Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -

ជន‌គណនា 29 - អាល់គីតាប


គូរបាន​សម្រាប់​ថ្ងៃ​បុណ្យ​ជ័យ​ឃោសន៍

1 «នៅ​ថ្ងៃ​ទី​មួយ នៃ​ខែ​ទី​ប្រាំ‌ពីរ ត្រូវ​ជួប​ជុំ​គ្នា ថ្វាយ‌បង្គំអុលឡោះ‌តាអាឡា។ នៅ​ថ្ងៃ​នោះ អ្នក​រាល់​គ្នា​មិន​ត្រូវ​ធ្វើ​ការ​អ្វី​នឿយ​ហត់​ឡើយ ព្រោះ​អ្នក​រាល់​គ្នា​ត្រូវ​ប្រារព្ធ​ពិធី​បុណ្យ​ជ័យ​ឃោសន៍។

2 ចូរ​យក​គោ​ស្ទាវ​ឈ្មោល​មួយ ចៀម​ឈ្មោល​មួយ និង​កូន​ចៀម​អាយុ​មួយ​ខួប ល្អ​ឥត​ខ្ចោះ​ចំនួន​ប្រាំ‌ពីរ មក​ធ្វើ​ជា​គូរបាន​ដុត ដែល​មាន​ក្លិន​ឈ្ងុយ ជា​ទី​គាប់​ចិត្តអុលឡោះ‌តាអាឡា។

3 ត្រូវ​ជូន​ម្សៅ​ម៉ដ្ត​លាយ​នឹង​ប្រេង​ចំនួន​បី​ភាគ​ដប់​នៃ​អេផា សម្រាប់​គោ​ពីរ​ភាគ​ដប់​នៃ​អេផា សម្រាប់​ចៀម​ឈ្មោល

4 និង​មួយ​ភាគ​ដប់​នៃ​អេផា សម្រាប់​កូន​ចៀម​នី​មួយៗ ក្នុង​ចំណោម​កូន​ចៀម​ទាំង​ប្រាំ‌ពីរ។

5 ត្រូវ​ជូន​ពពែ​ឈ្មោល​មួយ ជា​គូរបាន​រំដោះ​បាប ដើម្បី​ធ្វើ​ពិធី​លោះ​បាប​ឲ្យ​អ្នក​រាល់​គ្នា

6 ថែម​ពី​លើ​គូរបាន​ដុត​ប្រចាំ​ខែ និង​ជំនូន​ម្សៅ​ដែល​ត្រូវ​ជូន​ជា​មួយ​គូរបាន​ដុត​ជា​និច្ច​និរន្តរ៍ និង​ជំនូន​ម្សៅ ព្រម​ទាំង​ស្រា ដែល​ត្រូវ​ច្រួច​ជា​មួយ​ដូច​មាន​កំណត់​ទុក​ក្នុង​ក្បួន​តម្រា។ នេះ​ជា​គូរបាន​ដែល​មាន​ក្លិន​ឈ្ងុយ ជា​ទី​គាប់​ចិត្តអុលឡោះ‌តាអាឡា»។


គូរបាន​សម្រាប់​ថ្ងៃ​បុណ្យ​រំដោះ​បាប

7 «នៅ​ថ្ងៃ​ទី​ដប់ ក្នុង​ខែ​ទី​ប្រាំ‌ពីរ​នេះ ត្រូវ​ជួប​ជុំ​គ្នា​ថ្វាយ‌បង្គំអុលឡោះ‌តាអាឡា ហើយ​តម​អាហារ។ អ្នក​រាល់​គ្នា​មិន​ត្រូវ​ធ្វើ​ការ​អ្វី​នឿយ​ហត់​ឡើយ។

8 ចូរ​យក​គោ​ស្ទាវ​ឈ្មោល​មួយ ចៀម​ឈ្មោល​មួយ និង​កូន​ចៀម​អាយុ​មួយ​ខួប​ល្អ​ឥត​ខ្ចោះ​ចំនួន​ប្រាំ‌ពីរ មក​ធ្វើ​ជា​គូរបាន​ដុត ដែល​មាន​ក្លិន​ឈ្ងុយ​ជា​ទី​គាប់​ចិត្តអុលឡោះ‌តាអាឡា។

9 ត្រូវ​ជូន​ម្សៅ​ម៉ដ្ត​បី​ភាគ​ដប់​នៃ​អេផា លាយ​ជា​មួយ​ប្រេង​សម្រាប់​គោ ពីរ​ភាគ​ដប់​នៃ​អេផា សម្រាប់​ចៀម​ឈ្មោល

10 និង​មួយ​ភាគ​ដប់​នៃ​អេផា សម្រាប់​កូន​ចៀម​នី​មួយៗ ក្នុង​ចំណោម​កូន​ចៀម​ទាំង​ប្រាំ‌ពីរ។

11 ត្រូវ​ជូន​ពពែ​ឈ្មោល​មួយ​ជា​គូរបាន​រំដោះ​បាប ថែម​ពី​លើ​ជំនូន​សុំ​រំដោះ​បាប គូរបាន​ដុត​ជា​និច្ច​និរន្តរ៍ និង​ជំនូន​ម្សៅ ព្រម​ទាំង​ស្រា​ដែល​ត្រូវ​ច្រួច​ជា​មួយ​»។


គូរបាន​សម្រាប់​បុណ្យ​ជំរំ

12 «នៅ​ថ្ងៃ​ទី​ដប់​ប្រាំ ក្នុង​ខែ​ទី​ប្រាំ‌ពីរ ត្រូវ​ជួប​ជុំ​គ្នា​ថ្វាយ‌បង្គំអុលឡោះ‌តាអាឡា អ្នក​រាល់​គ្នា​មិន​ត្រូវ​ធ្វើ​ការ​អ្វី​នឿយ​ហត់​ឡើយ គឺ​ត្រូវ​ធ្វើ​ពិធី​បុណ្យ​មួយ​ជូនអុលឡោះ‌តាអាឡា​ក្នុង​អំឡុង​ពេល​ប្រាំ‌ពីរ​ថ្ងៃ។

13 ចូរ​យក​គោ​ស្ទាវ​ឈ្មោល​ដប់​បី ចៀម​ឈ្មោល​ពីរ និង​កូន​ចៀម​អាយុ​មួយ​ខួប ល្អ​ឥត​ខ្ចោះ ចំនួន​ដប់​បួន មក​ធ្វើ​ជា​គូរបាន​ដុត ដែល​មាន​ក្លិន​ឈ្ងុយ​ជា​ទី​គាប់​ចិត្តអុលឡោះ‌តាអាឡា។

14 ត្រូវ​ជូន​ម្សៅ​ម៉ដ្ត​បី​ភាគ​ដប់​នៃ​អេផា លាយ​ជា​មួយ​ប្រេង សម្រាប់​គោ​នី​មួយៗ​ក្នុង​ចំណោម​គោ​ទាំង​ដប់​បី ពីរ​ភាគ​ដប់​នៃ​អេផា សម្រាប់​ចៀម​ឈ្មោល​នី​មួយៗ​ក្នុង​ចំណោម​ចៀម​ឈ្មោល​ទាំង​ពីរ

15 និង​មួយ​ភាគ​ដប់​នៃ​អេផា សម្រាប់​កូន​ចៀម​នី​មួយៗ ក្នុង​ចំណោម​កូន​ចៀម​ទាំង​ដប់​បួន។

16 ត្រូវ​ជូន​ពពែ​ឈ្មោល​មួយ ជា​គូរបាន​រំដោះ​បាប ថែម​ពី​លើ​គូរបាន​ដុត​ជា​និច្ច​និរន្តរ៍ និង​ជំនូន​ម្សៅ ព្រម​ទាំង​ស្រា​ដែល​ត្រូវ​ច្រួច​ជា​មួយ។

17 នៅ​ថ្ងៃ​ទី​ពីរ ត្រូវ​យក​គោ​ស្ទាវ​ឈ្មោល​ដប់​ពីរ ចៀម​ឈ្មោល​ពីរ និង​កូន​ចៀម​អាយុ​មួយ​ខួប​ល្អ​ឥត​ខ្ចោះ​ចំនួន​ដប់​បួន

18 មក​ជូន​ជា​មួយ​ម្សៅ និង​ស្រា​តាម​ចំនួន​គោ ចៀម​ឈ្មោល និង​កូន​ចៀម ដូច​បាន​បង្គាប់​ទុក។

19 ត្រូវ​ជូន​ពពែ​ឈ្មោល​មួយ ជា​គូរបាន​រំដោះ​បាប ថែម​ពី​លើ​គូរបាន​ដុត​ជា​និច្ច​និរន្តរ៍ និង​ជំនូន​ម្សៅ ព្រម​ទាំង​ស្រា​ដែល​ត្រូវ​ច្រួច​ជា​មួយ។

20 នៅ​ថ្ងៃទីបី ត្រូវ​យក​គោ​ស្ទាវ​ឈ្មោល​ដប់​មួយ ចៀម​ឈ្មោល​ពីរ និង​កូន​ចៀម​អាយុ​មួយ​ខួប​ល្អ​ឥត​ខ្ចោះ​ចំនួន​ដប់​បួន

21 មក​ជូន​ជា​មួយ​ម្សៅ និង​ស្រា​តាម​ចំនួន​គោ​ចៀម​ឈ្មោល និង​កូន​ចៀម ដូច​បាន​បង្គាប់​ទុក។

22 ត្រូវ​ជូន​ពពែ​ឈ្មោល​មួយ ជា​គូរបាន​រំដោះ​បាប ថែម​ពី​លើ​គូរបាន​ដុត​ជា​និច្ច​និរន្តរ៍ និង​ជំនូន​ម្សៅ ព្រម​ទាំង​ស្រា​ដែល​ត្រូវ​ច្រួច​ជា​មួយ។

23 នៅ​ថ្ងៃ​ទី​បួន ត្រូវ​យក​គោ​ស្ទាវ​ឈ្មោល​ដប់​ចៀម​ឈ្មោល​ពីរ និង​កូន​ចៀម​អាយុ​មួយ​ខួប​ល្អ​ឥត​ខ្ចោះ ចំនួន​ដប់​បួន

24 មក​ជូន​ជា​មួយ​ម្សៅ និង​ស្រា​តាម​ចំនួន​គោ ចៀម​ឈ្មោល និង​កូន​ចៀម ដូច​បាន​បង្គាប់​ទុក។

25 ត្រូវ​ជូន​ពពែ​ឈ្មោល​មួយ ជា​គូរបាន​រំដោះ​បាប​ថែម​ពី​លើ​គូរបាន​ដុត​ជា​និច្ច​និរន្តរ៍ និង​ជំនូន​ម្សៅ ព្រម​ទាំង​ស្រា​ដែល​ត្រូវ​ច្រួច​ជា​មួយ។

26 នៅ​ថ្ងៃ​ទី​ប្រាំ ត្រូវ​យក​គោ​ស្ទាវ​ឈ្មោល​ប្រាំ​បួន ចៀម​ឈ្មោល​ពីរ និង​កូន​ចៀម​អាយុ​មួយ​ខួប​ល្អ​ឥត​ខ្ចោះ​ចំនួន​ដប់​បួន

27 មក​ជូន​ជា​មួយ​ម្សៅ និង​ស្រា​តាម​ចំនួន​គោ ចៀម​ឈ្មោល និង​កូន​ចៀម​ដូច​បាន​បង្គាប់​ទុក។

28 ត្រូវ​ជូន​ពពែ​ឈ្មោល​មួយ ជា​គូរបាន​រំដោះ​បាប ថែម​ពី​លើ​គូរបាន​ដុត​ជា​និច្ច​និរន្តរ៍ និង​ជំនូន​ម្សៅ ព្រម​ទាំង​ស្រា​ដែល​ត្រូវ​ជូន​ជា​មួយ។

29 នៅ​ថ្ងៃ​ទី​ប្រាំ​មួយ ត្រូវ​យក​គោ​ស្ទាវ​ឈ្មោល​ប្រាំ​បី ចៀម​ឈ្មោល​ពីរ និង​កូន​ចៀម​អាយុ​មួយ​ខួប​ល្អ​ឥត​ខ្ចោះ​ចំនួន​ដប់​បួន

30 មក​ជូន​ជា​មួយ​ម្សៅ និង​ស្រា​តាម​ចំនួន​គោ​ចៀម​ឈ្មោល និង​កូន​ចៀម ដូច​បាន​បង្គាប់​ទុក។

31 ត្រូវ​ជូន​ពពែ​ឈ្មោល​មួយ ជា​គូរបាន​រំដោះ​បាប ថែម​ពី​លើ​គូរបាន​ដុត​ជា​និច្ច​និរន្តរ៍ និង​ជំនូន​ម្សៅ ព្រម​ទាំង​ស្រា​ដែល​ត្រូវ​ច្រួច​ជា​មួយ។

32 នៅ​ថ្ងៃទី​ប្រាំ‌ពីរ ត្រូវ​យក​គោ​ស្ទាវ​ឈ្មោល​ប្រាំ‌ពីរ​ចៀម​ឈ្មោល​ពីរ និង​កូន​ចៀម​អាយុ​មួយ​ខួប ល្អ​ឥត​ខ្ចោះ​ចំនួន​ដប់​បួន

33 មក​ជូន​ជា​មួយ​ម្សៅ និង​ស្រា​តាម​ចំនួន​គោ ចៀម​ឈ្មោល និង​កូន​ចៀម ដូច​បាន​បង្គាប់​ទុក។

34 ត្រូវ​ជូន​ពពែ​ឈ្មោល​មួយ ជា​គូរបាន​រំដោះ​បាប ថែម​ពី​លើ​គូរបាន​ដុត​ជានិច្ច​និរន្តរ៍ និង​ជំនូន​ម្សៅ ព្រម​ទាំង​ស្រា ដែល​ត្រូវ​ច្រួច​ជា​មួយ។

35 នៅ​ថ្ងៃ​ទី​ប្រាំ​បី​ជា​ថ្ងៃ​បុណ្យ​ធំ អ្នក​រាល់​គ្នា​មិន​ត្រូវ​ធ្វើ​ការ​អ្វី​នឿយ​ហត់​ឡើយ។

36 ត្រូវ​យក​គោ​ស្ទាវ​ឈ្មោល​មួយ ចៀម​ឈ្មោល​មួយ និង​កូន​ចៀម​អាយុ​មួយ​ខួប ល្អ​ឥត​ខ្ចោះ​ចំនួន​ប្រាំ‌ពីរ មក​ធ្វើ​ជា​គូរបាន​ដុត ដែល​មាន​ក្លិន​ឈ្ងុយ​ជា​ទី​គាប់​ចិត្តអុលឡោះ‌តាអាឡា។

37 ត្រូវ​ជូន​ជា​មួយ​ជំនូន​ម្សៅ និង​ស្រា​តាម​ចំនួន​គោ ចៀម​ឈ្មោល និង​កូន​ចៀម​ដូច​បាន​បង្គាប់​ទុក។

38 ត្រូវ​ធ្វើ​ពពែ​ឈ្មោល​មួយ ជា​គូរបាន​រំដោះ​បាប ថែម​ពី​លើ​គូរបាន​ដុត​ជា​និច្ច​និរន្តរ៍ និង​ជំនូន​ម្សៅ ព្រម​ទាំង​ស្រា​ដែល​ត្រូវ​ច្រួច​ជា​មួយ។

39 នេះ​ជា​ជំនូន ដែល​អ្នក​រាល់​គ្នា​ត្រូវ​ជូនអុលឡោះ‌តាអាឡា ក្នុង​ឱកាស​ពិធី​បុណ្យ​ធំ​របស់​អ្នក​រាល់​គ្នា ថែម​ពី​លើ​គូរបាន​ដុត ជំនូន​ម្សៅ និង​ស្រា ព្រម​ទាំង​គូរបាន​មេត្រី​ភាព សម្រាប់​លា​បំណន់ ឬ​ជំនូន​ស្ម័គ្រ​ចិត្ត»។

40 ម៉ូសា​ថ្លែង​ប្រាប់​ជន‌ជាតិ អ៊ីស្រ‌អែល នូវ​ពាក្យ​ទាំង​ប៉ុន្មាន​ដែលអុលឡោះ‌តាអាឡា បាន​បង្គាប់​មក​គាត់។

© 2014 United Bible Societies, UK.

United Bible Societies
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម