ដ្បិតកាលយេសិបិលបានសម្លាប់ពួកហោរានៃព្រះយេហូវ៉ា នោះលោកក៏នាំយកពួកហោរានោះមួយរយនាក់ ទៅបំពួននៅក្នុងរអាង ក្នុងមួយពួកហាសិបនាក់ ហើយបានចិញ្ចឹម ដោយនំបុ័ង និងទឹក)។
មីកា 6:16 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដ្បិតអ្នករាល់គ្នាបានកាន់តាមបញ្ញត្តិច្បាប់របស់ស្តេចអំរី និងអស់ទាំងអំពើរបស់រាជវង្សស្ដេចអ័ហាប់ ហើយអ្នករាល់គ្នាបានដើរតាមសេចក្ដីប្រឹក្សារបស់គេ។ ហេតុនេះហើយបានជាយើងធ្វើឲ្យអ្នកត្រូវខូចបង់ ហើយឲ្យពួកអ្នកដែលអាស្រ័យនៅ ត្រឡប់ជាទីដែលគេមើលងាយ អ្នកនឹងត្រូវរងពាក្យត្មះតិះដៀល នៃប្រជារាស្ត្ររបស់យើង។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ អ្នកធ្វើតាមច្បាប់របស់ស្ដេចអ៊ុមរី និងប្រព្រឹត្តតាមអំពើទាំងប៉ុន្មាន ដែលរាជវង្សស្ដេចអហាប់ធ្លាប់ប្រព្រឹត្ត អ្នករស់នៅតាមទម្លាប់របស់ពួកគេ។ ហេតុនេះហើយបានជាយើងធ្វើឲ្យអ្នកត្រូវតក់ស្លុត ហើយអ្នកក្រុងត្រូវគេប្រមាថមាក់ងាយ។ អ្នករាល់គ្នានឹងរងនូវភាពអាម៉ាស់នៃប្រជាជន របស់យើង»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ពីព្រោះមនុស្សទាំងឡាយកាន់តាមតែបញ្ញត្តច្បាប់របស់ស្តេចអំរី ព្រមទាំងតាមអស់ទាំងអំពើរបស់ពួកវង្សស្តេចអ័ហាប់ផង ឯងរាល់គ្នាតែងដើរតាមសេចក្ដីប្រឹក្សារបស់គេដែរ ឲ្យអញបានធ្វើឲ្យឯងត្រូវខូចបង់ ហើយឲ្យពួកអ្នកដែលអាស្រ័យនៅក្នុងឯង ត្រឡប់ជាទីដែលគេធ្វើស៊ីសស៊ូសឲ្យ ឯងនឹងត្រូវរងទ្រាំសេចក្ដីត្មះតិះដៀលនៃរាស្ត្រអញ។ អាល់គីតាប អ្នកធ្វើតាមច្បាប់របស់ស្ដេចអ៊ុមរី និងប្រព្រឹត្តតាមអំពើទាំងប៉ុន្មាន ដែលរាជវង្សស្ដេចអហាប់ធ្លាប់ប្រព្រឹត្ត អ្នករស់នៅតាមទម្លាប់របស់ពួកគេ។ ហេតុនេះហើយបានជាយើងធ្វើឲ្យ អ្នកត្រូវតក់ស្លុត ហើយអ្នកក្រុងត្រូវគេប្រមាថមាក់ងាយ។ អ្នករាល់គ្នានឹងរងនូវភាពអាម៉ាស់នៃប្រជាជន របស់យើង»។ |
ដ្បិតកាលយេសិបិលបានសម្លាប់ពួកហោរានៃព្រះយេហូវ៉ា នោះលោកក៏នាំយកពួកហោរានោះមួយរយនាក់ ទៅបំពួននៅក្នុងរអាង ក្នុងមួយពួកហាសិបនាក់ ហើយបានចិញ្ចឹម ដោយនំបុ័ង និងទឹក)។
ព្រះដំណាក់នេះនឹងក្លាយទៅជាគំនរបែកបាក់ អស់អ្នកណាដែលដើរកាត់តាមនោះ នឹងមានសេចក្ដីអស្ចារ្យក្នុងចិត្ត ហើយហួសចិត្ត ដោយពាក្យថា "ហេតុអ្វីបានជាព្រះយេហូវ៉ាធ្វើដូច្នេះ ដល់ស្រុក និងវិហារនេះ?"
គឺទ្រង់ប្រព្រឹត្តតាមផ្លូវរបស់ពួកស្តេចអ៊ីស្រាអែលវិញ ព្រមទាំងធ្វើឲ្យបុត្រាទ្រង់ឆ្លងកាត់ភ្លើងផង តាមទម្លាប់គួរស្អប់ខ្ពើមរបស់សាសន៍ដទៃ ដែលព្រះយេហូវ៉ាបានបណ្តេញពីមុខពួកកូនចៅអ៊ីស្រាអែល។
ដ្បិតទ្រង់បានស្អាងអស់ទាំងទីខ្ពស់ ដែលស្ដេចហេសេគាជាបិតារបស់ទ្រង់ បានបំផ្លាញនោះឡើងវិញ ក៏ដំឡើងអាសនាថ្វាយព្រះបាល ហើយធ្វើបង្គោលសក្ការៈ ដូចព្រះបាទអ័ហាប់ ស្តេចអ៊ីស្រាអែលបានធ្វើដែរ ព្រមទាំងថ្វាយបង្គំ ហើយគោរពប្រតិបត្តិតាមអស់ទាំងពួកពលបរិវារនៅលើមេឃផង។
ហើយទ្រង់ប្រព្រឹត្តអំពើអាក្រក់នៅព្រះនេត្រនៃព្រះយេហូវ៉ា ដូចជាពួកវង្សរបស់ព្រះបាទអ័ហាប់ដែរ ដ្បិតក្រោយដែលបិតាទ្រង់បានសុគតទៅ ពួកនោះជាអ្នកដឹកនាំគំនិតទ្រង់ ដរាបដល់ទ្រង់ត្រូវវិនាស។
ដោយព្រោះគេបានបោះបង់ចោលយើង ហើយបានដុតកំញានថ្វាយព្រះដទៃ ដើម្បីនឹងបណ្ដាលឲ្យយើងខឹង ដោយអស់ទាំងការដែលដៃគេធ្វើទាំងប៉ុន្មាន ហេតុនោះបានជាសេចក្ដីកំហឹងរបស់យើងបានចាក់មកលើទីនេះ ហើយនឹងពន្លត់មិនបាន។
មានពរហើយ អ្នកណាដែលមិនដើរតាមដំបូន្មាន របស់មនុស្សអាក្រក់ ក៏មិនឈរនៅក្នុងផ្លូវរបស់មនុស្សបាប ឬអង្គុយជាមួយពួកអ្នកមើលងាយ
៙ ព្រះអង្គធ្វើឲ្យយើងខ្ញុំត្រឡប់ជាទីត្មះតិះដៀល ដល់សាសន៍ជិតខាងរបស់យើងខ្ញុំ ជាទីចំអកឡកឡឺយដល់អស់ទាំងសាសន៍ ដែលនៅជុំវិញយើងខ្ញុំ។
ព្រះអង្គធ្វើឲ្យយើងខ្ញុំទៅជាពាក្យបង្អាប់ ក្នុងចំណោមសាសន៍ដទៃ ហើយជាទីសើចចំអកក្នុងចំណោម ប្រជាជនទាំងឡាយ។
ព្រះអង្គនឹងបំផ្លាញសេចក្ដីស្លាប់ឲ្យសូន្យបាត់ទៅជាដរាប នោះព្រះអម្ចាស់យេហូវ៉ានឹងជូតទឹកភ្នែក ពីមុខមនុស្សទាំងអស់ ហើយព្រះអង្គនឹងដកសេចក្ដីត្មះតិះដៀល ចំពោះប្រជារាស្ត្រព្រះអង្គ ពីផែនដីទាំងមូលចេញ ដ្បិតព្រះយេហូវ៉ាបានព្រះបន្ទូលដូច្នេះហើយ។
ដ្បិតពួកអ្នកដែលដឹកនាំសាសន៍នេះ គេនាំឲ្យវង្វេងទេ ហើយពួកអ្នកដែលគេនាំមុខ នោះក៏ត្រូវបំផ្លាញទៅ។
យើងនឹងធ្វើឲ្យទីក្រុងនេះទៅជាទីស្រឡាំងកាំង ហើយជាទីដែលគេនឹងធ្វើស៊ីសស៊ូស អ្នកណាដែលដើរមកជិត គេនឹងភាំងឆ្ងល់ ហើយនឹងធ្វើស៊ីសស៊ូស ដោយព្រោះគ្រប់ទាំងសេចក្ដីវេទនារបស់ក្រុងនេះ។
គឺក្រុងយេរូសាឡិម និងទីក្រុងស្រុកយូដាទាំងប៉ុន្មាន ព្រមទាំងស្ដេច និងពួកចៅហ្វាយរបស់គេផង ដើម្បីឲ្យគេទៅជាទីខូចបង់ ជាទីស្រឡាំងកាំង ជាទីដែលគេធ្វើស៊ីសស៊ូស ហើយជាទីផ្ដាសាដូចជាសព្វថ្ងៃនេះ
យើងនឹងចាត់ទៅនាំយកអស់ទាំងពួកគ្រួនៅស្រុកខាងជើង និងនេប៊ូក្នេសា ស្តេចបាប៊ីឡូន ជាអ្នកបម្រើរបស់យើងមក។ ព្រះយេហូវ៉ាមានព្រះបន្ទូលទៀតថា៖ យើងនឹងនាំគេមកទាស់នឹងស្រុកនេះ និងពួកអ្នកនៅក្នុងស្រុក ហើយទាស់នឹងសាសន៍ទាំងប៉ុន្មាននៅជុំវិញផង យើងនឹងបំផ្លាញពួកអ្នកស្រុកនេះឲ្យអស់រលីង ព្រមទាំងធ្វើឲ្យទៅជាទីស្រឡាំងកាំង ជាទីដែលគេហួសចិត្ត ហើយជាទីខូចបង់នៅអស់កល្បជានិច្ច។
យើងនឹងដេញតាមគេ ដោយដាវ អំណត់ និងអាសន្នរោគ ព្រមទាំងប្រគល់គេទៅឲ្យត្រូវរសាត់អណ្តែត នៅកណ្ដាលអស់ទាំងសាសន៍នៅផែនដី ឲ្យបានជាទីផ្ដាសា ជាទីស្រឡាំងកាំង ហើយជាទីដែលគេធ្វើស៊ីសស៊ូសឲ្យ និងជាទីត្មះតិះដៀលនៅកណ្ដាលអស់ទាំងសាសន៍ ដែលយើងនឹងបណ្តេញគេនោះ
យើងរាល់គ្នាត្រូវខ្មាស ដោយបានឮពាក្យត្មះតិះដៀល យើងរាល់គ្នាបានឡើងមុខក្រហមហើយ ដ្បិតមានសាសន៍ដទៃចូលទៅក្នុងទីបរិសុទ្ធ របស់ព្រះវិហារនៃព្រះយេហូវ៉ា។
ប៉ុន្តែ គេមិនបានស្តាប់តាមសោះ ក៏មិនបានផ្ទៀងត្រចៀកផង គឺគេបានដើរតាមតែគំនិតរបស់ខ្លួនគេ និងសេចក្ដីរឹងចចេសក្នុងចិត្តអាក្រក់របស់គេវិញ គេបានរាថយក្រោយ ឥតជឿនទៅខាងមុខទេ។
ឱព្រះយេហូវ៉ាអើយ សូមនឹកចាំពីការដែលកើតដល់យើងខ្ញុំរាល់គ្នា សូមព្រះអង្គទតមកការដែលគេត្មះដៀលយើងខ្ញុំ
ក្រោយដែលគេបានរងទ្រាំសេចក្ដីខ្មាស និងគ្រប់ទាំងអំពើរំលងដែលគេបានប្រព្រឹត្តទាស់នឹងយើង ក្នុងគ្រាដែលគេនៅក្នុងស្រុកខ្លួន ដោយសុខសាន្ត ឥតមានអ្នកណាបំភ័យឡើយ
ឱព្រះអម្ចាស់អើយ តាមគ្រប់ទាំងសេចក្ដីសុចរិតរបស់ព្រះអង្គ សូមឲ្យសេចក្ដីខ្ញាល់ និងសេចក្ដីក្រោធរបស់ព្រះអង្គ បានបែរចេញពីក្រុងយេរូសាឡិម ជាភ្នំបរិសុទ្ធរបស់ព្រះអង្គទៅ ដ្បិតក្រុងយេរូសាឡិម និងប្រជារាស្ត្ររបស់ព្រះអង្គបានត្រឡប់ជាទីត្មះតិះដៀល ដល់មនុស្សទាំងអស់ដែលនៅជុំវិញយើងខ្ញុំ ព្រោះតែអំពើបាបរបស់យើងខ្ញុំ និងអំពើទុច្ចរិតរបស់បុព្វបុរសយើងខ្ញុំ។
អេប្រាអិមបានធ្វើឲ្យព្រះយេហូវ៉ាខ្ញាល់ ហេតុនេះ ព្រះអម្ចាស់របស់គេនឹងធ្វើឲ្យឈាមរបស់គេ នៅជាប់លើខ្លួនគេ ហើយព្រះអង្គនឹងសងសេចក្ដីដំណៀល របស់គេទៅលើគេវិញ។
អេប្រាអិមរងនូវការសង្កត់សង្កិន ត្រូវកិនកម្ទេចក្នុងការវិនិច្ឆ័យ ព្រោះគេបានស្ម័គ្រចិត្ត ដេញតាមអ្វីដែលឥតប្រយោជន៍។
គេថា «កុំថ្លែងទំនាយឲ្យសោះ ពួកហោរានឹងលែងថ្លែងទំនាយដល់ពួកយ៉ាងនេះហើយ តែដំណៀលនឹងមិនផុតឡើយ»។
ហេតុនេះហើយបានជាយើងវាយឯងឲ្យរបួសយ៉ាងធ្ងន់ ហើយបានធ្វើឲ្យឯងចុកចាប់ ព្រោះតែអំពើបាបរបស់ឯង។
តែយើងប្រកាន់សេចក្ដីខ្លះនឹងអ្នក ដ្បិតអ្នកបណ្តោយឲ្យយេសិបិល ជាស្ត្រីដែលហៅខ្លួនឯងថាជាហោរា ទៅបង្រៀន ហើយបញ្ឆោតពួកអ្នកបម្រើរបស់យើង ឲ្យវង្វេងទៅប្រព្រឹត្តសហាយស្មន់ ហើយបរិភោគតង្វាយដែលថ្វាយទៅរូបព្រះ។