ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ទំនុកតម្កើង 28:1 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ឱ​ព្រះ‌យេហូវ៉ា ជា​ថ្ម​ដា​នៃ​ទូល‌បង្គំ​អើយ ទូល‌បង្គំ​ស្រែក​រកព្រះ‌អង្គ សូម​កុំ​ព្រងើយ​នឹងស្ដាប់​ទូល‌បង្គំ​ឡើយ ដ្បិត​ប្រសិន‌បើ​ព្រះ‌អង្គ​នៅ​ស្ងៀម​នឹង​ទូល‌បង្គំ នោះ​ទូល‌បង្គំ​នឹង​ដូច​ជា​អស់​អ្នក ដែល​ចុះ​ទៅ​ក្នុង​រណ្តៅ​មិន​ខាន។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ព្រះយេហូវ៉ា​អើយ ទូលបង្គំ​ស្រែកហៅ​ព្រះអង្គ​! ថ្មដា​នៃទូលបង្គំ​អើយ សូម​កុំ​នៅស្ងៀម​នឹង​ទូលបង្គំ​ឡើយ​! ប្រសិនបើ​ព្រះអង្គ​នៅស្ងៀម​នឹង​ទូលបង្គំ ទូលបង្គំ​នឹង​បាន​ដូចជា​ពួកដែល​ចុះទៅ​រណ្ដៅមរណៈ​មិនខាន​!

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ឱ​ព្រះ‌អម្ចាស់​អើយ! ទូលបង្គំ​ស្រែក​អង្វរ​រក​ព្រះអង្គ ឱ​ព្រះ​ជា​ថ្ម‌ដា​នៃ​ទូលបង្គំ​អើយ សូម​ព្រះ‌សណ្ដាប់​សម្រែក​របស់​ទូលបង្គំ​ផង! ប្រសិន​បើ​ព្រះអង្គ​នៅ​ស្ងៀម មិន​ឆ្លើយ​នឹង​ទូលបង្គំ​ទេ​នោះ ទូលបង្គំ​មុខ​ជា​ធ្លាក់​ទៅ​ក្នុង​រណ្ដៅ​មិន​ខាន!

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ឱ​ព្រះ‌យេហូវ៉ា​អើយ ទូលបង្គំ​នឹង​អំពាវ‌នាវ​ដល់​ទ្រង់ ឱ​ថ្មដា​ទូលបង្គំ​អើយ សូម​កុំ​ព្រងើយ​ចំពោះ​ទូលបង្គំ​ឡើយ បើ​ទ្រង់​នៅ​តែ​ស្ងៀម​នឹង​ទូលបង្គំ នោះ​ក្រែង​ទូលបង្គំ​នឹង​បាន​ដូច​ជា​អស់​អ្នក​ដែល​ចុះ​ទៅ​ក្នុង​រណ្តៅ

សូមមើលជំពូក

អាល់គីតាប

ឱ​អុលឡោះ‌តាអាឡា​អើយ! ខ្ញុំ​ស្រែក​អង្វរ​រក​ទ្រង់ ឱ​អុលឡោះ​ជា​ថ្ម‌ដា​នៃ​ខ្ញុំ​អើយ សូម​ស្តាប់​សំរែក​របស់​ខ្ញុំ​ផង! ប្រសិន​បើ​ទ្រង់​នៅ​ស្ងៀម មិន​ឆ្លើយ​នឹង​ខ្ញុំ​ទេ​នោះ ខ្ញុំ​មុខ​ជា​ធ្លាក់​ទៅ​ក្នុង​រណ្ដៅ​មិន​ខាន!

សូមមើលជំពូក



ទំនុកតម្កើង 28:1
21 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះ‌អង្គ​បាន​លោះ​ព្រលឹង​ខ្ញុំ មិន​ឲ្យ​ធ្លាក់​ទៅ​ក្នុង​រណ្តៅ​ទេ ជីវិត​ខ្ញុំ​ក៏​នឹង​ឃើញ​ពន្លឺ​ដែរ"។


ខ្ញុំ​ស្រែក​រក​ព្រះ‌យេហូវ៉ា​ដោយ​សំឡេង​របស់​ខ្ញុំ គឺ​ដោយ​សំឡេង​របស់​ខ្ញុំ ដែលខ្ញុំ​ទូល‌អង្វរ​ដល់​ព្រះ‌យេហូវ៉ា។


ខ្ញុំ​បង្ហូរ​ទំនួញ​របស់​ខ្ញុំ​នៅ​ចំពោះ​ព្រះ‌អង្គ ខ្ញុំ​ទូល​រៀប​រាប់​ពី​ទុក្ខ​លំបាក​របស់​ខ្ញុំ នៅ​ចំពោះ​ព្រះ‌អង្គ។


៙ ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ឆ្លើយ​មក​ទូល‌បង្គំ​ជា​ប្រញាប់! វិញ្ញាណ​ទូល‌បង្គំ​អន់‌ថយ​ហើយ! សូម​កុំ​លាក់​ព្រះ‌ភក្ត្រ​នឹង​ទូល‌បង្គំ​ឡើយ ក្រែង​ទូល‌បង្គំ​ត្រឡប់​ដូច​ជា​អស់​អ្នក ដែល​ចុះ​ទៅ​ក្នុង​រណ្តៅ។


ព្រះ‌យេហូវ៉ា​ជា​ថ្ម​ដា ជា​បន្ទាយ​របស់​ទូល‌បង្គំ និង​ជា​អ្នក​ជួយ​រំដោះ​របស់​ទូល‌បង្គំ ព្រះ​នៃ​ទូល‌បង្គំ ជា​ថ្ម​ដា​ដែល​ទូល‌បង្គំ​ពឹង​ជ្រក ជា​ខែល​នៃ​ទូល‌បង្គំ ជា​ស្នែង​នៃ​ការ​សង្គ្រោះ​របស់​ទូល‌បង្គំ និង​ជា​ជម្រក​ដ៏​មាំ​មួន​របស់​ទូល‌បង្គំ។


ឱ​ព្រះ​នៃ​ទូល‌បង្គំ​អើយ ទូល‌បង្គំ​ស្រែក​អំពាវ​នាវ​នៅ​ពេល​ថ្ងៃ តែ​ព្រះ‌អង្គ​មិន​ឆ្លើយ​តប​ទេ ក៏​ស្រែក​នៅ​ពេល​យប់​ដែរ តែ​មិន​បាន​ស្រាក​ស្រាន្ត​ឡើយ។


ខ្ញុំ​ស្រែក​ដង្ហោយ​ហៅ​រក​ព្រះ‌យេហូវ៉ា ហើយ​ព្រះ‌អង្គ​ក៏​ឆ្លើយ​តប​មក​ខ្ញុំ ពី​ភ្នំ​បរិសុទ្ធ របស់​ព្រះ‌អង្គ។ -បង្អង់


ឱ​ពួក​បរិសុទ្ធ​របស់​ព្រះ‌អង្គ​អើយ ចូរ​ច្រៀង​សរសើរ​ព្រះ‌យេហូវ៉ា ចូរ​អរ​ព្រះ‌គុណដល់​ព្រះ‌នាម​បរិសុទ្ធ របស់​ព្រះ‌អង្គ។


«តើ​មាន​ប្រយោជន៍​អ្វី បើ​ទូល‌បង្គំ​ស្លាប់ ហើយ​ចុះ​ទៅ​ក្នុង​រណ្តៅ​នោះ? តើ​ធូលី​អាច​សរសើរ​ព្រះ‌អង្គ​កើត​ឬ? តើ​គេ​អាច​ថ្លែង​រៀប​រាប់​ពី​ព្រះ‌ហឫ‌ទ័យ ស្មោះ‌ត្រង់​របស់​ព្រះ‌អង្គ​កើត​ឬ?


ឱ​ព្រះ‌យេហូវ៉ា​អើយ ព្រះ‌អង្គ​ទត​ឃើញ​ស្រាប់​ហើយ សូម​កុំ​នៅ​ស្ងៀម! ឱ​ព្រះ‌អម្ចាស់​អើយ សូម​កុំ​គង់​ឆ្ងាយ​ពី​ទូល‌បង្គំ​ឡើយ!


៙ ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ស្តាប់​ពាក្យ អធិស្ឋាន​របស់​ទូល‌បង្គំ សូម​ផ្ទៀង​ព្រះ‌កាណ៌​ស្តាប់​សម្រែក​ទូល‌បង្គំ​ផង សូម​កុំ​ព្រងើយ​កន្ដើយ​នឹង​ទឹក​ភ្នែក​ទូល‌បង្គំ ដ្បិត​ទូល‌បង្គំ​គ្រាន់​តែ​ជា​អ្នក​ស្នាក់​នៅ ជា​ភ្ញៀវ​របស់​ព្រះ‌អង្គ ដូច​បុព្វ‌បុរស​របស់​ទូល‌បង្គំ​ទាំង​អស់​គ្នា​ដែរ។


៙ ខ្ញុំ​ទូល​ដល់​ព្រះ​ដែល​ជា​ថ្ម​ដា​របស់​ខ្ញុំ​ថា «ហេតុ​អ្វី​បាន​ជា​ព្រះ‌អង្គ​បំ​ភ្លេច​ទូល‌បង្គំ? ហេតុ​អ្វី​បាន​ជា​ទូល‌បង្គំ​ត្រូវ​ដើរ​ទាំង​ទុក្ខ​ព្រួយ ដោយ​ព្រោះ​តែ​ខ្មាំង​សត្រូវ សង្កត់‌សង្កិន​សត្រូវ​ដូច្នេះ?»


ឱ​ព្រះ​មហា‌ក្សត្រ ជា​ព្រះ​នៃ​ទូល‌បង្គំ​អើយ សូម​ព្រះ‌អង្គ​ទ្រង់​ព្រះ‌សណ្ដាប់​សម្រែក​របស់​ទូល‌បង្គំ ដ្បិត​ទូល‌បង្គំ​អធិស្ឋាន​រក​ព្រះ‌អង្គ។


សូម​កុំ​ឲ្យជំនន់​នេះ​ពន្លិច​ទូល‌បង្គំ ឬ​ទី​ជម្រៅ​លេប​ទូល‌បង្គំ ឬ​រណ្តៅ​បិទ​មាត់ គ្រប​ពីលើ​ទូល‌បង្គំ​ឡើយ។


ខ្ញុំ​បន្លឺ​សំឡេង​ស្រែក​រក​ព្រះ គឺ​ស្រែក​រក​ព្រះយ៉ាង​ឮ ហើយ​ព្រះ‌អង្គ​ផ្ទៀង​ព្រះ​កាណ៌​ស្តាប់​ខ្ញុំ។


ឱ​ព្រះ​អើយ សូម​កុំ​នៅ​ស្ងៀម​ឡើយ ឱ​ព្រះ​អើយ សូម​កុំនៅ​ព្រងើយ ឬ​នៅ​ស្ងៀម​ដូច្នេះ!


យើង​នឹង​លេប​គេ​ទាំង​រស់ ដូច​ជា​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់ ហើយ​ទាំង​មូល​ផង ដូច​ជា​ពួក​អ្នក​ដែល​ចុះ​ទៅ​ក្នុង​រណ្តៅ


ចូរ​ទុក​ចិត្ត​ដល់​ព្រះ‌យេហូវ៉ា​ជា​ដរាប​ចុះ ដ្បិត​ព្រះ ដ៏​ជា​ព្រះ‌យេហូវ៉ា ជា​ថ្មដា​ដ៏​នៅ​អស់​កល្ប​ជា‌និច្ច


ពី​ព្រោះ​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់ នឹង​ឈោង​ដៃ​រក​ព្រះ‌អង្គ​មិន​បាន ហើយ​សេចក្ដី​ស្លាប់​ក៏​នឹង​អួត​សរសើរ​ព្រះ‌អង្គ​មិន​បាន​ដែរ ពួក​អ្នក​ដែល​ចុះ​ទៅ​ក្នុង​រណ្តៅ នឹង​សង្ឃឹម​ដល់​សេចក្ដី​ពិត​របស់​ព្រះ‌អង្គ​មិន​បាន​ឡើយ។


រួច​បោះ​វា​ទៅ​ក្នុង​ជង្ហុក​ធំ ទាំង​ចាក់​សោ ហើយ​បិទ​ត្រា​ពី​លើ ដើម្បី​កុំ​ឲ្យ​វា​នាំ​ជាតិ​សាសន៍​នានា​ឲ្យ​វង្វេង​ទៀត រហូត​ដល់​ផុត​ពី​មួយ​ពាន់​ឆ្នាំ​នោះ​ទៅ។ ក្រោយ​មក ត្រូវ​តែ​ដោះ​លែង​វា​មួយ​រយៈ​ពេល​ខ្លី។