Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 36:24 - អាល់គីតាប

24 រីឯ​កូន​ចៅ​របស់​ស៊ីបៀន មាន​ឈ្មោះ អៃយ៉ា និង​អណា គឺ​អណា​នេះ​ហើយ ដែល​បាន​រក​ឃើញ​ប្រភព​ទឹក​នៅ​វាល​រហោ‌ស្ថាន ក្នុង​ពេល​ដែល​គាត់​កំពុង​តែ​ឃ្វាល​លា​របស់ ស៊ីបៀន ជា​ឪពុក។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

24 ទាំងនេះ​ជា​ពួក​កូនប្រុស​របស់​ស៊ីបៀន គឺ​អ័យ៉ា និង​អ័ណា​។ អ័ណា​នេះ​ហើយ ដែល​រកឃើញ​ប្រភពទឹកក្ដៅ​នៅ​ទីរហោស្ថាន ពេល​គាត់​ឃ្វាល​លា​ឲ្យ​ស៊ីបៀន​ឪពុក​របស់គាត់​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

24 នេះ​ជា​កូន​ចៅ​របស់​ស៊ីបៀន គឺ​អៃយ៉ា និង​អ័ណា។ អ័ណា​នេះ​ហើយ​ដែល​រក​ឃើញ​ក្បាល​ទឹក​ក្តៅ​នៅ​ទី​រហោ‌ស្ថាន ក្នុង​ពេល​ដែល​គាត់​កំពុង​តែ​ឃ្វាល​លា​របស់​ស៊ីបៀន​ជា​ឪពុក។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

24 រីឯ​កូន​ចៅ​របស់​ស៊ីបៀន​មាន​ឈ្មោះ អៃយ៉ា និង​អណា គឺ​លោក​អណា​នេះ​ហើយ​ដែល​បាន​រក​ឃើញ​ប្រភព​ទឹក​នៅ​វាល​រហោ‌ស្ថាន ក្នុង​ពេល​ដែល​គាត់​កំពុង​តែ​ឃ្វាល​លា​របស់​លោក​ស៊ីបៀន ជា​ឪពុក។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

24 នេះ​ជា​កូន​ចៅ​ស៊ីបៀន គឺ​អៃយ៉ា ហើយ​អ័ន៉ា គឺ​អ័ន៉ា​នេះ​ដែល​ប្រទះ​ឃើញ​ក្បាល​ទឹក​ក្តៅ​នៅ​ទី​រហោ‌ស្ថាន ក្នុង​កាល​ដែល​កំពុង​តែ​ឃ្វាល​លា​របស់​ស៊ីបៀន​ជា​ឪពុក​ខ្លួន

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 36:24
12 ការដាក់ឲ្យឆ្លើយតបគ្នា  

អេសាវ​បាន​យក​ស្រីៗ​សាសន៍​កាណាន មក​ធ្វើ​ជា​ភរិយា គឺ​មាន​អដា ជា​កូន​របស់​អេឡូន ជន‌ជាតិ​ហេត អហូលី‌បាម៉ា ជា​កូន​របស់​អណា ហើយ​ត្រូវ​ជា​ចៅ​របស់​ស៊ីបៀន ជន‌ជាតិ​ហេវី


រីឯ​កូន​ចៅ​របស់​សូបាល មាន​ឈ្មោះ​ដូច​តទៅ: អាល់វ៉ាន ម៉ាណា‌ហាត់ អេបាល សេផូ និង​អូណាំ។


កូន​ចៅ​របស់​អណា មាន ឌីសសុន និង​នាង​អហូលី‌បាម៉ា។


ពួក​អ្នក​បម្រើ​ធ្វើ​តាម​បញ្ជា​របស់​សម្តេច​អាប់‌សាឡុម ហើយ​សម្លាប់​សម្តេច​អាំ‌ណូន។ កូន​ឯ​ទៀតៗ​របស់​ស្តេច​មើល​ឃើញ​ដូច្នោះ ក៏​នាំ​គ្នា​ក្រោក​ឡើង ហើយ​ជិះ​លា​រៀងៗ​ខ្លួន​រត់​ចេញ​ទៅ។


ពេល​កំពុង​ជិះ​លា ស្តេច​អាប់‌សា‌ឡុម​បាន​ជួប​ប្រទះ​នឹង​កង‌ទ័ព​របស់​ស្តេច​ទត។ លា​ដើរ​កាត់​ក្រោម​ដើម​ឈើ​ធំ​មួយ ដែល​មាន​មែក​សាខា ស្រាប់​តែ​សក់​របស់​ស្តេច​អាប់‌សា‌ឡុម ទាក់​ជាប់​នឹង​មែក​ឈើ លា​ដើរ​ទៅ​មុខ​ទៀត ទុក​ឲ្យ​ស្តេច​អាប់‌សា‌ឡុម​នៅ​ព្យួរ ផុត​ជើង​ពី​ដី។


អ៊ីមុាំ​សាដុក ណាពី​ណាថាន និង​លោក​បេណា‌យ៉ា ជា​កូន​របស់​លោក​យេហូ‌យ៉ាដា ព្រម​ទាំង​ពួក​កេរេ‌ធីម និង​ពួក​ពេលេ‌ធីម នាំ​គ្នា​លើក​ស្តេច​ស៊ូ‌ឡៃម៉ាន ឲ្យ​ឡើង​នៅ​លើ​ខ្នង​លា​របស់​ស្តេច​ទត ហើយ​ដង្ហែ​ទៅ​កាន់​ប្រភព​ទឹក​គីហុន។


ទត​ចាត់​អ៊ីមុាំ​សាដុក ណាពី​ណាថាន និង​លោក​បេណា‌យ៉ា​ជា​កូន​របស់​លោក​យេហូ‌យ៉ាដា ព្រម​ទាំង​ពួក​កេរេ‌ធីម និង​ពេលេ‌ធីម​ឲ្យ​លើក​សម្តេច​ស៊ូ‌ឡៃម៉ាន ឡើង​នៅ​លើ​ខ្នង​លា​របស់​គាត់ ហើយ​ដង្ហែ​ចេញ​ទៅ។


ប្រតិ‌ភូ​ទាំង​នោះ​ផ្តល់​ស្រូវ និង​ចំបើង​សម្រាប់​សេះ ព្រម​ទាំង​សត្វ​ផ្សេងៗ​ទៀត​ដែល​ជា​ជំនិះ នៅ​តាម​កន្លែង​ដែល​គេ​ត្រូវ​ការ ដូច​ស៊ូឡៃ‌ម៉ាន​បាន​កំណត់​ទុក។


លោក​ស៊ីត‌រ៉ាយ​ជា​អ្នក​ស្រុក​សារ៉ូន មើល​ខុស​ត្រូវ​លើ​ហ្វូង​គោ​នៅ​ស្រុក​សារ៉ូន។ លោក​សាផាត ជា​កូន​របស់​លោក​អ័ឌ‌ឡាយ មើល​ខុស​ត្រូវ​លើ​ហ្វូង​គោ នៅ​តាម​ជ្រលង​ភ្នំ។


ចូរ​ប្រតិ‌បត្តិ​តាម​ហ៊ូកុំ​របស់​យើង។ មិន​ត្រូវ​យក​សត្វ​ពីរ​ប្រភេទ​ខុស​គ្នា​មក​បង្កាត់​គ្នា​ឡើយ។ នៅ​ក្នុង​ស្រែ​របស់​អ្នក​ក៏​មិន​ត្រូវ​យក​ពូជ​ស្រូវ​ពីរ​ប្រភេទ​មក​ព្រោះ​ជា​មួយ​គ្នា​ដែរ។ កុំ​ស្លៀក​សម្លៀក​បំពាក់​ដែល​ត្បាញ​ដោយ​អំបោះ​ពីរ​ប្រភេទ​ខុស​គ្នា។


គ្រោះ​កាច​ក៏​នឹង​កើត​មាន​ចំពោះ​សេះ លា​កាត់ អូដ្ឋ លា និង​សត្វ​ទាំង​អស់ នៅ​ក្នុង​ជំរំ​របស់​ពួក​គេ គ្រោះ​កាច​នេះ ក៏​ដូច​គ្រោះ​កាច​មុន​ដែរ។


ពី​មុន​ជន‌ជាតិ​អេមីម​រស់​នៅ​ក្នុង​ស្រុក​នោះ ពួក​គេ​ជា​ជាតិ​សាសន៍​មួយ​ខ្លាំង​ពូកែ មាន​គ្នា​ច្រើន និង​មាន​មាឌ​ខ្ពស់ៗ​ដូច​ជន‌ជាតិ​អណាក់​ដែរ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម