Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេ‌សេ‌គាល 24:13 - អាល់គីតាប

13 យេរូ‌សាឡឹម​អើយ នាង​ប្រឡាក់​ដោយ​អំពើ​ប្រាស​ចាក​សីល‌ធម៌។ ទោះ​បី​យើង​ខំ​ជម្រះ​នាង​ឲ្យ​បរិសុទ្ធ​ក្ដី ក៏​នាង​នៅ​តែ​មិន​បរិសុទ្ធ​ដដែល។ ដូច្នេះ នាង​នៅ​សៅហ្មង រហូត​ដល់​យើង​សម្រេច​តាម​កំហឹង​របស់​យើង​ចប់​សព្វ​គ្រប់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

13 មាន​ការ​អាស្រូវ​បារាយណ៍ នៅ​ក្នុង​សេចក្ដី​ស្មោក‌គ្រោក​របស់​អ្នក ដ្បិត​យើង​បាន​ដុស​ជម្រះ​អ្នក តែ​អ្នក​មិន​បាន​ស្អាត​ទេ ដូច្នេះ អ្នក​នឹង​មិន​បាន​ស្អាត ពី​សេចក្ដី​ស្មោក‌គ្រោក​របស់​អ្នក​ទៀត​ឡើយ ដរាប​ដល់​យើង​ឲ្យ​សេចក្ដី​ក្រោធ​របស់​យើង ចំពោះ​អ្នក​បាន​សម្រាក​វិញ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

13 យេរូ‌សាឡឹម​អើយ នាង​ប្រឡាក់​ដោយ​អំពើ​ប្រាស​ចាក​សីលធម៌។ ទោះ​បី​យើង​ខំ​ជម្រះ​នាង​ឲ្យ​បរិសុទ្ធ​ក្ដី ក៏​នាង​នៅ​តែ​មិន​បរិសុទ្ធ​ដដែល។ ដូច្នេះ នាង​នៅ​សៅហ្មង រហូត​ដល់​យើង​សម្រេច​តាម​កំហឹង​របស់​យើង​ចប់​សព្វ​គ្រប់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

13 មាន​ការ​អាស្រូវ​បារាយណ៍ នៅ​ក្នុង​សេចក្ដី​ស្មោក‌គ្រោក​របស់​ឯង ដ្បិត​អញ​បាន​ដុស​ជំរះ​ឯង តែ​ឯង​មិន​បាន​ស្អាត​ទេ ដូច្នេះ ឯង​នឹង​មិន​បាន​ស្អាត ពី​សេចក្ដី​ស្មោក‌គ្រោក​របស់​ឯង​ទៀត​ឡើយ ដរាប​ដល់​អញ​ឲ្យ​សេចក្ដី​ក្រោធ​របស់​អញចំពោះ​ឯង​បាន​សំរាក​វិញ

សូមមើលជំពូក ចម្លង




អេ‌សេ‌គាល 24:13
30 ការដាក់ឲ្យឆ្លើយតបគ្នា  

ប៉ុន្តែ អុលឡោះ‌តាអាឡា​ជា​ម្ចាស់​នៃ​ពិភព​ទាំង​មូល បាន​សំដែង​ឲ្យ​ខ្ញុំ​ដឹង​ថា រហូត​ដល់​អ្នក​រាល់​គ្នា​ស្លាប់ ក៏​ទ្រង់​មិន​លើក‌លែង​ទោស​អ្នក​រាល់​គ្នា​ទេ។ - នេះ​ជា​បន្ទូល​របស់អុលឡោះ‌តាអាឡា​ជា​ម្ចាស់ នៃ​ពិភព​ទាំង​មូល។


យើង​បាន​ឃើញ​ការ​ផិត​ក្បត់ តំរេក​តណ្ហា និង​អំពើ​ពេស្យា‌ចារ​ដ៏​ថោក​ទាប​របស់​អ្នក នៅ​តាម​កំពូល​ភ្នំ និង​នៅ​តាម​ទី​វាល យើង​បាន​ឃើញ​ព្រះ​នានា​ដែល​គួរ​ស្អប់​ខ្ពើម របស់​អ្នក! យេរូ‌សាឡឹម​អើយ អ្នក​ត្រូវ​វេទនា​ជា​ពុំ‌ខាន ព្រោះ​អ្នក​មិន​ព្រម​ជម្រះ​ខ្លួន​ឲ្យ​បាន​បរិសុទ្ធ​ទេ តើ​នៅ​ដូច្នេះ​ដល់​កាល​ណា​ទៀត?»។


យើង​ឮ​អេប្រាអ៊ីម​យំ​រៀប​រាប់​ថា: “ទ្រង់​បាន​ដាក់​ទោស​ខ្ញុំ ហើយ​ខ្ញុំ​ក៏​ទទួល​ទោស ដូច​កូន​គោ​ដែល​មិន​ទាន់​ផ្សាំង។ សូម​នាំ​ខ្ញុំ​ឲ្យ​វិល​មក​វិញ នោះ​ខ្ញុំ​នឹង​វិល​មក​វិញ ដ្បិត​ទ្រង់​ជាអុលឡោះ‌តាអាឡា និង​ជា​ម្ចាស់​របស់​ខ្ញុំ។


ភាព​ស្មោក‌គ្រោក​ស្ថិត​នៅ​ជាប់​នឹង សំពត់​របស់​នាង នាង​ពុំ​បាន​គិត​ដល់​ហេតុ‌ការណ៍ ដែល​នឹង​កើត​មាន​ចំពោះ​នាង នាង​ផុង​ខ្លួន​ជ្រៅ​ពេក គ្មាន​នរណា​អាច​សំរាល​ទុក្ខ​នាង​ឡើយ។ «ឱអុលឡោះ‌តាអាឡា​អើយ សូម​មើល​មក​ទុក្ខ​វេទនា របស់​ខ្ញុំ​ផង សត្រូវ​មាន​ជ័យ‌ជំនះ​លើ​ខ្ញុំ​ហើយ!»


តើ​ទ្រង់​បោះ​បង់​ចោល​យើង​ខ្ញុំ​រហូត​មែន​ឬ តើ​ទ្រង់​ខឹង​នឹង​យើង​ខ្ញុំ ហួស​កំរិត​បែប​នេះ​ឬ?


ពេល​ដាក់​ទោស​នាង​រួច​ហើយ យើង​នឹង​រសាយ​កំហឹង។ យើង​លែង​ប្រច័ណ្ឌ យើង​ស្ងប់​ចិត្ត​លែង​ខឹង‌សម្បារ​នឹង​នាង​ទៀត។


«កូន​មនុស្ស​អើយ ចូរ​ប្រាប់​ក្រុង​យេរូ‌សាឡឹម​ទៀត​ថា: អ្នក​ជា​ទឹក​ដី​មិន​បរិសុទ្ធ ជា​ដី​ដែល​គ្មាន​ភ្លៀង​ស្រោច​ស្រព នៅ​ថ្ងៃ​យើង​ខឹង។


បន្ទាប់​មក ចូរ​ដាក់​ថ្លាង​ទទេ​លើ​ភ្លើង ទុក​ឲ្យ​ក្ដៅ​រហូត​ទាល់​តែ​ស្ពាន់​ឡើង​ក្រហម អ្វីៗ​ដែល​កខ្វក់​នៅ​ក្នុង​នោះ ត្រូវ​រលាយ រីឯ​ស្នឹម​ក៏​ត្រូវ​រលាយ​អស់​ដែរ។


ប្រជា‌ជន​មួយ​ភាគ​បី​នៅ​ក្រុង​នេះ​នឹង​ត្រូវ​ស្លាប់ ដោយ​ជំងឺ​រាត​ត្បាត និង​ដោយ​ទុរ្ភិក្ស មួយ​ភាគ​បី​នឹង​ស្លាប់​ដោយ​មុខ​ដាវ ហើយ​មួយ​ភាគ​បី​ទៀត យើង​នឹង​កំចាត់‌កំចាយ​ឲ្យ​ទៅ​គ្រប់​ទិស‌ទី ដោយ​យក​ដាវ​ដេញ​តាម​ពី​ក្រោយ​ផង។


យើង​នឹង​បណ្ដោយ​តាម​កំហឹង​របស់​យើង រហូត​ចប់​ចុង​ចប់​ដើម។ យើង​នឹង​ជះ​កំហឹង​របស់​យើង​លើ​ពួក​គេ រហូត​ទាល់​តែ​អស់​ចិត្ត។ ពេល​នោះ ពួក​គេ​នឹង​ដឹង​ថា យើង​ជាអុលឡោះ‌តាអាឡា​ដែល​បាន​និយាយ​ជា​មួយ​ពួក​គេ យើង​ដាក់​ទោស​គេ​តាម​កំហឹង​របស់​យើង ព្រោះ​យើង​មាន​ចិត្ត​ប្រច័ណ្ឌ។


យើង​នឹង​ប្រព្រឹត្ត​ចំពោះ​ពួក​គេ តាម​កំហឹង​របស់​យើង។ យើង​នឹង​មិន​អាណិត​មេត្តា​ពួក​គេ ហើយ​ក៏​មិន​ត្រា​ប្រណី​ពួក​គេ​ដែរ។ កាល​ណា​ពួក​គេ​ស្រែក​អង្វរ​យើង យើង​នឹង​មិន​ស្ដាប់​ពួក​គេ​ឡើយ»។


គឺ​នៅ​ពេល​យើង​ចង់​ប្រោស អ៊ីស្រ‌អែល​ឲ្យ​បាន​ជា នោះ​កំហុស​របស់​អេប្រាអ៊ីម និង​អំពើ​ទុច្ចរិត របស់​សាម៉ារី មុខ​ជា​លេច​ចេញ​មក ដ្បិត​ពួក​គេ​បោក​ប្រាស់​គ្នា​ទៅ​វិញ​ទៅ​មក ខាង​ក្នុង​មាន​ចោរ​លួច ខាង​ក្រៅ​មាន​ចោរ​ប្លន់។


ក្រោយ​ពី​លាង​សំអាត​ហើយ អ៊ីមុាំ​ត្រូវ​ពិនិត្យ​មើល​វត្ថុ​ទាំង​នោះ​សា​ជា​ថ្មី។ ប្រសិន​បើ​ស្នាម​ដុះ​ផ្សិត​នៅ​តែ​ដដែល ទោះ​បី​មិន​រាល​ដាល​ក៏​ដោយ វត្ថុ​ទាំង​នោះ​ជា​របស់​មិន​បរិសុទ្ធ ហើយ​ត្រូវ​តែ​ដុត​វា​ចោល ព្រោះ​មាន​ដុះ​ផ្សិត​ទាំង​ខាង​ក្នុង ទាំង​ខាង​ក្រៅ។


ក្រោយ​ពី​បាន​ដក​ថ្ម កោស​ជញ្ជាំង និង​បូក​បាយអ​រួច​ហើយ ប្រសិន​បើ​ស្នាម​ស្លែ​លេច​ឡើង​សា​ជា​ថ្មី​នៅ​ក្នុង​ផ្ទះ​នោះ


ពួក​គេ​មិន​ស្ដាប់​បន្ទូល​របស់​អុលឡោះ ហើយ​ក៏​មិន​ទទួល​ការ​ប្រដៅ​ពី​ទ្រង់​ដែរ។ ពួក​គេ​មិន​ផ្ញើ​ជីវិត​លើអុលឡោះ‌តាអាឡា ពួក​គេ​មិន​ចូល​មក​ជិត​ម្ចាស់​របស់​ខ្លួន​ទេ។


យើង​គិត​ថា “អ្នក​រាល់​គ្នា​គង់​តែ​កោត​ខ្លាច និង​ព្រម​ទទួល​ការ​ស្តី​ប្រដៅ​ពី​យើង ដូច្នេះ ទី​លំ‌នៅ​អ្នក​រាល់​គ្នា​មុខ​ជា​មិន​ត្រូវ វិនាស​អន្តរាយ​ទេ”។ ប៉ុន្តែ ពេល​ណា​យើង​ដាក់​ទោស​ពួក​គេ ពួក​គេ​គិត​តែ​ពី​រូត‌រះ​ប្រព្រឹត្ត​អំពើ​ថោក​ទាប គ្រប់​បែប​យ៉ាង។


ទ្រង់​ហៅ​ខ្ញុំ​ប្រាប់​ថា៖ «មើល! រទេះ​សេះ​ដែល​ធ្វើ​ដំណើរ​ទៅ​ស្រុក​ខាង​ជើង នឹង​នាំ​រស​របស់​យើង​ឲ្យ​ទៅ​សណ្ឋិត​នៅ​ស្រុក​នោះ»។


បង​ប្អូន​ជា​ទី​ស្រឡាញ់​អើយ បើ​យើង​បាន​ទទួល​បន្ទូល​សន្យា​នៃ​អុលឡោះ​ដ៏​អស្ចារ្យ​យ៉ាង​នេះ​ហើយ យើង​ត្រូវ​ជម្រះ​ខ្លួន​ឲ្យ​បាន​បរិសុទ្ធ ចាក​ផុត​ពី​សៅ‌ហ្មង​គ្រប់​យ៉ាង ទាំង​ខាង​រូប​កាយ ទាំង​ខាង​វិញ្ញាណ ដើម្បី​ឲ្យ​បាន​បរិសុទ្ធ​ទាំង​ស្រុង ដោយ​គោរព​កោត​ខ្លាច​អុលឡោះ។


អ្នក​ណា​ទុច្ចរិត ឲ្យ​អ្នក​នោះ​ប្រព្រឹត្ដ​អំពើ​ទុច្ចរិត​ត​ទៅ​មុខ​ទៀត​ទៅ! អ្នក​ណា​សៅ‌ហ្មង ឲ្យ​អ្នក​នោះ​បន្ដ​ភាព​សៅ‌ហ្មង​ត​ទៅ​មុខ​ទៀត​ទៅ! រីឯ​អ្នក​សុចរិត​វិញ ត្រូវ​ប្រព្រឹត្ដ​អំពើ​សុចរិត​ថែម​ទៀត​ចុះ! រីឯ​អ្នក​បរិសុទ្ធ​ហើយ ត្រូវ​រក្សា​ខ្លួន​ឲ្យ​កាន់​តែ​បរិសុទ្ធ​ថែម​ទៀត​ចុះ!។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម