ទោះបីស្តេចអហាសស្ថិតក្នុងភាពអាសន្នយ៉ាងនេះក្តី ក៏ស្តេចនៅតែបែកចិត្តចេញពីអុលឡោះតាអាឡាដដែល។
អេសាយ 9:13 - អាល់គីតាប ទោះបីអុលឡោះតាអាឡាវាយប្រដៅយ៉ាងណាក្ដី ក៏ប្រជាជនអ៊ីស្រអែលពុំព្រមវិលមករក ទ្រង់ដែរ ពួកគេពុំស្វែងរក អុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូលទេ។ ព្រះគម្ពីរខ្មែរសាកល រីឯប្រជាជននេះមិនបានត្រឡប់មករកព្រះអង្គដែលបានវាយពួកគេ ក៏មិនបានស្វែងរកព្រះយេហូវ៉ានៃពលបរិវារដែរ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ រីឯបណ្ដាជនទាំងឡាយ គេមិនបានវិលមកឯព្រះ ដែលព្រះអង្គបានវាយផ្ចាលគេ ក៏មិនស្វែងរកព្រះយេហូវ៉ានៃពួកពលបរិវារឡើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ទោះបីព្រះអម្ចាស់វាយប្រដៅយ៉ាងណាក្ដី ក៏ប្រជាជនអ៊ីស្រាអែលពុំព្រមវិលមករក ព្រះអង្គដែរ ពួកគេពុំស្វែងរក ព្រះអម្ចាស់នៃពិភពទាំងមូលទេ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រីឯបណ្តាជនទាំងឡាយ គេមិនបានវិលមកឯព្រះ ដែលទ្រង់បានវាយផ្ចាលគេ ក៏មិនស្វែងរកព្រះយេហូវ៉ានៃពួកពលបរិវារឡើយ |
ទោះបីស្តេចអហាសស្ថិតក្នុងភាពអាសន្នយ៉ាងនេះក្តី ក៏ស្តេចនៅតែបែកចិត្តចេញពីអុលឡោះតាអាឡាដដែល។
មនុស្សទមិឡរមែងចូលចិត្តកំហឹង ពេលអុលឡោះយកច្រវាក់មកចងគេ នោះគេមិនស្រែកអង្វរទ្រង់ឡើយ។
យើងមិនដឹងថា ត្រូវវាយប្រដៅអ្នករាល់គ្នា ត្រង់កន្លែងណាទៀតទេ ព្រោះអ្នករាល់គ្នានៅតែបះបោរ ប្រឆាំងនឹងយើងជានិច្ច។ ក្បាលរបស់អ្នករាល់គ្នារបួសសព្វទីកន្លែង ចិត្តរបស់អ្នករាល់គ្នាក៏មានជំងឺដែរ។
នៅស្រុកអេស៊ីប ចាប់ពីអ្នកធំរហូតដល់អ្នកតូច ចាប់ពីមនុស្សចេះដឹងរហូតដល់មនុស្សខ្លៅ គ្មាននរណាម្នាក់អាចធ្វើអ្វីកើតឡើយ។
ឱអុលឡោះតាអាឡាអើយ! អ្នកទាំងនោះពុំចាប់អារម្មណ៍ថា ទ្រង់កំពុងតែគំរាមពួកគេទេ។ សូមឲ្យបច្ចាមិត្តត្រូវអាម៉ាស់ ដោយឃើញរបៀបដែលទ្រង់ការពារ ប្រជារាស្ដ្ររបស់ទ្រង់។ សូមឲ្យភ្លើងឆេះបំផ្លាញពួកគេ។
អស់អ្នកដែលរត់ទៅស្រុកអេស៊ីប ដើម្បីរកជំនួយ មុខជាត្រូវវេទនាពុំខាន! អ្នកទាំងនោះពឹងផ្អែកលើសេះ និងទុកចិត្តលើរទេះចំបាំង ព្រោះឃើញមានចំនួនច្រើន ពួកគេទុកចិត្តលើកងទ័ពសេះ ព្រោះឃើញថាខ្លាំងពូកែ តែពួកគេពុំនឹកនាដល់អុលឡោះដ៏វិសុទ្ធ ជាម្ចាស់របស់ជនជាតិអ៊ីស្រអែលទេ ពួកគេពុំស្វែងរកអុលឡោះតាអាឡាឡើយ។
យើងបានខឹងនឹងប្រជារាស្ត្ររបស់យើង ព្រោះពួកគេមានចិត្តលោភលន់ និងប្រព្រឹត្តអំពើអាក្រក់ យើងបានដាក់ទោសពួកគេ យើងបានគេចមុខចេញពីពួកគេ ប៉ុន្តែ ទោះជាយ៉ាងណាក្ដី ក៏ប្រជាជនដ៏រឹងរូសនេះ នៅតែប្រព្រឹត្តតាម ទំនើងចិត្តរបស់ខ្លួនដដែល។
នៅគ្រានោះអុលឡោះតាអាឡានឹងជួលកាំបិតកោរ ពីខាងនាយទន្លេអឺប្រាត - គឺស្ដេចស្រុកអាស្ស៊ីរី - មកកោរសក់ កោររោមជើង និងកោរពុកចង្ការបស់ប្រជាជាតិនេះ។
យើងនឹងរែងប្រជាជននេះនៅតាមស្រុកនានា យើងកំចាត់កំចាយពួកគេ យើងធ្វើឲ្យប្រជារាស្ត្ររបស់យើងវិនាស ដោយបាត់បង់កូនចៅ ដ្បិតពួកគេពុំព្រមងាកចេញពី ផ្លូវដ៏អាក្រក់របស់ខ្លួនឡើយ។
យើងស្គាល់ច្បាស់នូវគម្រោងការដែលយើងបានគ្រោងទុក សម្រាប់អ្នករាល់គ្នា ជាគម្រោងការដែលផ្ដល់សេចក្ដីសុខសាន្តដល់អ្នករាល់គ្នា គឺមិនមែនឲ្យអ្នករាល់គ្នាត្រូវវេទនាទេ។ យើងនឹងផ្ដល់សេចក្ដីសង្ឃឹម និងអនាគតល្អឲ្យអ្នករាល់គ្នា - នេះជាបន្ទូលរបស់អុលឡោះតាអាឡា។
អុលឡោះតាអាឡា រំពៃមើល ស្វែងរកនរណាម្នាក់ដែលមានចិត្តស្មោះត្រង់។ ទ្រង់បានវាយប្រហារពួកគេ តែពួកគេធ្វើព្រងើយ ទ្រង់បានធ្វើឲ្យពួកគេវិនាស តែពួកគេមិនរាងចាលទេ ពួកគេកាន់ចិត្តរឹងដូចថ្ម ពួកគេមិនព្រមវិលមករកទ្រង់វិញទេ។
«កូនមនុស្សអើយ ចូរប្រាប់ក្រុងយេរូសាឡឹមទៀតថា: អ្នកជាទឹកដីមិនបរិសុទ្ធ ជាដីដែលគ្មានភ្លៀងស្រោចស្រព នៅថ្ងៃយើងខឹង។
យេរូសាឡឹមអើយ នាងប្រឡាក់ដោយអំពើប្រាសចាកសីលធម៌។ ទោះបីយើងខំជម្រះនាងឲ្យបរិសុទ្ធក្ដី ក៏នាងនៅតែមិនបរិសុទ្ធដដែល។ ដូច្នេះ នាងនៅសៅហ្មង រហូតដល់យើងសម្រេចតាមកំហឹងរបស់យើងចប់សព្វគ្រប់។
ទុក្ខវេទនាទាំងនេះកើតមានដល់យើងខ្ញុំ ដូចមានចែងទុកក្នុងហ៊ូកុំរបស់ណាពីម៉ូសា តែយើងខ្ញុំពុំបានទូរអាអង្វរសុំសេចក្ដីសន្ដោសពីអុលឡោះតាអាឡា ជាម្ចាស់នៃយើងខ្ញុំទេ យើងខ្ញុំក៏ពុំបានបែរចេញពីកំហុស ហើយផ្ចង់ចិត្តទៅរកសេចក្ដីពិតដែរ។
យើងនឹងវិលទៅដំណាក់របស់យើងវិញ រហូតទាល់តែពួកគេសារភាពថាខ្លួនខុស ហើយស្វែងរកយើង។ នៅពេលមានអាសន្ន ពួកគេនឹងវិលមករកយើងវិញជាមិនខាន។
អំនួតរបស់អ៊ីស្រអែលចោទប្រកាន់ខ្លួនឯង តែពួកគេពុំបានវិលមករកអុលឡោះតាអាឡា ជាម្ចាស់របស់ពួកគេវិញទេ គឺទោះបីមានហេតុការណ៍ទាំងនេះកើតឡើងក្ដី ក៏ពួកគេមិនស្វែងរកទ្រង់ដែរ។
ពួកគេវិលមកវិញ តែមិនមែនមករកយើងទេ ពួកគេមានចិត្តវៀចវេរដូចផ្លែកណ្ដៀវ។ មេដឹកនាំរបស់គេនឹងដួលស្លាប់ដោយមុខដាវ ព្រោះពាក្យសំដីព្រហើនកោងកាចរបស់ខ្លួន។ ហេតុការណ៍នេះនឹងនាំឲ្យអ្នកស្រុកអេស៊ីប សើចចំអកឡកឡឺយដាក់ពួកគេ»។
យើងបានធ្វើឲ្យជំងឺអាសន្នរោគ រាតត្បាតអ្នករាល់គ្នា ដូចនៅស្រុកអេស៊ីប។ យើងបានឲ្យខ្មាំងប្រហារយុវជន របស់អ្នករាល់គ្នាដោយមុខដាវ ហើយចាប់សេះរបស់អ្នករាល់គ្នាយកទៅ។ យើងបានធ្វើឲ្យមានក្លិនអសោច សាយឡើងពីទីតាំងទ័ពរបស់អ្នករាល់គ្នា។ ទោះបីយ៉ាងនេះក្ដី ក៏អ្នករាល់គ្នាពុំព្រមវិលមករកយើងវិញដែរ - នេះជាបន្ទូលរបស់អុលឡោះតាអាឡា។
យើងបានធ្វើឲ្យកើតទុរ្ភិក្សនៅគ្រប់ទីក្រុង របស់អ្នករាល់គ្នា ហើយគ្រប់ៗផ្ទះខ្វះអាហារបរិភោគ។ ទោះបីយ៉ាងនេះក្ដី ក៏អ្នករាល់គ្នាពុំព្រម វិលមករកយើងវិញដែរ - នេះជាបន្ទូលរបស់អុលឡោះតាអាឡា។
យើងនឹងកំទេចអស់អ្នកដែលងាកចេញពីយើង ជាអុលឡោះតាអាឡា អស់អ្នកដែលមិនស្វែងរកយើង ហើយក៏មិនស្វែងរកយោបល់ពីយើងដែរ»។
នៅទីនោះ អ្នករាល់គ្នានឹងស្វែងរកអុលឡោះតាអាឡា ជាម្ចាស់របស់អ្នក។ ប្រសិនបើអ្នកស្វែងរកទ្រង់យ៉ាងអស់ពីចិត្ត អស់ពីព្រលឹង នោះអ្នកមុខជាឃើញទ្រង់មិនខាន។