អេសាយ 9:17 - អាល់គីតាប ហេតុនេះហើយបានជាអុលឡោះតាអាឡា មិនអាណិតយុវជនរបស់ពួកគេឡើយ ទ្រង់ក៏មិនមេត្តាក្មេងកំព្រា និងស្ត្រីមេម៉ាយរបស់ពួកគេដែរ ដ្បិតអ្នកទាំងនោះសុទ្ធតែជាទមិឡ និងជាមនុស្សពាល។ មាត់របស់ពួកគេពោលសុទ្ធតែពាក្យអាស្រូវ។ ប៉ុន្តែ ទោះជាយ៉ាងនេះក្ដី ក៏កំហឹងរបស់ទ្រង់នៅតែពុំទាន់ស្ងប់ដដែល គឺអុលឡោះតាអាឡានៅតែលាតដៃ ចាំវាយប្រដៅគេជានិច្ច។ ព្រះគម្ពីរខ្មែរសាកល ដោយហេតុនេះ ព្រះអម្ចាស់របស់ខ្ញុំនឹងមិនអរសប្បាយចំពោះមនុស្សកំលោះរបស់ពួកគេឡើយ ក៏មិនអាណិតមេត្តាកូនកំព្រារបស់ពួកគេ និងស្ត្រីមេម៉ាយរបស់ពួកគេដែរ ពីព្រោះពួកគេទាំងអស់គ្នាមិនគោរពព្រះ ហើយជាមនុស្សធ្វើអាក្រក់ គ្រប់ទាំងមាត់ក៏និយាយសេចក្ដីឆោតល្ងង់។ ទោះបីជាមានការទាំងអស់នោះក៏ដោយ ក៏ព្រះពិរោធរបស់ព្រះអង្គមិនបានបែរចេញឡើយ ហើយព្រះហស្តរបស់ព្រះអង្គនៅតែលាតចេញមកទៀត។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ហេតុនេះហើយបានជាព្រះអម្ចាស់ មិនរីករាយនឹងពួកកំលោះរបស់គេឡើយ ក៏មិនអាណិតអាសូរពួកកំព្រា និងស្ត្រីមេម៉ាយរបស់គេដែរ ព្រោះគ្រប់គ្នាជាអ្នកទមិឡល្មើស ហើយជាអ្នកប្រព្រឹត្តអាក្រក់ មាត់បញ្ចេញសុទ្ធតែសេចក្ដីចម្កួត។ ទោះបើធ្វើទោសខ្លាំងយ៉ាងណាក៏ដោយ គង់តែសេចក្ដីក្រោធរបស់ព្រះអង្គ មិនទាន់បែរចេញនៅឡើយ គឺព្រះហស្តរបស់ព្រះអង្គនៅតែលូកមកទៀត។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ហេតុនេះហើយបានជាព្រះអម្ចាស់ មិនអាណិតយុវជនរបស់ពួកគេឡើយ ព្រះអង្គក៏មិនមេត្តាក្មេងកំព្រា និងស្ត្រីមេម៉ាយរបស់ពួកគេដែរ ដ្បិតអ្នកទាំងនោះសុទ្ធតែជាទមិឡ និងជាមនុស្សពាល។ មាត់របស់ពួកគេពោលសុទ្ធតែពាក្យអាស្រូវ។ ប៉ុន្តែ ទោះជាយ៉ាងនេះក្ដី ក៏ព្រះពិរោធនៅតែពុំទាន់ស្ងប់ដដែល គឺព្រះអម្ចាស់នៅតែលាតព្រះហស្ដ ចាំវាយប្រដៅគេជានិច្ច។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដូច្នេះព្រះអម្ចាស់ទ្រង់នឹងមិនរីករាយចំពោះពួកកំឡោះគេឡើយ ក៏មិនអាសូរករុណាចំពោះពួកកំព្រា នឹងពួកស្រីមេម៉ាយរបស់គេដែរ ពីព្រោះគ្រប់គ្នាជាអ្នកទមិលល្មើស ហើយជាអ្នកប្រព្រឹត្តលាមកអាក្រក់ គ្រប់ទាំងមាត់ក៏បញ្ចេញ សុទ្ធតែសេចក្ដីចំកួត ប៉ុន្តែ ទោះបើធ្វើទោសជាច្រើនម៉្លេះក៏ដោយ គង់តែសេចក្ដីខ្ញាល់របស់ទ្រង់មិនទាន់បែរចេញនៅឡើយ គឺព្រះហស្តទ្រង់នៅតែលូកមកទៀត។ |
សូមកុំឲ្យមាននរណាម្នាក់សំដែងចិត្តមេត្តា ករុណាចំពោះគេឡើយ ហើយក៏កុំឲ្យមាននរណាម្នាក់អាណិត អាសូរកូនចៅរបស់គេដែលនៅកំព្រាដែរ!
ទ្រង់មិនពេញចិត្តនឹងកម្លាំងរបស់សេះទេ ហើយទ្រង់ក៏មិនរវីរវល់នឹងកម្លាំងកាយ របស់មនុស្សដែរ
អ្នករាល់គ្នាជាប្រជាជាតិមានបាប ជាប្រជាជនដែលប្រព្រឹត្តអំពើអាក្រក់ ជាពូជមនុស្សខិលខូច ជាអំបូរពុករលួយ អ្នករាល់គ្នាត្រូវវេទនាជាពុំខាន! អ្នករាល់គ្នាបានបោះបង់ចោលអុលឡោះតាអាឡា អ្នករាល់គ្នាបានមើលងាយ ម្ចាស់ដ៏វិសុទ្ធរបស់ជនជាតិអ៊ីស្រអែល ហើយបែរខ្នងដាក់ទ្រង់ទៀតផង!
ពួកគេឃាត់ជនក្រីក្រមិនឲ្យរកយុត្តិធម៌ ហើយបំបិទសិទ្ធិរបស់ជនទុគ៌តក្នុងចំណោម ប្រជារាស្ត្ររបស់យើង! ពួកគេរឹបអូសយកទ្រព្យសម្បត្តិពីស្ត្រីមេម៉ាយ ហើយប្លន់យកអ្វីៗទាំងអស់ពីក្មេងកំព្រា។
គឺអ្នករាល់គ្នាត្រូវតែជាប់ជាឈ្លើយសឹក ឬស្លាប់ដោយមុខដាវប៉ុណ្ណោះ ប៉ុន្តែ ទោះជាយ៉ាងនេះក្ដី ក៏កំហឹងរបស់ទ្រង់នៅតែពុំទាន់ស្ងប់ដដែល គឺអុលឡោះតាអាឡានៅតែលាតដៃ ចាំវាយប្រដៅគេជានិច្ច។
យើងចាត់ជនជាតិអាស្ស៊ីរីឲ្យទៅធ្វើទោស ប្រជាជាតិទមិឡ យើងនឹងនាំពួកគេទៅវាយប្រហារប្រជាជន ដែលបានបង្កឲ្យយើងមានកំហឹង ពួកគេនឹងប្លន់ រឹបអូសយកទ្រព្យសម្បត្តិ ហើយជាន់ឈ្លីប្រជាជាតិនេះ ដូចគេដើរជាន់ភក់នៅតាមផ្លូវ។
ជនជាតិមេឌីនឹងបាញ់ព្រួញប្រហារពួកយុវជន ហើយគ្មានចិត្តអាណិតអាសូរទារកដែលទើប នឹងកើត ឬក៏អាណិតមេត្តាក្មេងតូចៗទេ។
អ្នកពុំបានសម្រាកនៅក្នុងផ្នូរជាមួយស្ដេចឯទៀតៗទេ ព្រោះអ្នកបានបំផ្លាញស្រុករបស់អ្នក និងសម្លាប់ប្រជារាស្ត្ររបស់អ្នក។ ទៅថ្ងៃមុខ គេនឹងលែងនឹកនាដល់ឈ្មោះ ពូជដ៏កំណាចរបស់អ្នកទៀតហើយ។
ផែនដីក្លាយទៅជាអាស្រូវ ដោយសារមនុស្សជាន់ឈ្លី គឺពួកគេបានបំពានលើច្បាប់ ពួកគេរំលោភហ៊ូកុំរបស់អុលឡោះតាអាឡា ហើយពួកគេបានផ្ដាច់ សម្ពន្ធមេត្រីអស់កល្បជានិច្ច ដែលទ្រង់ចងជាមួយគេ។
ពេលមែកឈើងាប់ វាបាក់ធ្លាក់ពីដើម ស្រីៗមកប្រមូលយកទៅដុត។ ប្រជាជននេះមិនដឹងខុសត្រូវអ្វីសោះ ហេតុនេះហើយបានជាអុលឡោះជាម្ចាស់របស់ពួកគេ លែងអាណិតមេត្តាពួកគេ ម្ចាស់ដែលបានបង្កើតពួកគេមក លែងអត់អោនដល់ពួកគេទៀតហើយ។
ពិតមែនហើយ យេរូសាឡឹមជាក្រុងដែល កំពុងតែរលំ ហើយយូដាជាស្រុកកំពុងតែហិនហោច ដ្បិតប្រជាជននាំគ្នាប្រឆាំងនឹងអុលឡោះតាអាឡា ដើម្បីបន្ថោកសិរីរុងរឿងរបស់ទ្រង់ ដោយពាក្យសំដី និងដោយអំពើផ្សេងៗដែលពួកគេប្រព្រឹត្ត។
រីឯទ្រង់វិញ ទ្រង់ក៏ខ្លាំងពូកែដែរ ទ្រង់អាចធ្វើឲ្យទុក្ខវេទនាកើតឡើង ទ្រង់គំរាមយ៉ាងណា ទ្រង់នឹងធ្វើយ៉ាងនោះ ទ្រង់ប្រឆាំងនឹងពួកមនុស្សអាក្រក់ ហើយប្រឆាំងនឹងអស់អ្នកប្រព្រឹត្តអំពើទុច្ចរិត ដែលគេហៅឲ្យមកជួយ។
ជនជាតិអេស៊ីបជាមនុស្ស គឺមិនមែនជាអុលឡោះទេ សេះរបស់ពួកគេជាសត្វ គឺមិនមែនជាម៉ាឡាអ៊ីកាត់ឡើយ។ ពេលណាអុលឡោះតាអាឡាលើកដៃឡើង អ្នកដែលមកជួយសង្គ្រោះនឹងជំពប់ដួល ហើយអ្នកដែលគេជួយក៏នឹងដួលដែរ គឺគេត្រូវវិនាសជាមួយគ្នា។
គម្រោងការរបស់អ្នករាល់គ្នាប្រៀបដូចជាចំបើង ពេលណាសម្រេចជារូបរាងឡើង អ្នករាល់គ្នានឹងឃើញមានតែ កំទេចសំរាមប៉ុណ្ណោះ ដង្ហើមរបស់អ្នករាល់គ្នាប្រៀបដូចជាភ្លើង ដែលឆេះបំផ្លាញអ្នករាល់គ្នា។
ហេតុនេះ ពួកគេនឹងរលួយទាំងឫស ផ្ការបស់ពួកគេនឹងក្លាយទៅជាធូលីដី ដូចអណ្ដាតភ្លើងឆាបឆេះស្បូវ ឬដូចចំបើងត្រូវភ្លើងឆេះដែរ ដ្បិតពួកគេបោះបង់ចោលការប្រៀនប្រដៅ របស់អុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូល ហើយមាក់ងាយបន្ទូលរបស់ ម្ចាស់ដ៏វិសុទ្ធនៃជនជាតិអ៊ីស្រអែល។
ហេតុនេះហើយបានជាអុលឡោះតាអាឡា ខឹងទាស់នឹងប្រជារាស្ត្ររបស់ទ្រង់ ទ្រង់លើកដៃ វាយប្រហារពួកគេ ពេលនោះ ភ្នំទាំងឡាយនឹងត្រូវរង្គើ ហើយនឹងមានសាកសពដូចជាសំរាម នៅពាសពេញតាមដងផ្លូវ។ ទោះបីយ៉ាងនេះក្ដី កំហឹងរបស់ ទ្រង់នៅតែមិនស្ងប់ដែរ ទ្រង់លើកដៃគំរាមពួកគេដដែល។
ទ្រង់ដែលបានសង់អ្នក នឹងរៀបការជាមួយអ្នក ដូចកំលោះម្នាក់រៀបការនឹងស្រីក្រមុំ។ ភរិយាថ្មោងថ្មីផ្ដល់អំណរសប្បាយ ឲ្យស្វាមីយ៉ាងណា អ្នកក៏ផ្ដល់អំណរសប្បាយ ដល់ម្ចាស់របស់អ្នកយ៉ាងនោះដែរ។
ក្រុងយេរូសាឡឹមនឹងធ្វើឲ្យយើង សប្បាយរីករាយ ប្រជាជនរបស់យើងក៏ធ្វើឲ្យយើងរីករាយ ក្នុងទីក្រុង គេលែងឮសូរសំរែកយំសោកទៀតហើយ
ជនជាតិស៊ីរីនឹងវាយពួកគេពីខាងកើត ហើយជនជាតិភីលីស្ទីនពីខាងលិច។ ខ្មាំងសត្រូវត្របាក់លេបអ៊ីស្រអែល។ ប៉ុន្តែ ទោះជាយ៉ាងនេះក្ដី ក៏កំហឹងរបស់ទ្រង់នៅតែពុំទាន់ស្ងប់ដដែល គឺអុលឡោះតាអាឡានៅតែលាតដៃ ចាំវាយប្រដៅគេជានិច្ច។
គឺម៉ាណាសេស៊ីសាច់អេប្រាអ៊ីម អេប្រាអ៊ីមស៊ីសាច់ម៉ាណាសេ ហើយអ្នកទាំងពីរព្រួតគ្នាស៊ីសាច់យូដា ប៉ុន្តែ ទោះជាយ៉ាងនេះក្ដី ក៏កំហឹងរបស់ទ្រង់នៅតែពុំទាន់ស្ងប់ដដែល គឺអុលឡោះតាអាឡានៅតែលាតដៃ ចាំវាយប្រដៅគេជានិច្ច។
ហេតុនេះ សូមទ្រង់បណ្ដាលឲ្យកូនចៅ របស់គេជួបនឹងទុរ្ភិក្ស សូមឲ្យពួកគេវិនាសដោយមុខដាវ សូមឲ្យប្រពន្ធរបស់ពួកគេបាត់បង់កូនចៅ និងក្លាយទៅជាស្ត្រីមេម៉ាយ ព្រោះប្ដីរបស់គេស្លាប់។ សូមឲ្យពួកយុវជនរបស់ពួកគេ ស្លាប់ដោយមុខដាវ ក្នុងពេលធ្វើសឹកសង្គ្រាម។
ចូរនាំគ្នាដើរកាត់ក្រុងយេរូសាឡឹម ចូរសង្កេតមើល ហើយសាកសួរ និងរកមើលនៅតាមផ្សារ ក្រែងលោឃើញមាននរណាម្នាក់ស្មោះត្រង់ និងប្រព្រឹត្តតាមសេចក្ដីសុចរិត ប្រសិនបើអ្នករាល់គ្នារកឃើញតែម្នាក់ នោះយើងអត់ទោសឲ្យក្រុងយេរូសាឡឹម។
យើងជាម្ចាស់ដែលមានជីវិតអស់កល្ប -នេះជាបន្ទូលរបស់អុលឡោះតាអាឡាជាម្ចាស់ - យើងនឹងគ្រងរាជ្យលើអ្នករាល់គ្នា យើងនឹងដាក់ទោសអ្នករាល់គ្នា ដោយអំណាចដ៏ខ្លាំងក្លារបស់យើង។
យើងបានធ្វើឲ្យជំងឺអាសន្នរោគ រាតត្បាតអ្នករាល់គ្នា ដូចនៅស្រុកអេស៊ីប។ យើងបានឲ្យខ្មាំងប្រហារយុវជន របស់អ្នករាល់គ្នាដោយមុខដាវ ហើយចាប់សេះរបស់អ្នករាល់គ្នាយកទៅ។ យើងបានធ្វើឲ្យមានក្លិនអសោច សាយឡើងពីទីតាំងទ័ពរបស់អ្នករាល់គ្នា។ ទោះបីយ៉ាងនេះក្ដី ក៏អ្នករាល់គ្នាពុំព្រមវិលមករកយើងវិញដែរ - នេះជាបន្ទូលរបស់អុលឡោះតាអាឡា។
នៅក្នុងស្រុក គ្មានសល់មនុស្សណាម្នាក់ ដែលស្មោះត្រង់នឹងអុលឡោះ ហើយក៏គ្មានសល់មនុស្សសុចរិតដែរ គឺពួកគេទាំងអស់គ្នាគិតតែពីពួនស្ទាក់ ចាំប្រហារជីវិតគ្នា ម្នាក់ៗគិតតែពីរកឧបាយកលធ្វើបាប បងប្អូនរបស់ខ្លួន។
នៅគ្រានោះ ពួកគេនឹងមានសុភមង្គល ហើយសម្ផស្សដ៏ល្អបំផុត ស្រូវ និងស្រាទំពាំងបាយជូរថ្មី នឹងផ្តល់ឲ្យ យុវជនយុវនារីមានកម្លាំងកំហែងមាំមួន។
នែ៎ ពូជពស់វែកអើយ! អ្នករាល់គ្នានិយាយសេចក្ដីល្អៗដូចម្ដេចបាន បើអ្នករាល់គ្នាសុទ្ធតែជាមនុស្សអាក្រក់ដូច្នេះ! ដ្បិតមាត់របស់មនុស្សតែងស្រដីចេញមកនូវសេចក្ដីណា ដែលមានពេញហូរហៀរនៅក្នុងដួងចិត្ដរបស់ខ្លួន។
នៅពេលព្រឹកព្រហាម កាលណាអ្នករាល់គ្នាឃើញផ្ទៃមេឃខ្មៅដាស អ្នករាល់គ្នាតែងពោលថា ថ្ងៃនេះភ្លៀងហើយ។ អ្នករាល់គ្នាយល់ហេតុការណ៍ផ្សេងៗនៅលើមេឃបាន តែអ្នករាល់គ្នាមិនយល់ទីសំគាល់នាសម័យនេះសោះ!