Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេសាយ 40:18 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

18 ដូច្នេះ តើ​អ្នក​រាល់​គ្នា​នឹង​ធៀប​ផ្ទឹម​ព្រះ ដូច​ជា​អ្នក​ណា ឬ​ប្រៀប​ព្រះ‌អង្គ​ទៅ​នឹង​អ្វី?

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

18 ដូច្នេះ តើ​អ្នករាល់គ្នា​ប្រដូច​ព្រះ​នឹង​នរណា​? តើ​អ្នករាល់គ្នា​ប្រៀបធៀប​ព្រះអង្គ​ជាមួយ​ទ្រង់ទ្រាយ​អ្វី​?

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

18 តើ​អ្នក​រាល់​គ្នា​ចង់​ប្រៀប​ប្រដូច​ព្រះ‌ជាម្ចាស់ ទៅ​នឹង​ព្រះ​ណា? តើ​អ្នក​រាល់​គ្នា​យក​អ្វី​មក​តំណាង​ព្រះអង្គ?

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

18 ដូច្នេះ​តើ​អ្នក​រាល់​គ្នា​នឹង​ធៀប​ផ្ទឹម​ព្រះ ដូច​ជា​អ្នក​ណា ឬ​ប្រៀប​ទ្រង់​នឹង​ភាព​អ្វី

សូមមើលជំពូក ចម្លង

អាល់គីតាប

18 តើ​អ្នក​រាល់​គ្នា​ចង់​ប្រៀប​ប្រដូច​អុលឡោះ ទៅ​នឹង​ព្រះ​ណា? តើ​អ្នក​រាល់​គ្នា​យក​អ្វី​មក​តំណាង​ទ្រង់?

សូមមើលជំពូក ចម្លង




អេសាយ 40:18
24 ការដាក់ឲ្យឆ្លើយតបគ្នា  

តើ​ឯង​មាន​ដៃ​ដូច​ព្រះ​ដែរ​ឬ? តើ​ឯង​ចេះ​បញ្ចេញ​សំឡេង ជា​ផ្គរ​ដូច​ជា​ព្រះ‌អង្គ​បាន​ឬ​ទេ?


៙ តើ​មាន​អ្នក​ណា​ឲ្យ​ដូច​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​យើង? ព្រះ‌អង្គ​គង់​នៅ​ស្ថាន​ដ៏​ខ្ពស់


ដ្បិត​តើ​មាន​អ្នក​ណា​នៅ​លើ​មេឃ ដែល​អាច​ប្រៀប​ផ្ទឹម​នឹង​ព្រះ‌យេហូវ៉ា​បាន? ក្នុង​ចំណោម​ពួក​ស្ថាន​សួគ៌ តើ​មាន​អ្នក​ណា​ឲ្យ​ដូច​ព្រះ‌យេហូវ៉ា


ជា​ព្រះ​ដែល​គួរ​ស្ញែង​ខ្លាច នៅ​ក្នុង​អង្គ​ប្រជុំ​របស់​ពួក​អ្នក​បរិសុទ្ធ ក៏​គួរ​កោត​ខ្លាច លើស​ជាង​អស់​អ្នក នៅ​ជុំ‌វិញ​ព្រះ‌អង្គ​នោះ?


ឱ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ពួក​ពល‌បរិវារ​អើយ តើ​មាន​អ្នក​ណា​ខ្លាំង​ពូកែ​ដូច​ព្រះ‌អង្គ? ឱ​ព្រះ‌យេហូវ៉ា អើយ ព្រះ‌ហឫ‌ទ័យ​ស្មោះ‌ត្រង់​របស់​ព្រះ‌អង្គ នៅ​ព័ទ្ធ​ជុំ‌វិញ​ព្រះ‌អង្គ។


ឱ​ព្រះ‌យេហូវ៉ា​អើយ តើ​មាន​ព្រះ​ណា​ដូច​ព្រះ‌អង្គ តើ​មាន​អ្នក​ណា ដែល​មាន​ភាព​បរិសុទ្ធ​ដ៏​វិសេស​ដូច​ព្រះ‌អង្គ ដែល​គួរ​សរសើរ​តម្កើង ហើយ​ក៏​ធ្វើ​ការ​អស្ចារ្យ?


មិន​ត្រូវ​ឆ្លាក់​ធ្វើ​រូប​ណា​សម្រាប់​អ្នក ក៏​មិន​ត្រូវ​ធ្វើ​រូប​ណា​ឲ្យ​ដូច​ជា​អ្វី​នៅ​ស្ថាន‌សួគ៌​ខាង​លើ ឬ​នៅ​ផែន‌ដី​ខាង​ក្រោម ឬ​នៅ​ក្នុង​ទឹក​ដែល​ទាប​ជាង​ដី​ឡើយ។


ផារ៉ោន​មាន​រាជ‌ឱង្ការ​ថា៖ «ថ្ងៃ​ស្អែក» លោក​ម៉ូសេ​ទូល​ថា៖ «សូម​ឲ្យ​បាន​តាម​រាជ‌ឱង្ការ​របស់​ព្រះ‌ករុណា​ចុះ ដើម្បី​ឲ្យ​ព្រះ‌ករុណា​បាន​ជ្រាប​ថា គ្មាន​ព្រះ​ណា​ដូច​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​យើង​ខ្ញុំ​ឡើយ។


ដ្បិត​លើក​នេះ យើង​នឹង​ចាត់​គ្រោះ​កាច​ទាំង​អស់​មក​លើ​អ្នក លើ​ពួក​នាម៉ឺន​មន្ត្រី និង​លើ​ប្រជា‌រាស្ត្រ​របស់​អ្នក ដើម្បី​ឲ្យ​អ្នក​បាន​ដឹង​ថា នៅ​លើ​ផែន‌ដី​គ្មាន​អ្នក​ណា​ម្នាក់​ដូច​យើង​ឡើយ។


ដូច្នេះ ព្រះ​ដ៏​បរិសុទ្ធ​មាន​ព្រះ‌បន្ទូល​ថា៖ «តើ​អ្នក​រាល់​គ្នា​នឹង​ប្រៀប​ផ្ទឹម​យើង​ដូច​ជា​អ្នក​ណា ឬ​អ្នក​ឲ្យ​ស្មើ​នឹង​យើង​នោះ?


ព្រះ‌យេហូវ៉ា​ដ៏​ជា​មហា‌ក្សត្រ​នៃ​សាសន៍​អ៊ីស្រា‌អែល ហើយ​ជា​អ្នក​ដែល​ប្រោស​លោះ គឺ​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា យើង​ជា​ដើម ហើយ​ជា​ចុង ក្រៅ​ពី​យើង​គ្មាន​ព្រះ​ណា​ទៀត​ឡើយ។


តើ​អ្នក​រាល់​គ្នា​នឹង​ធៀប​យើង​ដូច​ជា​អ្នក​ណា ហើយផ្ទឹម​យើង​ឲ្យ​ស្មើ​នឹង​អ្នក​ណា ឬ​ប្រៀប​យើង​ឲ្យ​បាន​ដូច​ជា​អ្នក​ណា?


ចូរ​នឹក​ចាំ​ពី​ការ​ដែល​កន្លង​ទៅ តាំង​ពី​បុរាណ ដ្បិត​យើង​នេះ​ហើយ​ជា​ព្រះ ឥត​មាន​ព្រះ​ណា​ទៀត​ឡើយ យើង​ជា​ព្រះ ហើយ​គ្មាន​អ្នក​ណា​ដូច​ជា​យើង​សោះ


ឱ​ពួក​វង្ស​អ៊ីស្រា‌អែល​អើយ ចូរ​ស្តាប់​សេចក្ដី​ដែល​ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​អ្នក​រាល់​គ្នា​ចុះ


ឯ​ព្រះ​យេហូវ៉ា ជា​ចំណែក​របស់​ពួក​យ៉ាកុប​មិន​ដូច្នោះ​ទេ ដ្បិត​ព្រះ‌អង្គ​គឺ​ជា​អ្នកដែល​បាន​បង្កើត​របស់​សព្វ​សារពើ ហើយ​សាសន៍​អ៊ីស្រា‌អែល ជា​កុល‌សម្ព័ន្ធ​នៃ​មត៌ក​របស់​ព្រះ‌អង្គ ព្រះ‌នាម​ព្រះ‌អង្គ គឺ​ជា​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ។


ឱ​ព្រះ‌យេហូវ៉ា​អើយ គ្មាន​ណា​ឲ្យ​ដូច​ព្រះ‌អង្គ​ឡើយ ព្រះ‌អង្គ​ធំ​ប្រសើរ ហើយ​ព្រះ‌នាម​ព្រះ‌អង្គ​ក៏​មាន​ឥទ្ធា‌នុភាព​យ៉ាង​ខ្លាំង​ដែរ។


តើ​មាន​អ្នក​ណា​ជា​ព្រះ​ឲ្យ​ដូច​ព្រះ‌អង្គ ដែល​ព្រះ‌អង្គ​អត់​ទោស​ចំពោះ​អំពើ​ទុច្ចរិត ហើយ​ក៏​បំភ្លេច​អំពើ​រំលង​របស់​សំណល់​នៃ​មត៌ក​ព្រះ‌អង្គ ព្រះ‌អង្គ​មិន​ផ្ងំ​សេចក្ដី​ខ្ញាល់​ទុក​ជា‌និច្ច​ទេ ពី​ព្រោះ​ព្រះ‌អង្គ​សព្វ​ព្រះ‌ហឫ‌ទ័យ​នឹង​សេចក្ដី​សប្បុរស​វិញ


ដូច្នេះ ប្រសិន‌បើ​យើងជា​ពូជ​របស់​ព្រះ​មែន យើង​មិន​គួរ​គិត​ថា ព្រះ‌ទ្រង់​ដូច​ជា​មាស ឬ​ប្រាក់ ឬ​ថ្ម ឬ​ជា​របស់​ឆ្លាក់ តាម​ការ​រចនា តាម​គំនិត​របស់​មនុស្ស​នោះ​ឡើយ។


ឱ​យេស៊ូរុន​អើយ គ្មាន​អ្នក​ណា​ដូចជា​ព្រះឡើយ ព្រះ‌អង្គ​ជិះ​កាត់​ផ្ទៃ​មេឃ​មក​ជួយ​អ្នក គឺ​យាង​កាត់​ពពក​យ៉ាង​រុង​រឿង។


ដូច្នេះ ចូរ​ប្រយ័ត្ន​ខ្លួន​ឲ្យ​មែន‌ទែន ដ្បិត​អ្នក​រាល់​គ្នា​មិន​បាន​ឃើញ​រូប​អង្គ​បែប​យ៉ាង​ណា នៅ​ថ្ងៃ​ដែល​ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​អ្នក​រាល់​គ្នា ពី​ក្នុង​ភ្លើង​នៅ​ភ្នំ​ហោរែប​នោះ​ឡើយ


ព្រះ‌អង្គ​ជា​រូប​អង្គ​ព្រះ​ដែល​មើល​មិន​ឃើញ ជា​កូន​ច្បង​នៃ​អ្វីៗ​ទាំង​អស់ ដែល​ព្រះ​បាន​បង្កើត​មក


ព្រះ‌អង្គ​ជា​រស្មី​ភ្លឺ​នៃ​សិរីល្អ​របស់​ព្រះ និង​ជា​រូប‌ភាព​អង្គ​ព្រះ​សុទ្ធ​សាធ ហើយ​ព្រះ‌អង្គ​ទ្រ‌ទ្រង់​អ្វីៗ​ទាំង​អស់ ដោយ​សារ​ព្រះ‌បន្ទូល​ដ៏​មាន​ព្រះ‌ចេស្តា​របស់​ព្រះ‌អង្គ។ ក្រោយ​ពី​បាន​ជម្រះ​អំពើ​បាប​របស់​យើង​រួច​ហើយ ព្រះ‌អង្គ​ក៏​គង់​នៅ​ខាង​ស្តាំ​ព្រះ​ដ៏​មាន​តេជា‌នុភាព​នៅ​លើ​ស្ថាន​ដ៏​ខ្ពស់


គ្មាន​ព្រះ​ណា​បរិសុទ្ធ​ដូច​ព្រះ‌យេហូវ៉ា​ឡើយ ដ្បិត​ក្រៅ​ពី​ព្រះ‌អង្គ​គ្មាន​ព្រះ​ណា​ទៀត​សោះ ក៏​គ្មាន​ថ្ម‌ដា​ដែល​រឹង​មាំ ដូច​ជា​ព្រះ​របស់​យើង​ខ្ញុំ​ដែរ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម