Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេម៉ុស 4:10 - អាល់គីតាប

10 យើង​បាន​ធ្វើ​ឲ្យ​ជំងឺ​អាសន្ន‌រោគ រាត‌ត្បាត​អ្នក​រាល់​គ្នា ដូច​នៅ​ស្រុក​អេស៊ីប។ យើង​បាន​ឲ្យ​ខ្មាំង​ប្រហារ​យុវជន របស់​អ្នក​រាល់​គ្នា​ដោយ​មុខ​ដាវ ហើយ​ចាប់​សេះ​របស់​អ្នក​រាល់​គ្នា​យក​ទៅ។ យើង​បាន​ធ្វើ​ឲ្យ​មាន​ក្លិន​អសោច សាយ​ឡើង​ពី​ទី​តាំង​ទ័ព​របស់​អ្នក​រាល់​គ្នា។ ទោះ​បី​យ៉ាង​នេះ​ក្ដី ក៏​អ្នក​រាល់​គ្នា​ពុំ​ព្រម​វិល​មក​រក​យើង​វិញ​ដែរ - នេះ​ជា​បន្ទូល​របស់អុលឡោះ‌តាអាឡា។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

10 យើង​បាន​ចាត់​ជំងឺ​អាសន្ន‌រោគ​ឲ្យ​រាត​ត្បាត ក្នុង​ចំណោម​អ្នក​រាល់​គ្នា ដូច​នៅ​ស្រុក​អេស៊ីព្ទ យើង​បាន​ប្រហារ​ជីវិត​កំលោះ​ៗ របស់​អ្នក​រាល់​គ្នា​ដោយ​ដាវ យើង​បាន​ដឹក​យក​សេះ​ទាំង​ប៉ុន្មាន របស់​អ្នក​រាល់​គ្នា​ទៅ ក៏​ធ្វើ​ឲ្យ​ក្លិន​ស្អុយ​ពី​ទី​តាំង​ទ័ព​របស់​អ្នក​រាល់​គ្នា សាយ​ឡើង​ដល់​ច្រមុះ ទោះ​បី​យ៉ាង​នេះ​ក្ដី ក៏​អ្នក​រាល់​គ្នា មិន​ព្រម​វិល​មក​រក​យើង​វិញ​ដែរ នេះ​ជា​ព្រះ​បន្ទូល​របស់​ព្រះ‌យេហូវ៉ា។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

10 យើង​បាន​ធ្វើ​ឲ្យ​ជំងឺ​អាសន្ន‌រោគ រាត‌ត្បាត​អ្នក​រាល់​គ្នា ដូច​នៅ​ស្រុក​អេស៊ីប។ យើង​បាន​ឲ្យ​ខ្មាំង​ប្រហារ​យុវជន របស់​អ្នក​រាល់​គ្នា​ដោយ​មុខ​ដាវ ហើយ​ចាប់​សេះ​របស់​អ្នក​រាល់​គ្នា​យក​ទៅ។ យើង​បាន​ធ្វើ​ឲ្យ​មាន​ក្លិន​អសោច សាយ​ឡើង​ពី​ទី​តាំង​ទ័ព​របស់​អ្នក​រាល់​គ្នា។ ទោះ​បី​យ៉ាង​នេះ​ក្ដី ក៏​អ្នក​រាល់​គ្នា​ពុំ​ព្រម​វិល​មក​រក​យើង​វិញ​ដែរ - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

10 អញ​បាន​ចាត់​ប្រើ​អាសន្ន‌រោគ​ឲ្យ​មក​នៅ​កណ្តាល​ឯង​រាល់​គ្នា បែប​ដូច​ជា​នៅ​ស្រុក​អេស៊ីព្ទ អញ​បាន​ប្រហារ​ជីវិត​ពួក​កំឡោះៗ​របស់​ឯង​រាល់​គ្នា​ដោយ​ដាវ ហើយ​បាន​ដឹក​សេះ​ទាំង​ប៉ុន្មាន​របស់​ឯង​ទៅ​បាត់ ព្រម​ទាំង​ធ្វើ​ឲ្យ​ក្លិន​ស្អុយ​ពី​ទី​បោះ​ទ័ព​របស់​ឯង បាន​សាយ​ឡើង​ដល់​ច្រមុះ​របស់​ឯង​ផង ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ថា ទោះ​បើ​យ៉ាង​នោះ​ក៏​ដោយ គង់​តែ​ឯង​រាល់​គ្នា​មិន​បាន​វិល​មក​ឯ​អញ​វិញ​ដែរ

សូមមើលជំពូក ចម្លង




អេម៉ុស 4:10
42 ការដាក់ឲ្យឆ្លើយតបគ្នា  

តាំង​ពី​ពេល​នោះ​មក អុលឡោះ‌តាអាឡា​ចាប់​ផ្តើម​កាត់​បន្ថយ​ទឹក​ដី​អ៊ីស្រ‌អែល។ ស្តេច​ហាសែល​ជា​ស្តេច​ស្រុក​ស៊ីរី វាយ​តាម​ព្រំ​ប្រទល់​ទាំង​ប៉ុន្មាន​ដែល​ជាប់​នឹង​ស្រុក​អ៊ីស្រ‌អែល


អុលឡោះ‌តាអាឡា​ខឹង​ទាស់​នឹង​ជន‌ជាតិ​អ៊ីស្រ‌អែល ហើយ​ប្រគល់​ពួក​គេ​ទៅ​ក្នុង​កណ្តាប់​ដៃ​របស់​ស្តេច​ហាសែល ជា​ស្តេច​ស្រុក​ស៊ីរី និង​ស្តេច​បេនហា‌ដាដ ជា​បុត្រ​របស់​ស្តេច​ហា‌សែល​ក្នុង​អំឡុង​ពេល​ដ៏​យូរ។


កង‌ទ័ព​របស់​ស្តេច​យ៉ូអា‌ហាស មាន​នៅ​សល់​ត្រឹម​តែ​ទ័ព​សេះ​ហា‌សិប​នាក់ រទេះ​ចំបាំង​ដប់ និង​កង‌ពល​ថ្មើរ​ជើង​មួយ​ម៉ឺន​នាក់​ប៉ុណ្ណោះ ដ្បិត​ស្តេច​ស្រុក​ស៊ីរី​បាន​បំផ្លាញ​ស្ទើរ​តែ​ទាំង​អស់ ទុក​ទ័ព​ឲ្យ​នៅ​សេស‌សល់​បន្តិច‌បន្តួច ប្រៀប​ដូច​ជា​ធូលី​ដែល​គេ​ដើរ​ជាន់។


លោក​ហាសែល​សួរ​ណាពី​ថា៖ «ហេតុ​អ្វី​បាន​ជា​លោក​ម្ចាស់​យំ?»។ អេលី‌យ៉ាសាក់​ឆ្លើយ​ថា៖ «ខ្ញុំ​យំ ព្រោះ​ខ្ញុំ​ដឹង​ពី​អំពើ​អាក្រក់ ដែល​អ្នក​នឹង​ប្រព្រឹត្ត​ទៅ​លើ​ជន‌ជាតិ​អ៊ីស្រ‌អែល គឺ​អ្នក​នឹង​ដុត​បំផ្លាញ​ទី‌ក្រុង​របស់​គេ អ្នក​នឹង​សម្លាប់​ពួក​យុវជន​ដោយ​មុខ​ដាវ អ្នក​នឹង​បោក​សម្លាប់​កូន​ក្មេង ព្រម​ទាំង​វះ​ពោះ​ស្ត្រី​មាន​ផ្ទៃ​ពោះ​ផង»។


អុលឡោះ‌តាអាឡា​ធ្វើ​ឲ្យ​ស្តេច​ហ្វៀរ៉អ៊ូន​មាន​ចិត្ត​មានះ គឺ​មិន​ព្រម​បើក​ឲ្យ​កូន​ចៅ​អ៊ីស្រ‌អែល​ចេញ​ទៅ​ទេ។


ម៉ូសា និង​ហារូន​ទៅ​ជួប​ស្តេច​ហ្វៀរ៉អ៊ូន ហើយ​ប្រាប់​ថា៖ «អុលឡោះ‌តាអាឡា​ជា​ម្ចាស់​របស់​ជន‌ជាតិ​ហេប្រឺ មាន​បន្ទូល​ដូច​តទៅ: “តើ​អ្នក​មិន​ព្រម​ដាក់​ខ្លួន​នៅ​ចំពោះ​មុខ​យើង​ដូច្នេះ ដល់​កាល​ណា​ទៀត? ចូរ​បើក​ឲ្យ​ប្រជា‌រាស្ត្រ​របស់​យើង​ចេញ​ទៅ​គោរព​បម្រើ​យើង។


យើង​នឹង​ធ្វើ​ឲ្យ​ស្តេច​ហ្វៀរ៉អ៊ូន​មាន​ចិត្ត​មានះ ហើយ​ដេញ​តាម​អ្នក​រាល់​គ្នា។ ប៉ុន្តែ ពេល​នោះ​យើង​នឹង​ទទួល​សិរី‌រុង‌រឿង ដោយ​វាយ​កំទេច​ស្តេច​ហ្វៀរ៉អ៊ូន និង​កង‌ទ័ព​ទាំង​មូល​របស់​គេ។ ដូច្នេះ ជន‌ជាតិ​អេស៊ីប​នឹង​ទទួល​ស្គាល់​ថា យើង​ជាអុលឡោះ‌តាអាឡា»។ ជន‌ជាតិ​អ៊ីស្រ‌អែល​ក៏​នាំ​គ្នា​ធ្វើ​តាម​បន្ទូល​របស់​ទ្រង់។


អុលឡោះ​មាន​បន្ទូល​ថា៖ «ប្រសិន​បើ​អ្នក​រាល់​គ្នា​យក​ចិត្ត​ទុក​ដាក់​ស្តាប់​បង្គាប់​យើង ជា​ម្ចាស់​របស់​អ្នក​រាល់​គ្នា ហើយ​ប្រព្រឹត្ត​តាម​អ្វីៗ​ដែល​យើង​យល់​ថា​ត្រឹម​ត្រូវ ប្រសិន​បើ​អ្នក​រាល់​គ្នា​ត្រង​ត្រាប់​ស្តាប់​បទ​បញ្ជា និង​កាន់​តាម​ហ៊ូកុំ​ទាំង​ប៉ុន្មាន​របស់​យើង នោះ​យើង​នឹង​មិន​ធ្វើ​ឲ្យ​អ្នក​រាល់​គ្នា​កើត​ជំងឺ​អ្វី​មួយ ដូច​យើង​បាន​ធ្វើ​ចំពោះ​ជន‌ជាតិ​អេស៊ីប​ឡើយ ដ្បិត​យើង​ជាអុលឡោះ‌តាអាឡា​ដែល​ប្រោស​ឲ្យ​អ្នក​រាល់​គ្នា​បាន​ជា»។


ពេល​នោះ ពួក​គ្រូ​ធ្មប់​ជម្រាប​ស្តេច​ហ្វៀរ៉អ៊ូន​ថា៖ «ការ​នេះ​កើត​មក​ពី​អុលឡោះ»។ ប៉ុន្តែ ស្តេច​ហ្វៀរ៉អ៊ូន​នៅ​តែ​មាន​ចិត្ត​មានះ មិន​ព្រម​ស្តាប់​ម៉ូសា និង​ហារូន ដូចអុលឡោះ‌តាអាឡា​មាន​បន្ទូល​ទុក​ស្រាប់។


ប៉ុន្តែ អុលឡោះ‌តាអាឡា​ធ្វើ​ឲ្យ​ស្តេច​ហ្វៀរ៉អ៊ូន​មាន​ចិត្ត​មានះ មិន​ព្រម​ស្តាប់​ម៉ូសា និង​ហារូន ដូចអុលឡោះ‌តាអាឡា មាន​បន្ទូល​ទុក​ស្រាប់។


អ្នក​បាន​ជំទាស់​នឹង​ប្រជា‌រាស្ត្រ​របស់​យើង ដោយ​មិន​បើក​ឲ្យ​គេ​ចេញ​ទៅ​ទេ។


សាក‌សព​របស់​ពួក​គេ​នឹង​ត្រូវ​ទុក​ចោល ឲ្យ​មាន​ក្លិន​អសោច ហើយ​ឈាម​របស់​ពួក​គេ​ហូរ​ពាស‌ពេញ​ភ្នំ។


រីឯ​អ្នក​ទាំង​អស់​គ្នា​ដែល​បង្កាត់​ភ្លើង ហើយ​ដុត​ព្រួញ​ភ្លើង អ្នក​រាល់​គ្នា​មុខ​ជា​ត្រូវ​ធ្លាក់​ទៅ​ក្នុង​ភ្លើង​ដែល ឆេះ​យ៉ាង​សន្ធោ‌សន្ធៅ ព្រួញ​ភ្លើង​ដែល​អ្នក​រាល់​គ្នា​ដុត ក៏​នឹង​ឆាប‌ឆេះ​អ្នក​រាល់​គ្នា​ដែរ។ យើង​ដាក់​ទោស​អ្នក​រាល់​គ្នា ដោយ​ដៃ​យើង​ផ្ទាល់ ហើយ​អ្នក​រាល់​គ្នា នឹង​ត្រូវ​ស្លាប់​យ៉ាង​សែន​វេទនា។


ជន‌ជាតិ​ស៊ីរី​នឹង​វាយ​ពួក​គេ​ពី​ខាង​កើត ហើយ​ជន‌ជាតិ​ភីលី‌ស្ទីន​ពី​ខាង​លិច។ ខ្មាំង​សត្រូវ​ត្របាក់​លេប​អ៊ីស្រ‌អែល។ ប៉ុន្តែ ទោះ​ជា​យ៉ាង​នេះ​ក្ដី ក៏​កំហឹង​របស់​ទ្រង់​នៅ​តែ​ពុំ​ទាន់​ស្ងប់​ដដែល គឺ​អុលឡោះ‌តាអាឡា​នៅ​តែ​លាត​ដៃ ចាំ​វាយ​ប្រដៅ​គេ​ជា‌និច្ច។


ទោះ​បីអុលឡោះ‌តាអាឡា​វាយ​ប្រដៅ​យ៉ាង​ណា​ក្ដី ក៏​ប្រជា‌ជន​អ៊ីស្រ‌អែល​ពុំ​ព្រម​វិល​មក​រក ទ្រង់​ដែរ ពួក​គេ​ពុំ​ស្វែង​រក អុលឡោះ‌តាអាឡា​ជា​ម្ចាស់​នៃ​ពិភព​ទាំង​មូល​ទេ។


ហេតុ​នេះ​ហើយ​បាន​ជា​អុលឡោះ‌តាអាឡា មិន​អាណិត​យុវជន​របស់​ពួក​គេ​ឡើយ ទ្រង់​ក៏​មិន​មេត្តា​ក្មេង​កំព្រា និង​ស្ត្រី​មេម៉ាយ​របស់​ពួក​គេ​ដែរ ដ្បិត​អ្នក​ទាំង​នោះ​សុទ្ធ​តែ​ជា​ទមិឡ និង​ជា​មនុស្ស​ពាល។ មាត់​របស់​ពួក​គេ​ពោល​សុទ្ធ​តែ​ពាក្យ​អាស្រូវ។ ប៉ុន្តែ ទោះ​ជា​យ៉ាង​នេះ​ក្ដី ក៏​កំហឹង​របស់​ទ្រង់​នៅ​តែ​ពុំ​ទាន់​ស្ងប់​ដដែល គឺ​អុលឡោះ‌តាអាឡា​នៅ​តែ​លាត​ដៃ ចាំ​វាយ​ប្រដៅ​គេ​ជា‌និច្ច។


ហេតុ​នេះ​ហើយ​បាន​ជាអុលឡោះ‌តាអាឡា​ជា​ម្ចាស់​នៃ​ពិភព​ទាំង​មូល​មាន​បន្ទូល​ថា៖ «យើង​នឹង​ដាក់​ទោស​ពួក​គេ គឺ​ពួក​យុវជន​របស់​គេ​នឹង​ស្លាប់​ដោយ​មុខ​ដាវ កូន​ប្រុស​កូន​ស្រី​របស់​ពួក​គេ​នឹង​ស្លាប់​ដោយ​ទុរ្ភិក្ស។


អុលឡោះ‌តាអាឡា​មាន​បន្ទូល​ថា៖ «យើង​នឹង​ប្រើ​គ្រោះ​កាច​បួន​យ៉ាង សម្រាប់​ដាក់​ទោស​ពួក​គេ គឺ​ដាវ​នឹង​ប្រហារ​ពួក​គេ ឆ្កែ​នឹង​ខាំ​ពួក​គេ​អូស​យក​ទៅ ហើយ​ត្មាត​ព្រម​ទាំង​ចចក​នឹង​ត្របាក់​ស៊ី​ពួក​គេ ឥត​នៅ​សេស‌សល់​អ្វី​ឡើយ។


គេ​ទាំង​អស់​គ្នា​នឹង​ស្លាប់​យ៉ាង​សែន​វេទនា តែ​គ្មាន​នរណា​ធ្វើ​បុណ្យ ឬ​បញ្ចុះ​សព​ពួក​គេ​ទេ។ សាក‌សព​របស់​ពួក​គេ​នឹង​ក្លាយ​ទៅ​ជា​ជី។ ពួក​គេ​នឹង​ស្លាប់​ដោយ‌សារ​មុខ​ដាវ និង​ទុរ្ភិក្ស ហើយ​សាក‌សព​របស់​ពួក​គេ​នឹង​ក្លាយ​ទៅ​ជា​ចំណី​របស់​សត្វ​ត្មាត និង​ចចក»។


ហេតុ​នេះ សូម​ទ្រង់​បណ្ដាល​ឲ្យ​កូន​ចៅ របស់​គេ​ជួប​នឹង​ទុរ្ភិក្ស សូម​ឲ្យ​ពួក​គេ​វិនាស​ដោយ​មុខ​ដាវ សូម​ឲ្យ​ប្រពន្ធ​របស់​ពួក​គេ​បាត់​បង់​កូន​ចៅ និង​ក្លាយ​ទៅ​ជា​ស្ត្រី​មេម៉ាយ ព្រោះ​ប្ដី​របស់​គេ​ស្លាប់។ សូម​ឲ្យ​ពួក​យុវជន​របស់​ពួក​គេ ស្លាប់​ដោយ​មុខ​ដាវ ក្នុង​ពេល​ធ្វើ​សឹក​សង្គ្រាម។


មេ​បំផ្លាញ​ស្រុក​ម៉ូអាប់​ឡើង​ទៅ វាយ​សំរុក​ក្រុង​នានា​នៅ​ស្រុក​នោះ យុវជន​ដ៏​ខ្លាំង​ពូកែ​របស់​ពួក​គេ នឹង​ត្រូវ​ខ្មាំង​យក​ទៅ​សម្លាប់​នៅ​ទី​សត្ត‌ឃាត។ - នេះ​ជា​បន្ទូល​របស់​ស្តេច​ដែល មាន​នាម​ថា អុលឡោះ‌តាអាឡា​ជា​ម្ចាស់​នៃ​ពិភព​ទាំង​មូល។


នៅ​ថ្ងៃ​នោះ ពួក​យុវជន​ដួល​ស្លាប់​នៅ​តាម​ផ្លូវ ទាហាន​ទាំង​អស់​ក៏​បាត់​បង់​ជីវិត​ដែរ - នេះ​ជា​បន្ទូល​របស់អុលឡោះ‌តាអាឡា​ជា​ម្ចាស់ នៃ​ពិភព​ទាំង​មូល។


អុលឡោះ‌តាអាឡា រំពៃ​មើល ស្វែង​រក​នរណា​ម្នាក់​ដែល​មាន​ចិត្ត​ស្មោះ​ត្រង់។ ទ្រង់​បាន​វាយ​ប្រហារ​ពួក​គេ តែ​ពួក​គេ​ធ្វើ​ព្រងើយ ទ្រង់​បាន​ធ្វើ​ឲ្យ​ពួក​គេ​វិនាស តែ​ពួក​គេ​មិន​រាង‌ចាល​ទេ ពួក​គេ​កាន់​ចិត្ត​រឹង​ដូច​ថ្ម ពួក​គេ​មិន​ព្រម​វិល​មក​រក​ទ្រង់​វិញ​ទេ។


ឃើញ​ដូច្នេះ ខ្ញុំ​ខឹង​ជំនួសអុលឡោះ‌តាអាឡា ខ្ញុំ​ទប់​ចិត្ត​លែង​បាន​ទៀត​ហើយ។ «ចូរ​ជះ​កំហឹង​នេះ​ទៅ​លើ​ក្មេងៗ​នៅ​តាម​ផ្លូវ ព្រម​ទាំង​ជះ​ទៅ​លើ​ក្រុម​យុវជន​ផង ដ្បិត​មនុស្ស​ប្រុស​ស្រី និង​មនុស្ស​ចាស់​ជរា នឹង​ត្រូវ​ខ្មាំង​សត្រូវ​នាំ​យក​ទៅ។


ចូរ​នាំ​បន្ទូល​របស់អុលឡោះ‌តាអាឡា ទៅ​ប្រកាស​ថា សាក‌សព​របស់​មនុស្ស​នឹង​នៅ​ពាស‌ពេញ​លើ​ដី ដូច​លាមក​សត្វ​នៅ​តាម​ចម្ការ និង​ដូច​កណ្ដាប់​ដែល​គេ​ទើប​នឹង​ច្រូត​រួច តែ​គ្មាន​នរណា​រើស​ឡើយ។


ពួក​គេ​នឹង​មិន​វិល​ទៅ​ស្រុក​អេស៊ីប​វិញ​ឡើយ ជន‌ជាតិ​អាស្ស៊ីរី​នឹង​គ្រប់‌គ្រង​លើ​ពួក​គេ ដ្បិត​ពួក​គេ​មិន​ព្រម​វិល​ត្រឡប់​មក​រក យើង​វិញ​ទេ។


យើង​បណ្ដេញ​ខ្មាំង​សត្រូវ​ដែល​មក​ពី​ស្រុក ខាង​ជើង​ឲ្យ​ចេញ​ឆ្ងាយ​ពី​អ្នក​រាល់​គ្នា យើង​នឹង​កំចាត់​ពួក​គេ​ឲ្យ​ទៅ​នៅ វាល​រហោ‌ស្ថាន​ដ៏​ស្ងួត​ហួត‌ហែង។ យើង​នឹង​បោះ​ជួរ​ទ័ព​របស់​គេ​ដែល​នៅ​ខាង​មុខ ទៅ​ក្នុង​សមុទ្រ​ខាង​កើត ហើយ​ជួរ​ទ័ព​ដែល​នៅ​ខាង​ក្រោយ ទៅ​ក្នុង​សមុទ្រ​ខាង​លិច។ សាក‌សព​របស់​ពួក​គេ​នឹង​ចោល​ក្លិន​អសោច ក្លិន​សំអុយ​របស់​ពួក​គេ​ក៏​សាយ​ឡើង​ដែរ ដ្បិត​ពួក​គេ​បាន​ប្រព្រឹត្ត​អំពើ​ដ៏​ព្រៃ‌ផ្សៃ​បំផុត»។


យើង​នឹង​ប្រព្រឹត្ត​ចំពោះ​អ្នក​រាល់​គ្នា​ដូច​ត​ទៅ: យើង​នឹង​ធ្វើ​ឲ្យ​អ្នក​រាល់​គ្នា​ជួប​គ្រោះ​ភ័យ គឺ​ជំងឺ​រ៉ាំរ៉ៃ និង​ជំងឺ​គ្រុន​ដែល​ធ្វើ​ឲ្យ​អ្នក​រាល់​គ្នា​ស្រវាំង​ភ្នែក និង​ក្រំគ្រា​ចិត្ត។ អ្នក​រាល់​គ្នា​សាប​ព្រោះ តែ​មិន​បាន​ផល​អ្វី​ទេ ដ្បិត​ខ្មាំង​នឹង​មក​ស៊ី​បង្ហិន​អស់។


យើង​នឹង​ធ្វើ​ឲ្យ​សង្គ្រាម​កើត​ឡើង​នៅ​ក្នុង​ស្រុក​របស់​អ្នក​រាល់​គ្នា ព្រោះ​អ្នក​រាល់​គ្នា​បាន​ផ្តាច់​សម្ពន្ធ‌មេត្រី។ ពេល​អ្នក​រាល់​គ្នា​ជួប​ជុំ​គ្នា​នៅ​តាម​ទី​ក្រុង យើង​នឹង​ធ្វើ​ឲ្យ​ជំងឺ​រាត‌ត្បាត​កើត​មាន​ក្នុង​ចំណោម​អ្នក​រាល់​គ្នា ហើយ​អ្នក​រាល់​គ្នា​នឹង​ធ្លាក់​ទៅ​ក្នុង​កណ្តាប់ដៃ​របស់​ខ្មាំង​សត្រូវ។


យើង​បាន​ធ្វើ​ឲ្យ​កើត​ទុរ្ភិក្ស​នៅ​គ្រប់​ទីក្រុង របស់​អ្នក​រាល់​គ្នា ហើយ​គ្រប់ៗ​ផ្ទះ​ខ្វះ​អាហារ​បរិភោគ។ ទោះ​បី​យ៉ាង​នេះ​ក្ដី ក៏​អ្នក​រាល់​គ្នា​ពុំ​ព្រម វិល​មក​រក​យើង​វិញ​ដែរ - នេះ​ជា​បន្ទូល​របស់អុលឡោះ‌តាអាឡា។


នៅ​ថ្ងៃ​នោះ សំរែក​ថ្ងូរ​នឹង​មក​ជំនួស ចំរៀង​សប្បាយ​នៅ​ក្នុង​ម៉ាស្ជិទ។ មាន​សាក‌សព​ពាស‌ពេញ ហើយ​មាន​ភាព​ស្ងាត់​ជ្រងំ​នៅ​គ្រប់​ទី​កន្លែង» - នេះ​ជា​បន្ទូល​របស់អុលឡោះ‌តាអាឡា​ជា​ម្ចាស់។


យើង​បាន​ធ្វើ​ឲ្យ​ដំណាំ​របស់​អ្នក​រាល់​គ្នា ខូច​ខាត ស្រូវ​អ្នក​រាល់​គ្នា​ស្កក មាន​ក្រា​ស៊ី និង​មាន​ព្រឹល​ធ្លាក់​មក​បំផ្លាញ​អស់ ទោះ​បី​យ៉ាង​នេះ​ក្ដី ក៏​អ្នក​រាល់​គ្នា​មិន​វិល​មក​រក យើង​វិញ​ដែរ - នេះ​ជា​បន្ទូល​របស់អុលឡោះ‌តាអាឡា។


អុលឡោះ‌តាអាឡា នឹង​ធ្វើ​ឲ្យ​អាសន្ន‌រោគ​កើត​មាន​ចំពោះ​អ្នក រហូត​ដល់​អ្នក​វិនាស​សូន្យ​បាត់​ពី​ទឹក​ដី​ដែល​អ្នក​ចូល​ទៅ​កាន់​កាប់។


អុលឡោះ‌តាអាឡា​នឹង​ប្រហារ​អ្នក​ដោយ​ជំងឺ​រាត​ត្បាត ជំងឺ​គ្រុន​ក្តៅ គ្រុន​រលាក គ្រុន​សន្ធំ ព្រម​ទាំង​មាន​កើត​ការ​រាំង​ស្ងួត ស្រូវ​របស់​អ្នក​នឹង​ស្កក ហើយ​មាន​ក្រា​ស៊ី។ ទុក្ខ​វេទនា​ទាំង​នេះ​នឹង​កើត​មាន​ដល់​អ្នក រហូត​ទាល់​តែ​អ្នក​វិនាស។


អុលឡោះ​នឹង​ធ្វើ​ឲ្យ​ជំងឺ​រាត​ត្បាត​ផ្សេងៗ ដែល​ធ្លាប់​កើត​ចំពោះ​ជន‌ជាតិ​អេស៊ីប ហើយ​ធ្លាប់​ធ្វើ​ឲ្យ​អ្នក​ញញើត​នោះ កើត​ចំពោះ​អ្នក​ដែរ។ ជំងឺ​ទាំង​នោះ​នឹង​នៅ​ជាប់​ជា​មួយ​អ្នក។


អុលឡោះ‌តាអាឡា​នឹង​កំចាត់​ជំងឺ​ទាំង​អស់​ចេញ​ឆ្ងាយ​ពី​អ្នក ទ្រង់​មិន​ឲ្យ​អ្នក​ជួប​ប្រទះ​ជំងឺ​រាត​ត្បាត​ផ្សេងៗ ដូច​អ្នក​ធ្លាប់​ឃើញ​នៅ​ស្រុក​អេស៊ីប​ឡើយ តែ​ទ្រង់​ឲ្យ​ជំងឺ​ទាំង​នោះ កើត​មាន​ដល់​ខ្មាំង​សត្រូវ​របស់​អ្នក​វិញ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម