Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 75:9 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

9 ៙ តែ​ឯ​ទូល‌បង្គំ​វិញ ទូល‌បង្គំ​នឹង​ប្រកាស​ពី​កិច្ច​ការ របស់​ព្រះ‌អង្គ​ជា​ដរាប ទូល‌បង្គំ​នឹង​ច្រៀង​សរសើរ​ដល់​ព្រះ របស់​លោក​យ៉ាកុប។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

9 រីឯ​ទូលបង្គំ​វិញ ទូលបង្គំ​នឹង​ប្រកាស​កិច្ចការរបស់ព្រះ​ជារៀងរហូត ទូលបង្គំ​នឹង​ច្រៀងសរសើរតម្កើង​ព្រះ​នៃ​យ៉ាកុប​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

9 រីឯ​ខ្ញុំ​វិញ ខ្ញុំ​នឹង​ប្រកាស​អំពី​ព្រះ របស់​លោក​យ៉ាកុប​រហូត​ត​ទៅ ខ្ញុំ​នឹង​ស្មូត្រ​ទំនុកតម្កើង ថ្វាយ​ព្រះអង្គ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

9 ៙ តែ​ទូលបង្គំ​នឹង​ប្រកាស​ប្រាប់​ការ​ទាំង​នេះ​ជា​ដរាប ទូលបង្គំ​នឹង​ច្រៀង​សរសើរ​ថ្វាយ​ព្រះ​នៃ​យ៉ាកុប

សូមមើលជំពូក ចម្លង

អាល់គីតាប

9 រីឯ​ខ្ញុំ​វិញ ខ្ញុំ​នឹង​ប្រកាស​អំពី​អុលឡោះ របស់​យ៉ាកកូប​រហូត​ត​ទៅ ខ្ញុំ​នឹង​ច្រៀង គីតាបសាបូរ​ជូន​ទ្រង់។

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 75:9
8 ការដាក់ឲ្យឆ្លើយតបគ្នា  

ត្រូវ​ឲ្យ​ភ្នែក​របស់​អ្នក​នោះ ឃើញ​សេចក្ដី​វិនាស​របស់​ខ្លួន ព្រម​ទាំង​ផឹក​ស្រូប​សេចក្ដី​ក្រោធរបស់​ព្រះ ដ៏​មាន​គ្រប់​ព្រះ‌ចេស្តា ផង។


ដរាប​ណា​ខ្ញុំនៅ​មាន​ជីវិត ខ្ញុំ​នឹង​ច្រៀង​ថ្វាយ​ព្រះ‌យេហូវ៉ា​ជា​ដរាប ខ្ញុំ​នឹង​ច្រៀង​សរសើរ​ដល់​ព្រះ​រ​បស់​ខ្ញុំ កាល​ខ្ញុំ​នៅមាន​ជីវិត។


ទូល‌បង្គំ​មិន​បាន​លាក់​ការ​រំដោះ​របស់​ព្រះ‌អង្គ ទុក​ក្នុង​ចិត្ត​ឡើយ ទូល‌បង្គំ​បាន​ថ្លែង​ប្រាប់​ពី​ព្រះ‌ហឫ‌ទ័យ​ស្មោះ‌ត្រង់ និងការ​សង្គ្រោះ​របស់​ព្រះ‌អង្គ​វិញ ក៏​មិន​បាន​បំបិទ​ព្រះ‌ហឫ‌ទ័យ​សប្បុរស និង​ព្រះ‌ហឫ‌ទ័យ​ស្មោះត្រង់ របស់​ព្រះ‌អង្គ នៅ​ក្នុង​ជំនុំ​ធំ​ដែរ។


សូម​សង្គ្រោះ​ដោយ​ព្រះ‌ហស្ត​ស្តាំ​របស់​ព្រះ‌អង្គ ហើយ​សូម​ឆ្លើយ​តប​យើង​ខ្ញុំ ផង ដើម្បី​ឲ្យ​ពួក​ស្ងួន‌ភ្ងា​របស់​ព្រះ‌អង្គ​បាន​រួច​ជីវិត។


ដើម្បី​ឲ្យ​ទូល‌បង្គំ​បាន​ថ្លែង​ពី អស់​ទាំង​សេចក្ដី​សរសើរ​របស់​ព្រះ‌អង្គ នៅ​មាត់​ទ្វារ​ទាំង​ប៉ុន្មាន​នៃ​កូន​ស្រី​ស៊ីយ៉ូន ហើយ​ត្រេក​អរ ក្នុង​ការ​សង្គ្រោះ​របស់​ព្រះ‌អង្គ។


ដ្បិត​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ដូច្នេះ​ថា៖ ចូរ​យក​ពែង​ស្រា ជា​សេចក្ដី​ឃោរ‌ឃៅ​ពី​ដៃ​យើង ទៅ​បង្អក​សាសន៍​ទាំង​ប៉ុន្មាន​ដែល​យើង​ចាត់​អ្នក​ឲ្យ​ទៅ​នោះ​ចុះ។


អ្នក​នឹង​ត្រូវ​ផឹក​ពី​ពែង​នោះ ព្រម​ទាំង​សម្រេង​ផង រួច​នឹង​កកេរ​បំណែក ហើយ​ហែក​ដោះ​អ្នក​ទៅ ដ្បិត​យើង​នេះ​បាន​ចេញ​វាចា​ហើយ នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌អម្ចាស់‌យេហូវ៉ា។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម