ទំនុកតម្កើង 69:15 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦15 សូមកុំឲ្យជំនន់នេះពន្លិចទូលបង្គំ ឬទីជម្រៅលេបទូលបង្គំ ឬរណ្តៅបិទមាត់ គ្របពីលើទូលបង្គំឡើយ។ សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល15 សូមកុំឲ្យទឹកជំនន់ជន់លិចទូលបង្គំ ក៏កុំឲ្យទីជម្រៅលេបទូលបង្គំដែរ ហើយកុំឲ្យរណ្ដៅបិទមាត់វាលើទូលបង្គំឡើយ។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥15 សូមកុំឲ្យចរន្តទឹកនេះ អាចហូរនាំយកទូលបង្គំទៅបានឡើយ សូមកុំឲ្យទឹកដ៏ជ្រៅនេះ កួចយកទូលបង្គំឲ្យលិចលង់ ហើយក៏សូមកុំឲ្យអណ្ដូងនេះ ឃុំ ទូលបង្គំទុកបានដែរ! សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤15 សូមកុំឲ្យទឹកជន់មកពន្លិចទូលបង្គំ ឬឲ្យទីជំរៅលេបទូលបង្គំបាត់ ឬឲ្យរណ្តៅបិទមាត់ពីលើទូលបង្គំឡើយ។ សូមមើលជំពូកអាល់គីតាប15 សូមកុំឲ្យចរន្តទឹកនេះ អាចហូរនាំយកខ្ញុំទៅបានឡើយ សូមកុំឲ្យទឹកដ៏ជ្រៅនេះ កួចយកខ្ញុំឲ្យលិចលង់ ហើយក៏សូមកុំឲ្យអណ្ដូងនេះ ឃុំ ខ្ញុំទុកបានដែរ! សូមមើលជំពូក |