ទំនុកតម្កើង 56:1 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឱព្រះអើយ សូមប្រណីសន្ដោសទូលបង្គំ ដ្បិតមនុស្សជាន់ឈ្លីទូលបង្គំហើយ គេវាយប្រហារ ហើយសង្កត់សង្កិន ទូលបង្គំរាល់ថ្ងៃ។ ព្រះគម្ពីរខ្មែរសាកល ឱព្រះអើយ សូមមេត្តាដល់ទូលបង្គំផង! ដ្បិតមនុស្សលោកជាន់ឈ្លីទូលបង្គំ អ្នកវាយប្រហារសង្កត់សង្កិនទូលបង្គំវាល់ព្រឹកវាល់ល្ងាច។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ឱព្រះជាម្ចាស់អើយ សូមអាណិតមេត្តាទូលបង្គំផង ដ្បិតមានមនុស្សលើកគ្នាវាយប្រហារទូលបង្គំ គេលើកគ្នាមកប្រយុទ្ធ និងបៀតបៀនទូលបង្គំជារៀងរាល់ថ្ងៃ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឱព្រះអង្គអើយ សូមទ្រង់អាណិតមេត្តាដល់ទូលបង្គំ ដ្បិតមនុស្សចង់លេបបំបាត់ទូលបង្គំហើយ គេសង្កត់សង្កិន ដោយតស៊ូនឹងទូលបង្គំជាដរាបរាល់ថ្ងៃ អាល់គីតាប ឱអុលឡោះអើយ សូមអាណិតមេត្តាខ្ញុំផង ដ្បិតមានមនុស្សលើកគ្នាវាយប្រហារខ្ញុំ គេលើកគ្នាមកប្រយុទ្ធ និង បៀតបៀនខ្ញុំជារៀងរាល់ថ្ងៃ។ |
៙ គឺដល់ព្រះអង្គដែលបានប្រហារ អស់ទាំងកូនច្បងរបស់ពួកអេស៊ីព្ទ ដ្បិតព្រះហឫទ័យសប្បុរសរបស់ព្រះអង្គ ស្ថិតស្ថេរអស់កល្បជានិច្ច
តែព្រះអង្គបានបោះទម្លាក់ផារ៉ោន ព្រមទាំងពលទ័ពរបស់ស្ដេច ទៅក្នុងសមុទ្រក្រហម ដ្បិតព្រះហឫទ័យសប្បុរសរបស់ព្រះអង្គ ស្ថិតស្ថេរអស់កល្បជានិច្ច
ហើយដោយព្រះហឫទ័យសប្បុរស របស់ព្រះអង្គ ព្រះអង្គនឹងកាត់ខ្មាំងសត្រូវរបស់ទូលបង្គំចេញ ហើយបំផ្លាញបច្ចាមិត្តទាំងប៉ុន្មាន នៃព្រលឹងទូលបង្គំ ដ្បិតទូលបង្គំជាអ្នកបម្រើរបស់ព្រះអង្គ។
នៅវេលាដែលព្រះករុណាយាងមកដល់ ទ្រង់នឹងធ្វើ ឲ្យគេបានដូចជាគុកភ្លើងដែលឆេះក្តៅ ព្រះយេហូវ៉ានឹងលបគេ ដោយសេចក្ដីក្រោធរបស់ព្រះអង្គ ហើយភ្លើងនឹងឆេះបំផ្លាញគេអស់ទៅ។
ពេលពួកអ្នកប្រព្រឹត្តអាក្រក់ គឺបច្ចាមិត្ត និងខ្មាំងសត្រូវរបស់ខ្ញុំបានសង្ឃកមកលើខ្ញុំ ដើម្បីស៊ីសាច់ខ្ញុំ នោះគេនឹងជំពប់ដួល។
ឱព្រះយេហូវ៉ាអើយ សូមប្រណីសន្ដោសទូលបង្គំ ដ្បិតទូលបង្គំមានទុក្ខព្រួយ ភ្នែកទូលបង្គំចុះខ្សោយដោយសោយសោក ព្រលឹង និងរូបកាយទូលបង្គំក៏ខ្សោយដែរ។
សូមកុំឲ្យគេគិតក្នុងចិត្តថា «ន៏ សមដូចចិត្តយើងប្រាថ្នាហើយ» សូមកុំឲ្យគេថា «យើងបានលេបវា បាត់ហើយ»។
អ្នករាល់គ្នាជាព្រះអើយ តើអ្នករាល់គ្នាពិតជាសម្រេច សេចក្ដីដែលត្រឹមត្រូវឬទេ? តើអ្នករាល់គ្នាកាត់ក្ដីឲ្យពួកកូនមនុស្ស ដោយទៀតត្រង់ឬទេ?
ឱព្រះនៃទូលបង្គំអើយ សូមរំដោះទូលបង្គំ ឲ្យរួចពីខ្មាំងសត្រូវរបស់ទូលបង្គំផង សូមការពារទូលបង្គំឲ្យរួចពីអស់អ្នក ដែលលើកគ្នាទាស់នឹងទូលបង្គំ។
៙ ព្រះរបស់ខ្ញុំ ព្រះអង្គនឹងយាងមករកខ្ញុំ ដោយព្រះហឫទ័យសប្បុរសរបស់ព្រះអង្គ ព្រះនឹងឲ្យខ្ញុំឃើញខ្មាំងសត្រូវរបស់ខ្ញុំបរាជ័យ។
ឱព្រះអើយ ព្រះអង្គបានបោះបង់ចោលយើងខ្ញុំ បានធ្វើឲ្យយើងខ្ញុំបាក់ទ័ព ព្រះអង្គខ្ញាល់នឹងខ្ញុំ ឱសូមស្រោចស្រង់យើងខ្ញុំឡើងវិញផង។
យើងនឹងលេបគេទាំងរស់ ដូចជាស្ថានឃុំព្រលឹងមនុស្សស្លាប់ ហើយទាំងមូលផង ដូចជាពួកអ្នកដែលចុះទៅក្នុងរណ្តៅ
ពួកខ្មាំងសត្រូវទាំងប៉ុន្មានរបស់នាង បានហាមាត់ធំដាក់នាង គេធ្វើស៊ីសស៊ូស ហើយសង្កៀតធ្មេញ ដោយពាក្យថា «យើងបានលេបវាបាត់ហើយ ពិតប្រាកដជាថ្ងៃនេះហើយ ជាថ្ងៃដែលយើងសង្ឃឹមចង់បាននោះ ឥឡូវបានប្រទះ បានឃើញហើយ!»។
ព្រះអម្ចាស់បានលេបទីលំនៅរបស់យ៉ាកុបបាត់អស់ ឥតមានប្រណីឡើយ ក្នុងគ្រាដែលព្រះអង្គមានសេចក្ដីក្រោធ ព្រះអង្គបានរំលំទីមាំមួនទាំងប៉ុន្មានរបស់កូនស្រីយូដា ព្រះអង្គបានពង្រាបទីទាំងនោះដល់ដី ទាំងបន្ទាបបន្ថោកទាំងនគរ និងពួកចៅហ្វាយផង។
ព្រះអម្ចាស់ត្រឡប់ដូចជាខ្មាំងសត្រូវ ហើយបានលេបអ៊ីស្រាអែលបាត់ទៅ ព្រះអង្គបានលេបអស់ទាំងដំណាក់របស់គេ ហើយបំផ្លាញទីមាំមួនទាំងប៉ុន្មាន ព្រមទាំងចម្រើនការសោកសៅ និងការយំទួញក្នុងពួកកូនស្រីយូដាជាច្រើនឡើង។
អ៊ីស្រាអែលត្រូវលេបបាត់ហើយ ឥឡូវនេះ គេស្ថិតនៅក្នុងចំណោមសាសន៍នានា ដូចភាជនៈដែលគ្មានអ្នកណាចង់បាន។
នៅពេលរូបកាយពុករលួយនេះ ពាក់សេចក្តីមិនពុករលួយ ហើយរូបកាយដែលតែងតែស្លាប់នេះ ពាក់សេចក្តីមិនចេះស្លាប់ នោះសេចក្ដីដែលបានចែងទុកមកនឹងបានសម្រេច គឺថា៖ «ជ័យជម្នះបានលេបសេចក្តីស្លាប់បាត់ហើយ»
តែពួកមេដឹកនាំរបស់ពួកភីលីស្ទីនខឹងនឹងទ្រង់ រួចទូលថា៖ «ចូរឲ្យមនុស្សនេះទៅវិញទៅ ឲ្យត្រឡប់ទៅកន្លែងដែលទ្រង់បានឲ្យនៅនោះទៅ កុំឲ្យចុះទៅទីចម្បាំងជាមួយយើងឡើយ ក្រែងលោកំពុងតែច្បាំង គេបែរជាត្រឡប់មកទាស់នឹងយើងវិញ នោះតើគេមិនបានមេត្រីនឹងចៅហ្វាយគេ ដោយសារយកក្បាលរបស់មនុស្សទាំងនេះទេឬ?