Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ សាំ‌យូ‌អែល 20:14 - អាល់គីតាប

14 ពេល​ក្រោយ​ប្រសិន​បើ​ខ្ញុំ​នៅ​មាន​ជីវិត សូម​ប្អូន​ប្រព្រឹត្ត​ចំពោះ​ខ្ញុំ ដោយ​ចិត្ត​ស្មោះ​ស្ម័គ្រ​មក​ពីអុលឡោះ‌តាអាឡា ដើម្បី​កុំ​ឲ្យ​ខ្ញុំ​បាត់​បង់​ជីវិត​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

14 ឯ​ខ្លួន​ខ្ញុំ កំពុង​ដែល​នៅ​រស់​នៅ​ឡើយ នោះ​សូម​ឲ្យ​អ្នក​សម្ដែង​សេចក្ដី​សប្បុ‌រស​របស់​ព្រះ‌យេហូវ៉ា​ដល់​ខ្ញុំ ដើម្បី​កុំ​ឲ្យ​ខ្ញុំ​ស្លាប់

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

14 ពេល​ក្រោយ ប្រសិន​បើ​ខ្ញុំ​នៅ​មាន​ជីវិត សូម​ប្អូន​ប្រព្រឹត្ត​ចំពោះ​ខ្ញុំ ដោយ​ចិត្ត​ស្មោះ‌ស្ម័គ្រ​មក​ពី​ព្រះ‌អម្ចាស់ ដើម្បី​កុំ​ឲ្យ​ខ្ញុំ​បាត់​បង់​ជីវិត​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

14 ឯ​ខ្លួន​ខ្ញុំ កំពុង​ដែល​នៅ​រស់​នៅ​ឡើយ នោះ​សូម​ឲ្យ​អ្នក​សំដែង​សេចក្ដី​សប្បុរស​នៃ​ព្រះ‌យេហូវ៉ា​ដល់​ខ្ញុំ មិន​មែន​ឲ្យ​តែ​ខ្ញុំ​រួច​ស្លាប់​ប៉ុណ្ណោះ

សូមមើលជំពូក ចម្លង




១ សាំ‌យូ‌អែល 20:14
8 ការដាក់ឲ្យឆ្លើយតបគ្នា  

ក៏​ប៉ុន្តែ ពេល​អ្នក​បាន​សុខ​ស្រួល​វិញ ហើយ​សូម​មេត្តា​កុំ​ភ្លេច​ខ្ញុំ ដែល​ធ្លាប់​នៅ​ជា​មួយ​អ្នក សូម​មេត្តា​ជម្រាប​ស្តេច​ហ្វៀរ៉អ៊ូន​ឲ្យ​បាន​ជ្រាប​ពី​រឿង​ខ្ញុំ ហើយ​យក​ខ្ញុំ​ចេញ​ពី​ពន្ធនាគារ​នេះ​ផង


ថ្ងៃ​មួយ ស្តេច​ទត​សួរ​ថា៖ «តើ​មាន​កូន​ចៅ​ណា​ម្នាក់​របស់​ស្តេច​សូល​នៅ​រស់​ឬ​ទេ? យើង​ចង់​សំដែង​ចិត្ត​សប្បុរស​ចំពោះ​គេ ដោយ​យល់​ដល់​សម្តេច​យ៉ូណា​ថាន»។


ទត​សួរ​ថា៖ «តើ​ក្នុង​រាជ‌វង្ស​របស់​ស្តេច​សូល មាន​សល់​អ្នក​ណា​ម្នាក់​នៅ​រស់​ដែរ​ឬ​ទេ? យើង​ចង់​សំដែង​សេចក្តី​សប្បុរស​ដល់​គេ តាម​ពាក្យ​ដែល​យើង​បាន​សន្យា​នៅ​ចំពោះ​អុលឡោះ»។ ស៊ីបា​ជម្រាប​ថា៖ «មាន​កូន​ប្រុស​ម្នាក់​របស់​សម្តេច​យ៉ូណា‌ថាន​នៅ​រស់ គាត់​ខ្វិន​ជើង​ទាំង​ពីរ»។


សូមអុលឡោះ‌តាអាឡា​ដាក់​ទោស​ខ្ញុំ​ចុះ។ ប្រសិន​បើ​ឪពុក​ខ្ញុំ​មាន​បំណង​ធ្វើ​បាប​ប្អូន ខ្ញុំ​ក៏​ជូន​ដំណឹង​ឲ្យ​ប្អូន​ដឹង​ដែរ។ ខ្ញុំ​នឹង​ឲ្យ​ប្អូន​ចាក​ចេញ​ទៅ​ដោយ​សុខ‌សាន្ត។ សូមអុលឡោះ‌តាអាឡា​នៅ​ជា​មួយ​ប្អូន ដូច​ទ្រង់​នៅ​ជា​មួយ​ឪពុក​ខ្ញុំ​កាល​ពី​មុន​ដែរ។


ទោះ​បីអុលឡោះ‌តាអាឡា​ផ្តាច់​ជីវិត​ខ្មាំង​សត្រូវ​របស់​ប្អូន​ម្តង​មួយៗ​អស់​ពី​ផែនដី​ក៏​ដោយ សូម​ប្អូន​នៅ​តែ​សំដែង​ចិត្ត​ស្មោះ‌ស្ម័គ្រ​នេះ ចំពោះ​កូន​ចៅ​របស់​ខ្ញុំ រហូត​ត​ទៅ»។


អុលឡោះ‌តាអាឡា​ធ្វើ​ជា​សាក្សី​ដឹង​ឮ​រហូត​ត​ទៅ ចំពោះ​ពាក្យ​ដែល​យើង​បាន​សន្យា​ជា​មួយ​គ្នា»។


ដូច្នេះ សូម​កូន​ស្បថ​ក្នុង​នាមអុលឡោះ‌តាអាឡា​ឥឡូវ​នេះ​ចុះ​ថា កូន​នឹង​មិន​បំផ្លាញ​ពូជ‌ពង្ស​របស់​ឪពុក​ដែល​នៅ​ជំនាន់​ក្រោយ​ទេ ហើយ​ក៏​មិន​ធ្វើ​ឲ្យ​ឈ្មោះ​របស់​ឪពុក ត្រូវ​លុប​បំបាត់​ចេញ​ពី​ក្រុម​គ្រួសារ​របស់​ឪពុក​ដែរ»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម