Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេសាយ 66:3 - អាល់គីតាប

3 រីឯ​អ្នក​ដែល​យក​គោ​មក​ធ្វើ​ជា​គូរបាន នោះ​ដូច​ជា​បាន​សម្លាប់​មនុស្ស អ្នក​ដែល​យក​ចៀម​មក​ធ្វើ​គូរបាន នោះ​ដូច​ជា​បាន​វាយ​បំបាក់​ក​ឆ្កែ អ្នក​ដែល​យក​ជំនូន​មក​ជូន នោះ​ដូច​ជា​បាន​យក​ជំនូន​នេះ​ជា​ឈាម​ជ្រូក អ្នក​ដែល​ដុត​គ្រឿង​ក្រអូប នោះ​ដូច​ជា​បាន​ថ្វាយ‌បង្គំ​ព្រះ​ក្លែង‌ក្លាយ គឺ​អស់​អ្នក​ដែល​ពេញ​ចិត្ត​នឹង​ប្រព្រឹត្ត​តាម ការ​យល់​ឃើញ​របស់​ខ្លួន ហើយ​ចូល​ចិត្ត​តែ​អំពើ​គួរ​ស្អប់​ខ្ពើម

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

3 រីឯ​អ្នកដែល​សម្លាប់​គោបា ប្រៀបដូចជា​អ្នកដែល​វាយសម្លាប់​មនុស្ស​; អ្នកដែល​ថ្វាយ​កូនចៀម​ជាយញ្ញបូជា ប្រៀបដូចជា​អ្នកដែល​បំបាក់ក​ឆ្កែ​; អ្នកដែល​ថ្វាយ​តង្វាយធញ្ញជាតិ ប្រៀបដូចជា​អ្នកដែល​ថ្វាយ​ឈាម​ជ្រូក​; អ្នកដែល​ដុត​កំញាន​ធ្វើជាតង្វាយរំលឹក ប្រៀបដូចជា​អ្នកដែល​ឲ្យពរ​រូបបដិមាករ​; អ្នកទាំងនោះ​បាន​ជ្រើសរើស​ផ្លូវ​របស់ខ្លួន ហើយ​ព្រលឹង​របស់ពួកគេ​ពេញចិត្ត​នឹង​សេចក្ដីគួរឲ្យស្អប់ខ្ពើម​របស់ខ្លួន​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

3 អ្នក​ណា​សម្លាប់​គោ នោះ​ដូច​ជា​បាន​ប្រហារ​ជីវិត​មនុស្ស អ្នក​ណា​ដែល​ថ្វាយ​កូន​ចៀម​ទុក​ជា​យញ្ញ‌បូជា នោះ​ដូច​ជា​បាន​បំបាក់​ក​ឆ្កែ អ្នក​ណា​ដែល​ថ្វាយ​តង្វាយ​ម្សៅ នោះ​ដូច​ជា​បាន​ថ្វាយ​ឈាម​ជ្រូក អ្នក​ណា​ដែល​ដុត​កំញាន​ថ្វាយ នោះ​ក៏​ដូច​ជា​អ្នក​ដែល​ថ្វាយ​បង្គំ​ដល់​រូប​ព្រះ​ដែរ អ្នក​ទាំង​នោះ​បាន​រើស​ផ្លូវ​របស់​ខ្លួន​គេ ព្រលឹង​របស់​គេ​ក៏​រីក‌រាយ​ចំពោះ ការ​គួរ​ស្អប់​ខ្ពើម​របស់​ខ្លួន​គេ​ហើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

3 រីឯ​អ្នក​ដែល​យក​គោ​មក​ថ្វាយ​ជា​យញ្ញ‌បូជា តែ​សម្លាប់​មនុស្ស អ្នក​ដែល​យក​ចៀម​មក​ធ្វើ​យញ្ញ‌បូជា តែ​វាយ​បំបាក់​ក​ឆ្កែ អ្នក​ដែល​យក​តង្វាយ​មក​ថ្វាយ តែ​តង្វាយ​នេះ​ជា​ឈាម​ជ្រូក អ្នក​ដែល​ដុត​គ្រឿង​ក្រអូប តែ​ថ្វាយ‌បង្គំ​ព្រះ​ក្លែង‌ក្លាយ គឺ​អស់​អ្នក​ដែល​ពេញ​ចិត្ត​នឹង​ប្រព្រឹត្ត​តាម ការ​យល់​ឃើញ​របស់​ខ្លួន ហើយ​ចូល​ចិត្ត​តែ​អំពើ​គួរ​ស្អប់​ខ្ពើម

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

3 អ្នក​ណា​ដែល​សំឡាប់​គោ នោះ​ដូច​ជា​បាន​ប្រហារ​ជីវិត​មនុស្ស អ្នក​ណា​ដែល​ថ្វាយ​កូន​ចៀម​ទុក​ជា​យញ្ញ‌បូជា នោះ​ដូច​ជា​បាន​បំបាក់​ក​ឆ្កែ អ្នក​ណា​ដែល​ថ្វាយ​ដង្វាយ​ម្សៅ នោះ​ដូច​ជា​បាន​ថ្វាយ​ឈាម​ជ្រូក អ្នក​ណា​ដែល​ដុត​កំញាន​ថ្វាយ នោះ​ក៏​ដូច​ជា​អ្នក​ដែល​ថ្វាយ‌បង្គំ​ដល់​រូប​ព្រះ​ដែរ អើ អ្នក​ទាំង​នោះ​បាន​រើស​ផ្លូវ​របស់​ខ្លួន​គេ ព្រលឹង​របស់​គេ​ក៏​រីក‌រាយ ចំពោះ​ការ​គួរ​ស្អប់​ខ្ពើម​របស់​ខ្លួន​គេ​ហើយ

សូមមើលជំពូក ចម្លង




អេសាយ 66:3
19 ការដាក់ឲ្យឆ្លើយតបគ្នា  

អុលឡោះ‌តាអាឡា​មិន​ពេញ​ចិត្ត​នឹង​គូរបាន​របស់​មនុស្ស​អាក្រក់​ឡើយ តែ​ទ្រង់​ទទួល​ពាក្យ​ទូរអា‌អង្វរ​របស់​មនុស្ស​ទៀង‌ត្រង់។


អុលឡោះ​មិន​ពេញ​ចិត្ត​នឹង​គូរបាន​របស់​មនុស្ស​អាក្រក់​ទេ ដ្បិត​ពួក​គេ​យក​មក​ជូន​ដោយ​បំណង​អាក្រក់។


គ្មាន​នរណា​ម្នាក់​ចាប់​អារម្មណ៍ រិះ‌គិត និង​ពិចារណា​រួច​ពោល​ថា “ខ្ញុំ​បាន​ដុត​ឈើ​អស់​ពាក់​កណ្ដាល ខ្ញុំ​ដុត​នំបុ័ង​នៅ​លើ​រងើក​ភ្លើង ខ្ញុំ​អាំង​សាច់​បរិភោគ។ រីឯ​ឈើ​ពាក់​កណ្ដាល​ទៀត​ដែល​នៅ​សល់ ខ្ញុំ​យក​ទៅ​ធ្វើ​ជា​រូប​ព្រះ​គួរ​ស្អប់​ខ្ពើម រួច​ខ្ញុំ​នឹង​ក្រាប​ថ្វាយ‌បង្គំ​រូប​ឈើ​នោះ”។


កាល​ពី​មុន យើង​ទាំង​អស់​គ្នា​សុទ្ធ​តែ​វង្វេង ដូច​ចៀម​ដែល​បែក​ចេញ​ពី​ហ្វូង ម្នាក់ៗ​ដើរ​តាម​ផ្លូវ​របស់​ខ្លួន​ផ្ទាល់ តែអុលឡោះ‌តាអាឡា​បាន​ទម្លាក់​កំហុស​របស់ យើង​ទាំង​អស់​គ្នា​ទៅ​លើ​គាត់។


យើង​បាន​ខឹង​នឹង​ប្រជា‌រាស្ត្រ​របស់​យើង ព្រោះ​ពួក​គេ​មាន​ចិត្ត​លោភ‌លន់ និង​ប្រព្រឹត្ត​អំពើ​អាក្រក់ យើង​បាន​ដាក់​ទោស​ពួក​គេ យើង​បាន​គេច​មុខ​ចេញ​ពី​ពួក​គេ ប៉ុន្តែ ទោះ​ជា​យ៉ាង​ណា​ក្ដី ក៏​ប្រជា‌ជន​ដ៏​រឹង‌រូស​នេះ នៅ​តែ​ប្រព្រឹត្ត​តាម ទំនើង​ចិត្ត​របស់​ខ្លួន​ដដែល។


យើង​នឹង​ឲ្យ​អ្នក​រាល់​គ្នា​ស្លាប់​ដោយ​មុខ​ដាវ អ្នក​រាល់​គ្នា​នឹង​លុត​ជង្គង់​ចុះ​ឲ្យ​គេ​អារ ក ដ្បិត​យើង​បាន​ហៅ​តែ​អ្នក​រាល់​គ្នា​មិន​ឆ្លើយ​ទេ យើង​បាន​និយាយ​តែ​អ្នក​រាល់​គ្នា​មិន​ស្ដាប់​ទេ ផ្ទុយ​ទៅ​វិញ​អ្នក​រាល់​គ្នា​បាន​ប្រព្រឹត្ត​អំពើ ដែល​យើង​យល់​ថា​អាក្រក់ គឺ​អំពើ​ដែល​យើង​មិន​ពេញ​ចិត្ត។


រៀង​រាល់​ថ្ងៃ យើង​លាត​ដៃ​ទៅ​ចង់​ជួយ​គេ តែ​ប្រជា‌រាស្ត្រ​នេះ​រឹង​ចចេស​ណាស់ គឺ​គេ​ដើរ​តាម​ផ្លូវ​អាក្រក់ និង​ធ្វើ​តាម​អំពើ​ចិត្ត​របស់​ខ្លួន។


អស់​អ្នក​ដែល​ខិត‌ខំ​ញែក​ខ្លួន និង​ជម្រះ​កាយ ឲ្យ​បាន​បរិសុទ្ធ ដើម្បី​ចូល​ទៅ​ក្នុង​សួន​ឧទ្យាន របស់​ព្រះ​ក្លែង‌ក្លាយ តាម​មេ​ដឹក​នាំ​របស់​គេ ហើយ​នាំ​គ្នា​បរិភោគ​សាច់​ជ្រូក កណ្ដុរ ព្រម​ទាំង​អ្វីៗ​ដ៏​គួរ​ឲ្យ​ស្អប់​ខ្ពើម មុខ​ជា​ត្រូវ​វិនាស​ទាំង​អស់​គ្នា​មិន​ខាន។ - នេះ​ជា​បន្ទូល​របស់អុលឡោះ‌តាអាឡា។


តើ​យើង​ត្រូវ​ការ​ឲ្យ​អ្នក​រាល់​គ្នា​យក​ធូប​ពី ស្រុក​សេបា និង​យក​គ្រឿង​ក្រអូប​ពី​ស្រុក​ឆ្ងាយ មក​ជូន​យើង​ឬ? យើង​មិន​ព្រម​ទទួល​គូរបាន​ដុត​របស់ អ្នក​រាល់​គ្នា​ទេ ហើយ​យើង​ក៏​មិន​ពេញ​ចិត្ត​នឹង​គូរបាន​ណា​មួយ របស់​អ្នក​រាល់​គ្នា​ដែរ»។


ហើយ​យក​ជំនូន​នោះ​មក​ជូន​ពួក​អ៊ីមុាំ​ជា​កូន​ហារូន។ គេ​ត្រូវ​យក​ម្សៅ​ពេញ​មួយ​ក្តាប់ ដែល​លាយ​ជា​មួយ​ប្រេង និង​គ្រឿង​ក្រអូប​ទាំង​អស់​មក រួច​អ៊ីមុាំ​ម្នាក់​យក​ជំនូន​នេះ ទៅ​ដុត​នៅ​លើ​អាសនៈ ដើម្បី​ទុក​ជា​ទី​រំលឹក។ នេះ​ជា​គូរបាន​ដុត​ដែល​មាន​ក្លិន​ឈ្ងុយ ជា​ទី​គាប់​ចិត្តអុលឡោះ‌តាអាឡា។


ហាកាយ​ក៏​មាន​ប្រសាសន៍​ថា៖ ប្រជា‌ជន​នេះ​ក៏​ដូច្នោះ​ដែរ យើង​ចាត់​ទុក​ប្រជា‌ជាតិ​នេះ​ជា​សៅ‌ហ្មង ហើយ​អ្វីៗ​ដែល​ពួក​គេ​ធ្វើ និង​អ្វីៗ​ដែល​គេ​យក​មក​ជូន​យើង​នៅ​ទី​នេះ ក៏​សៅហ្មង​ដែរ។


រីឯ​ជ្រូក​ក៏​មិន​ត្រូវ​បរិភោគ​ដែរ ព្រោះ​វា​មាន​ក្រចក​ជើង​ឆែក តែ​មិន​ទំពា​អៀង​ទេ។ ដូច្នេះ ត្រូវ​ចាត់​ទុក​វា​ជា​សត្វ​មិន​ហាឡាល់ គឺ​កុំ​បរិភោគ​សាច់​វា ហើយ​ក៏​កុំ​ប៉ះ​ពាល់​ខ្មោច​វា​ដែរ។


កុំ​នាំ​យក​ជំនូន​របស់​ស្ត្រី​ពេស្យា ឬ​ប្រាក់​កំរៃ​របស់​ជន​អបាយ‌មុខ ចូល​មក​ក្នុង​ដំណាក់​របស់អុលឡោះ‌តាអាឡា​ឡើយ ទោះ​បី​គេ​យក​មក​ជូន ដើម្បី​លា​បំណន់​អ្វី​មួយ​ក៏​ដោយ ដ្បិតអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក មិន​ពេញ​ចិត្ត​នឹង​ជំនូន​របស់​ជន​ទាំង​ពីរ​ប្រភេទ​នេះ​ទេ»។


ដូច្នេះ ចូរ​នាំ​គ្នា​ហៅ​រក​ព្រះ ដែល​អ្នក​រាល់​គ្នា​បាន​ជ្រើស​រើស​នោះ​ឲ្យ​ជួយ​ទៅ! ឲ្យ​ព្រះ​ទាំង​នោះ​សង្គ្រោះ​អ្នក​រាល់​គ្នា​ក្នុង​ពេល​មាន​ទុក្ខ​លំបាក​នេះ​ទៅ!»។


នៅ​គ្រា​នោះ ស្រុក​អ៊ីស្រ‌អែល​គ្មាន​ស្តេច​សោយ​រាជ្យ​ទេ ម្នាក់ៗ​ធ្វើ​អ្វីៗ​តាម​តែ​ខ្លួន​យល់​ឃើញ។


ប្រជា‌ជន​បាន​ជ្រើស​រើស​ព្រះ​ថ្មីៗ​ទៀត ពេល​នោះ សង្គ្រាម​ក៏​ផ្ទុះ​ឡើង។ ក្នុង​ចំណោម​ប្រជា‌ជន​អ៊ីស្រ‌អែល​បួន​ម៉ឺន​នាក់ គេ​រក​តែ​ខែល ឬ​លំពែង​មួយ​មិន​បាន​ផង។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម