Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេសាយ 9:13 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

13 រីឯ​បណ្តាជន​ទាំង‌ឡាយ គេ​មិន​បាន​វិល​មក​ឯ​ព្រះ ដែល​ទ្រង់​បាន​វាយ‌ផ្ចាល​គេ ក៏​មិន​ស្វែង​រក​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ​ឡើយ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

13 រីឯ​ប្រជាជន​នេះ​មិន​បាន​ត្រឡប់មក​រក​ព្រះអង្គដែល​បាន​វាយ​ពួកគេ ក៏​មិន​បាន​ស្វែងរក​ព្រះយេហូវ៉ា​នៃ​ពលបរិវារ​ដែរ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

13 រីឯ​បណ្ដា‌ជន​ទាំង‌ឡាយ គេ​មិន​បាន​វិល​មក​ឯ​ព្រះ ដែល​ព្រះ‌អង្គ​បាន​វាយ​ផ្ចាល​គេ ក៏​មិន​ស្វែង​រក​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

13 ទោះ​បី​ព្រះ‌អម្ចាស់​វាយ​ប្រដៅ​យ៉ាង​ណា​ក្ដី ក៏​ប្រជា‌ជន​អ៊ីស្រា‌អែល​ពុំ​ព្រម​វិល​មក​រក ព្រះអង្គ​ដែរ ពួក​គេ​ពុំ​ស្វែង​រក ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល​ទេ។

សូមមើលជំពូក ចម្លង

អាល់គីតាប

13 ទោះ​បីអុលឡោះ‌តាអាឡា​វាយ​ប្រដៅ​យ៉ាង​ណា​ក្ដី ក៏​ប្រជា‌ជន​អ៊ីស្រ‌អែល​ពុំ​ព្រម​វិល​មក​រក ទ្រង់​ដែរ ពួក​គេ​ពុំ​ស្វែង​រក អុលឡោះ‌តាអាឡា​ជា​ម្ចាស់​នៃ​ពិភព​ទាំង​មូល​ទេ។

សូមមើលជំពូក ចម្លង




អេសាយ 9:13
24 ការដាក់ឲ្យឆ្លើយតបគ្នា  

ហើយ​នៅ​គ្រា​ដែល​មាន​សេចក្ដី​ទុក្ខ​វេទនា នោះ​ស្តេច គឺ​អ័ហាស​នេះ​ឯង ទ្រង់​បាន​ប្រព្រឹត្ត​រំលង​នឹង​ព្រះ‌យេហូវ៉ា​ថែម​ទៀត


ឯ​ពួក​អ្នក​ដែល​មាន​ចិត្ត​ទមិល​ល្មើស គេ​ប្រមូល​ទុក​សេចក្ដី​ខ្ញាល់ ហើយ​កាល​ណា​ទ្រង់​ចង​គេ នោះ​គេ​មិន​អំពាវ‌នាវ​ទេ


ឯង​រាល់​គ្នា​ចង់​ត្រូវ​រំពាត់​ទៀត​ធ្វើ​អី បាន​ជា​ចេះ​តែ​បះ‌បោរ​កាន់​តែ​ច្រើន​ឡើង​ដូច្នេះ គ្រប់​ទាំង​ក្បាល​ក៏​ឈឺ គ្រប់​ទាំង​ចិត្ត​បាន​ល្វើយ​ផង​ហើយ


ហើយ​នឹង​គ្មាន​ការ​អ្វី​សំរាប់​ឲ្យ​សាសន៍​អេស៊ីព្ទ​ធ្វើ ដែល​ទោះ​ជា​ក្បាល ឬ​កន្ទុយ ជា​មែកឬ​ធាង នឹង​អាច​ធ្វើ​បាន នោះ​ឡើយ។


ឱ​ព្រះ‌យេហូវ៉ា​អើយ ព្រះ‌ហស្ត​ទ្រង់​បាន​លើក​ឡើង​ជា​ស្រេច តែ​គេ​មិន​ព្រម​ឃើញ​ទេ ប៉ុន្តែគេ​នឹង​ត្រូវ​ឃើញ​សេចក្ដី​ឧស្សាហ៍​របស់​ទ្រង់​ចំពោះ​បណ្តាជន​វិញ នោះ​គេ​នឹង​មាន​សេចក្ដី​ខ្មាស ភ្លើង​នឹង​ឆេះ​បន្សុស​ពួក​ខ្មាំង​សត្រូវ​ទ្រង់​អស់​រលីង​ទៅ


វេទនា​ដល់​ពួក​អ្នក​ដែល​ចុះ​ទៅ​ឯ​ស្រុក​អេស៊ីព្ទ​ដើម្បី​រក​គេ​ជួយ ព្រម​ទាំង​ពឹង​ដល់​សេះ ហើយ​ទុក​ចិត្ត​នឹង​រទេះ​ចំបាំង ដោយ​ព្រោះ​គេ​មាន​ជា​ច្រើន ហើយ​នឹង​ពល​សេះ​ផង ដោយ​ព្រោះ​គេ​មាន​កំឡាំង​ណាស់ ឥត​សង្ឃឹម​ដល់​ព្រះ​ដ៏​បរិសុទ្ធ​នៃ​សាសន៍​អ៊ីស្រាអែល ឬ​ស្វែង​រក​ព្រះ‌យេហូវ៉ា​សោះ


អញ​បាន​ខឹង ហើយ​បាន​វាយ​គេ​ដោយ​ព្រោះ​សេចក្ដី​ទុច្ចរិត​នៃ​ចិត្ត​លោភ​របស់​គេ អញ​បាន​គេច​មុខ ហើយ​មាន​សេចក្ដី​ក្រោធ តែ​គេ​បាន​ចេះ​តែ​ថយ​ទៅ​តាម​អំពើ​ចិត្ត​ជានិច្ច


នៅ​គ្រា​នោះ ព្រះ‌អម្ចាស់ ទ្រង់​នឹង​កោរ​សក់​ក្បាល នឹង​រោម​ជើង​ផង ដោយ​កាំបិត​ដែល​បាន​ជួល​ពី​ទី​នៅ​ត្រើយ​ខាង​នាយ​ទន្លេ គឺ​ដោយ​ស្តេច​នៃ​ស្រុក​អាសស៊ើរ ហើយ​កាំបិត​នោះ​នឹង​រំលាង​ទាំង​ពុក‌ចង្កា​ផង។


អញ​បាន​អុំ​គេ ដោយ​ចង្អេរ​នៅ​ត្រង់​ទ្វារ​ក្រុង​ក្នុង​ស្រុក អញ​បាន​ធ្វើ​ឲ្យ​បាត់‌បង់​កូន​អស់​ទៅ គឺ​អញ​បាន​បំផ្លាញ​រាស្ត្រ​អញ​ហើយ ព្រោះ​គេ​មិន​បាន​បែរ​ត្រឡប់​មក​ពី​ផ្លូវ​របស់​គេ​ទេ


ដ្បិត​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ថា អញ​ស្គាល់​សេចក្ដី​ដែល​អញ​គិត​ពី​ដំណើរ​ឯង​រាល់​គ្នា មិន​មែន​គិត​ធ្វើ​សេចក្ដី​អាក្រក់​ទេ គឺ​គិត​ឲ្យ​បាន​សេចក្ដី​សុខ​វិញ ដើម្បី​ដល់​ចុង​បំផុត ឲ្យ​ឯង​រាល់​គ្នា​បាន​សេចក្ដី​សង្ឃឹម


ឱ​ព្រះ‌យេហូវ៉ា ព្រះ‌នេត្រ​ទ្រង់ តើ​ទត​មិន​ឃើញ​សេចក្ដី​ពិត​ទេ​ឬ​អី ទ្រង់​បាន​វាយ​គេ តែ​គេ​មិន​បង្រះ​សោះ ទ្រង់​បាន​ធ្វើ​ឲ្យ​គេ​អន្តរ‌ធាន​ទៅ តែ​គេ​មិន​ព្រម​ទទួល​សេចក្ដី​ប្រៀន​ប្រដៅ​ទេ គេ​បាន​តាំង​មុខ​រឹង​ជាង​ថ្ម គេ​មិន​ព្រម​វិល​មក​វិញ​ឡើយ។


កូន​មនុស្ស​អើយ ចូរ​ប្រាប់​ដល់​ទី​ក្រុង​ថា ឯង​ជា​ស្រុក​ដែល​មិន​បាន​ជំរះ​សំអាត​ឡើយ ក៏​គ្មាន​ភ្លៀង​ធ្លាក់​មក​លើ​ឯង ក្នុង​គ្រា​នៃ​សេចក្ដី​គ្នាន់‌ក្នាញ់​ផង


មាន​ការ​អាស្រូវ​បារាយណ៍ នៅ​ក្នុង​សេចក្ដី​ស្មោក‌គ្រោក​របស់​ឯង ដ្បិត​អញ​បាន​ដុស​ជំរះ​ឯង តែ​ឯង​មិន​បាន​ស្អាត​ទេ ដូច្នេះ ឯង​នឹង​មិន​បាន​ស្អាត ពី​សេចក្ដី​ស្មោក‌គ្រោក​របស់​ឯង​ទៀត​ឡើយ ដរាប​ដល់​អញ​ឲ្យ​សេចក្ដី​ក្រោធ​របស់​អញចំពោះ​ឯង​បាន​សំរាក​វិញ


សេចក្ដី​អាក្រក់​ទាំង​ប៉ុន្មាន​នេះ បាន​មក​លើ​យើង​ខ្ញុំ​ដូច​ជា​បាន​ចែង​ទុក​មក នៅ​ក្នុង​ក្រឹត្យ‌វិន័យ​របស់​លោក​ម៉ូសេ​ហើយ ប៉ុន្តែយើង​ខ្ញុំ​មិន​បាន​ទូល‌អង្វរ​ស្វែង​រក​ព្រះ‌គុណ​របស់​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​យើង​ខ្ញុំ ដើម្បី​នឹង​បែរ​ចេញ​ពី​អំពើ​ទុច្ចរិត​របស់​យើង​ខ្ញុំ ឲ្យ​មាន​គំនិត​វាង‌វៃ ក្នុង​សេចក្ដី​ពិត​របស់​ទ្រង់​វិញ​នោះ​ឡើយ


អញ​នឹង​វិល​ត្រឡប់​ទៅ​ឯ​ទី​កន្លែង​របស់​អញ ទាល់​តែ​គេ​បាន​ទទួល​ស្គាល់​ទោស​របស់​ខ្លួន ហើយ​ស្វែង​រក​មុខ​អញ​វិញ កាល​ណា​គេ​មាន​សេចក្ដី​វេទនា នោះ​គេ​នឹង​ស្វែង​រក​អញ​យ៉ាង​ស្រវា‌ស្រទេញ។


ហើយ​សេចក្ដី​អំនួត​របស់​អ៊ីស្រាអែល ក៏​តែង‌តែ​ធ្វើ​បន្ទាល់ ទាស់​នឹង​គាត់ ទោះ​បើ​កើត​មាន​ដូច្នោះ​ក៏​ដោយ គង់​តែ​គេ​មិន​បាន​វិល​ត្រឡប់​មក​ឯ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ខ្លួន​ទេ ក៏​មិន​បាន​ស្វែង​រក​ទ្រង់​ផង


គេ​ត្រឡប់​មក តែ​មិន​មែន​មក​ឯ​ព្រះ​ដ៏​ខ្ពស់​បំផុត​ទេ គេ​ប្រៀប​ដូច​ជា​ធ្នូ​ដែល​បាញ់​ទៅ​មិន​ត្រង់ ពួក​ចៅហ្វាយ​របស់​គេ នឹង​ត្រូវ​ដួល​ដោយ​ដាវ ដោយ​ព្រោះ​មោហ៍​គ្រប​នៃ​អណ្តាត​របស់​ខ្លួន នេះ​ឯង​បាន​ជា​ទី​មើល‌ងាយ​ដល់​គេ នៅ​ក្នុង​ស្រុក​អេស៊ីព្ទ។


អញ​បាន​ចាត់​ប្រើ​អាសន្ន‌រោគ​ឲ្យ​មក​នៅ​កណ្តាល​ឯង​រាល់​គ្នា បែប​ដូច​ជា​នៅ​ស្រុក​អេស៊ីព្ទ អញ​បាន​ប្រហារ​ជីវិត​ពួក​កំឡោះៗ​របស់​ឯង​រាល់​គ្នា​ដោយ​ដាវ ហើយ​បាន​ដឹក​សេះ​ទាំង​ប៉ុន្មាន​របស់​ឯង​ទៅ​បាត់ ព្រម​ទាំង​ធ្វើ​ឲ្យ​ក្លិន​ស្អុយ​ពី​ទី​បោះ​ទ័ព​របស់​ឯង បាន​សាយ​ឡើង​ដល់​ច្រមុះ​របស់​ឯង​ផង ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ថា ទោះ​បើ​យ៉ាង​នោះ​ក៏​ដោយ គង់​តែ​ឯង​រាល់​គ្នា​មិន​បាន​វិល​មក​ឯ​អញ​វិញ​ដែរ


ព្រះ‌យេហូវ៉ា ទ្រង់​មាន​បន្ទូល​ថា អញ​ក៏​ឲ្យ​ឯង​រាល់​គ្នា​មាន​ធ្មេញ​ស្អាត នៅ​គ្រប់​ទាំង​ទី​ក្រុង​របស់​ឯង ហើយ​ឲ្យ​ខ្វះ​ខាត​អាហារ​នៅ​គ្រប់​ទី​កន្លែង​របស់​ឯង ទោះ​បើ​យ៉ាង​នោះ គង់​តែ​ឯង​មិន​បាន​វិល​ត្រឡប់​មក​ឯ​អញ​ដែរ


ហើយ​ពួក​អ្នក​ដែល​បាន​រា‌ថយ ចេញ​ពី​ការ​គោរព​តាម​ព្រះ‌យេហូវ៉ា នឹង​ពួក​អ្នក​ដែល​មិន​បាន​ស្វែង​រក​ព្រះ‌យេហូវ៉ា ឬ​ស៊ើប‌សួរ​តាម​ទ្រង់​សោះ។


ប៉ុន្តែ​នៅ​ទី​នោះ ឯង​នឹង​ស្វែង​រក​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ហើយ​នឹង​ឃើញ​ទ្រង់ ក្នុង​កាល​ដែល​រក​ទ្រង់​អស់​ពី​ចិត្ត ហើយ​អស់​ពី​ព្រលឹង​ឯង​ផង


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម