ទំនុកតម្កើង 35:9 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦9 ពេលនោះ ព្រលឹងទូលបង្គំ នឹងអរសប្បាយក្នុងព្រះយេហូវ៉ា ហើយត្រេកអរក្នុងការសង្គ្រោះរបស់ព្រះអង្គ។ សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល9 នោះព្រលឹងរបស់ទូលបង្គំនឹងត្រេកអរក្នុងព្រះយេហូវ៉ា ហើយរីករាយក្នុងសេចក្ដីសង្គ្រោះរបស់ព្រះអង្គ។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥9 ពេលនោះ ទូលបង្គំនឹងបានត្រេកអររីករាយជាខ្លាំង ចំពោះកិច្ចការដែលព្រះអម្ចាស់បានធ្វើ ទូលបង្គំមានអំណរសប្បាយ មកពីព្រះអង្គសង្គ្រោះទូលបង្គំ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤9 នោះព្រលឹងទូលបង្គំនឹងមានសេចក្ដីអំណរ ក្នុងព្រះយេហូវ៉ា ហើយនឹងមានសេចក្ដីរីករាយ ដោយសេចក្ដីសង្គ្រោះរបស់ទ្រង់ សូមមើលជំពូកអាល់គីតាប9 ពេលនោះ ខ្ញុំនឹងបានត្រេកអររីករាយជាខ្លាំង ចំពោះកិច្ចការដែលអុលឡោះតាអាឡាបានធ្វើ ខ្ញុំមានអំណរសប្បាយ មកពីទ្រង់សង្គ្រោះខ្ញុំ។ សូមមើលជំពូក |
ខ្ញុំនឹងអរសប្បាយចំពោះព្រះយេហូវ៉ា ព្រលឹងខ្ញុំនឹងរីករាយចំពោះព្រះនៃខ្ញុំ ដ្បិតព្រះអង្គបានប្រដាប់ខ្លួនខ្ញុំ ដោយសម្លៀកបំពាក់នៃសេចក្ដីសង្គ្រោះ ព្រះអង្គបានឃ្លុំខ្ញុំដោយអាវជាសេចក្ដីសុចរិត ដូចជាប្តីថ្មោងថ្មីតែងខ្លួនដោយគ្រឿងលម្អ ហើយដូចជាប្រពន្ធថ្មោងថ្មី ប្រដាប់ដោយត្បូងរបស់ខ្លួនដែរ។