Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ ពង្សាវ‌តារ‌ក្សត្រ 20:10 - អាល់គីតាប

10 ស្តេច​បេនហា‌ដាដាដ​ចាត់​គេ​ឲ្យ​មក​ជម្រាប​ស្តេច​អហាប់​ទៀត​ថា៖ «យើង​នឹង​ឲ្យ​ពល​ទាហាន​របស់​យើង​កំទេច​ក្រុង​សាម៉ារី សូម្បី​តែ​ធូលី​ដី​មួយ​ក្បង់​ក៏​មិន​សល់​ដែរ! បើ​យើង​មិន​ធ្វើ​ដូច្នេះ​ទេ សូម​ព្រះ​ទាំង‌ឡាយ​ដាក់​ទោស​យើង​ចុះ!»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

10 ព្រះបាទ​ហេន-ហាដាដ​ចាត់​គេ​ឲ្យ​មក​ទូល​ថា៖ «បើ​មាន​ធូលី​ក្នុង​ក្រុង​សាម៉ារី​ល្មម​មួយ​ក្បង់​ដៃ សម្រាប់​ពួក​អ្នក​ដែល​តាម​យើង​មក​គ្រប់​គ្នា នោះ​សូម​ឲ្យ​អស់​ទាំង​ព្រះ​ធ្វើ​ដល់​យើង​យ៉ាង​ដូច្នេះ ហើយ​លើស​ទៅ​ទៀត​ផង»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

10 ព្រះ‌បាទ​បេន‌ហាដាដ​ចាត់​គេ​ឲ្យ​មក​ទូល​ព្រះ‌បាទ​អហាប់​ទៀត​ថា៖ «យើង​នឹង​ឲ្យ​ពល​ទាហាន​របស់​យើង​កម្ទេច​ក្រុង​សាម៉ារី សូម្បី​តែ​ធូលី​ដី​មួយ​ក្បង់​ក៏​មិន​សល់​ដែរ! បើ​យើង​មិន​ធ្វើ​ដូច្នេះ​ទេ សូម​ព្រះ​ទាំង‌ឡាយ​ដាក់​ទោស​យើង​ចុះ!»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

10 ដូច្នេះ ទ្រង់​ចាត់​គេ​ឲ្យ​មក​ទូល​ថា បើ​មាន​ធូលី​ក្នុង​ក្រុង​សាម៉ារី​ល្មម​១​កំបង់​ដៃ ដល់​ពួក​អ្នក​ដែល​តាម​អញ​មក​គ្រប់​គ្នា នោះ​សូម​ឲ្យ​អស់​ទាំង​ព្រះ​ធ្វើ​ដល់​អញ​យ៉ាង​ដូច្នេះ ហើយ​លើស​ទៅ​ទៀត​ផង

សូមមើលជំពូក ចម្លង




១ ពង្សាវ‌តារ‌ក្សត្រ 20:10
15 ការដាក់ឲ្យឆ្លើយតបគ្នា  

ម្ចាស់​ក្សត្រី​យេសិ‌បិល​ចាត់​អ្នក​នាំ​សារ​ឲ្យ​ទៅ​ជម្រាប​អេលី‌យ៉េស​ថា៖ «ថ្ងៃ​ស្អែក នៅ​ពេល​ថ្មើរ​នេះ ប្រសិន​បើ​ខ្ញុំ​មិន​ប្រហារ​ជីវិត​អ្នក ដូច​អ្នក បាន​ប្រហារ​ជីវិត​អ្នក​បម្រើ​ទាំង​នោះ​ទេ សូម​ព្រះ​ទាំង‌ឡាយ​ដាក់​ទោស​ខ្ញុំ​យ៉ាង​ធ្ងន់​ចុះ!»។


ស្តេច​ស៊ូឡៃ‌ម៉ាន​ស្បថ​ក្នុង​នាមអុលឡោះ‌តាអាឡា​ថា៖ «ប្រសិន​បើ​ខ្ញុំ​មិន​ប្រហារ​ជីវិត​សម្តេច​អដូ‌នី‌យ៉ា ដែល​ហ៊ាន​ធ្វើ​សំណូម‌ពរ​បែប​នេះ​ទេ សូម​អុលឡោះ​ដាក់​ទោស​ខ្ញុំ យ៉ាង​ធ្ងន់​ចុះ!


ពេល​នោះ ស្តេច​ក៏​មាន​ប្រសាសន៍​ទៅ​កាន់​ពួក​អ្នក​នាំ​សារ​របស់​ស្តេច​បេនហា‌ដាដាដ​ថា៖ «ចូរ​ទៅ​ជម្រាប​ស្តេច​ដូច​ត​ទៅ: សេចក្តី​ទាំង​ប៉ុន្មាន ដែល​ស្តេច​ចាត់​គេ ឲ្យ​មក​ទាម‌ទារ​ពី​ខ្ញុំ​លើក​ដំបូង​នោះ ខ្ញុំ​សុខ​ចិត្ត​ធ្វើ​តាម តែ​ខ្ញុំ​ពុំ​អាច​ធ្វើ​តាម​សេចក្តី​ដែល​ស្តេច​ទាម‌ទារ ជា​លើក​ទី​ពីរ​នេះ​បាន​ទេ»។ អ្នក​នាំ​សារ​យក​ពាក្យ​នេះ​ទៅ​ជម្រាប​ស្តេច​បេនហា‌ដាដាដ​វិញ។


ទោះ​បី​ស្តេច​ពឹង​លើ​រទេះ​ចំបាំង និង​កង‌ទ័ព​សេះ​របស់​ស្រុក​អេស៊ីប​ក្តី សូម្បី​តែ​មេ‌ទ័ព​អាស្ស៊ី‌រី​ម្នាក់​ដែល​ខ្សោយ​ជាង​គេ ក៏​ស្តេច​វាយ​មិន​ឈ្នះ​ផង។


ស្តេច​មាន​ប្រសាសន៍​ថា៖ «យើង​សូម​ស្បថ​ថា ថ្ងៃ​នេះ​ប្រសិន​បើ​យើង​មិន​កាត់​ក​អេលី‌យ៉ាសាក់ ជា​កូន​របស់​លោក​សាផាត​ទេ នោះ​សូម​អុលឡោះ​ដាក់​ទោស​យើង​យ៉ាង​ធ្ងន់​ចុះ!»។


ពេល​នោះ នា​ម៉ឺន​មន្ត្រី​ទាំង​អស់​របស់​ស្តេច​នឹង​មក​ក្រាប​ចុះ នៅ​មុខ​ខ្ញុំ ហើយ​ពោល​ថា “សូម​អ្នក និង​ប្រជា‌ជន​របស់​អ្នក​អញ្ជើញ​ទៅ​ចុះ!” ខ្ញុំ​នឹង​ចាក​ចេញ​ទៅ»។ ម៉ូសា​ចាក​ចេញ​ពី​ស្តេច​ហ្វៀរ៉អ៊ូន​ទៅ ទាំង​ក្តៅ​ក្រហាយ។


នៅ​ទី​នោះ គេ​នឹង​ដាក់​ងារ​ស្តេច​ហ្វៀរ៉‌អ៊ូន ជា​ស្ដេច​ស្រុក​អេស៊ីប​ថា “កោកៗ តែ​ឥត​បាន​ការ​អ្វី!”»។


អុលឡោះ‌តាអាឡា​មាន​បន្ទូល​ថា៖ «អ្នក​ប្រាជ្ញ​មិន​ត្រូវ​អួត ព្រោះ​ខ្លួន​មាន​ប្រាជ្ញា អ្នក​ខ្លាំង​ពូកែ​មិន​ត្រូវ​អួត ព្រោះ​ខ្លួន​មាន​កម្លាំង ហើយ​អ្នក​មាន​ក៏​មិន​ត្រូវ​អួត ព្រោះ​ខ្លួន​មាន​ទ្រព្យ​សម្បត្តិ​ដែរ។


នៅ​ថ្ងៃ​បន្ទាប់​មក​ទៀត ជន‌ជាតិ​យូដា​បាន​ឃុប‌ឃិត​គ្នា ហើយ​ស្បថ‌ស្បែ​ថា​នឹង​មិន​បរិភោគ ឬ​ផឹក​អ្វី​ឡើយ ដរាប​ណា​មិន​បាន​សម្លាប់​លោក​ប៉ូល​សិន​ទេ​នោះ។


នៅ​ទី​នោះ លោក​បារ៉ាក់​បាន​កោះ​ហៅ​កុល‌សម្ព័ន្ធ​សាប់‌យូឡូន និង​ណែប‌ថា‌លី ឲ្យ​មក​ជួប​ជុំ​គ្នា​នៅ​កេដែស។ មាន​មនុស្ស​មួយ​ម៉ឺន​នាក់​សម្រេច​ចិត្ត​ទៅ​ជា​មួយ​គាត់ ហើយ​លោក​ស្រី​ដេបូ‌រ៉ា​ក៏​ទៅ​ជា​មួយ​ដែរ។


ជន​ភីលី‌ស្ទីន​នោះ​ជេរ​ទត​ថា៖ «តើ​អញ​ជា​ឆ្កែ​ឬ​បាន​ជា​ឯង​កាន់​ដំបង​មក​វាយ​អញ​ដូច្នេះ?»។ វា​ក៏​យក​ឈ្មោះ​ព្រះ​របស់​វា​មក​ដាក់​បណ្តាសា​ទត។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម