ទំនុកតម្កើង 30:9 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦9 «តើមានប្រយោជន៍អ្វី បើទូលបង្គំស្លាប់ ហើយចុះទៅក្នុងរណ្តៅនោះ? តើធូលីអាចសរសើរព្រះអង្គកើតឬ? តើគេអាចថ្លែងរៀបរាប់ពីព្រះហឫទ័យ ស្មោះត្រង់របស់ព្រះអង្គកើតឬ? សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល9 “តើចំណេញអ្វីក្នុងការបង្ហូរឈាមទូលបង្គំ នៅពេលទូលបង្គំចុះទៅក្នុងរណ្ដៅមរណៈ? តើធូលីនឹងអរព្រះគុណព្រះអង្គឬ? តើវានឹងប្រកាសសេចក្ដីពិតត្រង់របស់ព្រះអង្គឬ? សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥9 បើព្រះអង្គទុកឲ្យទូលបង្គំស្លាប់ តើបានប្រយោជន៍អ្វី? បើព្រះអង្គឲ្យទូលបង្គំធ្លាក់ទៅ ក្នុងរណ្ដៅមច្ចុរាជ តើបានប្រយោជន៍អ្វី? តើមនុស្សស្លាប់អាចសរសើរព្រះអង្គកើតឬ? តើគេអាចថ្លែងពីព្រះហឫទ័យស្មោះត្រង់ របស់ព្រះអង្គកើតឬ? សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤9 តើមានប្រយោជន៍អ្វី ដែលទ្រង់កំចាយឈាមទូលបង្គំ ហើយឲ្យទូលបង្គំចុះទៅក្នុងរណ្តៅនោះ តើធូលីនឹងសរសើរដល់ទ្រង់ដែរឬ តើនឹងនិទានពីសេចក្ដីស្មោះត្រង់របស់ទ្រង់ឬទេ សូមមើលជំពូកអាល់គីតាប9 បើទ្រង់ទុកឲ្យខ្ញុំស្លាប់ តើបានប្រយោជន៍អ្វី? បើទ្រង់ឲ្យខ្ញុំធ្លាក់ទៅ ក្នុងរណ្ដៅមច្ចុរាជ តើបានប្រយោជន៍អ្វី? តើមនុស្សស្លាប់អាចសរសើរទ្រង់កើតឬ? តើគេអាចថ្លែងពីចិត្តស្មោះត្រង់ របស់ទ្រង់កើតឬ? សូមមើលជំពូក |