Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេសាយ 31:2 - អាល់គីតាប

2 រីឯ​ទ្រង់​វិញ ទ្រង់​ក៏​ខ្លាំង​ពូកែ​ដែរ ទ្រង់​អាច​ធ្វើ​ឲ្យ​ទុក្ខ​វេទនា​កើត​ឡើង ទ្រង់​គំរាម​យ៉ាង​ណា ទ្រង់​នឹង​ធ្វើ​យ៉ាង​នោះ ទ្រង់​ប្រឆាំង​នឹង​ពួក​មនុស្ស​អាក្រក់ ហើយ​ប្រឆាំង​នឹង​អស់​អ្នក​ប្រព្រឹត្ត​អំពើ​ទុច្ចរិត ដែល​គេ​ហៅ​ឲ្យ​មក​ជួយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

2 យ៉ាងណាមិញ ព្រះអង្គ​ក៏​មានប្រាជ្ញា​ដែរ ព្រះអង្គ​នឹង​នាំ​មហន្តរាយ​មក ក៏​មិន​ដក​ព្រះបន្ទូល​របស់អង្គទ្រង់​វិញ​ឡើយ គឺ​ព្រះអង្គ​នឹង​ក្រោកឡើង​ទាស់នឹង​វង្សត្រកូល​របស់​អ្នកដែល​ធ្វើអាក្រក់ ហើយ​ទាស់នឹង​អ្នកជួយ​របស់​ពួកអ្នកដែល​ប្រព្រឹត្ត​អំពើទុច្ចរិត​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

2 ឯ​ព្រះ‌អង្គ​វិញ ព្រះ‌អង្គ​ក៏​មាន​ប្រាជ្ញា​ដែរ ព្រះ‌អង្គ​នឹង​នាំ​សេចក្ដី​វេទនា​មក ហើយ​មិន​ព្រម​ដក​ព្រះ‌បន្ទូល​របស់​ព្រះ‌អង្គ​វិញ​ឡើយ គឺ​ព្រះ‌អង្គ​នឹង​ក្រោក​ឡើង​ទាស់​នឹង​ពួក​វង្ស របស់​អ្នក​ដែល​ប្រព្រឹត្ត​អាក្រក់ ហើយ​ទាស់​នឹង​អស់​អ្នក​ដែល​ចូល​ដៃ ជា‌មួយ​ពួក​ប្រព្រឹត្ត​អំពើ​ទុច្ចរិត​នោះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

2 រីឯ​ព្រះអង្គ​វិញ ព្រះអង្គ​ក៏​ខ្លាំង​ពូកែ​ដែរ ព្រះអង្គ​អាច​ធ្វើ​ឲ្យ​ទុក្ខ​វេទនា​កើត​ឡើង ព្រះអង្គ​គំរាម​យ៉ាង​ណា ទ្រង់​នឹង​ធ្វើ​យ៉ាង​នោះ ព្រះអង្គ​ប្រឆាំង​នឹង​ពួក​មនុស្ស​អាក្រក់ ហើយ​ប្រឆាំង​នឹង​អស់​អ្នក​ប្រព្រឹត្ត​អំពើ​ទុច្ចរិត ដែល​គេ​ហៅ​ឲ្យ​មក​ជួយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

2 ឯ​ទ្រង់​វិញ ទ្រង់​ក៏​មាន​ប្រាជ្ញា​ដែរ ទ្រង់​នឹង​នាំ​សេចក្ដី​វេទនា​មក ហើយ​មិន​ព្រម​ដក​ព្រះ‌បន្ទូល​ទ្រង់​វិញ​ឡើយ គឺ​ទ្រង់​នឹង​ក្រោក​ឡើង​ទាស់​នឹង​ពួក​វង្ស​របស់​អ្នក​ដែល​ប្រព្រឹត្ត​អាក្រក់ ហើយ​ទាស់​នឹង​អស់​អ្នក​ដែល​ចូល​ដៃ​ជា​មួយ​នឹង​ពួក​ប្រព្រឹត្ត​អំពើ​ទុច្ចរិត​នោះ

សូមមើលជំពូក ចម្លង




អេសាយ 31:2
37 ការដាក់ឲ្យឆ្លើយតបគ្នា  

មាន​តែ​អុលឡោះ​ប៉ុណ្ណោះ ដែល​មាន​ប្រាជ្ញា និង​អំណាច ព្រម​ទាំង​យោបល់ និង​ការ​យល់​ដឹង។


ទ្រង់​ប្រកប​ដោយ​អំណាច ហើយ​សម្រេច​កិច្ចការ​អ្វីៗ តាម​បំណង រីឯ​អ្នក​ដែល​វង្វេង និង​អ្នក​នាំ​គេ​ឲ្យ​វង្វេង ស្ថិត​នៅ​ក្រោម​អំណាច​របស់​ទ្រង់។


ទ្រង់​យក​កល‌ល្បិច​របស់​ពួក​អ្នក​ប្រាជ្ញ​មក​ផ្ចាញ់​ពួក​គេ​ផ្ទាល់ ហើយ​ធ្វើ​ឲ្យ​យោបល់​ដ៏​ប៉ិន‌ប្រសប់ របស់​ពួក​គេ ប្រែ​ជា​ឥត​បាន​ការ។


អ្នក​រាល់​គ្នា​ជា​ប្រជា‌ជាតិ​មាន​បាប ជា​ប្រជា‌ជន​ដែល​ប្រព្រឹត្ត​អំពើ​អាក្រក់ ជា​ពូជ​មនុស្ស​ខិលខូច ជា​អំបូរ​ពុក​រលួយ អ្នក​រាល់​គ្នា​ត្រូវ​វេទនា​ជា​ពុំ‌ខាន! អ្នក​រាល់​គ្នា​បាន​បោះ​បង់​ចោលអុលឡោះ‌តាអាឡា អ្នក​រាល់​គ្នា​បាន​មើល‌ងាយ ម្ចាស់​ដ៏‌វិសុទ្ធ​របស់​ជន‌ជាតិ​អ៊ីស្រ‌អែល ហើយ​បែរ​ខ្នង​ដាក់​ទ្រង់​ទៀត​ផង!


អ្នក​ពុំ​បាន​សម្រាក​នៅ​ក្នុង​ផ្នូរ​ជា​មួយ​ស្ដេច​ឯ​ទៀតៗ​ទេ ព្រោះ​អ្នក​បាន​បំផ្លាញ​ស្រុក​របស់​អ្នក និង​សម្លាប់​ប្រជា‌រាស្ត្រ​របស់​អ្នក។ ទៅ​ថ្ងៃ​មុខ គេ​នឹង​លែង​នឹក​នា​ដល់​ឈ្មោះ ពូជ​ដ៏​កំណាច​របស់​អ្នក​ទៀត​ហើយ។


ទាហាន​បាញ់​ធ្នូ​ដ៏​ពូកែ​របស់​ស្រុក​កេដារ នឹង​នៅ​សល់​តែ​មួយ​ចំនួន​ដ៏​តូច​ប៉ុណ្ណោះ»។ នេះ​ជា​បន្ទូល​របស់អុលឡោះ‌តាអាឡា ជា​ម្ចាស់​នៃ​ជន‌ជាតិ​អ៊ីស្រ‌អែល។


ប៉ុន្តែ អុលឡោះ‌តាអាឡា​ជា​ម្ចាស់​នៃ​ពិភព​ទាំង​មូល បាន​សំដែង​ឲ្យ​ខ្ញុំ​ដឹង​ថា រហូត​ដល់​អ្នក​រាល់​គ្នា​ស្លាប់ ក៏​ទ្រង់​មិន​លើក‌លែង​ទោស​អ្នក​រាល់​គ្នា​ទេ។ - នេះ​ជា​បន្ទូល​របស់អុលឡោះ‌តាអាឡា​ជា​ម្ចាស់ នៃ​ពិភព​ទាំង​មូល។


អុលឡោះ‌តាអាឡា​នឹង​មក ដូច​កាល​ទ្រង់​មក​នៅ​ភ្នំ​ពេរ៉ា‌ស៊ីម និង​វាល​ទំនាប​គីបៀន​ដែរ ទ្រង់​ក្រោក​ឡើង​សំដែង​អំណាច ដែល​ជា​អំណាច​ដ៏​ចម្លែក ទ្រង់​បំពេញ​កិច្ចការ​របស់​ទ្រង់ ដែល​ជា​កិច្ចការ​ខុស​ប្លែក​ពី​ធម្មតា។


គាត់​ចេះ​ធ្វើ​ការ​ទាំង​នេះ​មក​ពី អុលឡោះ‌តាអាឡា​ជា​ម្ចាស់​នៃ​ពិភព​ទាំង​មូល​ណែ‌នាំ ដំបូន្មាន​របស់​ទ្រង់​គួរ​ឲ្យ​កោត​សរសើរ ហើយ​ប្រាជ្ញា‌ញាណ​របស់​ទ្រង់ ប្រសើរ​ឧត្ដុង្គ‌ឧត្ដម​ក្រៃ‌លែង។


ក៏​ប៉ុន្តែ ការ​ពឹង​ផ្អែក​លើ​ស្ដេច​ហ្វៀរ៉‌អ៊ូន នឹង​នាំ​ឲ្យ​អ្នក​រាល់​គ្នា​ត្រូវ​អាម៉ាស់ ការ​ជ្រក​កោន​ក្រោម​ម្លប់​របស់​ស្រុក​អេស៊ីប នឹង​នាំ​ឲ្យ​អ្នក​រាល់​គ្នា​បាក់​មុខ​ជា​មិន​ខាន!


ជំនួយ​របស់​ស្រុក​អេស៊ីប គ្រាន់​តែ​ជា​ការ​ស្រមើ‌ស្រមៃ​ប៉ុណ្ណោះ គឺ​ពុំ​មាន​ប្រយោជន៍​អ្វី​ឡើយ។ ហេតុ​នេះ​ហើយ​បាន​ជា​យើង​ដាក់​ងារ​ឲ្យ ស្រុក​អេស៊ីប​ថា «ពួក​រត់​ខ្វែង​ដៃ​ខ្វែង​ជើង តែ​មិន​បាន​ការ​អ្វី»។


ជន‌ជាតិ​អេស៊ីប​ជា​មនុស្ស គឺ​មិន​មែន​ជា​អុលឡោះ​ទេ សេះ​របស់​ពួក​គេ​ជា​សត្វ គឺ​មិន​មែន​ជា​ម៉ាឡា‌អ៊ីកាត់​ឡើយ។ ពេល​ណាអុលឡោះ‌តាអាឡា​លើក​ដៃ​ឡើង អ្នក​ដែល​មក​ជួយ​សង្គ្រោះ​នឹង​ជំពប់​ដួល ហើយ​អ្នក​ដែល​គេ​ជួយ​ក៏​នឹង​ដួល​ដែរ គឺ​គេ​ត្រូវ​វិនាស​ជា​មួយ​គ្នា។


ដ្បិត​មនុស្ស​ល្ងី‌ល្ងើ​ស្រដី​ចេញ​មក​តែ​ពាក្យ​ល្ងី‌ល្ងើ ចិត្ត​របស់​គេ​គិត​តែ​ពី​ការ​អាក្រក់ ពួក​គេ​ប្រព្រឹត្ត​អំពើ​ព្រៃ‌ផ្សៃ ហើយ​ប្រមាថ​មើល‌ងាយអុលឡោះ‌តាអាឡា ពួក​គេ​មិន​ឲ្យ​អាហារ​ដល់​អ្នក​អត់​ឃ្លាន​ទេ ហើយ​ថែម​ទាំង​យក​ទឹក​ចេញ​ពី​អ្នក ដែល​ស្រេក​ទៀត​ផង។


យើង​បង្កើត​ពន្លឺ និង​ភាព​ងងឹត យើង​ធ្វើ​ឲ្យ​មាន​សេចក្ដី​សុខ និង​ទុក្ខ​វេទនា គឺ​យើង​នេះ​ហើយ​ជាអុលឡោះ‌តាអាឡា ដែល​ប្រព្រឹត្ត​ការ​ទាំង​នេះ។


ហេតុ​នេះ​ហើយ​បាន​ជា​អុលឡោះ‌តាអាឡា មិន​អាណិត​យុវជន​របស់​ពួក​គេ​ឡើយ ទ្រង់​ក៏​មិន​មេត្តា​ក្មេង​កំព្រា និង​ស្ត្រី​មេម៉ាយ​របស់​ពួក​គេ​ដែរ ដ្បិត​អ្នក​ទាំង​នោះ​សុទ្ធ​តែ​ជា​ទមិឡ និង​ជា​មនុស្ស​ពាល។ មាត់​របស់​ពួក​គេ​ពោល​សុទ្ធ​តែ​ពាក្យ​អាស្រូវ។ ប៉ុន្តែ ទោះ​ជា​យ៉ាង​នេះ​ក្ដី ក៏​កំហឹង​របស់​ទ្រង់​នៅ​តែ​ពុំ​ទាន់​ស្ងប់​ដដែល គឺ​អុលឡោះ‌តាអាឡា​នៅ​តែ​លាត​ដៃ ចាំ​វាយ​ប្រដៅ​គេ​ជា‌និច្ច។


រីឯ​អុលឡោះ​វិញ ទ្រង់​បាន​សូន​ផែនដី ដោយ​អំណាច​របស់​ទ្រង់ ទ្រង់​បាន​បង្កើត​ពិភព​លោក ដោយ​ប្រាជ្ញា‌ញាណ​របស់​ទ្រង់ ទ្រង់​បាន​លាត​សន្ធឹង​ផ្ទៃ​មេឃ ដោយ​តម្រិះ​របស់​ទ្រង់។


មនុស្ស​ទាំង​អស់​ត្រូវ​តែ​កោត​ខ្លាច​ទ្រង់ ដ្បិត​ទ្រង់​ជា​ស្តេច របស់​ប្រជា‌ជាតិ​នានា។ ក្នុង​ចំណោម​ប្រជា‌ជាតិ​នានា និង​នៅ​ក្នុង​នគរ​ទាំង​ប៉ុន្មាន គ្មាន​អ្នក​ប្រាជ្ញ​ណា​ផ្ទឹម​នឹង​ទ្រង់​បាន​ឡើយ។


យេរេមា​យក​ក្រាំង​មួយ​ទៀត​ប្រគល់​ឲ្យ​លោក​បារូក ជា​កូន​របស់​លោក​នេរី‌យ៉ា និង​ជា​ស្មៀន។ យេរេមា​ថ្លែង​សេចក្ដី​ទាំង​ប៉ុន្មាន​ក្នុង​ក្រាំង​ដែល​ស្តេច​យេហូ‌យ៉ាគីម ជា​ស្ដេច​ស្រុក​យូដា បាន​ដុត​ចោល ឲ្យ​លោក​បារូក​សរសេរ​តាម។ គាត់​បន្ថែម​សេចក្ដី​ជា​ច្រើន​ទៀត ដែល​មាន​ន័យ​ស្រដៀង​គ្នា ទៅ​ក្នុង​ក្រាំង​ថ្មី​នេះ​ដែរ។


ប្រជា‌ជន​ទាំង​អស់​នៅ​ស្រុក​អេស៊ីប​នឹង​ទទួល​ស្គាល់​ថា យើង​ជាអុលឡោះ‌តាអាឡា ដ្បិត​ពួក​គេ​ប្រៀប​ដូច​ជា​ដើម​ត្រែង ដែល​កូន​ចៅ​អ៊ីស្រ‌អែល​យក​ធ្វើ​ជា​បង្អែក។


បើ​គេ​ផ្លុំ​ត្រែ​ប្រកាស​ភាព​អាសន្ន​ក្នុង​ក្រុង​មួយ តើ​ប្រជា‌ជន​មិន​ជ្រួល‌ច្របល់​ឬ? បើអុលឡោះ‌តាអាឡា​មិន​ដាក់​ទោស​ទេ តើ​មហន្ត‌រាយ​អាច​កើត​មាន​ដល់ ក្រុង​ណា​មួយ​បាន​ឬ?


ហេតុ​នេះ ចូរ​ចាំ​យើង​សិន! ចូរ​រង់‌ចាំ​ថ្ងៃ​យើង​ចោទ​ប្រកាន់​អ្នក​រាល់​គ្នា។ យើង​នឹង​ប្រមូល​ប្រជា‌ជាតិ និង​នគរ​ទាំង‌ឡាយ យើង​នឹង​ជះ​កំហឹង​ដ៏​ខ្លាំង​របស់​យើង ទៅ​លើ​ពួក​គេ ដូច​ភ្លើង​ឆាប‌ឆេះ ដ្បិត​ភ្លើង​នៃ​កំហឹង​របស់​យើង​នឹង​ឆាប‌ឆេះ ផែនដី​ទាំង​មូល -នេះ​ជា​បន្ទូល​របស់អុលឡោះ‌តាអាឡា។


ដូនតា​របស់​អ្នក​រាល់​គ្នា​ឮ​ពាក្យ​របស់​យើង និង​ហ៊ូកុំ​ដែល​យើង​បាន​បង្គាប់​ដល់​ពួក​ណាពី​ជា​អ្នក​បម្រើ​របស់​យើង។ ដូនតា​របស់​អ្នក​រាល់​គ្នា​បាន​វិល​មក​វិញ ហើយ​ពោល​ថា “អុលឡោះ‌តាអាឡា​ជា​ម្ចាស់​នៃ​ពិភព​ទាំង​មូល​ប្រព្រឹត្ត​ចំពោះ​ពួក​យើង ដូច​ទ្រង់​បាន​សម្រេច​ស្រប​តាម​មារយាទ និង​អំពើ​ដែល​ពួក​យើង​ប្រព្រឹត្ត”»។


ពេល​ហិប​របស់អុលឡោះ‌តាអាឡា​ចេញ​ដំណើរ ម៉ូសា​បន្លឺ​សំឡេង​ថា៖ «អុលឡោះ‌តាអាឡា​ជា​ម្ចាស់​អើយ សូម​ក្រោក​ឡើង សូម​ឲ្យ​បច្ចា‌មិត្ត​របស់​ទ្រង់ ត្រូវ​ខ្ចាត់​ខ្ចាយ! សូម​ឲ្យ​អស់​អ្នក​ដែល​ស្អប់​អុលឡោះត្រូវ​បាក់ទ័ព​នៅ​ចំពោះ​ទ្រង់!»។


អុលឡោះ​មិន​មែន​ដូច​មនុស្ស​លោក​ទេ ទ្រង់​មិន​ចេះ​កុហក​ឡើយ ទ្រង់​ក៏​មិន​ចេះ​ប្រែ​ក្រឡាស់ ដូច​ពូជ‌ពង្ស​របស់​អាដាម​ដែរ! ទ្រង់​មាន​បន្ទូល​យ៉ាង​ណា ទ្រង់​នឹង​ធ្វើ​តាម​យ៉ាង​នោះ។ ទ្រង់​តែង​តែ​សម្រេច​តាម​ពាក្យ ដែល​ទ្រង់​បាន​ថ្លែង។


ផ្ទៃ​មេឃ និង​ផែនដី នឹង​រលាយ​បាត់​ទៅ តែ​ពាក្យ​ដែល​ខ្ញុំ​និយាយ​មិន​រលាយ​បាត់​ទេ»។


មាន​តែ​អុលឡោះ​មួយ​គត់ ដែល​ប្រកប​ដោយ​ប្រាជ្ញា‌ញាណ សូម​លើក​តម្កើង​សិរី‌រុង‌រឿង​របស់​ទ្រង់ តាម​រយៈ​អ៊ីសា‌អាល់ម៉ា‌ហ្សៀស​អស់‌កល្ប​ជា​អង្វែង​ត​រៀង​ទៅ! អាម៉ីន!។


បន្ទូល​ស្តី​អំពី​សុភមង្គល​ដែលអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក​រាល់​គ្នា សន្យា​សុទ្ធ​តែ​បាន​សម្រេច​សព្វ​គ្រប់​យ៉ាង​ណា បន្ទូល​ដែល​ទ្រង់​ព្រមាន​អ្នក​រាល់​គ្នា ក៏​នឹង​សម្រេច​យ៉ាង​នោះ​ដែរ រហូត​ដល់​អ្នក​រាល់​គ្នា វិនាស​សាប​សូន្យ​ពី​ទឹក​ដី​ដ៏​ល្អ ដែលអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក​រាល់​គ្នា​ប្រទាន​ឲ្យ។


មាន​អុលឡោះ​តែ​មួយ​ទេ ដែល​ជា​ម្ចាស់‌សង្គ្រោះ​យើង ដោយ‌សារ​អ៊ីសា‌អាល់ម៉ា‌ហ្សៀស​ជា​អម្ចាស់​នៃ​យើង។ សូម​លើក​តម្កើង​សិរី‌រុង‌រឿង បារមី​ឧត្ដុង្គ‌ឧត្ដម ចេស្ដា និង​អំណាច​ដែល​ទ្រង់​មាន​តាំង​ពី​មុន​កាល​សម័យ​ទាំង​អស់ ហើយ​ទ្រង់​ក៏​មាន​នៅ​ពេល​នេះ និង​អស់‌កល្ប​ត​រៀង​ទៅ។ អាម៉ីន!។


កុំ​ចេះ​តែ​ពោល​ពាក្យ​អួត​បំប៉ោង​ឡើយ ហើយ​ក៏​មិន​ត្រូវ​ឲ្យ​មាន​ពាក្យ​សំដី​ព្រហើន ចេញ​ពី​មាត់​អ្នក​រាល់​គ្នា​ដែរ ដ្បិតអុលឡោះ‌តាអាឡា​ជា​ម្ចាស់ ដែល​ជ្រាប​សព្វ​គ្រប់​ទាំង​អស់ ទ្រង់​វិនិច្ឆ័យ​គ្រប់​អំពើ​របស់​មនុស្ស។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម