កូនរបស់អេស៊ើរមាន យីមណា យីសវ៉ា យីសវី និងបេរា ព្រមទាំងនាងសេរ៉ា។ កូនរបស់បេរាមាន ហេប៊ើរ និងម៉ាលគាល។
២ របាក្សត្រ 31:14 - អាល់គីតាប លោកកូរេជាកូនរបស់លោកយីមណាពីក្រុមលេវី ដែលជាឆ្មាំខ្លោងទ្វារខាងកើត ទទួលបន្ទុកលើជំនូនស្ម័គ្រចិត្ត ដែលប្រជាជនយកមកជូនអុលឡោះហើយគាត់ក៏ទទួលភារកិច្ចចែកស្បៀងអាហារ ដែលប្រជាជនញែកជូនអុលឡោះតាអាឡា និងជំនូនសក្ការៈឯទៀតៗដែរ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឯកូរេ កូនយីមណា ជាពួកលេវី ដែលចាំទ្វារខាងកើត លោកត្រួតលើតង្វាយដែលថ្វាយដល់ព្រះដោយស្ម័គ្រពីចិត្ត ដើម្បីចែកតង្វាយរបស់ព្រះយេហូវ៉ា ព្រមទាំងរបស់បរិសុទ្ធបំផុត។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកកូរេ ជាកូនរបស់លោកយីមណាពីក្រុមលេវី ដែលជាឆ្មាំខ្លោងទ្វារខាងកើត ទទួលបន្ទុកលើតង្វាយស្ម័គ្រចិត្ត ដែលប្រជាជនយកមកថ្វាយព្រះជាម្ចាស់ ហើយលោកក៏ទទួលភារកិច្ចចែកស្បៀងអាហារ ដែលប្រជាជនញែកថ្វាយព្រះអម្ចាស់ និងតង្វាយសក្ការៈឯទៀតៗដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហើយកូរេ កូនយីមន៉ា ជាពួកលេវី ដែលចាំទ្វារខាងកើត លោកត្រួតលើដង្វាយដែលថ្វាយដល់ព្រះដោយស្ម័គ្រពីចិត្ត ដើម្បីនឹងចែកដង្វាយរបស់ផងព្រះយេហូវ៉ា ព្រមទាំងរបស់បរិសុទ្ធបំផុត |
កូនរបស់អេស៊ើរមាន យីមណា យីសវ៉ា យីសវី និងបេរា ព្រមទាំងនាងសេរ៉ា។ កូនរបស់បេរាមាន ហេប៊ើរ និងម៉ាលគាល។
ពួកឆ្មាំទ្វារបែងចែកជាក្រុមៗ ហើយទាំងមេដឹកនាំ ទាំងឆ្មាំទ្វារឯទៀតៗ ជាបងប្អូនរបស់គេ មានមុខងារយាមដំណាក់របស់អុលឡោះតាអាឡា។
ការចាប់ឆ្នោតត្រូវលើលោកសេលេមា ជាអ្នកយាមទ្វារប៉ែកខាងកើត។ បន្ទាប់មកគេចាប់ឆ្នោតត្រូវលើលោកសាការីយ៉ា ជាកូនរបស់គាត់ដែលជាទីប្រឹក្សាមួយនាក់ដ៏ចំណាន។ លោកសាការីយ៉ាត្រូវយាមទ្វារប៉ែកខាងជើង។
នៅទ្វារប៉ែកខាងកើត មានពួកលេវីប្រចាំការប្រាំមួយនាក់ក្នុងមួយថ្ងៃ ទ្វារទិសខាងជើងមានពួកលេវីបួននាក់ក្នុងមួយថ្ងៃ ទ្វារទិសខាងត្បូងមានពួកលេវីបួននាក់ក្នុងមួយថ្ងៃ ហើយបួននាក់ទៀតយាមឃ្លាំង ដោយចែកគ្នាជាពីរក្រុម។
ស្តេចហេសេគា និងមូស្ទីអសារា ដែលទទួលខុសត្រូវលើការងារក្នុងដំណាក់របស់អុលឡោះបានតែងតាំងលោកយេហ៊ីអែល លោកអសាស៊ា លោកណាហាត លោកអេសាអែល លោកយេរីម៉ុត លោកយ៉ូសាបាដ លោកអេលាល លោកយីសម៉ាគា លោកម៉ាហាត និងលោកបេណាយ៉ាឲ្យធ្វើការនៅក្រោមបញ្ជារបស់លោកកូណានា និងលោកស៊ីម៉ៃ ជាប្អូន។
គាត់មានសហការី នៅតាមក្រុងនានារបស់អ៊ីមុាំ ដើម្បីជួយចែកស្បៀងអាហារយ៉ាងស្មោះត្រង់ ដល់អ៊ីមុាំទាំងតូចទាំងធំតាមជាន់ថ្នាក់។ សហការីទាំងនោះ មានលោកអេដែន លោកមីនយ៉ាមីន លោកយេសួរ លោកសេម៉ារា លោកអម៉ារា និងលោកសេកានា។
ជនជាតិអ៊ីស្រអែលដែលនៅសេសសល់ ទោះបីរស់នៅទីណាក៏ដោយ ប្រជាជននៅទីនោះត្រូវតែផ្តល់វិភាគទានដល់ពួកគេ ជាប្រាក់ មាស ទ្រព្យសម្បត្តិ និងសត្វ ព្រមទាំងជូនជំនូនស្ម័គ្រចិត្ត សម្រាប់ដំណាក់របស់អុលឡោះនៅក្រុងយេរូសាឡឹមផង»។
ចាប់ពីពេលនោះមក ពួកគេនាំគ្នាធ្វើគូរបានដុតជាអចិន្ត្រៃយ៍ គូរបានដុតសម្រាប់បុណ្យចូលខែថ្មី និងបុណ្យដ៏សំខាន់ៗទាំងប៉ុន្មាន ដែលគេប្រារព្ធជូនអុលឡោះតាអាឡា ព្រមទាំងជំនូនស្ម័គ្រចិត្តដែលប្រជាជនយកមកជូនអុលឡោះតាអាឡា។
អ្នកក៏ត្រូវនាំយកប្រាក់ និងមាសទាំងប៉ុន្មាន ដែលអ្នករៃបានក្នុងអាណាខេត្តបាប៊ីឡូនទាំងមូល ព្រមទាំងជំនូនដែលប្រជាជន និងអ៊ីមុាំស្ម័គ្រចិត្តជូន សម្រាប់ដំណាក់នៃអុលឡោះជាម្ចាស់របស់ពួកគេ នៅក្រុងយេរូសាឡឹមដែរ។
ខ្ញុំបានប្រគល់ភារកិច្ចមើលខុសត្រូវឃ្លាំងទៅលោកសេលេមា ជាអ៊ីមុាំ លោកសាដុក ជាបណ្ឌិតខាងហ៊ូកុំ និងលោកពេដាយ៉ា ពីក្រុមលេវី ហើយក៏មានលោកហាណាន ជាកូនរបស់លោកសាគើរ និងជាចៅរបស់លោកម៉ាថានា ធ្វើការរួមជាមួយដែរ។ ប្រជាជនទទួលស្គាល់ថាលោកទាំងនោះជាមនុស្សស្មោះត្រង់ ដូច្នេះ ពួកគេមានភារកិច្ចចែករបបឲ្យបងប្អូនរបស់ខ្លួន។
ឱអុលឡោះតាអាឡាអើយ សូមទទួលយកពាក្យសរសើររបស់ខ្ញុំ ទុកជាជំនូន ហើយសូមបង្រៀនឲ្យខ្ញុំ ស្គាល់ហ៊ូកុំរបស់ទ្រង់!
រីឯជំនូនដែលនៅសល់ត្រូវបានទៅហារូន និងកូនរបស់លោក គឺជាចំណែកបរិសុទ្ធបំផុតនៃគូរបានដែលគេជូនអុលឡោះតាអាឡា។
«ចូរប្រាប់ហារូន និងកូនចៅរបស់គាត់ ព្រមទាំងជនជាតិអ៊ីស្រអែលទាំងមូលដូចតទៅ: ក្នុងចំណោមកូនចៅអ៊ីស្រអែល ឬជនបរទេសរស់នៅក្នុងស្រុកអ៊ីស្រអែល អ្នកណានាំយកសត្វមកធ្វើជាគូរបានដុតដល់អុលឡោះតាអាឡា ទោះបីជំនូនលាបំណន់ ឬជំនូនស្ម័គ្រចិត្តក្តី
ក្រៅពីធ្វើបុណ្យថ្ងៃសម្រាករបស់អុលឡោះតាអាឡា អ្នករាល់គ្នាត្រូវធ្វើពិធីបុណ្យទាំងនេះថែមទៀត ហើយជូនជំនូនសម្រាប់ពិធីបុណ្យទាំងនេះ ថែមពីលើជំនូនផ្សេងៗ ជំនូនលាបំណន់ និងជំនូនស្ម័គ្រចិត្តទាំងប៉ុន្មាន ដែលអ្នករាល់គ្នាជូនដល់អុលឡោះតាអាឡា។
បើនរណាម្នាក់ជូនរបស់អ្វីមួយ ដែលជាកម្មសិទ្ធិរបស់ខ្លួនផ្តាច់ដល់អុលឡោះតាអាឡា គេពុំអាចលក់ ឬក៏លោះយកជំនូននោះឡើយ ទោះបីជំនូននោះជាមនុស្ស ជាសត្វ ជាដីធ្លីក៏ដោយ។ អ្វីៗដែលគេជូនដល់អុលឡោះតាអាឡា នឹងបានទៅជាសក្ការៈជូនទ្រង់រហូត។
នេះជាជំនូន ដែលអ្នករាល់គ្នាត្រូវជូនអុលឡោះតាអាឡា ក្នុងឱកាសពិធីបុណ្យធំរបស់អ្នករាល់គ្នា ថែមពីលើគូរបានដុត ជំនូនម្សៅ និងស្រា ព្រមទាំងគូរបានមេត្រីភាព សម្រាប់លាបំណន់ ឬជំនូនស្ម័គ្រចិត្ត»។
រីឯជំនូនមួយភាគដប់ ដែលអ្នកត្រូវជូនអុលឡោះតាអាឡា គឺមានស្រូវ ស្រាទំពាំងបាយជូរថ្មី និងប្រេង ឬកូនដំបូងរបស់គោ និងចៀម ឬជំនូនផ្សេងៗទៀត ដូចជាជំនូនលាបំណន់ជំនូនស្ម័គ្រចិត្ត និងជំនូនពិសេស អ្នកពុំអាចបរិភោគនៅកន្លែងដែលអ្នករាល់គ្នារស់នៅឡើយ។
ត្រូវយកគូរបានដុត ជូនមួយភាគដប់ ជំនូនពិសេស ជំនូនលាបំណន់ ឬជំនូនស្ម័គ្រចិត្ត ព្រមទាំងកូនដំបូងនៃហ្វូងគោ និងហ្វូងចៀមរបស់អ្នករាល់គ្នាទៅជូនអុលឡោះនៅកន្លែងនោះ។
រួចហើយ ចូរប្រារព្ធពិធីបុណ្យសបា្តហ៍ជូនអុលឡោះតាអាឡា ជាម្ចាស់របស់អ្នក។ ពេលនោះ ចូរជូនជំនូនស្ម័គ្រចិត្ត ដោយគិតតាមភោគផល ដែលអុលឡោះតាអាឡា ជាម្ចាស់របស់អ្នក ប្រទានឲ្យ។