Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 18:2 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

2 ព្រះ‌យេហូវ៉ា​ជា​ថ្ម​ដា ជា​បន្ទាយ​របស់​ទូល‌បង្គំ និង​ជា​អ្នក​ជួយ​រំដោះ​របស់​ទូល‌បង្គំ ព្រះ​នៃ​ទូល‌បង្គំ ជា​ថ្ម​ដា​ដែល​ទូល‌បង្គំ​ពឹង​ជ្រក ជា​ខែល​នៃ​ទូល‌បង្គំ ជា​ស្នែង​នៃ​ការ​សង្គ្រោះ​របស់​ទូល‌បង្គំ និង​ជា​ជម្រក​ដ៏​មាំ​មួន​របស់​ទូល‌បង្គំ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

2 ព្រះយេហូវ៉ា​ជា​ថ្មដា​របស់ខ្ញុំ ជា​បន្ទាយ​របស់ខ្ញុំ និង​ជា​ព្រះរំដោះ​របស់ខ្ញុំ​។ ព្រះ​របស់ខ្ញុំ​ជា​ថ្មដា​របស់ខ្ញុំ ខ្ញុំ​ជ្រកកោន​ក្នុង​ព្រះអង្គ​! ព្រះអង្គជា​ខែល​របស់ខ្ញុំ ជា​ស្នែង​នៃ​សេចក្ដីសង្គ្រោះ​របស់ខ្ញុំ និង​ជា​ទីពឹងជ្រក​របស់ខ្ញុំ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

2 ព្រះ‌អម្ចាស់​ជា​ថ្ម‌ដា​ការពារ​ទូលបង្គំ ជា​បន្ទាយ​ដ៏​រឹង‌មាំ​របស់​ទូលបង្គំ ជា​ព្រះ​ដែល​ជួយ​រំដោះ​ទូលបង្គំ ព្រះអង្គ​ជា​ព្រះ​នៃ​ទូលបង្គំ ជា​ថ្ម‌ដា​សម្រាប់​ទូលបង្គំ​ពឹង​ជ្រក ព្រះអង្គ​ជា​ខែល ជា​កម្លាំង​ដែល​សង្គ្រោះ​ទូលបង្គំ និង​ជា​ជម្រក​ដ៏​មាំ‌មួន​របស់​ទូលបង្គំ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

2 ព្រះ‌យេហូវ៉ា​ទ្រង់​ជា​ថ្មដា ជា​បន្ទាយ ហើយ​ជា​អ្នក​ជួយ​សង្គ្រោះ​របស់​ទូលបង្គំ គឺ​ជា​ព្រះ​នៃ​ទូលបង្គំ ជា​ថ្មដា​ដែល​ទូលបង្គំ​យក​ជា​ទី​ពឹង ក៏​ជា​ខែល ជា​ស្នែង​នៃ​សេចក្ដី​សង្គ្រោះ​របស់​ទូលបង្គំ ហើយ​ជា​ប៉ម​យ៉ាង​ខ្ពស់​ផង

សូមមើលជំពូក ចម្លង

អាល់គីតាប

2 អុលឡោះ‌តាអាឡា​ជា​ថ្ម‌ដា​ការពារ​ខ្ញុំ ជា​បន្ទាយ​ដ៏​រឹង‌មាំ​របស់​ខ្ញុំ ជា​ម្ចាស់​ដែល​ជួយ​រំដោះ​ខ្ញុំ ទ្រង់​ជា​ម្ចាស់​នៃ​ខ្ញុំ ជា​ថ្ម‌ដា​សម្រាប់​ខ្ញុំ​ពឹង​ជ្រក ទ្រង់​ជា​ខែល ជា​កម្លាំង​ដែល​សង្គ្រោះ​ខ្ញុំ​ និង​ជា​ជំរក​ដ៏​មាំ‌មួន​របស់​ខ្ញុំ។

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 18:2
18 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះ‌អង្គ​ជា​ថ្មដា​នៃ​ទូល‌បង្គំ ទូលបង្គំ​នឹង​យក​ព្រះ‌អង្គ​ជា​ទី​ពឹង ព្រះ‌អង្គ​ក៏​ជា​ខែល ជា​ស្នែង​នៃ​សេចក្ដី​សង្គ្រោះ​របស់​ទូល‌បង្គំ ជា​ជម្រក​ដ៏​រឹង​មាំ និង​ជា​ទី​ជ្រក‌កោន​របស់​ទូល‌បង្គំ ព្រះ‌អង្គ​ជា​អង្គ​សង្គ្រោះ ដែល​សង្គ្រោះ​ទូល‌បង្គំ ឲ្យ​រួច​ពី​អំពើ​ឃោរឃៅ។


ខ្ញុំ​ស្រឡាញ់​ព្រះ‌យេហូវ៉ា ព្រោះ​ព្រះ‌អង្គ​ទ្រង់​ព្រះ‌សណ្ដាប់​សំឡេង​ខ្ញុំ និង​ពាក្យ​ដែល​ខ្ញុំ​ទូល‌អង្វរ។


នៅ​ទី​នេះ យើង​នឹង​ធ្វើ​ឲ្យ​ស្នែង របស់​ដាវីឌ​ដុះ​ពន្លក​ឡើង យើង​បាន​រៀប​ចំ​ចង្កៀង​មួយ​សម្រាប់​អ្នក ដែលយើងបាន​ចាក់​ប្រេង​តាំង។


ព្រះ‌អង្គ​ជា​ថ្មដា និង​ជា​បន្ទាយ​របស់​ទូល‌បង្គំ ជា​ប៉ម​យ៉ាង​ខ្ពស់ ហើយ​ជា​អ្នក​ដែល​រំដោះ​ទូល‌បង្គំ ក៏​ជា​ខែល​របស់​ទូល‌បង្គំ ហើយ​ទូល‌បង្គំ​ពឹង​ជ្រក​នៅ​ក្នុង​ព្រះ‌អង្គ ព្រះ‌អង្គ​បង្ក្រាប​សាសន៍​នានា នៅ​ក្រោម​អំណាច​ទូល‌បង្គំ។


ឱ​ព្រះ‌យេហូវ៉ា ជា​ថ្ម​ដា និង​ជា​អ្នក​ប្រោស​លោះ​នៃ ទូល‌បង្គំ​អើយ សូម​ឲ្យ​ពាក្យ​សម្ដី ដែល​ចេញ​មក​ពី​មាត់​ទូល‌បង្គំ និង​ការ​រំពឹង​គិត​ក្នុង​ចិត្ត​របស់​ទូល‌បង្គំ បាន​ជា​ទី​គាប់​ព្រះ‌ហឫ‌ទ័យ នៅ​ចំពោះ​ព្រះ‌នេត្រ​ព្រះ‌អង្គ។


ឱ​ព្រះ‌យេហូវ៉ា ជា​ថ្ម​ដា​នៃ​ទូល‌បង្គំ​អើយ ទូល‌បង្គំ​ស្រែក​រកព្រះ‌អង្គ សូម​កុំ​ព្រងើយ​នឹងស្ដាប់​ទូល‌បង្គំ​ឡើយ ដ្បិត​ប្រសិន‌បើ​ព្រះ‌អង្គ​នៅ​ស្ងៀម​នឹង​ទូល‌បង្គំ នោះ​ទូល‌បង្គំ​នឹង​ដូច​ជា​អស់​អ្នក ដែល​ចុះ​ទៅ​ក្នុង​រណ្តៅ​មិន​ខាន។


៙ សូម​កុំ​សម្លាប់​គេ ក្រែង​ប្រជា‌រាស្ត្រ​ទូល‌បង្គំ​ភ្លេច ឱ​ព្រះ‌អម្ចាស់​ដ៏​ជា​ខែល​នៃ​យើង​ខ្ញុំ​អើយ សូម​ធ្វើ​ឲ្យ​គេ​រញ្ជួយ​ដោយ​ព្រះ‌ចេស្តា​ព្រះ‌អង្គ ហើយ​ច្រាន​ទម្លាក់​គេ​ទៅ!


ព្រះ‌អង្គ​តែ​មួយ​ប៉ុណ្ណោះ​ដែល​ជា​ថ្ម​ដា និង​ជាព្រះ‌សង្គ្រោះ​ខ្ញុំ ជា​បន្ទាយ​របស់​ខ្ញុំ ខ្ញុំ​នឹង​មិន​ត្រូវ​រង្គើ​ជា​ខ្លាំង​ឡើយ។


ការ​សង្គ្រោះ និង​សិរី‌ល្អ​របស់​ខ្ញុំ ស្ថិត​នៅ​លើ​ព្រះ ឯ​ថ្ម​ដា​នៃ​កម្លាំង​ខ្ញុំ និង​ទី​ពឹង​ជ្រក​របស់​ខ្ញុំ ក៏​នៅ​ក្នុង​ព្រះ​ដែរ។


ព្រះ‌ទ្រង់​មាន​ព្រះ​បន្ទូល​ថា «យើង​នឹង​កាត់ អស់​ទាំង​ស្នែងរបស់​មនុស្សអាក្រក់ចេញ តែយើង​នឹង​លើក​ស្នែង របស់​មនុស្ស​សុចរិត​ឡើង»។


ខ្ញុំ​នឹង​ពោល​អំពី​ព្រះ‌យេហូវ៉ា​ថា «ព្រះ‌អង្គ​ជា​ទី​ពឹង​ពំនាក់ ជា​បន្ទាយ​របស់​ទូល‌បង្គំ ជា​ព្រះ​នៃ​ទូល‌បង្គំ ទូល‌បង្គំ​ទុក​ចិត្ត​ដល់​ព្រះ‌អង្គ»។


ព្រះ‌អង្គ​នឹង​ក្រុង​អ្នក​ដោយ​ស្លាប​របស់​ព្រះ‌អង្គ ហើយអ្នក​នឹង​ជ្រក​នៅ​ក្រោម ចំអេង​ស្លាប​របស់​ព្រះ‌អង្គ ព្រះ‌ហឫ‌ទ័យ​ស្មោះ‌ត្រង់​របស់​ព្រះ‌អង្គ​ជា​ខែល និង​ជា​អាវ​ក្រោះ។


ព្រះ‌យេហូវ៉ា ជា​កម្លាំង​របស់​ខ្ញុំ ហើយ​ជា​ទំនុក​ដែល​ខ្ញុំ​ច្រៀង ព្រះ‌អង្គ​បាន​សង្គ្រោះ​ខ្ញុំ ហើយ​ជា​ព្រះរបស់​ខ្ញុំ ខ្ញុំ​នឹង​សរសើរ​តម្កើង​ព្រះ‌អង្គ ជា​ព្រះ​នៃ​ឪពុក​របស់​ខ្ញុំ ខ្ញុំ​នឹង​លើក​តម្កើង​ព្រះ‌អង្គ។


ព្រះ‌នាម​ព្រះ‌យេហូវ៉ា ជា​ប៉ម​មាំ‌មួន មនុស្ស​សុចរិត​រត់​ចូល​ទៅ​ពឹង​ជ្រក ហើយ​មាន​សេចក្ដី​សុខ។


ព្រះ‌អង្គ​បម្រុង​ទុក​សេចក្ដី​ដែល​មាន​ប្រ‌យោជន៍ សម្រាប់​មនុស្ស​សុចរិត ក៏​ជា​ខែល​ដល់​អស់​អ្នក ដែល​ដើរ​ក្នុង​សេចក្ដី​ទៀង​ត្រង់


ហើយ​មនុស្ស​ម្នាក់​នឹង​បាន​ដូច​ជា​ទី​បាំង​ឲ្យ​រួច​ពី​ខ្យល់ និង​ជា​ទី​ជ្រក​ឲ្យ​រួច​ពី​ព្យុះ​សង្ឃរា ដូច​ផ្លូវ​ទឹក​ហូរ​នៅ​ទី​ហួត‌ហែង ហើយ​ដូច​ជា​ម្លប់​នៃ​ថ្មដា​យ៉ាង​ធំ​នៅ​ទី​ខ្សោះ​ល្វើយ


ឱ​ព្រះ‌យេហូវ៉ា ជា​កម្លាំង​នៃ​ទូល‌បង្គំ ជា​ទី​មាំ‌មួន ហើយ​ជា​ទី​ពឹង​ជ្រក​ដល់​ទូល‌បង្គំ នៅ​គ្រា​លំបាក​អើយ ពួក​សាសន៍​ទាំង​ប៉ុន្មាន​នឹង​មក​ឯ​ព្រះ‌អង្គ ពី​អស់​ទាំង​ចុង​ផែនដី​បំផុត ហើយ​គេ​នឹង​ទូល​ថា បុព្វ‌បុរស​របស់​យើង​ខ្ញុំ​បាន​ទទួល​តែ​ពាក្យ​កុហក គឺ​ជា​សេចក្ដី​អសារ​ឥត​ការ និង​សេចក្ដី​ដែល​ឥត​មាន​ប្រយោជន៍​អ្វីសោះ។


ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៀត​ថា៖ «ទូល​បង្គំ​ទុក​ចិត្ត​ដល់​ព្រះ‌អង្គ» ហើយ​ថា «មើល៍ ទូល‌បង្គំ​នៅ​ជាមួយ​ពួក​កូន​ចៅ ដែល​ព្រះ​បាន​ប្រទាន​មក​ទូល‌បង្គំ» ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម