មីកា 6:13 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦13 ហេតុនេះហើយបានជាយើងវាយឯងឲ្យរបួសយ៉ាងធ្ងន់ ហើយបានធ្វើឲ្យឯងចុកចាប់ ព្រោះតែអំពើបាបរបស់ឯង។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥13 ហេតុនេះហើយបានជាយើងប្រហារទីក្រុង រហូតដល់ធ្វើឲ្យអ្នកឈឺចុកចាប់។ ព្រោះតែអំពើបាបរបស់អ្នក យើងនឹងបំផ្លាញក្រុងនេះឲ្យវិនាស។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤13 ហេតុនោះ អញបានវាយឯងឲ្យរបួសយ៉ាងធ្ងន់ ហើយបានធ្វើឲ្យឯងខូចបង់ ព្រោះអំពើបាបរបស់ឯង សូមមើលជំពូកអាល់គីតាប13 ហេតុនេះហើយបានជាយើងប្រហារទីក្រុង រហូតដល់ធ្វើឲ្យអ្នកឈឺចុកចាប់។ ព្រោះតែអំពើបាបរបស់អ្នក យើងនឹងបំផ្លាញក្រុងនេះឲ្យវិនាស។ សូមមើលជំពូក |
ដ្បិតអ្នករាល់គ្នាបានកាន់តាមបញ្ញត្តិច្បាប់របស់ស្តេចអំរី និងអស់ទាំងអំពើរបស់រាជវង្សស្ដេចអ័ហាប់ ហើយអ្នករាល់គ្នាបានដើរតាមសេចក្ដីប្រឹក្សារបស់គេ។ ហេតុនេះហើយបានជាយើងធ្វើឲ្យអ្នកត្រូវខូចបង់ ហើយឲ្យពួកអ្នកដែលអាស្រ័យនៅ ត្រឡប់ជាទីដែលគេមើលងាយ អ្នកនឹងត្រូវរងពាក្យត្មះតិះដៀល នៃប្រជារាស្ត្ររបស់យើង។