Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេសាយ 25:8 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

8 ព្រះ‌អង្គ​នឹង​បំផ្លាញ​សេចក្ដី​ស្លាប់​ឲ្យ​សូន្យ​បាត់​ទៅ​ជា​ដរាប នោះ​ព្រះ‌អម្ចាស់‌យេហូវ៉ា​នឹង​ជូត​ទឹក​ភ្នែក ពី​មុខ​មនុស្ស​ទាំង​អស់ ហើយ​ព្រះ‌អង្គ​នឹង​ដក​សេចក្ដី​ត្មះ‌តិះ‌ដៀល ចំពោះ​ប្រជា‌រាស្ត្រ​ព្រះ‌អង្គ ពី​ផែនដី​ទាំង​មូល​ចេញ ដ្បិត​ព្រះ‌យេហូវ៉ា​បាន​ព្រះ‌បន្ទូល​ដូច្នេះ​ហើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

8 ព្រះអង្គ​នឹង​លេប​សេចក្ដីស្លាប់​ទៅ​ជារៀងរហូត​។ ព្រះអម្ចាស់​របស់ខ្ញុំ គឺ​ព្រះយេហូវ៉ា​របស់ខ្ញុំ​នឹង​ជូត​ទឹកភ្នែក​ចេញ​ពី​មុខ​មនុស្ស​ទាំងអស់ ហើយ​ដក​សេចក្ដីត្មះតិះដៀល​របស់​ប្រជារាស្ត្រ​ព្រះអង្គ​ចេញ​ពី​ផែនដី​ទាំងមូល​។ ដ្បិត​ព្រះយេហូវ៉ា​បាន​មានបន្ទូល​ហើយ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

8 ព្រះអង្គ​នឹង​បំបាត់​សេចក្ដី​ស្លាប់​រហូត​ត​ទៅ ព្រះ‌ជា‌អម្ចាស់​នឹង​ជូត​ទឹក​ភ្នែក​ចេញ​ពី​មុខ របស់​មនុស្ស​ទាំង​អស់។ ព្រះអង្គ​ក៏​ដក​ការ​អាម៉ាស់​នៃ​ប្រជា‌រាស្ត្រ របស់​ព្រះអង្គ ចេញ​ពី​ទឹក​ដី​ទាំង​មូល​ដែរ។ - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

8 ទ្រង់​នឹង​បំផ្លាញ​សេចក្ដី​ស្លាប់​ឲ្យ​សូន្យ​បាត់​ទៅ​ជា​ដរាប នោះ​ព្រះ‌អម្ចាស់​យេហូវ៉ា​ទ្រង់​នឹង​ជូត​ទឹក​ភ្នែក​ពី​មុខ​មនុស្ស​ទាំង​អស់ ហើយ​ទ្រង់​នឹង​ដក​សេចក្ដី​ត្មះ‌តិះដៀល​ចំពោះ​រាស្ត្រ​ទ្រង់​ពី​ផែនដី​ទាំង​មូល​ចេញ ដ្បិត​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​មាន​បន្ទូល​ដូច្នេះ​ហើយ។

សូមមើលជំពូក ចម្លង

អាល់គីតាប

8 ទ្រង់​នឹង​បំបាត់​សេចក្ដី​ស្លាប់​រហូត​ត​ទៅ អុលឡោះ‌តាអាឡា​ជា​ម្ចាស់​នឹង​ជូត​ទឹក​ភ្នែក​ចេញ​ពី​មុខ របស់​មនុស្ស​ទាំង​អស់។ ទ្រង់​ក៏​ដក​ការ​អាម៉ាស់​នៃ​ប្រជា‌រាស្ត្រ របស់​ទ្រង់ ចេញ​ពី​ទឹក​ដី​ទាំង​មូល​ដែរ។ - នេះ​ជា​បន្ទូល​របស់អុលឡោះ‌តាអាឡា។

សូមមើលជំពូក ចម្លង




អេសាយ 25:8
28 ការដាក់ឲ្យឆ្លើយតបគ្នា  

៙ ដ្បិតព្រះ‌អង្គ​បាន​រំដោះ​ព្រលឹង​ខ្ញុំ​ឲ្យ​រួច​ពី​ស្លាប់ ជូត​ទឹក​ភ្នែកឲ្យ​ខ្ញុំ ហើយ​ការ​ពារ​ជើង​ខ្ញុំ​មិន​ឲ្យជំពប់​ដួល។


៙ ដ្បិត​សេចក្ដី​ឧស្សាហ៍​ដល់​ដំណាក់​ព្រះ‌អង្គ បានបំផ្លាញ​ទូល‌បង្គំ ហើយ​ដំណៀល​ទាំង​ប៉ុន្មាន របស់​អស់​អ្នក​តិះ​ដៀល​ព្រះ‌អង្គ បាន​ធ្លាក់​មក​លើ​ទូល‌បង្គំ។


ពួក​អ្នក​ស្លាប់​របស់​ព្រះ‌អង្គ​នឹង​រស់​ឡើង​វិញ សាក​សព​របស់​គេ​នឹង​ក្រោក​ឡើង។ ពួក​អ្នក​ដែល​ដេក​នៅ​ក្នុង​ធូលី​ដី​អើយ ចូរ​ភ្ញាក់​ឡើង ហើយ​ច្រៀង​ដោយ​អំណរ​ចុះ! ដ្បិត​ទឹក​សន្សើម​របស់​ព្រះ‌អង្គ ជា​ទឹក​សន្សើម​ពេល​ព្រលឹម ហើយ​ផែន​ដី​នឹង​បញ្ចេញ​មនុស្ស​ស្លាប់​មក។


ឱ​ប្រជា​ជន​នៅ​ក្រុង​ស៊ីយ៉ូន ជា​ពួក​អ្នក​ដែល​អាស្រ័យ​នៅ​ក្រុង​យេរូ‌សាឡិម​អើយ អ្នក​នឹង​មិន​ត្រូវ​យំ​ទៀត​ឡើយ ព្រះ‌អង្គ​នឹង​មាន​ព្រះ‌គុណ​ចំពោះ​អ្នក ដោយ​ឮ​សំឡេង​អ្នក​ស្រែក កាល​ណា​ព្រះ‌អង្គ​ឮ នោះ​ព្រះ‌អង្គ​នឹង​ឆ្លើយ​មក​អ្នក។


មួយ​ទៀត​ពន្លឺ​នៃ​ព្រះ‌ចន្ទ​នឹង​បាន​ដូច​ជា​ពន្លឺ​ព្រះ‌អាទិត្យ ហើយ​ពន្លឺ​នៃ​ព្រះ‌អាទិត្យ​នឹង​ភ្លឺ​ជាង​ធម្មតា​មួយ​ជា​ប្រាំពី គឺ​ដូច​ជា​ពន្លឺ​នៃ​ថ្ងៃ​ប្រាំពីរ​រួម​មក​តែ​មួយ។ នៅ​គ្រា​ដែល​ព្រះ‌យេហូវ៉ា​បាន​រុំ​កន្លែង​បាក់​បែក​នៃ​ប្រជា‌រាស្ត្រ​ព្រះ‌អង្គ ហើយ​ប្រោស​ឲ្យ​កន្លែង​ដែល​គេ​ត្រូវ​វាយ​បាន​ជា​វិញ។


ឯ​ពួក​អ្នក​ដែល​ព្រះ‌យេហូវ៉ា​បាន​ប្រោស​ឲ្យ​រួច គេ​នឹង​វិល​មក​វិញ គេ​នឹង​មក​ដល់​ក្រុង​ស៊ីយ៉ូន​ដោយ​ច្រៀង ហើយ​មាន​អំណរ​ដ៏​នៅ​អស់​កល្ប​ជា‌និច្ច ពាក់​នៅ​លើ​ក្បាល​គេ គេ​នឹង​បាន​សេចក្ដី​ត្រេក‌អរ និង​សេចក្ដី​រីក‌រាយ ឯ​អស់​ទាំង​សេចក្ដី​ទុក្ខ​ព្រួយ និង​ដំងូរ​ទាំង​ប៉ុន្មាន​នោះ​នឹង​រត់​បាត់​ទៅ។


គេ​ក៏​ជម្រាប​ដល់​លោក​ថា៖ «ព្រះបាទ​ហេ‌សេ‌គា​មាន​រាជ‌អង្ការ​ដូច្នេះ​ថា "ថ្ងៃ​នេះ​ជា​ថ្ងៃ​មាន​សេចក្ដី​វេទនា សេចក្ដី​ផ្ចាញ់‌ផ្ចាល និង​សេចក្ដី​ដំណៀល ប្រៀប​ដូច​ជា​កូន​ដែល​គ្រប់​ខែ តែ​គ្មាន​កម្លាំង​នឹង​សម្រាល​មក​សោះ។


ឯ​ពួក​អ្នក​ប្រោស​លោះ​របស់​ព្រះ‌យេហូវ៉ា គេនឹង​វិល​មក​វិញ ហើយ​មក​ដល់​ក្រុង​ស៊ីយ៉ូន​ដោយ​ច្រៀង​ចម្រៀង គេ​នឹង​មាន​អំណរ​ដ៏​នៅ​អស់​កល្ប​ជា‌និច្ច​ពាក់​លើ​ក្បាល គេ​នឹង​ទទួល​បាន​សេចក្ដី​រីក‌រាយ និង​អំណរ ឯ​ទុក្ខ​ព្រួយ និង​ដំងូរ ត្រូវខ្ចាត់​បាត់​ទៅ។


អ្នក​រាល់​គ្នា​ដែល​ស្គាល់​សេចក្ដី​សុចរិត ជា​ជន​ជាតិ​ដែល​មាន​ច្បាប់​របស់​យើង​នៅ​ក្នុង​ចិត្ត​អើយ ចូរ​ស្ដាប់​តាម​យើង​ចុះ កុំ​ខ្លាច​សេចក្ដី​ត្មះ‌តិះ‌ដៀល​របស់​មនុស្ស​ឡើយ ក៏​កុំ​ឲ្យ​ស្រយុត​ចិត្ត​ដោយ​ពាក្យ​បង្កាច់​របស់​គេ​ដែរ។


កុំ​ខ្លាច​ឲ្យ​សោះ ដ្បិត​អ្នក​នឹង​មិន​ដែល​ត្រូវ​ខ្មាស​ឡើយ ក៏​កុំ​ឲ្យ​រង្កៀស​ចិត្ត​ដែរ ព្រោះ​អ្នក​នឹង​មិន​ដែល​ត្រូវ​មាន​សេចក្ដី​ខ្មាស​ទេ អ្នក​នឹង​ភ្លេច​សេចក្ដី​ខ្មាស​ដែល​អ្នក​មាន​ពី​កាល​នៅ​វ័យ​ក្មេង ហើយ​អ្នក​នឹង​មិន​នឹក​ចាំ​ពី​សេចក្ដី​ដែល​គេ​ត្មះ‌តិះ‌ដៀល ពី​កាល​នៅ​មេម៉ាយ​ត​ទៅ​ទៀត​ដែរ។


ទោះ​បើ​អ្នក​បាន​ត្រូវ​ចោល​ស្ងាត់ ហើយ​ត្រូវ​គេ​ស្អប់ ដល់​ម៉្លេះ​បាន​ជា​គ្មាន​មនុស្ស​ណា​ដើរ​កាត់​អ្នក​ឡើយ យើង​នឹង​ធ្វើ​ឲ្យ​អ្នក​បាន​ជា​ទី​ប្រសើរ នៅ​អស់​កល្ប​ជា‌និច្ច ជា​ទី​អំណរ​ដល់​ច្រើន​តំណ​ត​ទៅ។


អ្នក​រាល់​គ្នា​នឹង​បាន​ចំណែក​មួយ​ជា​ពីរ ជំនួស​សេចក្ដី​ខ្មាស​របស់​អ្នក ហើយ​មាន​សេចក្ដី​រីក‌រាយ ដោយ​ចំណែក​ដែល​ខ្លួន​ទទួល​ជំនួស​សេចក្ដី​អាប់‌យស ដូច្នេះ អ្នក​នឹង​បាន​ពីរ​ចំណែក​នៅ​ក្នុង​ស្រុក​របស់​អ្នក ហើយ​មាន​អំណរ​នៅ​អស់​កល្ប​ជា‌និច្ច។


យើង​នឹង​មាន​សេចក្ដី​រីក‌រាយ​ចំពោះ​ក្រុង​យេរូ‌សាឡិម និង​អំណរ​ចំពោះ​ប្រជា‌រាស្ត្រ​របស់​យើង រួច​នៅ​ក្នុង​ទី​ក្រុង​នោះ នឹង​លែង​ឮ​សំឡេង​យំ និង​សម្រែក​ទៀត។


អ្នក​រាល់​គ្នា​ដែល​ញាប់ញ័រ ចំពោះ​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​អើយ ចូរ​ស្តាប់​ព្រះ‌បន្ទូល​របស់​ព្រះ‌អង្គ​ចុះ ពួក​បង‌ប្អូន​របស់​អ្នក​រាល់​គ្នា​ដែល​ស្អប់​អ្នក ជា​ពួក​អ្នក​ដែល​កាត់​អ្នក​រាល់​គ្នា​ចេញ ដោយ​ព្រោះ​ឈ្មោះ​យើង គេ​បាន​ពោល​ថា ចូរ​អ្នក​រាល់​គ្នា​តម្កើង​ព្រះ‌យេហូវ៉ា ដើម្បី​ឲ្យ​យើង​បាន​ឃើញ​អំណរ​របស់​អ្នក​ផង ប៉ុន្តែ គេ​នឹង​ត្រូវ​អៀន​ខ្មាស​វិញ។


ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា៖ ចូរ​ទប់​សំឡេង​អ្នក​មិន​ឲ្យ​យំ និង​ភ្នែក​អ្នក​មិន​ឲ្យ​ហូរ​សស្រាក់​ឡើយ ដ្បិត​ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា៖ កិច្ច‌ការ​របស់​អ្នក​នឹង​បាន​រង្វាន់​ជា​ពិត ហើយ​វា​រាល់​គ្នា​នឹង​វិល​មក​ពី​ស្រុក​របស់​ខ្មាំង​សត្រូវ​វិញ។


តើ​យើង​ត្រូវ​ដោះ​គេ​ចេញ​ពី​អំណាច នៃ​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់​ឬ? តើ​យើង​ត្រូវ​លោះ​គេឲ្យ​រួច​ពី​សេចក្ដី​ស្លាប់​ឬ? ឱ​សេចក្ដី​ស្លាប់​អើយ តើទុក្ខ​វេទនា​របស់​ឯង​នៅ​ឯ​ណា? ឱ​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់​អើយ តើ​ការ​ហិន​វិនាស​របស់​ឯង​នៅ​ឯ​ណា? សេចក្ដី​អាណិត​អាសូរ​ពួន​បាត់ ពី​ភ្នែក​របស់​យើង​ហើយ។


«ព្រះ‌អម្ចាស់​បាន​ប្រោស​ប្រណី​ដល់​ខ្ញុំ​យ៉ាង​ដូច្នេះ ក្នុង​គ្រា​ដែល​ព្រះ‌អង្គ​ទត​មក​ខ្ញុំ ហើយ​បាន​ដោះ​សេចក្តី​ខ្មាស​របស់​ខ្ញុំ ចេញ​ពី​កណ្តាល​មនុស្ស»។


ខ្មាំង​សត្រូវ​ចុង​ក្រោយ​បង្អស់ ដែល​ត្រូវ​បំផ្លាញ គឺ​សេចក្តី​ស្លាប់


នៅ​ពេល​រូប‌កាយ​ពុក​រលួយ​នេះ ពាក់​សេចក្តី​មិន​ពុក​រលួយ ហើយ​រូប‌កាយ​ដែល​តែង​តែ​ស្លាប់​នេះ ពាក់​សេចក្តី​មិន​ចេះ​ស្លាប់ នោះ​សេចក្ដី​ដែល​បាន​ចែង​ទុក​មក​នឹង​បាន​សម្រេច គឺ​ថា៖ «ជ័យ​ជម្នះ​បាន​លេប​សេចក្តី​ស្លាប់​បាត់​ហើយ»


តែ​ឥឡូវ​នេះ បាន​សម្តែង​ឲ្យ​ឃើញ តាម​រយៈ​ការ​លេច​មក​របស់​ព្រះ‌យេស៊ូវ‌គ្រីស្ទ ជា​ព្រះ‌សង្គ្រោះ​នៃ​យើង ដែលទ្រង់​បាន​បំបាត់​សេចក្ដី​ស្លាប់ ហើយ​បាននាំ​យក​ជីវិត និងភាព​មិន​ចេះ​សាប​សូន្យ មកដាក់ក្នុង​ពន្លឺ តាម​រយៈ​ដំណឹង​ល្អ។


ប្រសិន‌បើ​អ្នក​រាល់​គ្នា​ត្រូវ​គេ​តិះ‌ដៀល​ដោយ​ព្រោះ​ព្រះ​នាម​របស់​ព្រះ‌គ្រីស្ទ នោះ​អ្នក​រាល់​គ្នា​មាន​ពរ​ហើយ ព្រោះ​ព្រះ‌វិញ្ញាណ​ដ៏​មាន​សិរី​ល្អ គឺ​ជា​ព្រះ‌វិញ្ញាណ​របស់​ព្រះ​សណ្ឋិត​លើ​អ្នក​រាល់​គ្នា។


បន្ទាប់​មក សេចក្ដី​ស្លាប់ និង​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់ ក៏​ត្រូវ​បោះ​ទៅ​ក្នុង​បឹង​ភ្លើង​ដែរ។ នេះ​ជា​សេចក្ដី​ស្លាប់​ទី​ពីរ


ព្រះ‌អង្គ​នឹង​ជូត​អស់​ទាំង​ទឹក​ភ្នែក ចេញ​ពី​ភ្នែក​របស់​គេ សេចក្ដី​ស្លាប់​នឹង​លែង​មាន​ទៀត​ហើយ ការ​កាន់​ទុក្ខ ការ​យំ​សោក ឬ​ការ​ឈឺ​ចាប់ ក៏​នឹង​លែង​មាន​ទៀត​ដែរ ដ្បិត​អ្វីៗ​ពី​មុន​ទាំង​ប៉ុន្មាន​បាន​កន្លង​បាត់​ទៅ​ហើយ»។


ដ្បិត​កូន​ចៀម​ដែល​គង់​នៅ​កណ្ដាល​បល្ល័ង្ក ទ្រង់​នឹង​ឃ្វាល ហើយ​នាំ​គេ​ទៅ​រក​រន្ធ​ទឹក​នៃ​ជីវិត ហើយ​ព្រះ​នឹង​ជូត​អស់​ទាំង​ទឹក​ភ្នែក​ចេញ​ពី​ភ្នែក​របស់​គេ »។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម