Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 77:1 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

1 ខ្ញុំ​បន្លឺ​សំឡេង​ស្រែក​រក​ព្រះ គឺ​ស្រែក​រក​ព្រះយ៉ាង​ឮ ហើយ​ព្រះ‌អង្គ​ផ្ទៀង​ព្រះ​កាណ៌​ស្តាប់​ខ្ញុំ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

1 សំឡេង​របស់ខ្ញុំ​ឆ្ពោះទៅ​ព្រះ គឺ​ខ្ញុំ​បាន​ស្រែកឡើង សំឡេង​របស់ខ្ញុំ​ឆ្ពោះទៅ​ព្រះ នោះ​ព្រះអង្គ​បាន​ផ្ទៀងព្រះកាណ៌​នឹង​ខ្ញុំ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

1 ខ្ញុំ​បន្លឺ​សំឡេង​ទៅ​កាន់​ព្រះ‌ជាម្ចាស់ ខ្ញុំ​ស្រែក​អង្វរ​ព្រះអង្គ ខ្ញុំ​បន្លឺ​សំឡេង​ទៅ​កាន់​ព្រះ‌ជាម្ចាស់ ព្រះអង្គ​ផ្ទៀង​ព្រះ‌កាណ៌​ស្ដាប់​ពាក្យ​ខ្ញុំ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

1 ខ្ញុំ​បន្លឺ​សំឡេង អំពាវ‌នាវ​ដល់​ព្រះ ខ្ញុំ​បន្លឺ​សំឡេង​ឡើង​ដល់​ព្រះ ហើយ​ទ្រង់​ក៏​ស្តាប់​ខ្ញុំ

សូមមើលជំពូក ចម្លង

អាល់គីតាប

1 ខ្ញុំ​បន្លឺ​សំឡេង​ទៅ​កាន់​អុលឡោះ ខ្ញុំ​ស្រែក​អង្វរ​ទ្រង់ ខ្ញុំ​បន្លឺ​សំឡេង​ទៅ​កាន់​អុលឡោះ ទ្រង់​ស្តាប់​ពាក្យ​ខ្ញុំ។

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 77:1
11 ការដាក់ឲ្យឆ្លើយតបគ្នា  

ខាង​ឯ​យេឌូ‌ថិន ពួក​កូន​ចៅ​លោក គឺ​កេដា‌លា សេរី យេសា‌យ៉ា ស៊ីម៉ាយ ហា‌សាប‌យ៉ា និង​ម៉ាធិធា ទាំង​អស់​មាន​ប្រាំមួយ​នាក់ គេ​កាន់​ស៊ុង​នៅ​ក្នុង​បង្គាប់​យេឌូ‌ថិន ជា​ឪពុក​គេ ដែល​ជា​អ្នក​ពោល​ពំនោល ដោយ​ពាក្យ​អរ​ព្រះ‌គុណ និង​ពាក្យ​សរសើរ​តម្កើង​ព្រះ‌យេហូវ៉ា។


អ្នក​ទាំង​នោះ​សុទ្ធ​តែ​នៅ​ក្នុង​បង្គាប់​របស់​ឪពុក សម្រាប់​ការ​ចម្រៀង​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ‌យេហូវ៉ា ដោយ​លេង​ឈិង ពិណ និង​ស៊ុង ដើម្បី​ធ្វើ​ការ‌ងារ​របស់​ព្រះ‌វិហារ​នៃ​ព្រះ ឯ​អេសាភ យេឌូ‌ថិន និង​ហេម៉ាន លោក​នៅ​ក្នុង​បង្គាប់​របស់​ស្តេច


ខ្ញុំ​ស្រែក​ដង្ហោយ​ហៅ​រក​ព្រះ‌យេហូវ៉ា ហើយ​ព្រះ‌អង្គ​ក៏​ឆ្លើយ​តប​មក​ខ្ញុំ ពី​ភ្នំ​បរិសុទ្ធ របស់​ព្រះ‌អង្គ។ -បង្អង់


មនុស្ស​វេទនា​នេះ​បាន​ស្រែក​ឡើង នោះ​ព្រះ‌យេហូវ៉ា​ព្រះ​សណ្ដាប់ ហើយ​សង្គ្រោះ​គេ​ឲ្យ​រួច ពីទុក្ខ​លំបាក​ទាំង​ប៉ុន្មាន​របស់​ខ្លួន។


ខ្ញុំ​បាន​នឹក​ថា «ខ្ញុំ​នឹង​ប្រយ័ត្ន​ផ្លូវ​របស់​ខ្លួន ដើម្បី​កុំ​ឲ្យ​អណ្ដាត​ខ្ញុំ​មាន​បាប ដរាប​ណាមានមនុស្ស​អាក្រក់​នៅ​ចំពោះ​ខ្ញុំ ខ្ញុំ​នឹង​ដាក់​បង្ខាំ​ទប់​មាត់​ខ្ញុំ»។


ព្រះ គឺ​ព្រះ​ដ៏​មាន​ឥទ្ធិ‌ឫទ្ធិ ព្រះ‌អង្គ​ជា​ព្រះ‌យេហូវ៉ា ព្រះ‌អង្គ​បាន​មាន​ព្រះ‌បន្ទូល ហើយ​ព្រះ‌អង្គ​កោះ​ហៅ​ផែនដី ចាប់​តាំង​ពី​ទិស​ថ្ងៃ​រះ រហូត​ដល់​ទិស​ថ្ងៃ​លិច។


ព្រលឹង​ខ្ញុំ​រង់‌ចាំ​ព្រះ​តែ​មួយ​ព្រះ‌អង្គ ដោយ​ស្ងៀម​ស្ងាត់ ការ​សង្គ្រោះ​របស់​ខ្ញុំ​ក៏​មក​តែ​ពី​ព្រះ‌អង្គ​ដែរ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម