Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ហូសេ 7:16 - អាល់គីតាប

16 ពួក​គេ​វិល​មក​វិញ តែ​មិន​មែន​មក​រក​យើង​ទេ ពួក​គេ​មាន​ចិត្ត​វៀច‌វេរ​ដូច​ផ្លែ​កណ្ដៀវ។ មេ​ដឹក​នាំ​របស់​គេ​នឹង​ដួល​ស្លាប់​ដោយ​មុខ​ដាវ ព្រោះ​ពាក្យ​សំដី​ព្រហើន​កោង​កាច​របស់​ខ្លួន។ ហេតុ‌ការណ៍​នេះ​នឹង​នាំ​ឲ្យ​អ្នក​ស្រុក​អេស៊ីប សើច​ចំអក​ឡក‌ឡឺយ​ដាក់​ពួក​គេ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

16 គេ​វិល​មក​វិញ តែ​មិន​មែន​មក​រក​ព្រះ​ដ៏​ខ្ពស់​បំផុត​ទេ គេ​ប្រៀប​ដូច​ជា​ធ្នូ​ដែល​បាញ់​មិន​ត្រង់ ពួក​មេ​របស់​គេនឹង​ដួល​ស្លាប់​ដោយ​ដាវ ព្រោះ​តែ​សម្ដី​ព្រហើន​នៃ​អណ្ដាត​របស់​ខ្លួន។ ហេតុ‌ការណ៍​នេះ​នឹង​ក្លាយ​ជា​ទី​មើល​ងាយ ដល់​គេ​នៅ​ស្រុក​អេស៊ីព្ទ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

16 ពួក​គេ​វិល​មក​វិញ តែ​មិន​មែន​មក​រក​យើង​ទេ ពួក​គេ​មាន​ចិត្ត​វៀច‌វេរ​ដូច​ផ្លែ​កណ្ដៀវ។ មេ​ដឹក​នាំ​របស់​គេ​នឹង​ដួល​ស្លាប់​ដោយ​មុខ​ដាវ ព្រោះ​ពាក្យ​សម្ដី​ព្រហើន​កោង​កាច​របស់​ខ្លួន។ ហេតុ‌ការណ៍​នេះ​នឹង​នាំ​ឲ្យ​អ្នក​ស្រុក​អេស៊ីប សើច​ចំអក​ឡក‌ឡឺយ​ដាក់​ពួក​គេ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

16 គេ​ត្រឡប់​មក តែ​មិន​មែន​មក​ឯ​ព្រះ​ដ៏​ខ្ពស់​បំផុត​ទេ គេ​ប្រៀប​ដូច​ជា​ធ្នូ​ដែល​បាញ់​ទៅ​មិន​ត្រង់ ពួក​ចៅហ្វាយ​របស់​គេ នឹង​ត្រូវ​ដួល​ដោយ​ដាវ ដោយ​ព្រោះ​មោហ៍​គ្រប​នៃ​អណ្តាត​របស់​ខ្លួន នេះ​ឯង​បាន​ជា​ទី​មើល‌ងាយ​ដល់​គេ នៅ​ក្នុង​ស្រុក​អេស៊ីព្ទ។

សូមមើលជំពូក ចម្លង




ហូសេ 7:16
32 ការដាក់ឲ្យឆ្លើយតបគ្នា  

សូម​អុលឡោះ‌តាអាឡា​បំបិទ​មាត់​ដែល​ចេះ​តែ​ពោល ពាក្យ​បញ្ចើច‌បញ្ចើ និង​កាត់​អណ្ដាត ដែល​ចេះ​តែ​និយាយ​យ៉ាង​ព្រហើន​នោះ​ទៅ។


ពួក​គេ​ពោល​ថា «ដោយ‌សារ​អណ្ដាត​របស់​យើង យើង​ធ្វើ​អ្វី ក៏​បាន​ជោគ​ជ័យ​ដែរ! យើង​និយាយ​យ៉ាង​ណា​ក៏​បាន​ដែរ គ្មាន​នរណា​ត្រួត‌ត្រា​លើ​យើង​ទេ»។


ដោយ​ទ្រង់​មើល​ឃើញ​មនុស្ស​ទុគ៌ត ត្រូវ​គេ​ជិះ‌ជាន់ និង​ឮ​សំរែក​របស់​ជន​ក្រីក្រ​ដែល​រង​ទុក្ខ​លំបាក អុលឡោះ‌តាអាឡា​មាន​បន្ទូល​ថា៖ «ឥឡូវ​នេះ យើង​ត្រូវ​តែ​ក្រោក​ឡើង យើង​មក​សង្គ្រោះ​អស់​អ្នក​ដែល​ត្រូវ​គេ មើល‌ងាយ​បន្ទាប​បន្ថោក»។


អ្នក​ទាំង​នោះ​គ្មាន​ចិត្ត​ត្រា‌ប្រណី​ទេ​ មាត់​គេ​ពោល​ចេញ​មក​នូវ​ពាក្យ​អួត​បំប៉ោង


រៀង​រាល់​ថ្ងៃ អ្នក​តែងតែ​គិត‌គូរ ចង់​ប្រព្រឹត្ត​អំពើ​ទុច្ចរិត ពាក្យ​សំដី​របស់​អ្នក​មុត​ជាង​កាំបិត​កោរ​ទៅ​ទៀត គឺ​ប៉ិន‌ប្រសប់​ខាង​បោក​បញ្ឆោត​ណាស់។


ខ្មាំង​សត្រូវ​នាំ​គ្នា​ឡោម‌ព័ទ្ធ​ជុំ‌វិញ​ខ្ញុំ អ្នក​ទាំង​នោះ​ប្រៀប​បាន​នឹង​សត្វ​សិង្ហ ដែល​ប្រុង​ស៊ី​សាច់​មនុស្ស ធ្មេញ​របស់​គេ​ប្រៀប​ដូច​ជា​លំពែង និង​ព្រួញ អណ្ដាត​របស់​គេ​ជា​ដាវ​ដ៏​មុត។


មាត់​របស់​គេ​ពោល​ពាក្យ​ប្រមាថ​អុលឡោះ ហើយ​អណ្ដាត​របស់​គេ​ឥត​សំចៃ​នរណា​ម្នាក់ នៅ​លើ​ផែនដី​ឡើយ។


ពួក​គេ​មាន​ចិត្ត​មិន​ទៀង​នឹង​ទ្រង់​ទេ ហើយ​ក៏​ក្បត់​នឹង​សម្ពន្ធ‌មេត្រី​របស់​ទ្រង់​ដែរ។


ពួក​គេ​បាន​ងាក​ចេញ​ពី​ទ្រង់ និង​ក្បត់​ទ្រង់​ដូច​ដូនតា​របស់​ពួក​គេ ពួក​គេ​មាន​ចិត្ត​វៀច‌វេរ​ដូច​ផ្លែ​កណ្ដៀវ។


ពិត​មែន​ហើយ យេរូ‌សាឡឹម​ជា​ក្រុង​ដែល កំពុង​តែ​រលំ ហើយ​យូដា​ជា​ស្រុក​កំពុង​តែ​ហិន‌ហោច ដ្បិត​ប្រជា‌ជន​នាំ​គ្នា​ប្រឆាំង​នឹងអុលឡោះ‌តាអាឡា ដើម្បី​បន្ថោក​សិរី‌រុង‌រឿង​របស់​ទ្រង់ ដោយ​ពាក្យ​សំដី និង​ដោយ​អំពើ​ផ្សេងៗ​ដែល​ពួក​គេ​ប្រព្រឹត្ត។


ពួក​គេ​និយាយ​គ្នា​ថា៖ «មក! យើង​រៀបចំ​ផែន​ការ​ប្រឆាំង​នឹង​យេរេមា! ដ្បិត​យើង​មិន​ខ្វះ​អ៊ីមុាំ​សម្រាប់​បង្រៀន​ហ៊ូកុំ យើង​មិន​ខ្វះ​អ្នក​ប្រាជ្ញ​សម្រាប់​ផ្តល់​យោបល់ ហើយ​យើង​ក៏​មិន​ខ្វះ​ណាពី​សម្រាប់​ថ្លែង​បន្ទូល​ដែរ។ មក! យើង​នាំ​គ្នា​ប្រហារ​គាត់​ដោយ​ពាក្យ​មួល​បង្កាច់ មិន​ត្រូវ​យក​ចិត្ត​ទុក​ដាក់​នឹង​សេចក្ដី​ដែល​គាត់​និយាយ​នោះ​ទេ»។


ទោះ​បី​យ៉ាង​នេះ​ក្ដី យូដា ជា​ប្អូន​ដែល​ផិត​ក្បត់ មិន​បាន​វិល​មក​រក​យើង​ដោយ​ចិត្ត​ស្មោះ​ឡើយ គឺ​គេ​គ្រាន់​តែ​និយាយ​ប៉ុណ្ណោះ»- នេះ​ជា​បន្ទូល​របស់អុលឡោះ‌តាអាឡា។


អុលឡោះ‌តាអាឡា​ជា​ម្ចាស់​នៃ​ពិភព​ទាំង​មូល ជា​ម្ចាស់​របស់​ជន‌ជាតិ​អ៊ីស្រ‌អែល​មាន​បន្ទូល​ថា: ប្រសិន​បើ​អ្នក​រាល់​គ្នា​ទៅ​ស្រុក​អេស៊ីប យើង​នឹង​ជះ​កំហឹង​ដ៏​ខ្លាំង‌ក្លា​របស់​យើង​ទៅ​លើ​អ្នក​រាល់​គ្នា ដូច​យើង​បាន​ជះ​ទៅ​លើ​អ្នក​ក្រុង​យេរូ‌សាឡឹម​ដែរ។ ប្រជា‌ជាតិ​ទាំង‌ឡាយ​យក​ឈ្មោះ​អ្នក​រាល់​គ្នា​ទៅ​ដាក់​បណ្ដាសា​ជេរ​ប្រមាថ និង​ចំអក‌ឡក‌ឡឺយ​ឲ្យ​គ្នា អ្នក​រាល់​គ្នា​ពុំ​បាន​ឃើញ​ទឹក​ដី​នេះ​វិញ​ឡើយ។


អុលឡោះ‌តាអាឡា​ជា​ម្ចាស់​មាន​បន្ទូល​ដូច​ត​ទៅ៖ «នាង​នឹង​ផឹក​ពី​ពែង​នៃ​ទុក្ខ​ទោស ដូច​បង​ស្រី​របស់​នាង ពែង​នេះ​ធំ ហើយ​ជ្រៅ​ថែម​ទៀត​ផង។ មនុស្ស‌ម្នា​នឹង​សើច​ចំអក​មើល‌ងាយ​នាង ព្រោះ​ពែង​នោះ​ពេញ​បរិបូណ៌។


ពេល​ទៅ​ដល់​ស្រុក​របស់​ប្រជា‌ជាតិ​ទាំង‌ឡាយ ពួក​គេ​បាន​បង្អាប់‌បង្អោន​នាម​ដ៏‌វិសុទ្ធ​របស់​យើង ហើយ​ម្ចាស់​ស្រុក​និយាយ​អំពី​ពួក​គេ​ថា “ពួក​នេះ​ជា​ប្រជា‌រាស្ត្រ​របស់អុលឡោះ‌តាអាឡា ពួក​គេ​ចាក​ចេញ​ពី​ស្រុក​របស់​ទ្រង់​មក”។


ស្ដេច​នេះ​នឹង​មាន​ប្រសាសន៍​ប្រឆាំង​អុលឡោះ​ជា​ម្ចាស់​ដ៏​ខ្ពង់‌ខ្ពស់​បំផុត ស្ដេច​នឹង​ជិះ‌ជាន់​សង្កត់‌សង្កិន​ប្រជា‌រាស្ត្រ​ដ៏‌វិសុទ្ធ​របស់​អុលឡោះ​ជា​ម្ចាស់​ដ៏​ខ្ពង់‌ខ្ពស់​បំផុត ហើយ​មាន​បំណង​នឹង​ផ្លាស់​ប្ដូរ​ពេល​កំណត់​ធ្វើ​ពិធី​បុណ្យ និង​ផ្លាស់​ប្ដូរ​ហ៊ូកុំ​ទៀត​ផង។ ស្តេច​នឹង​ធ្វើ​បាប​ប្រជា‌ជន​ដ៏‌វិសុទ្ធ​អស់​រយៈ​ពេល​មួយ​ឆ្នាំ ពីរ​ឆ្នាំ និង​ពាក់​កណ្ដាល​ឆ្នាំ។


ពួក​គេ​នឹង​មិន​វិល​ទៅ​ស្រុក​អេស៊ីប​វិញ​ឡើយ ជន‌ជាតិ​អាស្ស៊ីរី​នឹង​គ្រប់‌គ្រង​លើ​ពួក​គេ ដ្បិត​ពួក​គេ​មិន​ព្រម​វិល​ត្រឡប់​មក​រក យើង​វិញ​ទេ។


ប្រជា‌ជន​របស់​យើង​នៅ​តែ​រឹង​ចចេស បោះ​បង់​ចោល​យើង​រហូត យើង​ហៅ​ពួក​គេ​ឲ្យ​ងើប​មើល​មក​យើង តែ​គ្មាន​នរណា​រវី‌រវល់​តម្កើង​យើង​ទេ។


«អេប្រាអ៊ីម​អើយ! តើ​ឲ្យ​យើង​ជួយ​អ្នក​ដូច​ម្ដេច​បាន? យូដា​អើយ! តើ​ឲ្យ​យើង​ជួយ​អ្នក​ដូច​ម្ដេច​បាន បើ​ចិត្ត​ភក្តី​របស់​អ្នក​រាល់​គ្នា​មក​លើ​យើង ប្រៀប​ដូច​ជា​អ័ព្ទ​នៅ​ពេល​ព្រលឹម និង​ទឹក​សន្សើម​នៅ​ពេល​ព្រឹក ដែល​បាត់​ទៅ​វិញ​យ៉ាង​ឆាប់ៗ​ដូច្នេះ!


ពួក​គេ​ពិត​ជា​ត្រូវ​វេទនា​ពុំ‌ខាន ព្រោះ​ពួក​គេ​បាន​រត់​ចេញ​ឆ្ងាយ​ពី​យើង ពួក​គេ​ពិត​ជា​ត្រូវ​អន្តរាយ ដ្បិត​ពួក​គេ​បាន​បះ‌បោរ​ប្រឆាំង​នឹង​យើង។ តើ​ឲ្យ​យើង​លោះ​ពួក​គេ​ដូច​ម្ដេច​បាន បើ​ពួក​គេ​ចេះ​តែ​នាំ​គ្នា​និយាយ​កុហក ដាក់​យើង​ដូច្នេះ?


ពួក​គេ​នឹង​លែង​រស់​នៅ​លើ​ទឹក​ដី​របស់អុលឡោះ‌តាអាឡា អេប្រាអ៊ីម​នឹង​វិល​ទៅ​ស្រុក​អេស៊ីប​វិញ ហើយ​ពួក​គេ​នឹង​បរិភោគ​អាហារ​មិន​បរិសុទ្ធ នៅ​ស្រុក​អាស្ស៊ីរី។


ពួក​គេ​នឹង​លែង​ធ្វើ​ពិធី​ច្រួច‌ស្រា​ជូនអុលឡោះ‌តាអាឡា គូរបាន​របស់​ពួក​គេ​មិន​គាប់​បំណង របស់​ទ្រង់​ឡើយ។ សាច់​នៃ​គូរបាន​ដែល​ពួក​គេ​បរិភោគ ប្រៀប​ដូច​ជា​អាហារ​សម្រាប់​អ្នក​កាន់​ទុក្ខ អស់​អ្នក​ដែល​បរិភោគ​អាហារ​នោះ នឹង​ក្លាយ​ទៅ​ជា​ជន​មិន​បរិសុទ្ធ។ អាហារ​របស់​គេ​បាន​ត្រឹម​តែ ចំអែត​ក្រពះ​ប៉ុណ្ណោះ គេ​មិន​អាច​យក​ចូល​មក​ក្នុង​ដំណាក់​របស់ អុលឡោះ‌តាអាឡា​បាន​ឡើយ។


មើល​ចុះ! ពួក​គេ​ចាក​ចេញ​ទៅ ព្រោះ​តែ​ទឹក​ដី​របស់​ពួក​គេ​ត្រូវ​អន្តរាយ។ ស្រុក​អេស៊ីប​ទទួល​ពួក​គេ ពួក​គេ​នឹង​ស្លាប់​ចោល​ឆ្អឹង​នៅ​ក្រុង​ណូប ចោល​ទ្រព្យ‌សម្បត្តិ​ធ្វើ​ពី​ប្រាក់ នៅ​ក្នុង​គុម្ព​ខ្ញែ ហើយ​បន្លា​ដុះ​នៅ​ពេញ​ទី​លំ‌នៅ​របស់​ពួក​គេ។


អុលឡោះ‌តាអាឡា​មាន​បន្ទូល​ថា៖ «អ្នក​រាល់​គ្នា​ពោល​ពាក្យ​ទ្រគោះ​បោះ​បោក ប្រឆាំង​នឹង​យើង ហើយ​អ្នក​រាល់​គ្នា​ពោល​ថា: “តើ​យើង​ខ្ញុំ​និយាយ​គ្នា​ប្រឆាំង​នឹង​ទ្រង់ ដូច​ម្ដេច​ខ្លះ?”។


អ្នក​រាល់​គ្នា​ពោល​ថា: “ពួក​យើង​ខំ​បម្រើ​អុលឡោះ តែ​គ្មាន​បាន​ការ​អ្វី​ទេ ពួក​យើង​ខំ​ធ្វើ​តាម​បង្គាប់​របស់​ទ្រង់ ហើយ​ខំ​ដើរ​តាមអុលឡោះ‌តាអាឡា​ជា​ម្ចាស់​នៃ​ពិភព​ទាំង​មូល ទាំង​កាន់​ទុក្ខ​ដូច្នេះ តើ​បាន​ចំណេញ​អ្វី?


ខ្ញុំ​សុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា នៅ​ថ្ងៃ​អុលឡោះ​វិនិច្ឆ័យ​ទោស​មនុស្ស​លោក ទ្រង់​នឹង​វិនិច្ឆ័យ​តាម​ពាក្យ​សំដី​ឥត​ប្រយោជន៍​ដែល​គេ​បាន​និយាយ


មនុស្ស​ខ្លះ​ទៀត​ប្រៀប​បី​ដូច​ជា​ដី​មាន​ថ្ម កាល​បាន​ស្ដាប់​បន្ទូល​របស់​អុលឡោះ​ហើយ គេ​ទទួល​យក​ដោយ​អំណរ។ ប៉ុន្តែ គេ​ជឿ​តែ​មួយ​ភ្លែត ពុំ​ទុក​ឲ្យ​បន្ទូល​ចាក់​ឫស​ឡើយ គេ​បោះ​បង់​ចោល​ជំនឿ នៅ​ពេល​ណា​មាន​ការ​ល្បួង។


រីឯ​អណ្ដាត​ក៏​ដូច្នោះ​ដែរ វា​ជា​សរីរាង្គ​មួយ​តូច​មែន តែ​ពូកែ​ធ្វើ​ការ​សម្បើម​ណាស់។ មើល​ចុះ សូម្បី​តែ​ផ្កា​ភ្លើង​មួយ​តូច ក៏​អាច​ធ្វើ​ឲ្យ​ឆេះ​ព្រៃ​មួយ​យ៉ាង​ធំ​បាន​ដែរ!


រៀង​រាល់​ថ្ងៃ ណាពី​ឡូត​ជា​មនុស្ស​សុចរិត ដែល​រស់​នៅ​កណ្ដាល​ចំណោម​មនុស្ស​អាក្រក់​ទាំង​នោះ បាន​គ្រាំ‌គ្រា​ក្នុង​ចិត្ដ​ដ៏​សុចរិត​របស់​គាត់ ព្រោះ​ឃើញ ហើយ​ឮ​នូវ​អំពើ​ទុច្ចរិត​ទាំង​ប៉ុន្មាន​របស់​ពួក​គេ។


សត្វ​នោះ​បាន​ទទួល​សិទ្ធិ​ពោល​ពាក្យ​ព្រហើនៗ ព្រម​ទាំង​ប្រមាថ​អុលឡោះ​ទៀត​ផង។ វា​បាន​ទទួល​អំណាច​បញ្ចេញ​សកម្ម‌ភាព ក្នុង​អំឡុង​ពេល​សែ‌សិប​ពីរ​ខែ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម