ដូច្នេះ ឱព្រះនៃយើងរាល់គ្នាអើយ យើងខ្ញុំអរព្រះគុណដល់ព្រះអង្គ ហើយក៏លើកសរសើរព្រះនាមព្រះអង្គដ៏មានសិរីល្អ។
ទំនុកតម្កើង 145:1 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឱព្រះដ៏ជាមហាក្សត្រនៃទូលបង្គំអើយ ទូលបង្គំនឹងលើកតម្កើងព្រះអង្គ ហើយសូមថ្វាយព្រះពរព្រះនាមព្រះអង្គ អស់កល្បជានិច្ច។ ព្រះគម្ពីរខ្មែរសាកល ព្រះមហាក្សត្រដ៏ជាព្រះនៃទូលបង្គំអើយ ទូលបង្គំនឹងលើកតម្កើងព្រះអង្គ ទូលបង្គំនឹងថ្វាយពរព្រះនាមរបស់ព្រះអង្គជារៀងរហូតអស់កល្បជានិច្ច! ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ឱព្រះនៃទូលបង្គំ ឱព្រះមហាក្សត្រនៃទូលបង្គំអើយ ទូលបង្គំសូមលើកតម្កើងព្រះអង្គ! ទូលបង្គំសូមសរសើរតម្កើងព្រះនាម របស់ព្រះអង្គអស់កល្បជាអង្វែងតរៀងទៅ! ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឱព្រះដ៏ជាមហាក្សត្រនៃទូលបង្គំអើយ ទូលបង្គំនឹងលើកដំកើងទ្រង់ ហើយនឹងសូមឲ្យព្រះនាមទ្រង់បានពរអស់កល្បជានិច្ច អាល់គីតាប ឱអុលឡោះជាម្ចាស់នៃខ្ញុំ ឱម្ចាស់នៃខ្ញុំអើយ ខ្ញុំសូមលើកតម្កើងទ្រង់! ខ្ញុំសូមសរសើរតម្កើងនាម របស់ទ្រង់អស់កល្បជាអង្វែងតរៀងទៅ! |
ដូច្នេះ ឱព្រះនៃយើងរាល់គ្នាអើយ យើងខ្ញុំអរព្រះគុណដល់ព្រះអង្គ ហើយក៏លើកសរសើរព្រះនាមព្រះអង្គដ៏មានសិរីល្អ។
៙ ព្រះអង្គជាព្រះនៃទូលបង្គំ ហើយទូលបង្គំនឹងអរព្រះគុណដល់ព្រះអង្គ ព្រះអង្គជាព្រះនៃទូលបង្គំ ទូលបង្គំនឹងលើតម្កើងព្រះអង្គ។
៙ មាត់ទូលបង្គំនឹងពោលពាក្យ សរសើរតម្កើងព្រះយេហូវ៉ា ហើយសូមឲ្យមនុស្សទាំងអស់ ថ្វាយព្រះពរដល់ព្រះនាមដ៏បរិសុទ្ធ របស់ព្រះអង្គ អស់កល្បជានិច្ចតរៀងទៅ។
ខ្ញុំនឹងសរសើរតម្កើងព្រះយេហូវ៉ាអស់មួយជីវិត ខ្ញុំនឹងច្រៀងសរសើរដល់ព្រះរបស់ខ្ញុំ កាលខ្ញុំនៅមានជីវិតនៅឡើយ។
ចូរឲ្យអ៊ីស្រាអែលរីករាយក្នុងព្រះដែលបង្កើតខ្លួន ចូរឲ្យពួកកូននៃក្រុងស៊ីយ៉ូនបានត្រេកអរ នឹងព្រះមហាក្សត្ររបស់ខ្លួន!
ឱព្រះយេហូវ៉ាអើយ ទូលបង្គំលើកតម្កើងព្រះអង្គ ដ្បិតព្រះអង្គបានលើកទូលបង្គំឡើង ហើយពុំបានទុកឲ្យខ្មាំងសត្រូវមានអំណរ ដោយឈ្នះទូលបង្គំឡើយ។
ដើម្បីឲ្យព្រលឹង ទូលបង្គំ បានច្រៀងសរសើរតម្កើងព្រះអង្គ ឥតនៅស្ងៀមឡើយ ឱព្រះយេហូវ៉ា ជាព្រះនៃទូលបង្គំអើយ ទូលបង្គំនឹងអរព្រះគុណព្រះអង្គជារៀងរហូត។
ឱព្រះយេហូវ៉ា ជាព្រះនៃទូលបង្គំអើយ ទូលបង្គំបានស្រែករកព្រះអង្គ ហើយព្រះអង្គប្រោសឲ្យទូលបង្គំបានជា។
ខ្ញុំនឹងថ្វាយព្រះពរព្រះយេហូវ៉ា គ្រប់ពេលវេលា ខ្ញុំនឹងសរសើរព្រះអង្គនៅក្នុងមាត់ខ្ញុំជានិច្ច។
៙ ឱព្រះអើយ ព្រះអង្គជាមហាក្សត្ររបស់ទូលបង្គំ ព្រះអង្គបង្គាប់ឲ្យមានការសង្គ្រោះ ដល់ពួកយ៉ាកុប!
ចិត្តរបស់ខ្ញុំពេញហៀរដោយពាក្យពេជន៍ដ៏ល្អ ខ្ញុំលើកកំណាព្យរបស់ខ្ញុំថ្វាយព្រះមហាក្សត្រ អណ្ដាតខ្ញុំប្រៀបដូចជាប៉ាកការបស់កវីនិពន្ធ ដែលត្រៀមជាស្រេច។
៙ ឱព្រះអើយ បល្ល័ង្ករបស់ព្រះអង្គ ស្ថិតស្ថេរអស់កល្បជានិច្ចរៀងរាបតទៅ។ ដំបងរាជ្យនៃរាជ្យព្រះអង្គ ជាដំបងរាជ្យសុចរិត
ឱព្រះមហាក្សត្រ ជាព្រះនៃទូលបង្គំអើយ សូមព្រះអង្គទ្រង់ព្រះសណ្ដាប់សម្រែករបស់ទូលបង្គំ ដ្បិតទូលបង្គំអធិស្ឋានរកព្រះអង្គ។
ឱព្រះយេហូវ៉ាអើយ នៅពេលព្រឹក ព្រះអង្គឮសំឡេងរបស់ទូលបង្គំ នៅពេលព្រឹក ទូលបង្គំទូលរៀបរាប់ថ្វាយព្រះអង្គ ព្រមទាំងរក្សាពេលចាំយាមផង។
ទូលបង្គំនឹងសរសើរតម្កើងព្រះអង្គជានិច្ច ដោយព្រោះកិច្ចការដែលព្រះអង្គបានធ្វើ ទូលបង្គំនឹងសង្ឃឹមដល់ព្រះនាមព្រះអង្គ ដ្បិតព្រះនាមព្រះអង្គល្អវិសេស នៅចំពោះអស់អ្នកដែលកោតខ្លាចព្រះអង្គ។
ចូរច្រៀងថ្វាយព្រះ ចូរច្រៀងសរសើរព្រះនាមព្រះអង្គ ចូរស្រែកច្រៀងថ្វាយព្រះអង្គ ដែលជិះរាជរថកាត់ទីរហោស្ថាន ព្រះអង្គមានព្រះនាមថា ព្រះយេហូវ៉ា ចូរសប្បាយរីករាយនៅចំពោះព្រះអង្គ។
៙ តែឯទូលបង្គំវិញ ទូលបង្គំនឹងប្រកាសពីកិច្ចការ របស់ព្រះអង្គជាដរាប ទូលបង្គំនឹងច្រៀងសរសើរដល់ព្រះ របស់លោកយ៉ាកុប។
ដ្បិតព្រះយេហូវ៉ា ជាព្រះដ៏ធំអស្ចារ្យ ហើយជាព្រះមហាក្សត្រដ៏ធំលើអស់ទាំងព្រះ។
ចូរច្រៀងថ្វាយព្រះយេហូវ៉ា ចូរសរសើរតម្កើងព្រះនាមព្រះអង្គ ចូរប្រកាសពីការសង្គ្រោះរបស់ព្រះអង្គរាល់ថ្ងៃ។
ពីព្រោះព្រះយេហូវ៉ាជាចៅក្រមនៃយើងរាល់គ្នា ព្រះយេហូវ៉ាជាអ្នកតែងច្បាប់ឲ្យយើងរាល់គ្នា ព្រះយេហូវ៉ាជាមហាក្សត្រនៃយើងរាល់គ្នា ព្រះអង្គនឹងជួយសង្គ្រោះយើង។
ព្រះយេហូវ៉ាសង្គ្រោះទូលបង្គំ ហើយយើងខ្ញុំនឹងច្រៀងតាមប្រដាប់ភ្លេងមានខ្សែ នៅក្នុងព្រះវិហារនៃព្រះយេហូវ៉ា ដរាបអស់មួយជីវិតរបស់យើងខ្ញុំ"។
ឥឡូវនេះ យើងនេប៊ូក្នេសា សូមសរសើរ ហើយលើកតម្កើង ព្រមទាំងថ្វាយកិត្តិនាមដល់មហាក្សត្រនៃស្ថានសួគ៌ ដ្បិតអស់ទាំងកិច្ចការរបស់ព្រះអង្គ សុទ្ធតែពិតត្រង់ ហើយផ្លូវប្រព្រឹត្តទាំងប៉ុន្មានរបស់ព្រះអង្គ ក៏យុត្តិធម៌ដែរ ព្រះអង្គអាចបន្ទាបអស់អ្នកដែលប្រព្រឹត្ត ដោយចិត្តអំនួត។
ត្រូវបណ្ដាសាហើយ អ្នកបញ្ឆោតដែលមានសត្វឈ្មោលនៅក្នុងហ្វូង ហើយក៏បន់ព្រះ រួចយកសត្វមានស្លាកស្នាមមកថ្វាយជាយញ្ញបូជាដល់ព្រះអម្ចាស់ ដ្បិតយើងជាស្តេចដ៏ធំ ហើយឈ្មោះយើងជាទីស្ញែងខ្លាច នៅកណ្ដាលពួកសាសន៍ដទៃ នេះជាព្រះបន្ទូលរបស់ព្រះយេហូវ៉ានៃពួកពលបរិវារ»។
ពេលនោះ ព្រះមហាក្សត្រនឹងមានព្រះបន្ទូលទៅកាន់អស់អ្នកដែលនៅខាងស្តាំថា "អស់អ្នកដែលព្រះវរបិតាយើងបានប្រទានពរអើយ! ចូរមកទទួលព្រះរាជ្យ ដែលបានរៀបចំទុកជាមត៌កសម្រាប់អ្នករាល់គ្នាតាំងពីកំណើតពិភពលោកមក
ព្រះអង្គមានព្រះនាមចារនៅព្រះពស្ត្រ និងនៅភ្លៅរបស់ព្រះអង្គថា «ស្តេចលើអស់ទាំងស្តេច និងព្រះអម្ចាស់លើអស់ទាំងព្រះអម្ចាស់»។