Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ របា‌ក្សត្រ 26:14 - អាល់គីតាប

14 ការ​ចាប់​ឆ្នោត​ត្រូវ​លើ​លោក​សេលេ‌មា ជា​អ្នក​យាម​ទ្វារ​ប៉ែក​ខាង​កើត។ បន្ទាប់​មក​គេ​ចាប់​ឆ្នោត​ត្រូវ​លើ​លោក​សាកា‌រីយ៉ា ជា​កូន​របស់​គាត់​ដែល​ជា​ទី​ប្រឹក្សា​មួយ​នាក់​ដ៏​ចំណាន។ លោក​សាកា‌រីយ៉ា​ត្រូវ​យាម​ទ្វារ​ប៉ែក​ខាង​ជើង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

14 ឆ្នោត​ដែល​ត្រូវ​ទ្វារ​ទិស​ខាង​កើត នោះ​ត្រូវ​លើ​សេលេមា រួច​គេ​ចាប់​ឆ្នោត​ឲ្យ​សាកា‌រី ជា​កូន​គាត់ ដែល​ជា​អ្នក​ជួយ​គំនិត​យ៉ាង​ចំណាន ហើយ​ឆ្នោត​គាត់​ត្រូវ​នៅ​ទ្វារ​ខាង​ជើង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

14 ការ​ចាប់​ឆ្នោត​ត្រូវ​លើ​លោក​សេលេ‌មា ជា​អ្នក​យាម​ទ្វារ​ប៉ែក​ខាង​កើត។ បន្ទាប់​មក គេ​ចាប់​ឆ្នោត​ត្រូវ​លើ​លោក​សាកា‌រី ជា​កូន​របស់​គាត់ ដែល​ជា​ទី​ប្រឹក្សា​មួយ​រូប​ដ៏​ចំណាន។ លោក​សាកា‌រី​ត្រូវ​យាម​ទ្វារ​ប៉ែក​ខាង​ជើង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

14 ឆ្នោត​ដែល​ត្រូវ​ទ្វារ​ទិស​ខាង​កើត នោះ​ត្រូវ​លើ​សេលេមា រួច​មក​គេ​ចាប់​ឆ្នោត​ឲ្យ​សាការី ជា​កូន​គាត់ ដែល​ជា​អ្នក​ជួយ​គំនិត​យ៉ាង​ចំណាន ហើយ​ឆ្នោត​គាត់​ត្រូវ​ត្រង់​ទ្វារ​ខាង​ជើង

សូមមើលជំពូក ចម្លង




១ របា‌ក្សត្រ 26:14
7 ការដាក់ឲ្យឆ្លើយតបគ្នា  

ពួក​គេ​ចាប់​ឆ្នោត​ដើម្បី​ចែក​គ្នា​យាម​ទ្វារ តាម​ក្រុម​គ្រួសារ​របស់​ខ្លួន ទាំង​ក្មេង​ទាំង​ចាស់។


លោក​អូបេដ-អេដុម ត្រូវ​យាម​ទ្វារ​ប៉ែក​ខាង​ត្បូង ហើយ​កូនៗ​របស់​គាត់​ត្រូវ​យាម​ឃ្លាំង។


លោក​មសេ‌លេមា ព្រម​ទាំង​កូន និង​បង​ប្អូន​របស់​គាត់​មាន​ចំនួន ១៨​នាក់ សុទ្ធ​តែ​ជា​មនុស្ស​អង់‌អាច។


លោក​សាកា‌រីយ៉ា​ជា​កូន​របស់​លោក​មសេ‌លេមា ជា​ឆ្មាំ​ទ្វារ​ជំរំ​ជួប​អុលឡោះ‌តាអាឡា។


មាន​ពួក​ឆ្មាំ​ទ្វារ​នៅ​ទិស​ទាំង​បួន គឺ​ខាង​កើត ខាង​លិច ខាង​ជើង និង​ខាង​ត្បូង។


លោក​កូរេ​ជា​កូន​របស់​លោក​យីម‌ណា​ពី​ក្រុម​លេវី ដែល​ជា​ឆ្មាំ​ខ្លោង​ទ្វារ​ខាង​កើត ទទួល​បន្ទុក​លើ​ជំនូន​ស្ម័គ្រ‌ចិត្ត ដែល​ប្រជា‌ជន​យក​មក​ជូន​អុលឡោះហើយ​គាត់​ក៏​ទទួល​ភារកិច្ច​ចែក​ស្បៀង​អាហារ ដែល​ប្រជា‌ជន​ញែក​ជូនអុលឡោះ‌តាអាឡា និង​ជំនូន​សក្ការៈ​ឯ​ទៀតៗ​ដែរ។


ដូច្នេះ ខ្ញុំ​បាន​ចាត់​អស់​លោក​ដែល​ជា​មេ​ដឹក​នាំ គឺ​មាន​លោក អេលា‌ស៊ើរ លោក​អើរាល លោក​សេម៉ាយ៉ា លោក​អែល‌ណាថាន លោក​យ៉ា‌រីប លោក​អែល‌ណាថាន លោក​ណាថាន លោក​សាកា‌រីយ៉ា និង​លោក​មស៊ូ‌ឡាម ព្រម​ទាំង​លោក​យ៉ូយ៉ា‌រីប និង​លោក​អែល‌ណាថាន អ្នក​បង្រៀន​វិន័យ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម