំងនគរនៅផែនដី។
ចូរប្រយ័ត្ន ក្រែងអ្នករាល់គ្នាមិនព្រមស្ដាប់ព្រះអង្គដែលកំពុងមានព្រះបន្ទូល ដ្បិតប្រសិនបើអ្នកទាំងនោះ ដែលមិនព្រមស្តាប់តាមអ្នកដែលទូន្មានគេនៅលើផែនដី មិនអាចគេចផុតទៅហើយ នោះចំណង់បើយើងដែលមិនព្រមស្ដាប់ព្រះអង្គ ដែលទូន្មានពីស្ថានសួគ៌មក នោះនឹងរឹតតែពុំអាចគេចផុតយ៉ាងណាទៅទៀត!