យេរេមា 7:24 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦24 ប៉ុន្តែ គេមិនបានស្តាប់តាមសោះ ក៏មិនបានផ្ទៀងត្រចៀកផង គឺគេបានដើរតាមតែគំនិតរបស់ខ្លួនគេ និងសេចក្ដីរឹងចចេសក្នុងចិត្តអាក្រក់របស់គេវិញ គេបានរាថយក្រោយ ឥតជឿនទៅខាងមុខទេ។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥24 ប៉ុន្តែ ពួកគេមិនព្រមស្ដាប់ ហើយក៏មិនយកចិត្តទុកដាក់នឹងពាក្យយើងទេ។ ពួកគេបានធ្វើតាមទំនើងចិត្តរបស់ខ្លួន ពួកគេនៅតែចចេសរឹងរូស ប្រព្រឹត្តតាមចិត្តអាក្រក់របស់ខ្លួន ពួកគេបែរខ្នងដាក់យើង មិនព្រមងាកមុខមករកយើងទេ ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤24 ប៉ុន្តែគេមិនបានស្តាប់តាមសោះ ក៏មិនបានផ្ទៀងត្រចៀកផង គឺគេបានដើរតាមតែគំនិតរបស់ខ្លួនគេ នឹងសេចក្ដីរឹងចចេសក្នុងចិត្តអាក្រក់របស់គេវិញ គេបានរាថយក្រោយ ឥតជឿនទៅខាងមុខទេ សូមមើលជំពូកអាល់គីតាប24 ប៉ុន្តែ ពួកគេមិនព្រមស្ដាប់ ហើយក៏មិនយកចិត្តទុកដាក់នឹងពាក្យយើងទេ។ ពួកគេបានធ្វើតាមទំនើងចិត្តរបស់ខ្លួន ពួកគេនៅតែចចេសរឹងរូស ប្រព្រឹត្តតាមចិត្តអាក្រក់របស់ខ្លួន ពួកគេបែរខ្នងដាក់យើង មិនព្រមងាកមុខមករកយើងទេ។ សូមមើលជំពូក |
ប៉ុន្តែ ពូជពង្សនៃពួកអ៊ីស្រាអែលបានរឹងចចេសនឹងយើង នៅទីរហោស្ថាន គេមិនបានប្រព្រឹត្តតាមច្បាប់យើងទេ ក៏បោះបង់ចោលអស់ទាំងបញ្ញត្តិរបស់យើង ជាច្បាប់ដែលអ្នកណាប្រព្រឹត្តតាម នោះនឹងបានរស់ដោយសារច្បាប់នោះ ហើយគេក៏បង្អាប់ថ្ងៃសប្ប័ទរបស់យើងយ៉ាងក្រៃលែង នោះយើងបានថា យើងនឹងចាក់សេចក្ដីឃោរឃៅរបស់យើង ទៅលើគេនៅក្នុងទីរហោស្ថាន ដើម្បីនឹងរំលីងគេឲ្យអស់ទៅ។
ប៉ុន្តែ កូនចៅទាំងនោះរឹងចចេសនឹងយើងដែរ គេមិនបានប្រព្រឹត្តតាមអស់ទាំងច្បាប់របស់យើងឡើយ ក៏មិនបានរក្សាបញ្ញត្តិទាំងប៉ុន្មានរបស់យើង ដើម្បីនឹងប្រព្រឹត្តតាមផង ជាច្បាប់ដែលអ្នកណាប្រព្រឹត្តតាម អ្នកនោះនឹងបានរស់នៅ ដោយសារច្បាប់នោះ គេបានបង្អាប់ថ្ងៃសប្ប័ទរបស់យើង ដូច្នេះ យើងបានថា យើងនឹងចាក់សេចក្ដីឃោរឃៅរបស់យើងទៅលើគេ ដើម្បីនឹងសម្រេចសេចក្ដីកំហឹងរបស់យើងនៅលើគេ នៅក្នុងទីរហោស្ថាន។
តែគេបានរឹងចចេសនឹងយើង ឥតព្រមស្តាប់តាមយើងឡើយ ក៏មិនបានលះចោលរបស់គួរស្អប់ខ្ពើម ដែលនៅគាប់ដល់ភ្នែកគេរៀងខ្លួនសោះ ឬបោះបង់ចោលរូបព្រះរបស់សាសន៍អេស៊ីព្ទដែរ ដូច្នេះ យើងបានថា យើងនឹងចាក់សេចក្ដីឃោរឃៅរបស់យើងទៅលើគេ ដើម្បីនឹងសម្រេចកំហឹងរបស់យើង ទាស់នឹងគេនៅកណ្ដាលស្រុកអេស៊ីព្ទ។
ព្រះអង្គបានទូន្មានពួកគេ ដើម្បីនាំពួកគេមករកក្រឹត្យវិន័យព្រះអង្គវិញ តែពួកគេបានប្រព្រឹត្តដោយចិត្តព្រហើន មិនព្រមស្តាប់តាមបទបញ្ជារបស់ព្រះអង្គទេ គឺបានប្រព្រឹត្តអំពើបាបទាស់នឹងវិន័យរបស់ព្រះអង្គ (ជាច្បាប់ដែលអ្នកណាប្រព្រឹត្តតាម អ្នកនោះនឹងបានរស់នៅដោយសេចក្ដីនោះឯង ) ហើយបែរស្មាដ៏រឹងចចេស ក៏តាំងករបស់គេរឹង មិនព្រមស្តាប់បង្គាប់ឡើយ។
ដ្បិតព្រះយេហូវ៉ាមានព្រះបន្ទូលថា៖ សំពត់ក្រវាត់ជាប់នៅនឹងចង្កេះមនុស្សយ៉ាងណា នោះយើងក៏បានឲ្យពួកវង្សអ៊ីស្រាអែលទាំងមូល និងពួកវង្សយូដាទាំងអស់នៅជាប់នឹងយើងយ៉ាងនោះដែរ ដើម្បីឲ្យគេបានជាប្រជារាស្ត្រសម្រាប់យើង ហើយជាកេរ្តិ៍ឈ្មោះ ជាសេចក្ដីសរសើរ និងជាសិរីល្អផង តែគេមិនព្រមស្តាប់សោះ។
យើងក៏បានចាត់ពួកហោរាទាំងប៉ុន្មាន ជាអ្នកបម្រើរបស់យើង ឲ្យមកឯអ្នកដែរ ទាំងក្រោកឡើងពីព្រលឹមស្រាង ដើម្បីចាត់គេ ឲ្យប្រាប់ថា ចូរអ្នកទាំងអស់គ្នាវិលមកពីផ្លូវអាក្រក់របស់ខ្លួនឥឡូវ ហើយកែកិរិយារបស់អ្នក កុំទៅតាមព្រះដទៃ ដើម្បីគោរពបម្រើព្រះទាំងនោះឡើយ នោះអ្នករាល់គ្នានឹងបាននៅជាប់ក្នុងស្រុក ដែលយើងបានឲ្យដល់អ្នក និងបុព្វបុរសអ្នក តែអ្នករាល់គ្នាមិនបានផ្ទៀងត្រចៀក ឬស្តាប់តាមយើងសោះ។
ដ្បិតអ្នករាល់គ្នាបានកាន់តាមបញ្ញត្តិច្បាប់របស់ស្តេចអំរី និងអស់ទាំងអំពើរបស់រាជវង្សស្ដេចអ័ហាប់ ហើយអ្នករាល់គ្នាបានដើរតាមសេចក្ដីប្រឹក្សារបស់គេ។ ហេតុនេះហើយបានជាយើងធ្វើឲ្យអ្នកត្រូវខូចបង់ ហើយឲ្យពួកអ្នកដែលអាស្រ័យនៅ ត្រឡប់ជាទីដែលគេមើលងាយ អ្នកនឹងត្រូវរងពាក្យត្មះតិះដៀល នៃប្រជារាស្ត្ររបស់យើង។