២ របាក្សត្រ 22:4 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦4 ហើយទ្រង់ប្រព្រឹត្តអំពើអាក្រក់នៅព្រះនេត្រនៃព្រះយេហូវ៉ា ដូចជាពួកវង្សរបស់ព្រះបាទអ័ហាប់ដែរ ដ្បិតក្រោយដែលបិតាទ្រង់បានសុគតទៅ ពួកនោះជាអ្នកដឹកនាំគំនិតទ្រង់ ដរាបដល់ទ្រង់ត្រូវវិនាស។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥4 ស្ដេចប្រព្រឹត្តអំពើអាក្រក់គ្រប់យ៉ាង មិនគាប់ព្រះហឫទ័យព្រះអម្ចាស់ ដូចរាជវង្សរបស់ព្រះបាទអហាប់ដែរ ដ្បិតក្រោយពេលបិតាសោយទិវង្គត រាជវង្សរបស់ព្រះបាទអហាប់ជួយគំនិតព្រះបាទអហាស៊ីយ៉ា ដែលជំរុញឲ្យស្ដេចត្រូវវិនាស។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤4 ហើយទ្រង់ប្រព្រឹត្តអំពើដ៏លាមកអាក្រក់ នៅព្រះនេត្រនៃព្រះយេហូវ៉ា ដូចជាពួកវង្សរបស់អ័ហាប់ដែរ ដ្បិតក្រោយដែលព្រះបិតាទ្រង់បានសុគតទៅហើយ ពួកនោះជាអ្នកដឹកនាំគំនិតទ្រង់ ដរាបដល់ទ្រង់ត្រូវវិនាស សូមមើលជំពូកអាល់គីតាប4 ស្តេចប្រព្រឹត្តអំពើអាក្រក់គ្រប់យ៉ាង មិនគាប់ចិត្តអុលឡោះតាអាឡា ដូចរាជវង្សរបស់ស្តេចអហាប់ដែរ ដ្បិតក្រោយពេលឪពុកស្លាប់ រាជវង្សរបស់ស្តេចអហាប់ ជួយគំនិតស្តេចអហាស៊ីយ៉ាដែលជំរុញឲ្យស្តេចត្រូវវិនាស។ សូមមើលជំពូក |
បន្ទាប់មក ព្រះបាទនេប៊ូក្នេសាចាត់គេឲ្យទៅប្រមូលពួកនាយក ពួកចៅហ្វាយ ពួកទេសាភិបាល ពួកទីប្រឹក្សា ពួកមេឃ្លាំង ពួកបាឡាត់ ពួកចៅក្រម និងពួកនាម៉ឺនសព្វមុខមន្ត្រីនៅតាមអាណាខេត្តទាំងប៉ុន្មាន មកជួបជុំគ្នាដើម្បីធ្វើពិធីបុណ្យឆ្លងរូបបដិមាករ ដែលព្រះបាទនេប៊ូក្នេសាបានដំឡើង។
ដ្បិតអ្នករាល់គ្នាបានកាន់តាមបញ្ញត្តិច្បាប់របស់ស្តេចអំរី និងអស់ទាំងអំពើរបស់រាជវង្សស្ដេចអ័ហាប់ ហើយអ្នករាល់គ្នាបានដើរតាមសេចក្ដីប្រឹក្សារបស់គេ។ ហេតុនេះហើយបានជាយើងធ្វើឲ្យអ្នកត្រូវខូចបង់ ហើយឲ្យពួកអ្នកដែលអាស្រ័យនៅ ត្រឡប់ជាទីដែលគេមើលងាយ អ្នកនឹងត្រូវរងពាក្យត្មះតិះដៀល នៃប្រជារាស្ត្ររបស់យើង។