Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ជន‌គណនា 29:39 - អាល់គីតាប

39 នេះ​ជា​ជំនូន ដែល​អ្នក​រាល់​គ្នា​ត្រូវ​ជូនអុលឡោះ‌តាអាឡា ក្នុង​ឱកាស​ពិធី​បុណ្យ​ធំ​របស់​អ្នក​រាល់​គ្នា ថែម​ពី​លើ​គូរបាន​ដុត ជំនូន​ម្សៅ និង​ស្រា ព្រម​ទាំង​គូរបាន​មេត្រី​ភាព សម្រាប់​លា​បំណន់ ឬ​ជំនូន​ស្ម័គ្រ​ចិត្ត»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

39 អ្នក​រាល់​គ្នា​ត្រូវ​ថ្វាយ​តង្វាយ​ទាំង​នេះ​ដល់​ព្រះ‌យេហូវ៉ា នៅ​ថ្ងៃ​បុណ្យ​ដែល​បាន​កំណត់របស់​អ្នក​រាល់​គ្នា បន្ថែម​ពី​លើ​តង្វាយ​លា​បំណន់ និង​តង្វាយ​ស្ម័គ្រ​ចិត្ត សម្រាប់​តង្វាយ​ដុត តង្វាយ​ម្សៅ តង្វាយ​ច្រួច និង​តង្វាយ​មេត្រី ដែល​អ្នក​រាល់​គ្នា​ថ្វាយ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

39 នេះ​ជា​តង្វាយ​ដែល​អ្នក​រាល់​គ្នា​ត្រូវ​ថ្វាយ​ព្រះ‌អម្ចាស់ ក្នុង​ឱកាស​ពិធី​បុណ្យ​ធំ​របស់​អ្នក​រាល់​គ្នា ថែម​ពី​លើ​តង្វាយ​ដុត​ទាំង​មូល តង្វាយ​ម្សៅ និង​ស្រា ព្រម​ទាំង​យញ្ញ‌បូជា​មេត្រី‌ភាព សម្រាប់​លា​បំណន់ ឬ​តង្វាយ​ស្ម័គ្រ​ចិត្ត»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

39 ត្រូវ​ឲ្យ​ឯង​រាល់​គ្នា​ថ្វាយ​ដង្វាយ​ទាំង​នេះ ដល់​ព្រះ‌យេហូវ៉ា នៅ​អស់​ទាំង​ថ្ងៃ​បុណ្យ​ដែល​មាន​កំណត់​របស់​ឯង ឲ្យ​លើស​ពី​អស់​ទាំង​ដង្វាយ​ដុត ដង្វាយ​ម្សៅ ដង្វាយ​ច្រួច នឹង​ដង្វាយ​មេត្រី ដែល​ឯង​រាល់​គ្នា​ថ្វាយ​សំរាប់​លា​បំណន់ នឹង​ដង្វាយ​ដែល​ថ្វាយ​ដោយ​ស្ម័គ្រ​ពី​ចិត្ត

សូមមើលជំពូក ចម្លង




ជន‌គណនា 29:39
20 ការដាក់ឲ្យឆ្លើយតបគ្នា  

ហើយ​ត្រូវ​ធ្វើ​គូរបាន​ដុត​ចំពោះអុលឡោះ‌តាអាឡា នៅ​ថ្ងៃ​ឈប់​សម្រាក ថ្ងៃ​ចូល​ខែ​ថ្មី ឬ​ថ្ងៃ​បុណ្យ​សំខាន់ៗ​ផ្សេង​ទៀត តាម​ចំនួន​ដែល​បាន​កំណត់​ទុក​ក្នុង​ក្បួន​តម្រា ដែល​គេ​ត្រូវ​អនុវត្ត​តាម​ជា‌និច្ច។


លោក​កូរេ​ជា​កូន​របស់​លោក​យីម‌ណា​ពី​ក្រុម​លេវី ដែល​ជា​ឆ្មាំ​ខ្លោង​ទ្វារ​ខាង​កើត ទទួល​បន្ទុក​លើ​ជំនូន​ស្ម័គ្រ‌ចិត្ត ដែល​ប្រជា‌ជន​យក​មក​ជូន​អុលឡោះហើយ​គាត់​ក៏​ទទួល​ភារកិច្ច​ចែក​ស្បៀង​អាហារ ដែល​ប្រជា‌ជន​ញែក​ជូនអុលឡោះ‌តាអាឡា និង​ជំនូន​សក្ការៈ​ឯ​ទៀតៗ​ដែរ។


ស្តេច​បាន​យក​រាជ‌ទ្រព្យ​មួយ​ចំណែក សម្រាប់​បង់​ចំណាយ​ទៅ​លើ​គូរបាន​ដុត ដែល​ត្រូវ​ជូន​នៅ​ពេល​ព្រឹក នៅ​ពេល​ល្ងាច នៅ​ថ្ងៃ​ឈប់​សម្រាក នៅ​បុណ្យ​ដើម​ខែ និង​បុណ្យ​ដ៏​សំខាន់ៗ​ផ្សេង​ទៀត ដូច​មាន​ចែង​ទុក​ក្នុង​ហ៊ូកុំ​របស់អុលឡោះ‌តាអាឡា។


បន្ទាប់​មក ជន‌ជាតិ​អ៊ីស្រ‌អែល​ប្រារព្ធ​ពិធី​បុណ្យ​ជំរំ ដូច​មាន​ចែង​ទុក​ក្នុង​គីតាប ហើយ​ពួក​ធ្វើ​គូរបាន​ដុត​ជា​រៀង​រាល់​ថ្ងៃ តាម​ចំនួន​ដូច​មាន​ចែង​ទុក​ក្នុង​គីតាប​ហ៊ូកុំ។


ចាប់​ពី​ពេល​នោះ​មក ពួក​គេ​នាំ​គ្នា​ធ្វើ​គូរបាន​ដុត​ជា​អចិន្ត្រៃយ៍ គូរបាន​ដុត​សម្រាប់​បុណ្យ​ចូល​ខែ​ថ្មី និង​បុណ្យ​ដ៏​សំខាន់ៗ​ទាំង​ប៉ុន្មាន ដែល​គេ​ប្រារព្ធ​ជូនអុលឡោះ‌តាអាឡា ព្រម​ទាំង​ជំនូន​ស្ម័គ្រ​ចិត្ត​ដែល​ប្រជា‌ជន​យក​មក​ជូនអុលឡោះ‌តាអាឡា។


គឺ​ចំណាយ​ទៅ​លើ​នំបុ័ង​ដែល​ត្រូវ​តាំង​ជូន​អុលឡោះ‌តាអាឡា ជំនូន​អចិន្ត្រៃយ៍ គូរបាន​ដុត ដែល​ត្រូវ​ជូន​ជា​អចិន្ត្រៃយ៍​នៅ​ថ្ងៃ​ឈប់​សម្រាក ថ្ងៃ​បុណ្យ​ដើម​ខែ និង​បុណ្យ​សំខាន់ៗ វត្ថុ​សក្ការៈ​ឯ​ទៀតៗ គូរបាន​រំដោះ​បាប​ជន‌ជាតិ​អ៊ីស្រ‌អែល ព្រម​ទាំង​ការ​ប្រើ‌ប្រាស់​ផ្សេង​ទៀត ក្នុង​ដំណាក់​របស់​ម្ចាស់​នៃ​យើង។


យើង​ស្អប់​បុណ្យ​ចូល​ខែ​ថ្មី និង​ពិធី​បុណ្យ​ផ្សេងៗ របស់​អ្នក​រាល់​គ្នា​ណាស់ ពិធី​បុណ្យ​ទាំង​នេះ​ធ្វើ​ឲ្យ​យើង​ធុញ‌ទ្រាន់ ទ្រាំ​មិន​បាន។


«ចូរ​ប្រាប់​ជន‌ជាតិ​អ៊ីស្រ‌អែល​ដូច​ត​ទៅ: ពិធី​បុណ្យ​ដ៏​សំខាន់ៗ​ជា​ឱកាស​មួយ ដែល​អ្នក​រាល់​គ្នា​ជួប​ជុំ​គ្នា​ថ្វាយ‌បង្គំអុលឡោះ‌តាអាឡា។ ពិធី​បុណ្យ​ដ៏​សំខាន់ៗ​របស់​យើង​មាន​ដូច​ត​ទៅ:


នៅ​ថ្ងៃនោះ អ្នក​រាល់​គ្នា​មិន​ត្រូវ​ធ្វើ​ការ​អ្វី​ឡើយ ដ្បិត​ជា​ថ្ងៃបុណ្យ​រំដោះ​បាប ដែល​អ្នក​រាល់​គ្នា​ត្រូវ​ធ្វើ​ពិធី​ជម្រះ​បាប​នៅ​ចំពោះអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក​រាល់​គ្នា។


ក្រៅ​ពី​ធ្វើ​បុណ្យ​ថ្ងៃ​សម្រាក​របស់អុលឡោះ‌តាអាឡា អ្នក​រាល់​គ្នា​ត្រូវ​ធ្វើ​ពិធី​បុណ្យ​ទាំង​នេះ​ថែម​ទៀត ហើយ​ជូន​ជំនូន​សម្រាប់​ពិធី​បុណ្យ​ទាំង​នេះ ថែម​ពី​លើ​ជំនូន​ផ្សេងៗ ជំនូន​លា​បំណន់ និង​ជំនូន​ស្ម័គ្រ​ចិត្ត​ទាំង​ប៉ុន្មាន ដែល​អ្នក​រាល់​គ្នា​ជូន​ដល់អុលឡោះ‌តាអាឡា។


«នេះ​ជា​ហ៊ូកុំ​ស្តី​អំពី​គូរបាន​មេត្រី​ភាព​ដែល​គេ​ជូនអុលឡោះ‌តាអាឡា។


ពេល​អ្នក​រាល់​គ្នា​យក​គូរបាន​ដុត និង​ជំនូន​ម្សៅ មក​ឲ្យ​យើង យើង​មិន​ពេញ​ចិត្ត​ទេ យើង​ក៏​មិន​រវី‌រវល់​នឹង​កូន​គោ​ដ៏​ធាត់ៗ ដែល​អ្នក​រាល់​គ្នា​យក​មក​ធ្វើ គូរបាន​មេត្រី‌ភាព​ដែរ។


«ចូរ​បង្គាប់​កូន​ចៅ​អ៊ីស្រ‌អែល​ដូច​ត​ទៅ: អ្នក​រាល់​គ្នា​ត្រូវ​យក​ចិត្ត​ទុក​ដាក់​នាំ​យក​ជំនូន និង​អាហារ​សម្រាប់​ដុត​មក​ជូនអុលឡោះ‌តាអាឡា​ឲ្យ​បាន​តាម​ពេល​កំណត់ គឺ​ជំនូន​ដែល​មាន​ក្លិន​ឈ្ងុយ​ជា​ទី​គាប់​ចិត្ត​អុលឡោះ។


ត្រូវ​ធ្វើ​ពពែ​ឈ្មោល​មួយ ជា​គូរបាន​រំដោះ​បាប ថែម​ពី​លើ​គូរបាន​ដុត​ជា​និច្ច​និរន្តរ៍ និង​ជំនូន​ម្សៅ ព្រម​ទាំង​ស្រា​ដែល​ត្រូវ​ច្រួច​ជា​មួយ។


ម៉ូសា​ថ្លែង​ប្រាប់​ជន‌ជាតិ អ៊ីស្រ‌អែល នូវ​ពាក្យ​ទាំង​ប៉ុន្មាន​ដែលអុលឡោះ‌តាអាឡា បាន​បង្គាប់​មក​គាត់។


នេះ​ជា​ហ៊ូកុំ​ស្តី​អំពី​អ្នក​ដែល​សម្រេច​ចិត្ត​ញែក​ខ្លួន​ជា​អ្នក​ណាសា‌រីត ស្តី​អំពី​ជំនូន​ដែល​គេ​ត្រូវ​ជូនអុលឡោះ‌តាអាឡា​ក្នុង​ពេល​ញែក​ខ្លួន​ជា​អ្នក​ណាសា‌រីត ប្រសិន​បើ​គេ​មាន​លទ្ធ​ភាព​នោះ គេ​អាច​ជូន​ជំនូន​ផ្សេង​ទៀត។ គេ​ត្រូវ​ធ្វើ​តាម​ពាក្យ​ដែល​ខ្លួន​បាន​បន់ ស្រប​តាម​ហ៊ូកុំ​សម្រាប់​ពួក​ណាសា‌រីត»។


ដូច្នេះ ទោះ​បី​បង​ប្អូន​ពិសា​ម្ហូប​អាហារ​អ្វី ពិសា​ភេសជ្ជៈ​អ្វី ឬ​ទោះ​បី​បង​ប្អូន​ធ្វើ​ការ​អ្វី​ក៏​ដោយ ត្រូវ​ធ្វើ​ទាំង​អស់ ដើម្បី​លើក​តម្កើង​សិរី‌រុង‌រឿង​របស់​អុលឡោះ។


ត្រូវ​យក​គូរបាន​ដុត ជូន​មួយ​ភាគ​ដប់ ជំនូន​ពិសេស ជំនូន​លា​បំណន់ ឬ​ជំនូន​ស្ម័គ្រ​ចិត្ត ព្រម​ទាំង​កូន​ដំបូង​នៃ​ហ្វូង​គោ និង​ហ្វូង​ចៀម​របស់​អ្នក​រាល់​គ្នា​ទៅ​ជូន​អុលឡោះ​នៅ​កន្លែង​នោះ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម