បន្ទាប់មក សូមអ្នកទាំងពីរទៅប្រាប់លោកអម៉ាសាផងថា “លោកជាសាច់ញាតិរបស់យើង ដូច្នេះ យើងសូមសន្យាថា បើយើងមិនតែងតាំងលោកឲ្យធ្វើជាមេទ័ព ជំនួសលោកយ៉ូអាប់រហូតទេនោះ សូមអុលឡោះដាក់ទោសយើងចុះ”»។
១ សាំយូអែល 20:13 - អាល់គីតាប សូមអុលឡោះតាអាឡាដាក់ទោសខ្ញុំចុះ។ ប្រសិនបើឪពុកខ្ញុំមានបំណងធ្វើបាបប្អូន ខ្ញុំក៏ជូនដំណឹងឲ្យប្អូនដឹងដែរ។ ខ្ញុំនឹងឲ្យប្អូនចាកចេញទៅដោយសុខសាន្ត។ សូមអុលឡោះតាអាឡានៅជាមួយប្អូន ដូចទ្រង់នៅជាមួយឪពុកខ្ញុំកាលពីមុនដែរ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ តែប្រសិនបើបិតាខ្ញុំសព្វព្រះហឫទ័យនឹងធ្វើអាក្រក់ដល់អ្នកវិញ ហើយខ្ញុំមិនបានប្រាប់ឲ្យអ្នកដឹង ដើម្បីបើកឲ្យអ្នកទៅដោយសុខសាន្ត នោះសូមព្រះយេហូវ៉ាធ្វើដល់ខ្ញុំយ៉ាងដូច្នោះចុះ ហើយលើសទៅទៀតផង សូមព្រះយេហូវ៉ាគង់ជាមួយអ្នក ដូចជាទ្រង់បានគង់ជាមួយបិតាខ្ញុំដែរ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ សូមព្រះអម្ចាស់ដាក់ទោសខ្ញុំចុះ។ ប្រសិនបើបិតាខ្ញុំមានបំណងធ្វើបាបប្អូន ខ្ញុំក៏ជូនដំណឹងឲ្យប្អូនដឹងដែរ។ ខ្ញុំនឹងឲ្យប្អូនចាកចេញទៅដោយសុខសាន្ត។ សូមព្រះអម្ចាស់គង់ជាមួយប្អូន ដូចព្រះអង្គគង់ជាមួយបិតាខ្ញុំកាលពីមុនដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តែបើសិនជាបិតាខ្ញុំសព្វព្រះទ័យ នឹងធ្វើអាក្រក់ដល់អ្នកវិញ ហើយខ្ញុំមិនបានប្រាប់ឲ្យអ្នកដឹង ដើម្បីបើកឲ្យអ្នកទៅដោយសុខសាន្ត នោះសូមព្រះយេហូវ៉ាធ្វើដល់ខ្ញុំយ៉ាងដូច្នោះចុះ ហើយលើសទៅទៀតផង សូមព្រះយេហូវ៉ាគង់ជាមួយនឹងអ្នក ដូចជាទ្រង់បានគង់ជាមួយនឹងបិតាខ្ញុំដែរ |
បន្ទាប់មក សូមអ្នកទាំងពីរទៅប្រាប់លោកអម៉ាសាផងថា “លោកជាសាច់ញាតិរបស់យើង ដូច្នេះ យើងសូមសន្យាថា បើយើងមិនតែងតាំងលោកឲ្យធ្វើជាមេទ័ព ជំនួសលោកយ៉ូអាប់រហូតទេនោះ សូមអុលឡោះដាក់ទោសយើងចុះ”»។
បន្ទាប់មក ពួកគេចូលទៅជួបស្តេចទត ដើម្បីជូនម្ហូបអាហារទាន់មេឃនៅភ្លឺ ប៉ុន្តែ គាត់សច្ចាថា៖ «ប្រសិនបើយើងបរិភោគនំបុ័ង ឬអ្វីក៏ដោយមុនពេលថ្ងៃលិច សូមអុលឡោះដាក់ទោសយើងចុះ!»។
ប៉ុន្តែ យើងនឹងមិនដកសេចក្តីសប្បុរសចេញពីគេ ដូចយើងបានដកពីសូល ដែលយើងបោះបង់ចោល ហើយតែងតាំងអ្នកជំនួសនោះទេ។
សូមអុលឡោះតាអាឡានៅជាមួយស្តេចស៊ូឡៃម៉ាន ដូចទ្រង់បាននៅជាមួយស្តេចដែរ! សូមទ្រង់ប្រទានឲ្យរាជ្យរបស់ស្តេចស៊ូឡៃម៉ានបានរុងរឿង លើសរាជ្យរបស់ស្តេចទតជាអម្ចាស់ទៅទៀត!»។
ម្ចាស់ក្សត្រីយេសិបិលចាត់អ្នកនាំសារឲ្យទៅជម្រាបអេលីយ៉េសថា៖ «ថ្ងៃស្អែក នៅពេលថ្មើរនេះ ប្រសិនបើខ្ញុំមិនប្រហារជីវិតអ្នក ដូចអ្នក បានប្រហារជីវិតអ្នកបម្រើទាំងនោះទេ សូមព្រះទាំងឡាយដាក់ទោសខ្ញុំយ៉ាងធ្ងន់ចុះ!»។
ស្តេចបេនហាដាដាដចាត់គេឲ្យមកជម្រាបស្តេចអហាប់ទៀតថា៖ «យើងនឹងឲ្យពលទាហានរបស់យើងកំទេចក្រុងសាម៉ារី សូម្បីតែធូលីដីមួយក្បង់ក៏មិនសល់ដែរ! បើយើងមិនធ្វើដូច្នេះទេ សូមព្រះទាំងឡាយដាក់ទោសយើងចុះ!»។
ឥឡូវនេះ សូមអុលឡោះតាអាឡានៅជាមួយកូន ដើម្បីឲ្យកូនសង់ដំណាក់របស់ទ្រង់ បានសម្រេចដោយជោគជ័យ ស្របតាមបន្ទូលដែលទ្រង់បានថ្លែងទុកពីកូន។
រីឯមាស ប្រាក់ លង្ហិន និងដែកមានចំនួនច្រើនឥតគណនា។ ចូរកូនក្រោកឡើងបំពេញកិច្ចការនេះចុះ! សូមអុលឡោះតាអាឡានៅជាមួយកូន!»។
ត្រូវបង្រៀនគេឲ្យប្រតិបត្ដិតាមសេចក្ដីទាំងប៉ុន្មាន ដែលខ្ញុំបានបង្គាប់អ្នករាល់គ្នា។ ចូរដឹងថា ខ្ញុំនៅជាមួយអ្នករាល់គ្នាជារៀងរាល់ថ្ងៃ រហូតដល់អវសានកាលនៃពិភពលោក»។
សេចក្ដីដែលបងប្អូនបានរៀន បានទទួល និងបានឮពីខ្ញុំ ហើយការអ្វីដែលបងប្អូនបានឃើញខ្ញុំធ្វើនោះ ចូរបងប្អូនប្រព្រឹត្ដតាមទៅ។ ធ្វើដូច្នេះ អុលឡោះជាប្រភពនៃសេចក្ដីសុខសាន្ដនឹងនៅជាមួយបងប្អូនមិនខាន។
ជារៀងរាល់ថ្ងៃក្នុងជីវិតរបស់អ្នក គ្មាននរណាអាចប្រឈមមុខតទល់នឹងអ្នកបានឡើយ។ យើងស្ថិតនៅជាមួយអ្នក ដូចយើងធ្លាប់ស្ថិតនៅជាមួយម៉ូសាដែរ។ យើងនឹងជួយអ្នកជានិច្ច យើងមិនបោះបង់ចោលអ្នកឡើយ។
អ្នកម្តាយស្លាប់កន្លែងណា កូនក៏ស្លាប់កន្លែងនោះដែរ ហើយគេនឹងបញ្ចុះសពកូននៅទីនោះ។ មានតែសេចក្តីស្លាប់ទេ ដែលអាចបំបែកកូនចេញពីអ្នកម្តាយបាន បើមិនពិតទេ សូមអុលឡោះតាអាឡាដាក់ទោសមកលើរូបកូនចុះ!»។
កាលណាអ្នកឃើញទីសំគាល់ទាំងនោះកើតមាន កិច្ចការទាំងប៉ុន្មានដែលអ្នកយល់ថាត្រូវធ្វើ សូមធ្វើចុះ ដ្បិតអុលឡោះនៅជាមួយអ្នកហើយ។
ក្រោយពេលដែលស្តេចសូលឡើងគ្រងរាជ្យលើអាណាចក្រអ៊ីស្រអែលហើយ គាត់បានធ្វើសង្គ្រាមជាមួយខ្មាំងសត្រូវទាំងប៉ុន្មាន ដែលនៅជុំវិញ គឺច្បាំងនឹងជនជាតិម៉ូអាប់ ជនជាតិអាំម៉ូន ជនជាតិអេដុម ពួកស្តេចនៅសូបា និងជនជាតិភីលីស្ទីន។ នៅគ្រប់សមរភូមិ ស្តេចតែងតែទទួលជ័យជំនះលើពួកគេជានិច្ច។
ទតពោលបន្តទៀតថា៖ «អុលឡោះតាអាឡាតែងតែជួយខ្ញុំ ឲ្យរួចពីក្រញាំតោ និងខ្លាឃ្មុំ ទ្រង់មុខជាជួយខ្ញុំឲ្យរួចផុតពីកណ្តាប់ដៃរបស់ជនភីលីស្ទីននេះមិនខាន»។ ឮដូច្នេះ ស្តេចសូលបានបញ្ជាទៅកាន់ទតថា៖ «ទៅចុះ! សូមអុលឡោះតាអាឡានៅជាមួយអ្នក»។
ខ្ញុំនឹងចេញមក ហើយឈរជាមួយឪពុករបស់ខ្ញុំ ជិតចម្ការដែលប្អូនលាក់ខ្លួន។ ខ្ញុំនឹងប្រាប់ឪពុកអំពីរឿងប្អូន ពេលណាខ្ញុំដឹងពីគោលបំណងរបស់ឪពុកហើយ ខ្ញុំនឹងប្រាប់ឲ្យប្អូនដឹងដែរ»។
សម្តេចយ៉ូណាថានពោលមកកាន់ទតថា៖ «ខ្ញុំសូមសន្យាក្នុងនាមអុលឡោះតាអាឡាជាម្ចាស់នៃជនជាតិអ៊ីស្រអែលថា ថ្ងៃស្អែក ឬខានស្អែក ពេលថ្មើរនេះ ខ្ញុំនឹងស្ទង់មើលចិត្តឪពុករបស់ខ្ញុំ។ ប្រសិនបើគាត់មានបំណងល្អចំពោះប្អូន ហើយបើខ្ញុំមិនចាត់គេឲ្យនាំដំណឹងមកប្រាប់ប្អូនទេនោះ
ពេលក្រោយប្រសិនបើខ្ញុំនៅមានជីវិត សូមប្អូនប្រព្រឹត្តចំពោះខ្ញុំ ដោយចិត្តស្មោះស្ម័គ្រមកពីអុលឡោះតាអាឡា ដើម្បីកុំឲ្យខ្ញុំបាត់បង់ជីវិតឡើយ។
ដូច្នេះ បើខ្ញុំទុកជីវិតមនុស្សប្រុសណាម្នាក់ ក្នុងក្រុមគ្រួសាររបស់ណាបាល ឲ្យនៅរស់រហូតដល់ព្រឹកស្អែក សូមអុលឡោះដាក់ទោសខ្ញុំ យ៉ាងធ្ងន់ធ្ងរចុះ»។
គាត់សួរថា៖ «តើអុលឡោះមានបន្ទូលមកកូនឯងដូចម្តេចខ្លះ? កុំលាក់នឹងតាអី ប្រសិនបើកូនលាក់ពាក្យពេចន៍ណាមួយដែលអុលឡោះមានបន្ទូលប្រាប់នោះ សូមទ្រង់ដាក់ទោសកូនយ៉ាងធ្ងន់ចុះ!»។