ដោយពួកគេបានបោះបង់ចោលយើង ហើយដុតគ្រឿងក្រអូបជូនព្រះដទៃ និងបញ្ឆេះកំហឹងរបស់យើង ព្រោះតែអំពើទាំងប៉ុន្មានរបស់ពួកគេប្រព្រឹត្ត នោះយើងនឹងដាក់ទោសក្រុងនេះ គឺយើងមិនអាចអត់អោនបានឡើយ!”
អេសាយ 65:3 - អាល់គីតាប ជាតិសាសន៍នេះធ្វើឲ្យយើងទាស់ចិត្តជានិច្ច ដោយប្រព្រឹត្តអំពើអាក្រក់នៅមុខយើង ពួកគេធ្វើយញ្ញបូជានៅក្នុងសួនឧទ្យាន ហើយអុជធូបបន់ព្រះក្លែងក្លាយ នៅលើអាសនៈធ្វើពីឥដ្ឋ។ ព្រះគម្ពីរខ្មែរសាកល ជាប្រជាជនដែលបង្ករឿងដាក់មុខយើងជានិច្ច ដោយថ្វាយយញ្ញបូជានៅក្នុងសួនច្បារ ហើយដុតគ្រឿងក្រអូបនៅលើឥដ្ឋ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ជនជាតិដែលបណ្ដាលឲ្យយើងខឹងនៅចំពោះមុខជានិច្ច ដោយគេថ្វាយយញ្ញបូជានៅក្នុងសួនច្បារ ហើយដុតកំញាននៅលើអាសនាធ្វើពីឥដ្ឋ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ជាតិសាសន៍នេះធ្វើឲ្យយើងទាស់ចិត្តជានិច្ច ដោយប្រព្រឹត្តអំពើអាក្រក់នៅមុខយើង ពួកគេធ្វើយញ្ញបូជានៅក្នុងសួនឧទ្យាន ហើយអុជធូបបន់ព្រះក្លែងក្លាយ នៅលើអាសនៈធ្វើពីឥដ្ឋ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ជាជនជាតិដែលបណ្តាលឲ្យអញខឹងនៅចំពោះមុខជានិច្ច ដោយគេថ្វាយយញ្ញបូជានៅក្នុងសួនច្បារ ហើយដុតកំញាននៅលើអាសនាធ្វើពីឥដ្ឋ |
ដោយពួកគេបានបោះបង់ចោលយើង ហើយដុតគ្រឿងក្រអូបជូនព្រះដទៃ និងបញ្ឆេះកំហឹងរបស់យើង ព្រោះតែអំពើទាំងប៉ុន្មានរបស់ពួកគេប្រព្រឹត្ត នោះយើងនឹងដាក់ទោសក្រុងនេះ គឺយើងមិនអាចអត់អោនបានឡើយ!”
ប្រសិនបើទ្រង់បំផ្លាញអ្វីៗទាំងអស់ដែលគាត់មាន នោះគាត់មុខជាប្រមាថទ្រង់មិនខាន»។
សូមទ្រង់ធ្វើឲ្យរូបកាយគាត់ឈឺចាប់មើល៍ នោះគាត់មុខជាដាក់បណ្ដាសាទ្រង់មិនខាន»។
ពួកគេបានបះបោរប្រឆាំងនឹងទ្រង់ នៅវាលរហោស្ថានជាច្រើនលើកច្រើនសា ហើយក្នុងវាលហួតហែងនោះ ពួកគេតែងតែ ធ្វើឲ្យទ្រង់ព្រួយចិត្ត!។
ពួកគេប្រព្រឹត្តខុសចំពោះទ្រង់ ដោយទៅថ្វាយបង្គំព្រះក្លែងក្លាយ នៅតាមទីសក្ការៈរបស់សាសន៍ដទៃនៅលើភ្នំ ធ្វើឲ្យទាស់ចិត្តទ្រង់ជាខ្លាំង។
ពេលនោះ អ្នករាល់គ្នានឹងត្រូវបាក់មុខ ព្រោះតែជំពាក់ចិត្តនឹងដើមឈើដ៏សក្ការៈ ហើយអ្នករាល់គ្នាក៏នឹងត្រូវអាម៉ាស់ ព្រោះតែបានជ្រើសរើសសួនឧទ្យានទាំងនោះ ទុកជាកន្លែងធ្វើសក្ការបូជាដែរ។
ពិតមែនហើយ យេរូសាឡឹមជាក្រុងដែល កំពុងតែរលំ ហើយយូដាជាស្រុកកំពុងតែហិនហោច ដ្បិតប្រជាជននាំគ្នាប្រឆាំងនឹងអុលឡោះតាអាឡា ដើម្បីបន្ថោកសិរីរុងរឿងរបស់ទ្រង់ ដោយពាក្យសំដី និងដោយអំពើផ្សេងៗដែលពួកគេប្រព្រឹត្ត។
អស់អ្នកដែលខិតខំញែកខ្លួន និងជម្រះកាយ ឲ្យបានបរិសុទ្ធ ដើម្បីចូលទៅក្នុងសួនឧទ្យាន របស់ព្រះក្លែងក្លាយ តាមមេដឹកនាំរបស់គេ ហើយនាំគ្នាបរិភោគសាច់ជ្រូក កណ្ដុរ ព្រមទាំងអ្វីៗដ៏គួរឲ្យស្អប់ខ្ពើម មុខជាត្រូវវិនាសទាំងអស់គ្នាមិនខាន។ - នេះជាបន្ទូលរបស់អុលឡោះតាអាឡា។
រីឯអ្នកដែលយកគោមកធ្វើជាគូរបាន នោះដូចជាបានសម្លាប់មនុស្ស អ្នកដែលយកចៀមមកធ្វើគូរបាន នោះដូចជាបានវាយបំបាក់កឆ្កែ អ្នកដែលយកជំនូនមកជូន នោះដូចជាបានយកជំនូននេះជាឈាមជ្រូក អ្នកដែលដុតគ្រឿងក្រអូប នោះដូចជាបានថ្វាយបង្គំព្រះក្លែងក្លាយ គឺអស់អ្នកដែលពេញចិត្តនឹងប្រព្រឹត្តតាម ការយល់ឃើញរបស់ខ្លួន ហើយចូលចិត្តតែអំពើគួរស្អប់ខ្ពើម
នៅរជ្ជកាលស្តេចយ៉ូសៀស អុលឡោះតាអាឡាមានបន្ទូលមកខ្ញុំថា៖ «អ្នកឃើញទេ តើអ៊ីស្រអែលចិត្តសាវានោះបានធ្វើអ្វីខ្លះ? គឺនាងឡើងទៅគ្រប់ទីកន្លែងនៅលើភ្នំខ្ពស់ៗ និងចូលទៅក្រោមម្លប់ដើមឈើដ៏ធំៗ ដើម្បីប្រព្រឹត្តអំពើផិតក្បត់។
យើងនាំពួកគេចូលទៅក្នុងទឹកដី ដែលយើងបានលើកដៃសច្ចាថា ប្រគល់ឲ្យពួកគេ។ ប៉ុន្តែ ពួកគេបែរជាផ្ដោតចិត្តទៅរកទួលខ្ពស់ៗ ព្រមទាំងដើមឈើទាំងប៉ុន្មានដែលមានស្លឹកពាសពេញ។ ពួកគេនាំគ្នាធ្វើយញ្ញបូជានៅទីនោះ ព្រមទាំងច្រួចស្រាបណ្ដាលឲ្យយើងខឹង។ ពួកគេសែនសំណែនដ៏មានក្លិនឈ្ងុយឈ្ងប់ និងច្រួចស្រាសែនព្រះក្លែងក្លាយ។
ធ្វើដូច្នេះ ដើម្បីឃាត់ជនជាតិអ៊ីស្រអែលមិនឲ្យសម្លាប់សត្វ ធ្វើគូរបាននៅតាមទីវាល។ គេត្រូវនាំសត្វយកមកជូនអ៊ីមុាំនៅចំពោះអុលឡោះតាអាឡា ត្រង់មាត់ទ្វារជំរំជួបអុលឡោះតាអាឡា ហើយជូនដល់អុលឡោះតាអាឡាទុកជាគូរបានមេត្រីភាព។
ពួកគេធ្វើឲ្យយើងមានចិត្តប្រច័ណ្ឌ ដោយសារព្រះក្លែងក្លាយ ពួកគេធ្វើឲ្យយើងខឹង ដោយសារព្រះដែលឥតបានការ។ ដូច្នេះ យើងក៏នឹងធ្វើឲ្យពួកគេប្រច័ណ្ឌ ដោយសារមនុស្សដែលមិនមែនជាប្រជាជន យើងនឹងធ្វើឲ្យពួកគេខឹង ដោយសារប្រជាជាតិដែលមិនដឹងខុសត្រូវ។