Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 44:14 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

14 ព្រះ‌អង្គ​ធ្វើ​ឲ្យ​យើង​ខ្ញុំ​ទៅ​ជា​ពាក្យ​បង្អាប់ ក្នុង​ចំណោម​សាសន៍​ដទៃ ហើយ​ជា​ទីសើច​ចំអក​ក្នុង​ចំណោម ប្រជាជន​ទាំង​ឡាយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

14 ព្រះអង្គ​ទ្រង់​ធ្វើឲ្យ​យើងខ្ញុំ​ទៅជា​ពាក្យប្រដូចបង្អាប់​នៅក្នុងចំណោម​ប្រជាជាតិ​នានា និងជា​ទីគ្រវីក្បាល​នៅក្នុងចំណោម​ជាតិសាសន៍​ទាំងឡាយ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

14 ព្រះអង្គ​បាន​ធ្វើ​ឲ្យ​ប្រជា‌ជាតិ​នានា យក​រឿង​យើង​ខ្ញុំ​ទុក​ជា​ការ​លេង​សើច ពួក​គេ​នាំ​គ្នា​ងក់​ក្បាល​ចំអក​ដាក់​យើង​ខ្ញុំ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

14 ក៏​ឲ្យ​យើង​ខ្ញុំ​ទៅ​ជា​សេចក្ដី​ប្រៀប‌ធៀប​នៅ​គ្រប់​ទាំង​នគរ ហើយ​ជា​ទី​គួរ​គ្រវី​ក្បាល​នៅ​គ្រប់​សាសន៍​ដទៃ​ផង

សូមមើលជំពូក ចម្លង

អាល់គីតាប

14 ទ្រង់​បាន​ធ្វើ​ឲ្យ​ប្រជា‌ជាតិ​នានា យក​រឿង​យើង​ខ្ញុំ​ទុក​ជា​ការ​លេង​សើច ពួក​គេ​នាំ​គ្នា​ងក់​ក្បាល​ចំអក​ដាក់​យើង​ខ្ញុំ

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 44:14
15 ការដាក់ឲ្យឆ្លើយតបគ្នា  

នោះ​យើង​នឹង​កាត់​សាសន៍​អ៊ីស្រា‌អែល​ចេញ​ពី​ស្រុក​ដែល​យើង​បាន​ឲ្យ​ដល់​គេ ហើយ​ព្រះ‌វិហារ​នេះ​ដែល​យើង​បាន​ញែក​ចេញ​ជា​បរិសុទ្ធ សម្រាប់​ឈ្មោះ​របស់​យើង នោះ​យើង​នឹង​បោះ‌បង់​ចោល​ពី​មុខ​យើង​ចេញ ដូច្នេះ សាសន៍​អ៊ីស្រា‌អែល​នឹង​ត្រឡប់​ជាទី​ប្រៀប​ផ្ទឹ​ម ហើយ​ជា​ទី​ដំណៀល នៅ​ក្នុង​ពួក​សាសន៍​ទាំង​អស់។


នេះ​ជា​ព្រះ‌បន្ទូល​ដែល​ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ពី​ដំណើរ​ស្តេច​នោះ គឺ​ថា នាង​ក្រមុំ​នៃ​ក្រុង​ស៊ីយ៉ូន​បាន​ស្អប់​ខ្ពើម​ដល់​អ្នក ហើយ​បាន​មើល‌ងាយ​អ្នក។ កូន​ស្រី​ក្រុង​យេរូ‌សាឡិម បាន​គ្រវី​ក្បាល​ដាក់​អ្នក។


យើង​នឹង​ដក​អ្នក​រាល់​គ្នា​ចេញ​ពី​ស្រុក​ដែល​យើង​បាន​ឲ្យ​ដល់​អ្នក​រាល់​គ្នា រួច​ដំណាក់​នេះ​ដែល​យើង​បាន​ញែក​ជា​បរិសុទ្ធ ទុក​សម្រាប់​ឈ្មោះ​យើង នោះ​យើង​នឹង​បោះ‌បង់​ចោល​ពី​ភ្នែក​របស់​យើង ឲ្យ​បាន​ត្រឡប់​ជាពាក្យ​ពោល និង​ជា​ពាក្យ​ចំអក ក្នុង​ចំណោម​អស់​ទាំង​សាសន៍។


បន្ទាប់​មក ខ្ញុំ​និយាយ​ទៅ​ពួក‌គេ​ថា៖ «អ្នក​រាល់​គ្នា​ឃើញ​សណ្ឋាន​អា‌ក្រក់​របស់​ពួក​យើង​ស្រាប់ហើយ​ថា ក្រុង​យេរូ‌សាឡិម​នៅ​តែបែក​បាក់ ហើយ​ទ្វារ​ក្រុង​ត្រូវ​ភ្លើង​ឆេះ​អស់។ ដូច្នេះ ចូរ​នាំ​គ្នា​មក យើង​សង់​កំផែង​ក្រុង​យេរូ‌សាឡិម​ឡើង​វិញ ដើម្បី​កុំ​ឲ្យ​មាន​គេ​ត្មះ‌តិះ‌ដៀល​យើង​ទៀត»។


ខ្ញុំ​ក៏​និយាយ​ដូច​ជា​អ្នក​រាល់​គ្នា​បាន​ដែរ ប្រសិន‌បើ​ព្រលឹង​របស់​អ្នក​រាល់​គ្នា ជួប​នឹង​ស្ថាន​ការដូច​ខ្ញុំ នោះ​ខ្ញុំ​នឹងរក​ពាក្យ​មក​ទាស់​នឹង​អ្នក​រាល់​គ្នា ព្រម​ទាំង​គ្រវី​ក្បាល​ដាក់​អ្នក​រាល់​គ្នា​ដែរ។


ប៉ុន្តែ ព្រះ‌អង្គ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​ទៅ​ជា​សេចក្ដី​ប្រៀប‌ធៀប ដល់​មនុស្ស ហើយ​គេ​ស្តោះ​ដាក់​ចំ​មុខ​ខ្ញុំ។


ទូល‌បង្គំ​បាន​ត្រឡប់​ជា​ទី​ត្មះ‌តិះ‌ដៀល​ដល់​គេ កាល​ណា​គេ​ឃើញ​ទូល‌បង្គំ គេ​គ្រវី​ក្បាល។


ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​មេត្តា​ប្រោស​យើង​ខ្ញុំ សូម​មេត្តា​ប្រោស​យើង​ខ្ញុំ​ផង ដ្បិត​យើង​ខ្ញុំ​ឆ្អែត​ឆ្អន់ នឹង​ការ​មើល‌ងាយ​ខ្លាំង​ណាស់។


អស់​អ្នក​ដែល​ឃើញ​ទូល‌បង្គំ ចំអក​ឲ្យទូល‌បង្គំ គេ​ពេប​ជ្រាយ​ដាក់​ទូល‌បង្គំ ហើយគេ​គ្រវី​ក្បាល ដោយ​ពោល​ថា


យើង​ខ្ញុំ​បាន​ត្រឡប់​ជា​ទី​ត្មះ​តិះ​ដៀល ដល់​អ្នក​ជិត​ខាង និង​ជា​ទី​សើច​ចំអកឡក​ឡឺយ ដល់​អស់​អ្នក​ដែល​នៅ​ជុំ‌វិញ​យើង​ខ្ញុំ។


ហេតុនេះហើយបាន​ជា​ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ពាក្យ​ទាំង​នេះ ពី​ដំណើរ​ស្តេច​នោះ គឺ​ថា៖ នាង​ក្រមុំ​នៃ​ក្រុង​ស៊ីយ៉ូន​បាន​ស្អប់​ខ្ពើម​ដល់​អ្នក ហើយ​បាន​មើល‌ងាយ​ដល់​អ្នក កូន​ស្រី​នៃ​ក្រុង​យេរូ‌សាឡិម​បាន​គ្រវី​ក្បាល​ដល់​អ្នក​ហើយ។


យើង​នឹង​ប្រគល់​គេ​ទៅ​ឲ្យ​ត្រូវ​សាត់​អណ្តែត នៅ​កណ្ដាល​អស់​ទាំង​នគរ​នៅ​ផែនដី ឲ្យ​បាន​សេចក្ដី​អាក្រក់ ដើម្បី​ឲ្យ​គេ​បាន​ជា​ទី​ដៀល‌ត្មះ ជា​ពាក្យ​ទំនៀម ជា​ទី​អុច‌អាល ហើយ​ជា​ទី​ផ្ដាសា នៅ​គ្រប់​ទី​កន្លែង​ណា​ដែល​យើង​នឹង​បណ្តេញ​ទៅ​នោះ។


ដ្បិត​អ្នក​រាល់​គ្នា​បាន​កាន់​តាម​បញ្ញត្តិ​ច្បាប់​របស់​ស្តេច​អំរី និង​អស់​ទាំង​អំពើ​របស់​រាជវង្ស​ស្ដេច​អ័ហាប់ ហើយ​អ្នក​រាល់​គ្នា​បាន​ដើរ​តាម​សេចក្ដី​ប្រឹក្សា​របស់​គេ។ ហេតុ​នេះ​ហើយ​បាន​ជា​យើង​ធ្វើ​ឲ្យ​អ្នក​ត្រូវ​ខូច‌បង់ ហើយ​ឲ្យ​ពួក​អ្នក​ដែល​អាស្រ័យ​នៅ ត្រឡប់​ជា​ទី​ដែល​គេ​មើល​ងាយ អ្នក​នឹង​ត្រូវ​រង​ពាក្យ​ត្មះ‌តិះ‌ដៀល នៃ​ប្រជា‌រាស្ត្រ​របស់​យើង។


អ្នក​នឹង​ត្រឡប់​ទៅ​ជា​ទី​គួរ​ឲ្យ​រន្ធត់ ជា​ទី​ប្រៀប‌ធៀប និង​ជា​ទី​ដំណៀល ក្នុងចំណោម​អស់​ទាំង​សាសន៍ ដែល​ព្រះ‌យេហូវ៉ា​នឹង​នាំ​អ្នកចេញ​ទៅ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម