ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ទំនុកតម្កើង 35:10 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

អស់​ទាំង​ឆ្អឹងរបស់​ទូល‌បង្គំ​នឹង​ពោល​ថា «ឱ​ព្រះ‌យេហូវ៉ា​អើយ តើ​មាន​អ្នក​ណា​ដូច​ព្រះ‌អង្គ? ព្រះ‌អង្គ​រំដោះ​មនុស្ស​ក្រីក្រ ឲ្យ​រួច​ពី​អ្នក​ដែល​ខ្លាំង​ជាង​ខ្លួន អើ ទាំង​ជន​ក្រីក្រ និង​កម្សត់​ទុគ៌ត​ឲ្យ​រួច​ពី​អ្នក​រឹប​ជាន់​ខ្លួន»។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

អស់ទាំង​ឆ្អឹង​ទូលបង្គំ​នឹង​និយាយថា​៖ “ព្រះយេហូវ៉ា​អើយ តើ​នរណា​ដូច​ព្រះអង្គ​ដែល​រំដោះ​មនុស្ស​ទ័លក្រ​ពី​អ្នកដែល​ខ្លាំង​ជាង​ខ្លួនអ្នកនោះ គឺ​រំដោះ​មនុស្ស​ទ័លក្រ និង​មនុស្ស​ខ្វះខាត​ពី​អ្នកដែល​ប្លន់​ពួកគេ​?”។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ទូលបង្គំ​នឹង​ទូល​ព្រះអង្គ​យ៉ាង​ស្មោះ អស់​ពី​ដួង​ចិត្ត​ថា: ព្រះ‌អម្ចាស់​អើយ គ្មាន​នរណា​ដូច​ព្រះអង្គ​ឡើយ ព្រះអង្គ​បាន​រំដោះ​អ្នក​ទន់​ខ្សោយ ឲ្យ​រួច​ផុត​ពី​កណ្ដាប់​ដៃ​របស់​អ្នក​ខ្លាំង​ពូកែ ព្រះអង្គ​រំដោះ​ជន​កម្សត់​ទុគ៌ត​ឲ្យ​រួច​ផុត ពី​កណ្ដាប់​ដៃ​របស់​ពួក​អ្នក​សង្កត់‌សង្កិន។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

អស់​ទាំង​ឆ្អឹង​នៃ​ទូលបង្គំ​នឹង​ពោល​ថា ឱ​ព្រះ‌យេហូវ៉ា​អើយ តើ​មាន​អ្នក​ណា​ដូច​ទ្រង់ ដែល​ទ្រង់​ជួយ​មនុស្ស​ក្រីក្រ​ឲ្យ​រួច​ពី​អ្នក​ដែល​ខ្លាំង​ជាង​ខ្លួន អើ ទាំង​ពួក​ក្រីក្រនឹង​មនុស្ស​កំសត់​ឲ្យ​រួច​ពី​អ្នក​រឹប​ជាន់​ខ្លួន

សូមមើលជំពូក

អាល់គីតាប

ខ្ញុំ​នឹង​ជម្រាប​ទ្រង់​យ៉ាង​ស្មោះ អស់​ពី​ដួង​ចិត្ត​ថា: អុលឡោះ‌តាអាឡា​អើយ គ្មាន​នរណា​ដូច​ទ្រង់​ឡើយ ទ្រង់​បាន​រំដោះ​អ្នក​ទន់​ខ្សោយ ឲ្យ​រួច​ផុត​ពី​កណ្ដាប់​ដៃ​របស់​អ្នក​ខ្លាំង​ពូកែ ទ្រង់​រំដោះ​ជន​កំសត់​ទុគ៌ត​ឲ្យ​រួច​ផុត ពី​កណ្ដាប់​ដៃ​របស់​ពួក​អ្នក​សង្កត់‌សង្កិន។

សូមមើលជំពូក



ទំនុកតម្កើង 35:10
31 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះ‌អង្គ​បាន​រំដោះ​ទូល‌បង្គំ ឲ្យ​រួច​ពី​ខ្មាំង​សត្រូវ​យ៉ាង​ខ្លាំង​របស់​ទូល‌បង្គំ គឺ​ពី​ពួក​អ្នក​ដែល​ស្អប់​ទូល‌បង្គំ ដ្បិត​គេ​មាន​កម្លាំង​ខ្លាំង​ជាង​ទូល‌បង្គំ។


តែ​ព្រះ‌អង្គ​ពិត​ជា​ទត​ឃើញ ដ្បិត​ព្រះ‌អង្គ​ទត​មើល​ទុក្ខ​លំបាក និង​ការ​ឈឺ​ចាប់ ដើម្បី​ឲ្យ​ព្រះ‌អង្គ​បាន​ទទួល​គេ មក​ក្នុង​ព្រះ‌ហស្ត​ព្រះ‌អង្គ មនុស្ស​ទុគ៌ត​ផ្ញើ​ខ្លួន​នឹង​ព្រះ‌អង្គ ព្រះ‌អង្គ​ជា​អ្នក​ជំនួយ​ដល់​ក្មេង​កំព្រា។


៙ ដ្បិត​អស់​ទាំង​ថ្ងៃ​នៃ​ទូល‌បង្គំ រសាត់​ទៅ​ដូច​ជា​ផ្សែង ហើយ​អស់​ទាំង​ឆ្អឹង​របស់​ទូល‌បង្គំ ក៏​ឆេះ​ក្តៅ​ដូចរងើក​ភ្លើង។


៙ ព្រះ‌យេហូវ៉ា​សម្រេច​កិច្ច‌ការ​ដ៏​សុចរិត និង​យុត្តិ‌ធម៌ សម្រាប់​អស់​អ្នក​ដែល​ត្រូវ​គេ​សង្កត់‌សង្កិន។


ដ្បិត​ព្រះ‌អង្គ​ឈរ​នៅ​ខាង​ស្តាំ​មនុស្ស​កម្សត់​ទុគ៌ត ដើម្បី​សង្គ្រោះ​គេ​ឲ្យ​រួច​ផុត​ពី​អស់​អ្នក ដែល​ចង់​កាត់​ទោស​ដល់​ព្រលឹង​គេ។


៙ ទូល‌បង្គំ​ដឹង​ថា ព្រះ‌យេហូវ៉ា​នឹង​កាន់​ក្ដី របស់​មនុស្ស​មាន​ទុក្ខ​វេទនា ហើយ​រក​យុត្តិ‌ធម៌​ឲ្យ​មនុស្ស​កម្សត់​ទុគ៌ត។


ប្រាកដ​ហើយ មនុស្ស​សុចរិត នឹង​អរ​ព្រះ‌គុណ​ដល់​ព្រះ‌នាម​ព្រះ‌អង្គ ហើយ​មនុស្ស​ទៀង​ត្រង់ នឹងរស់​នៅ​ក្នុង​ព្រះ​វត្ត‌មាន​ព្រះ‌អង្គ។


ព្រះ‌អង្គ​រក​យុត្តិធម៌​ឲ្យ​ពួក​អ្នក ដែល​ត្រូវ​គេ​សង្កត់‌សង្កិន ព្រះ‌អង្គ​ប្រទាន​អាហារ​ដល់​អស់​អ្នក ដែល​ស្រេក​ឃ្លាន។ ព្រះ‌យេហូវ៉ា​ដោះ​លែង​អ្នក​ជាប់​ឃុំ​ឃាំង


ព្រះ‌អង្គ​បានរំ​ដោះ​ខ្ញុំ ឲ្យ​រួច​ពី​ខ្មាំង​សត្រូវ​ដ៏​ខ្លាំង​ពូកែ ហើយ​ពី​អស់​អ្នក​ដែល​ស្អប់​ខ្ញុំ​ដែរ ដ្បិត​គេ​មាន​កម្លាំង​ជាង​ខ្ញុំ។


៙ ទូល‌បង្គំ​ត្រូវ​ច្រួច​ចេញ​ដូច​ជា​ទឹក ហើយ​អស់​ទាំង​ឆ្អឹង​នៃ​ទូល‌បង្គំ​សណ្តក​ចេញ​ពី​គ្នា ចិត្ត​ទូល‌បង្គំប្រៀប​ដូច​ជា​ក្រមួន ដែល​រលាយ​នៅ​ក្នុង​ខ្លួន


ដ្បិត​ព្រះ‌អង្គ​មិន​បាន​មើល‌ងាយ ឬ​ស្អប់​ខ្ពើម មនុស្ស​ទុគ៌ត​មាន​ទុក្ខ​វេទនា​ឡើយ ក៏​មិន​បាន​លាក់​ព្រះ‌ភក្ត្រ​នឹង​គេ​ដែរ កាល​អ្នក​នោះ​បាន​អំពាវ‌នាវ​រក​ព្រះ‌អង្គ ព្រះ‌អង្គ​ទ្រង់​ព្រះ‌សណ្ដាប់។


ពេល​ទូល‌បង្គំ​ចេះ​តែ​នៅ​ស្ងៀម ឆ្អឹង​ទូល‌បង្គំ​បាន​ខ្សោះទៅ ដោយ‌សារ​ទូល‌បង្គំ​ស្រែក​ថ្ងូរ​ជា​រៀង​រាល់​ថ្ងៃ។


ព្រះ‌អង្គ​រក្សា​អស់​ទាំង​ឆ្អឹង​របស់​អ្នក​នោះ មិន​ឲ្យ​ឆ្អឹង​ណា​មួយ​ត្រូវ​បាក់​ឡើយ។


មនុស្ស​វេទនា​នេះ​បាន​ស្រែក​ឡើង នោះ​ព្រះ‌យេហូវ៉ា​ព្រះ​សណ្ដាប់ ហើយ​សង្គ្រោះ​គេ​ឲ្យ​រួច ពីទុក្ខ​លំបាក​ទាំង​ប៉ុន្មាន​របស់​ខ្លួន។


ពួក​មនុស្ស​អាក្រក់​បាន​ហូត​ដាវ​ជា​ស្រេច ហើយយឹត​ធ្នូរ​ដើម្បី​ទម្លាក់​មនុស្ស​ទ័ល‌ក្រ និង​មនុស្ស​កម្សត់​ទុគ៌ត ព្រម​ទាំង​សម្លាប់​អស់​អ្នក ដែល​កាន់​តាម​ផ្លូវ​ទៀង​ត្រង់


គ្មាន​កន្លែង​ណា​ក្នុង​រូប​សាច់​ទូល‌បង្គំ ដែល​មិន​ឈឺ​នោះ​ឡើយ ដោយ​ព្រោះ​សេចក្ដី​ក្រោធ​របស់​ព្រះ‌អង្គ ក៏​គ្មាន​សេចក្ដី​សុខ​នៅ​ក្នុង​ឆ្អឹង​ទូល‌បង្គំ​ដែរ ដោយ​ព្រោះ​អំពើ​បាប​របស់​ទូល‌បង្គំ។


ឱ​ព្រះ​អើយ សូម​បង្កើត​ចិត្ត​បរិសុទ្ធ នៅ​ក្នុង​ទូល‌បង្គំ ហើយ​កែ​វិញ្ញាណ​ក្នុង​ទូល‌បង្គំ​ឲ្យ​ត្រឹម​ត្រូវ​ឡើង។


សូម​ឲ្យ​ទូល‌បង្គំ​បាន​ឮ​ពី​សេចក្ដីត្រេក​អរ និ​ង​សេចក្ដីរីករាយ សូម​ឲ្យ​ឆ្អឹង​ដែល​ព្រះ‌អង្គ​បាន​បំបាក់ អរ​សប្បាយ​ឡើង​វិញ។


ដ្បិត​ព្រះ‌យេហូវ៉ា ព្រះ​សណ្ដាប់​មនុស្ស​កម្សត់​ទុគ៌ត ហើយ​មិន​មើល‌ងាយ​ប្រជា‌រាស្ត្រ​ព្រះ‌អង្គ ដែល​ជាប់​ឃុំ​ឃាំង​ឡើយ។


ឱ​ព្រះ​អើយ សេចក្ដី​សុចរិត​របស់​ព្រះ‌អង្គ ខ្ពស់​ដល់​ផ្ទៃ​មេឃ ព្រះ‌អង្គ​បាន​ធ្វើ​ការ​ដ៏​ធំ​អស្ចារ្យ​ជាច្រើន ឱ​ព្រះ​អើយ តើ​មាន​អ្នក​ណា​ដូច​ព្រះ‌អង្គ?


ឱ​ព្រះ‌អម្ចាស់​អើយ ក្នុង​ចំណោម​ព្រះ​ទាំង​ឡាយ គ្មាន​ព្រះ​ណា​ដូច​ព្រះ‌អង្គ​ទេ ក៏​គ្មាន​ព្រះ​ណា​ធ្វើ​ការ​អស្ចារ្យ​ដូច​ព្រះ‌អង្គ​ឡើយ។


ឱ​ព្រះ‌យេហូវ៉ា​អើយ តើ​មាន​ព្រះ​ណា​ដូច​ព្រះ‌អង្គ តើ​មាន​អ្នក​ណា ដែល​មាន​ភាព​បរិសុទ្ធ​ដ៏​វិសេស​ដូច​ព្រះ‌អង្គ ដែល​គួរ​សរសើរ​តម្កើង ហើយ​ក៏​ធ្វើ​ការ​អស្ចារ្យ?


ដូច្នេះ តើ​អ្នក​រាល់​គ្នា​នឹង​ធៀប​ផ្ទឹម​ព្រះ ដូច​ជា​អ្នក​ណា ឬ​ប្រៀប​ព្រះ‌អង្គ​ទៅ​នឹង​អ្វី?


ដូច្នេះ ព្រះ​ដ៏​បរិសុទ្ធ​មាន​ព្រះ‌បន្ទូល​ថា៖ «តើ​អ្នក​រាល់​គ្នា​នឹង​ប្រៀប​ផ្ទឹម​យើង​ដូច​ជា​អ្នក​ណា ឬ​អ្នក​ឲ្យ​ស្មើ​នឹង​យើង​នោះ?


ឱ​មហា‌ក្សត្រ​នៃ​អស់​ទាំង​សាសន៍​អើយ តើ​មាន​អ្នក​ណា​ដែល​មិន​ត្រូវ​កោត​ខ្លាច ដល់​ព្រះ‌យេហូវ៉ា ដ្បិត​សេចក្ដី​កោត​ខ្លាច​សំណំ​តែ​នឹង​ព្រះ‌អង្គ​ប៉ុណ្ណោះ ព្រោះ​ក្នុង​បណ្ដា​មនុស្ស​មាន​ប្រាជ្ញា​ទាំង‌ឡាយ នៅ​គ្រប់​ទាំង​សាសន៍ ហើយ​ក្នុង​នគរ​របស់​គេ​ទាំង​ប៉ុន្មាន នោះ​គ្មាន​អ្នក​ណា​មួយ​ឲ្យ​ដូច​ព្រះ‌អង្គ​ឡើយ។


ចូរ​ច្រៀង​ថ្វាយ​ព្រះ‌យេហូវ៉ា ចូរ​សរសើរ​ដល់​ព្រះ‌យេហូវ៉ា​ចុះ ដ្បិត​ព្រះ‌អង្គ​បាន​ដោះ​ព្រលឹង​របស់​មនុស្ស​វេទនា ឲ្យ​រួច​ចេញ​ពី​កណ្ដាប់​ដៃ​នៃ​ពួក​ដែល​ប្រព្រឹត្ត​អាក្រក់។