Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 44:13 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

13 ៙ ព្រះ‌អង្គ​ធ្វើ​ឲ្យ​យើង​ខ្ញុំ​ត្រឡប់​ជា​ទី​ត្មះ​តិះ​ដៀល ដល់​សាសន៍​ជិត​ខាង​របស់​យើង​ខ្ញុំ ជា​ទី​ចំអក​ឡក‌ឡឺយ​ដល់​អស់​ទាំង​សាសន៍ ដែល​នៅ​ជុំ‌វិញ​យើង​ខ្ញុំ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

13 ព្រះអង្គ​ទ្រង់​ធ្វើឲ្យ​យើងខ្ញុំ​ទៅជា​ទីត្មះតិះដៀល​ដល់​អ្នកជិតខាង​របស់យើងខ្ញុំ ក៏​ធ្វើឲ្យ​យើងខ្ញុំ​ទៅជា​ទីឡកឡឺយ និង​ជា​ទីសើចចំអក​ដល់​អ្នកដែលនៅ​ជុំវិញ​យើងខ្ញុំ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

13 ព្រះអង្គ​បាន​បណ្ដោយ​ឲ្យ​ប្រទេស ជិត​ខាង​មើល‌ងាយ​យើង​ខ្ញុំ ប្រជា‌ជាតិ​ដែល​នៅ​ជុំ‌វិញ នាំ​គ្នា​សើច​ចំអក​ឡក‌ឡឺយ​ដាក់​យើង​ខ្ញុំ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

13 ៙ ទ្រង់​ធ្វើ​ឲ្យ​យើង​ខ្ញុំ​ត្រឡប់​ជា​សេចក្ដី​ដំនៀល ចំពោះ​ពួក​អ្នក​ជិត​ខាង ជា​ទី​ឡក‌ឡឺយ ហើយ​ជា​ទី​សំណើច​ដល់​អស់​អ្នក​ដែល​នៅ​ជុំវិញ

សូមមើលជំពូក ចម្លង

អាល់គីតាប

13 ទ្រង់​បាន​បណ្ដោយ​ឲ្យ​ប្រទេស ជិត​ខាង​មើល‌ងាយ​យើង​ខ្ញុំ ប្រជា‌ជាតិ​ដែល​នៅ​ជុំ‌វិញ នាំ​គ្នា​សើច​ចំអក​ឡក‌ឡឺយ​ដាក់​យើង​ខ្ញុំ។

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 44:13
10 ការដាក់ឲ្យឆ្លើយតបគ្នា  

យើង​ខ្ញុំ​បាន​ត្រឡប់​ជា​ទី​ត្មះ​តិះ​ដៀល ដល់​អ្នក​ជិត​ខាង និង​ជា​ទី​សើច​ចំអកឡក​ឡឺយ ដល់​អស់​អ្នក​ដែល​នៅ​ជុំ‌វិញ​យើង​ខ្ញុំ។


ព្រះ‌អង្គ​បាន​ធ្វើ​ឲ្យ​យើង​ខ្ញុំ​ទៅ​ជា​ដើម​ហេតុ នៃ​ការ​ទាស់‌ទែង​គ្នា ដល់​ពួក​អ្នក​ជិត​ខាងយើង​ខ្ញុំ ហើយ​ខ្មាំង​សត្រូវ​របស់​យើង​ខ្ញុំ គេ​នាំ​គ្នា​សើច​ចំអក។


អស់​អ្នក​ដែល​ដើរ​តាម​ផ្លូវ ប្លន់​យក​អ្វី​ៗ​ដែល​ព្រះ​រាជាមាន ព្រះ​រាជា​បាន​ត្រឡប់​ជា​ទី​ត្មះ‌តិះ‌ដៀល ដល់​ពួក​អ្នក​ជិត​ខាង។


ឱ​ព្រះ‌យេហូវ៉ា​អើយ ខ្មាំង​សត្រូវ​បាន​យក​ដំណៀល​នោះ មក​ត្មះ‌តិះ‌ដៀល​ទូល‌បង្គំ គឺ​គេ​បាន​ត្មះ‌តិះ‌ដៀល​អស់​ទាំង​ជំហាន​របស់​អ្នក ដែល​ព្រះ‌អង្គ​បាន​ចាក់​ប្រេង​តាំង។


ដ្បិត​ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា អ្នក​រាល់​គ្នា​បាន​ត្រូវ​លក់​ខ្លួន​ឥត​យក​ថ្លៃ ហើយ​បាន​លោះ​មក​វិញ ឥត​បង់​ប្រាក់​ដែរ។


យើង​នឹង​ប្រគល់​គេ​ទៅ​ឲ្យ​ត្រូវ​សាត់​អណ្តែត នៅ​កណ្ដាល​អស់​ទាំង​នគរ​នៅ​ផែនដី ឲ្យ​បាន​សេចក្ដី​អាក្រក់ ដើម្បី​ឲ្យ​គេ​បាន​ជា​ទី​ដៀល‌ត្មះ ជា​ពាក្យ​ទំនៀម ជា​ទី​អុច‌អាល ហើយ​ជា​ទី​ផ្ដាសា នៅ​គ្រប់​ទី​កន្លែង​ណា​ដែល​យើង​នឹង​បណ្តេញ​ទៅ​នោះ។


តើ​សាសន៍​អ៊ីស្រា‌អែល​មិន​មែន​ជា​ទី​មើល‌ងាយ​ដល់​អ្នក​ឬ? តើ​បាន​ឃើញ​គេ​នៅ​កណ្ដាល​ពួក​ចោរ​ឬ? ដ្បិត​វេលា​ណា​ដែល​អ្នក​និយាយ​ពី​គេ នោះ​អ្នក​ចេះ​តែ​គ្រវី​ក្បាល។


អ្នក​នឹង​ត្រឡប់​ទៅ​ជា​ទី​គួរ​ឲ្យ​រន្ធត់ ជា​ទី​ប្រៀប‌ធៀប និង​ជា​ទី​ដំណៀល ក្នុងចំណោម​អស់​ទាំង​សាសន៍ ដែល​ព្រះ‌យេហូវ៉ា​នឹង​នាំ​អ្នកចេញ​ទៅ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម