Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 72:15 - អាល់គីតាប

15 សូម​ឲ្យ​ស្តេច​មាន​អាយុ​យឺន‌យូរ! គេ​នឹង​យក​មាស​ពី​ស្រុក​សាបា​មក​ជូន​ស្តេច គេ​នឹង​ទូរអា‌អង្វរ​អុលឡោះ​ឲ្យ​ស្តេច ឥត​ឈប់​ឈរ ហើយ​រៀង​រាល់​ថ្ងៃ គេ​នឹង​ជូន​ពរ​ដល់​ស្តេច។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

15 សូមឲ្យ​ទ្រង់​មានព្រះជន្មាយុយឺនយូរ​! សូមឲ្យ​គេ​ថ្វាយ​មាស​ពី​សេបា​ដល់​ទ្រង់​; សូមឲ្យ​គេ​អធិស្ឋាន​សម្រាប់​ទ្រង់​ជានិច្ច សូមឲ្យ​គេ​ថ្វាយពរ​ទ្រង់​វាល់ព្រឹកវាល់ល្ងាច​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

15 ៙ សូម​ឲ្យ​ព្រះ​រាជា​មាន​ព្រះ​ជន្មាយុ​យឺន​យូរ ហើយ​សូមឲ្យ​គេ​យក​តង្វាយ​ជា​មាស ពី​ស្រុក​សេបា មក​ថ្វាយ​ព្រះ‌អង្គ សូម​ឲ្យ​មាន​មនុស្ស​អធិស្ឋាន​ឲ្យ​ព្រះ​រាជា​ជា‌និច្ច ហើយ​ថ្វាយ​ព្រះ​ពរ​ដល់​ព្រះ‌អង្គ​ជា​ដរាប​រាល់​ថ្ងៃ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

15 សូម​ឲ្យ​ព្រះ‌រាជា​មាន​ព្រះ‌ជន្មាយុ​យឺន‌យូរ! គេ​នឹង​យក​មាស​ពី​ស្រុក​សាបា​មក​ថ្វាយ​ព្រះ‌ករុណា គេ​នឹង​ទូល‌អង្វរ​ព្រះ‌ជាម្ចាស់​ឲ្យ​ព្រះ‌រាជា ឥត​ឈប់​ឈរ ហើយ​រៀង​រាល់​ថ្ងៃ គេ​នឹង​ថ្វាយ​ព្រះ‌ពរ​ដល់​ព្រះ‌រាជា។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

15 ៙ ដូច្នេះ គេ​នឹង​រស់​នៅ ហើយ​នឹង​មាន​ដង្វាយ ជា​មាស​ពី​ស្រុក​សេបា ឲ្យ​បាន​ថ្វាយ​ដល់​ទ្រង់ មនុស្ស​ទាំង‌ឡាយ​នឹង​អធិស្ឋាន​ឲ្យ​ទ្រង់​ជានិច្ច ហើយ​នឹង​ថ្វាយ​ពរ​ដល់​ទ្រង់​ជា​ដរាប​រាល់​ថ្ងៃ

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 72:15
29 ការដាក់ឲ្យឆ្លើយតបគ្នា  

ភរិយា​របស់​ស្តេច​ស្រុក​សេបា យក​មាស​ទម្ងន់​បួន​ពាន់​គីឡូ‌ក្រាម មក​ជូន​ស្តេច រួម​ជា​មួយ​គ្រឿង​ក្រអូប និង​ត្បូង​យ៉ាង​ច្រើន​ផង។ តាំង​ពី​ពេល​នោះ​មក​ពុំ​មាន​អ្នក​ណា​យក​គ្រឿង​ក្រអូប​យ៉ាង​ច្រើន​មក​ជូន​ស្តេច​ស៊ូឡៃ‌ម៉ាន ដូច​ភរិយា​របស់​ស្តេច​ស្រុក​សេបា​ឡើយ។


ក្នុង​មួយ​ឆ្នាំៗ ស្តេច​ស៊ូឡៃ‌ម៉ាន​ទទួល​បាន​មាស ទម្ងន់​ម្ភៃ​បី​តោន។


មហា‌ក្សត្រិ‌យានី​ស្រុក​សេបា បាន​ឮ​អំពី​កិត្តិ‌នាម​ដ៏​ល្បី​ល្បាញ​របស់​ស្តេច​ស៊ូឡៃ‌ម៉ាន។ ដូច្នេះ​នាង​ក៏​មក​ក្រុង​យេរូ‌សាឡឹម ដើម្បី​ល្បង​ប្រាជ្ញា​របស់​ស្តេច​ស៊ូឡៃ‌ម៉ាន ដោយ​ចោទ​សួរ​ជា​ប្រស្នា​ផ្សេងៗ។ នាង​មក​ដល់ ដោយ​មាន​អ្នក​បម្រើ​យ៉ាង​ច្រើន​ហែ‌ហម ព្រម​ទាំង​មាន​សត្វ​អូដ្ឋ​ជា​ច្រើន ដឹក​គ្រឿង​ក្រអូប មាស និង​ត្បូង​ពេជ្រ យ៉ាង​សន្ធឹក​សន្ធាប់​ផង។ នាង​ចូល​ជួប​ស្តេច​ស៊ូឡៃ‌ម៉ាន ហើយ​ចោទ​សួរ​អ្វីៗ​ទាំង​ប៉ុន្មាន​ដែល​នាង​បាន​រិះ‌គិត​ទុក​ជា​មុន។


ពេល​ស្តេច​ទូរអា​សូម​ជីវិត ទ្រង់​ប្រទាន​ឲ្យ​ស្ដេច​មាន​ជីវិត និង​មាន​អាយុ​យឺន‌យូរ​ជា​អង្វែង​ត​រៀង​ទៅ។


សូម​ស្តេច​ឈរ​នៅ​លើ​រទេះ ប្រកប​ដោយ​សិរី‌រុង‌រឿង ដើម្បី​ច្បាំង​ការពារ​សេចក្ដី​ពិត និង​សេចក្ដី​សុចរិត​ទៀង​ត្រង់ សូម​ស្តេច​ទទួល​មហា​ជោគ‌ជ័យ ដោយ​អំណាច​របស់​អ្នក។


សូម​លើក​តម្កើង​នាម​ដ៏​រុង‌រឿង របស់​ទ្រង់​រហូត​ត​ទៅ! សូម​ឲ្យ​ផែនដី​ទាំង​មូល​បាន​ពោរ‌ពេញ ទៅ​ដោយ​សិរី‌រុង‌រឿង​របស់​ទ្រង់! អាម៉ីន! អាម៉ីន!


សត្វ​អូដ្ឋ​ទាំង​ហ្វូងៗ​នឹង​មក​ពេញ​ទីក្រុង គឺ​អូដ្ឋ​របស់​ពួក​ម៉ាឌាន និង​ពួក​អេផា។ អ្នក​ស្រុក​សេបា​ទាំង​អស់​នឹង​នាំ​គ្នា​មក ពួក​គេ​យក​មាស និង​កំញាន​មក​ជា​មួយ​ផង ហើយ​លើក​តម្កើង​ការ​អស្ចារ្យ ដែលអុលឡោះ‌តាអាឡា​បាន​ធ្វើ។


គេ​ចូល​ទៅ​ក្នុង​ផ្ទះ ឃើញ​ទារក​នៅ​ជា​មួយ​នាង​ម៉ារីយំ​ជា​ម្តាយ គេ​ក៏​នាំ​គ្នា​ក្រាប​ថ្វាយ‌បង្គំ​ទារក​នោះ រួច​បើក​ហិប​យក​ទ្រព្យ​របស់​ខ្លួន គឺ​មាស គ្រឿង​ក្រអូប និង​ជ័រ​ល្វីង​ទេស​មក​ជូន​ទារក​នោះ។


មហា‌ជន​ដែល​ដើរ​ហែ‌ហម​អ៊ីសា ពី​មុខ​ពី​ក្រោយ​នាំ​គ្នា​ស្រែក​ឡើង​ថា៖ «ជយោ! ជយោ! អុលឡោះ​នៅ​ស្ថាន​ដ៏​ខ្ពង់‌ខ្ពស់​បំផុត!»។


សូម​សំដែង​នាម​ដ៏​វិសុទ្ធ​របស់​ទ្រង់ ឲ្យ​មនុស្ស​លោក​ស្គាល សូម​ឲ្យ​នគរ​ទ្រង់​បាន​មក​ដល់ សូម​ឲ្យ​ផែនការ​របស់​ទ្រង់ បាន​សម្រេច​នៅ​លើ​ផែនដី ដូច​នៅ​សូរ៉កា​ដែរ។


អ៊ីសា​មាន​ប្រសាសន៍​ទៅ​នាង​ថា៖ «ខ្ញុំ​ហ្នឹង​ហើយ​ដែល​ប្រោស​មនុស្ស​ឲ្យ​រស់​ឡើង​វិញ ខ្ញុំ​នឹង​ផ្ដល់​ឲ្យ​គេ​មាន​ជីវិត។ អ្នក​ណា​ជឿ​លើ​ខ្ញុំ ទោះ​បី​ស្លាប់​ទៅ​ហើយ​ក៏​ដោយ ក៏​នឹង​បាន​រស់​ជា​មិន​ខាន។


បន្ដិច​ទៀត មនុស្ស​លោក​នឹង​លែង​ឃើញ​ខ្ញុំ​ទៀត​ហើយ។ រីឯ​អ្នក​រាល់​គ្នា​វិញ អ្នក​រាល់​គ្នា​នឹង​ឃើញ​ខ្ញុំ​ព្រោះ​ខ្ញុំ​មាន​ជីវិត​រស់ ហើយ​អ្នក​រាល់​គ្នា​ក៏​នឹង​មាន​ជីវិត​រស់​ដែរ។


ដើម្បី​ឲ្យ​មនុស្ស​គ្រប់ៗ​គ្នា​គោរព​បុត្រា ដូច​គេ​គោរព​អុលឡោះ​ជា​បិតា។ អ្នក​ណា​មិន​គោរព​បុត្រា​ទេ​អ្នក​នោះ​ក៏​មិន​គោរព​អុលឡោះ​ជា​បិតា ដែល​បាន​ចាត់​បុត្រា​ឲ្យ​មក​នោះ​ដែរ។


និងឲ្យ​មនុស្ស​គ្រប់​ភាសា ប្រកាស​ឡើងថា អ៊ីសា‌អាល់ម៉ា‌ហ្សៀស​ជាអម្ចាស់ ដើម្បី​លើក​តម្កើង​សិរី‌រុង‌រឿង​អុលឡោះ ជា​បិតា។


សូម​អុលឡោះ​ផ្ទាល់​ជា​បិតា​របស់​យើង និង​អ៊ីសា‌ជាអម្ចាស់​នៃ​យើង​រៀប‌ចំ​ផ្លូវ​ឲ្យ​យើង​មក​រក​បង​ប្អូន។


សូម​អ៊ីសា‌ជាអម្ចាស់​នៅ​ជា​មួយ​វិញ្ញាណ​របស់​អ្នក! សូម​ឲ្យ​បង​ប្អូន​ប្រកប​ដោយ​សេចក្តី​ប្រណី‌សន្តោស! អាម៉ីន។


ផ្ទុយ​ទៅ​វិញ សូម​បង​ប្អូន​បាន​ចំរើន​ឡើង ក្នុង​ក្តី​មេត្តា និង​ការ​ស្គាល់​អ៊ីសា‌អាល់ម៉ា‌ហ្សៀស​ជា​អម្ចាស់ និង​ជា​អ្នក‌សង្គ្រោះ​របស់​យើង​កាន់​តែ​ខ្លាំង​ឡើងៗ។ សូម​លើក​តម្កើង​សិរី‌រុង‌រឿង​របស់​អ៊ីសា នៅ​ពេល​ឥឡូវ​នេះ ព្រម​ទាំង​រហូត​ដល់​អស់‌កល្ប​ជា‌និច្ច​ត​រៀង​ទៅ។ អាម៉ីន។


(ដ្បិត​ជីវិត អុលឡោះ‌ជាបិតា និង​លេច​មក​ឲ្យ​យើង​ឃើញ)។


មាន​អុលឡោះ​តែ​មួយ​ទេ ដែល​ជា​ម្ចាស់‌សង្គ្រោះ​យើង ដោយ‌សារ​អ៊ីសា‌អាល់ម៉ា‌ហ្សៀស​ជា​អម្ចាស់​នៃ​យើង។ សូម​លើក​តម្កើង​សិរី‌រុង‌រឿង បារមី​ឧត្ដុង្គ‌ឧត្ដម ចេស្ដា និង​អំណាច​ដែល​ទ្រង់​មាន​តាំង​ពី​មុន​កាល​សម័យ​ទាំង​អស់ ហើយ​ទ្រង់​ក៏​មាន​នៅ​ពេល​នេះ និង​អស់‌កល្ប​ត​រៀង​ទៅ។ អាម៉ីន!។


យើង​បាន​ស្លាប់ តែ​ឥឡូវ​នេះ យើង​មាន​ជីវិត​រស់​អស់‌កល្ប​ជា​អង្វែង​ត​រៀង​ទៅ។ យើង​មាន​អំណាច​លើ​សេចក្ដី​ស្លាប់ និង​នៅ​ក្នុង​ផ្នូរ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម