Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 35:11 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

11 មាន​សាក្សី​ក្លែង​ក្លាយ​លើក​គ្នា​ឡើង គេ​ចោទ​សួរ​ពី​រឿង​ហេតុ​ដែល​ទូល‌បង្គំ​មិន​ដឹង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

11 ពួក​សាក្សី​ព្យាបាទ​ក្រោកឡើង សាកសួរ​អំពីរឿង​ដែល​ខ្ញុំ​មិន​ដឹង​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

11 មាន​សាក្សី​ក្លែង‌ក្លាយ​ជា​ច្រើន នាំ​គ្នា​ប្រឆាំង​នឹង​ទូលបង្គំ គេ​បាន​ចោទ​សួរ​ទូលបង្គំ​អំពី​កិច្ចការ ដែល​ទូលបង្គំ​ពុំ​បាន​ដឹង​ទាល់​តែ​សោះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

11 មាន​សាក្សី​កោង​លើក​គ្នា​ឡើង គេ​ចោទ​សួរ​ពី​រឿង​ដែល​ទូលបង្គំ​មិន​ដឹង

សូមមើលជំពូក ចម្លង

អាល់គីតាប

11 មាន​សាក្សី​ក្លែង‌ក្លាយ​ជា​ច្រើន នាំ​គ្នា​ប្រឆាំង​នឹង​ខ្ញុំ គេ​បាន​ចោទ​សួរ​ខ្ញុំ​អំពី​កិច្ចការ ដែល​ខ្ញុំ​ពុំ​បាន​ដឹង​ទាល់​តែ​សោះ។

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 35:11
7 ការដាក់ឲ្យឆ្លើយតបគ្នា  

សូម​កុំ​ប្រគល់​ទូល‌បង្គំ​ទៅ​តាម​បំណង​ចិត្ត បច្ចា‌មិត្ត​របស់​ទូល‌បង្គំ​ឡើយ ដ្បិត​មាន​ស្មរ​បន្ទាល់​ក្លែង​ក្លាយ បាន​លើក​គ្នា​ទាស់​នឹង​ទូល‌បង្គំ ហើយ​គេ​ដក​ដង្ហើម​ចេញ​ជាពាក្យ​ឃោរ‌ឃៅ។


ពួក​គេបាន​រៀប​ចំ​សាក្សី​ក្លែង​ឲ្យ​និយាយ​ថា៖ «ជន​នេះ​ចេះ​តែ​ពោល​ពាក្យ​ប្រឆាំង​នឹង​ទី​បរិសុទ្ធ និង​ក្រឹត្យ‌វិន័យ


ដា​វីឌ​ទូល​ថា៖ «ហេតុ​អ្វី​បាន​ជា​ទ្រង់​ស្តាប់​តាម​ពាក្យ​អស់​អ្នក​ដែល​ថា "ដាវីឌ​ចង់​ធ្វើ​ឲ្យ​ទ្រង់​វិនាស"​ដូច្នេះ?


នោះ​ណា‌បាល​ឆ្លើយ​តប​ទៅ​ថា៖ «ដាវីឌ​ជា​អ្វី? តើ​កូន​អ៊ីសាយ​នេះ​ជា​អ្វី? សព្វ​ថ្ងៃ​នេះ មាន​អ្នក​បម្រើ​ច្រើន​ណាស់ ដែល​រត់​ចោល​ចៅ‌ហ្វាយ​របស់​ខ្លួន។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម