រីឯកូនចៅរបស់ស៊ីបៀន មានឈ្មោះ អៃយ៉ា និងអណា គឺអណានេះហើយ ដែលបានរកឃើញប្រភពទឹកនៅវាលរហោស្ថាន ក្នុងពេលដែលគាត់កំពុងតែឃ្វាលលារបស់ ស៊ីបៀន ជាឪពុក។
១ ពង្សាវតារក្សត្រ 10:25 - អាល់គីតាប រៀងរាល់ឆ្នាំ គេតែងតែនាំយកទ្រព្យមកជូនស្តេចស៊ូឡៃម៉ាន គឺមានវត្ថុធ្វើពីមាស ធ្វើពីប្រាក់ សម្លៀកបំពាក់ គ្រឿងសស្ត្រាវុធ គ្រឿងក្រអូប សេះ និងលា។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គ្រប់គ្នាក៏នាំយកតង្វាយមកថ្វាយ គឺជាគ្រឿងមាស ប្រាក់ សម្លៀកបំពាក់ គ្រឿងសស្ត្រាវុធ គ្រឿងក្រអូប សេះ និងលាកាត់ តាមកំណត់រាល់តែឆ្នាំ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ រៀងរាល់ឆ្នាំ គេតែងតែនាំយកតង្វាយមកថ្វាយព្រះបាទសាឡូម៉ូន គឺមានវត្ថុធ្វើពីមាស ធ្វើពីប្រាក់ សម្លៀកបំពាក់ គ្រឿងសស្ត្រាវុធ គ្រឿងក្រអូប សេះ និងលា។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គ្រប់គ្នាក៏នាំយកដង្វាយមកថ្វាយ គឺជាគ្រឿងមាស ប្រាក់ សំលៀកបំពាក់ គ្រឿងសស្ត្រាវុធ គ្រឿងក្រអូប សេះ នឹងលាកាត់ តាមកំណត់រាល់តែឆ្នាំ |
រីឯកូនចៅរបស់ស៊ីបៀន មានឈ្មោះ អៃយ៉ា និងអណា គឺអណានេះហើយ ដែលបានរកឃើញប្រភពទឹកនៅវាលរហោស្ថាន ក្នុងពេលដែលគាត់កំពុងតែឃ្វាលលារបស់ ស៊ីបៀន ជាឪពុក។
ស្តេចថូអ៊ីក៏ចាត់សម្តេចយ៉ូរ៉ាម ជាកូនឲ្យចូលមកជួបស្តេចទត និងអបអរសាទរចំពោះជ័យជំនះលើស្តេចហាដារេស៊ើរ ព្រោះស្តេចថូអ៊ី ធ្វើសឹកសង្គ្រាមជាមួយស្តេចហាដារេស៊ើរដែរ។ សម្តេចយ៉ូរ៉ាមនាំយកវត្ថុធ្វើអំពីមាស ប្រាក់ និងលង្ហិនមកជូនស្តេចទត។
ស្តេចទតក៏វាយឈ្នះជនជាតិម៉ូអាប់ដែរ គាត់បង្ខំឲ្យពួកគេដេកនៅដី ហើយរាប់យកចំនួនពីរភាគបីយកទៅសម្លាប់ និងទុកមួយភាគបីឲ្យនៅរស់។ ជនជាតិម៉ូអាប់ក៏ធ្លាក់ខ្លួនចំណុះស្តេចទត ហើយត្រូវជូនសួយសារអាករផង។
ទតបញ្ជាថា៖ «សូមប្រមូលអ្នកបម្រើរបស់យើងមក ហើយលើកស៊ូឡៃម៉ាន ជាកូនយើងឲ្យឡើងជិះលារបស់យើង រួចដង្ហែទៅប្រភពទឹកគីហុន។
ភរិយារបស់ស្តេចស្រុកសេបា យកមាសទម្ងន់បួនពាន់គីឡូក្រាម មកជូនស្តេច រួមជាមួយគ្រឿងក្រអូប និងត្បូងយ៉ាងច្រើនផង។ តាំងពីពេលនោះមកពុំមានអ្នកណាយកគ្រឿងក្រអូបយ៉ាងច្រើនមកជូនស្តេចស៊ូឡៃម៉ាន ដូចភរិយារបស់ស្តេចស្រុកសេបាឡើយ។
ស្តេចអហាប់ប្រាប់លោកអូបាឌាថា៖ «សូមអ្នកធ្វើដំណើរទៅមើលតាមប្រភពទឹក និងតាមស្ទឹងទាំងអស់នៅក្នុងស្រុក ក្រែងលោយើងរកបានស្មៅ សម្រាប់សេះ និងលាដើម្បីឲ្យវានៅរស់ ហើយចៀសវាងសម្លាប់សត្វទាំងនេះ»។
ស្តេចហ៊ីរ៉ាមជាស្តេចក្រុងទីរ៉ុស និងជាមិត្តភក្តិដ៏ជិតស្និទ្ធរបស់ស្តេចទត ជ្រាបថាគេបានតែងតាំងស្តេចស៊ូឡៃម៉ាន ឲ្យស្នងរាជ្យរបស់ទតជាបិតា គាត់ក៏ចាត់អ្នកបម្រើទៅជួបស្តេចស៊ូឡៃម៉ាន។
ប៉ុន្តែ ស្តេចស្រុកអាស្ស៊ីរីជ្រាបថា ស្តេចហូស៊ាមានគំនិតក្បត់ ដ្បិតស្តេចហូស៊ាចាត់អ្នកនាំសារឲ្យទៅជួបស្តេចសូជាស្តេចស្រុកអេស៊ីប ព្រមទាំងលែងនាំសួយសារអាករ ទៅជូនស្តេចជារៀងរាល់ឆ្នាំដូចមុនទៀតហើយ។ ដូច្នេះ ស្តេចស្រុកអាស្ស៊ីរីឲ្យគេឃុំឃាំងស្តេចហូស៊ាក្នុងគុកមួយ ដោយដាក់ច្រវាក់ផង។
ជនជាតិអាំម៉ូននាំយកសួយសារអាករមកជូនស្តេចអូសៀស។ កិត្តិនាមរបស់ស្តេចល្បីរន្ទឺ រហូតដល់ទល់ដែនស្រុកអេស៊ីប ដ្បិតទ្រង់មានប្ញទ្ធិអំណាចយ៉ាងខ្លាំង។
រៀងរាល់ឆ្នាំស្តេចទាំងនោះតែងតែនាំយកជំនូនមកជូនស្តេចស៊ូឡៃម៉ាន គឺមានវត្ថុធ្វើពីមាស ធ្វើពីប្រាក់ សម្លៀកបំពាក់ គ្រឿងសស្ត្រាវុធ គ្រឿងក្រអូប សេះ និងលា។
គេបានសរសេរសារក្នុងនាមស្តេចអហាស៊ូរុស ប្រថាប់ត្រាស្តេច ហើយអ្នកនាំសារត្រូវជិះសេះដែលមានពូជល្អ យកពីក្រោលរបស់ស្ដេច នាំសារទៅចែកផ្សាយ។
អ្នកនាំសារក៏ជិះសេះដែលមានពូជល្អ យកពីក្រោលរបស់ស្ដេច នាំសារចាកចេញទៅយ៉ាងរូតរះ។ គេក៏បានប្រកាសសារនេះនៅក្រុងស៊ូសាន ជារាជធានីដែរ។
បងប្អូនប្រុសស្រីទាំងប៉ុន្មានរបស់គាត់ និងញាតិមិត្តទាំងអស់ដែលគាត់ធ្លាប់ស្គាល់ នាំគ្នាមកសួរសុខទុក្ខគាត់ ហើយបរិភោគអាហាររួមជាមួយគាត់ នៅក្នុងផ្ទះរបស់គាត់។ ពួកគេសំដែងការអាណិតអាសូរ និងសំរាលទុក្ខគាត់ ព្រោះតែទុក្ខវេទនាទាំងប៉ុន្មានដែលអុលឡោះតាអាឡាបានបណ្ដាលឲ្យកើតមានដល់គាត់។ ពួកគេយកប្រាក់មួយណែនម្នាក់ ព្រមទាំងកងមាសម្នាក់មួយ មកជូនគាត់។
ពីដំណាក់របស់ទ្រង់ ដែលស្ថិតនៅលើក្រុងយេរូសាឡឹម ជាកន្លែងដែលស្ដេចនានា នាំគ្នាយកជំនូនមកជូនទ្រង់។
ស្ដេចទាំងឡាយនៅស្រុកតើស៊ីស និងនៅកោះនានា នឹងយកជំនូនមកជូនស្តេច ស្ដេចទាំងឡាយនៅស្រុកសាបា និងស្រុកសេបា ក៏នាំគ្នាយកសួយសារអាករមកជូនដែរ។
សូមឲ្យស្តេចមានអាយុយឺនយូរ! គេនឹងយកមាសពីស្រុកសាបាមកជូនស្តេច គេនឹងទូរអាអង្វរអុលឡោះឲ្យស្តេច ឥតឈប់ឈរ ហើយរៀងរាល់ថ្ងៃ គេនឹងជូនពរដល់ស្តេច។
កុំស្ដាប់ស្ដេចហេសេគាឲ្យសោះ ដ្បិតស្តេចក្រុងអាស្ស៊ីរីមានបញ្ជាថា “ចូរនាំគ្នាចុះសន្ធិសញ្ញាសុំសន្តិភាពពីយើង ចូរនាំគ្នាមកចុះចូលនឹងយើងទៅ នោះអ្នករាល់គ្នានឹងបានបរិភោគផ្លែទំពាំងបាយជូរ និងផ្លែឧទុម្ពររបស់ខ្លួន ព្រមទាំងផឹកទឹកពីអណ្ដូងរបស់ខ្លួនដែរ
ប្រជាជាតិទាំងនោះនឹងនាំបងប្អូនអ្នករាល់គ្នា ដែលរស់នៅក្នុងចំណោមពួកគេ មកជូនអុលឡោះតាអាឡា។ ពួកគេហែហមបងប្អូនទាំងនោះ ដែលជិះសេះ រទេះ អង្រឹងស្នែង លា និងអូដ្ឋ រហូតមកដល់ភ្នំដ៏វិសុទ្ធរបស់យើង គឺក្រុងយេរូសាឡឹម ដូចជនជាតិអ៊ីស្រអែលធ្លាប់យកជំនូន ដាក់លើជើងពានដ៏វិសុទ្ធមកជូន នៅក្នុងដំណាក់នៃអុលឡោះដែរ។
អ្នកស្រុកតូការម៉ាយកសេះសម្រាប់ទឹម សេះចំបាំង និងលាកាត់ មកលក់ក្នុងផ្សាររបស់អ្នក។
គេចូលទៅក្នុងផ្ទះ ឃើញទារកនៅជាមួយនាងម៉ារីយំជាម្តាយ គេក៏នាំគ្នាក្រាបថ្វាយបង្គំទារកនោះ រួចបើកហិបយកទ្រព្យរបស់ខ្លួន គឺមាស គ្រឿងក្រអូប និងជ័រល្វីងទេសមកជូនទារកនោះ។
ជនជាតិអ៊ីស្រអែលស្រែកអង្វរអុលឡោះតាអាឡា ទ្រង់ក៏ធ្វើឲ្យមានអ្នកសង្គ្រោះម្នាក់ងើបឡើងសង្គ្រោះពួកគេ គឺលោកអេហ៊ូដ ជាកូនរបស់លោកកេរ៉ា ក្នុងកុលសម្ព័ន្ធពុនយ៉ាមីន លោកអេហ៊ូដប្រើតែដៃឆ្វេងប៉ុណ្ណោះ។ នៅគ្រានោះ ជនជាតិអ៊ីស្រអែលចាត់លោកអេហ៊ូដឲ្យនាំសួយសារអាករទៅជូនស្តេចអេក្លូនជាស្តេចស្រុកម៉ូអាប់។
ប៉ុន្តែ មានមនុស្សពាលខ្លះពោលថា «តើជននេះឬដែលសង្គ្រោះយើង!»។ ពួកគេប្រមាថមើលងាយស្តេចសូល ហើយមិនបាននាំយកអ្វីមកឲ្យស្តេចទេ តែស្តេចមិនរវីរវល់នឹងគេឡើយ។