ទំនុកតម្កើង 78:58 - អាល់គីតាប58 ពួកគេប្រព្រឹត្តខុសចំពោះទ្រង់ ដោយទៅថ្វាយបង្គំព្រះក្លែងក្លាយ នៅតាមទីសក្ការៈរបស់សាសន៍ដទៃនៅលើភ្នំ ធ្វើឲ្យទាស់ចិត្តទ្រង់ជាខ្លាំង។ សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល58 ពួកគាត់ធ្វើឲ្យព្រះអង្គក្រេវក្រោធដោយទីខ្ពស់របស់ពួកគាត់ ហើយធ្វើឲ្យព្រះអង្គប្រច័ណ្ឌដោយរូបឆ្លាក់របស់ពួកគាត់។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦58 គេបានធ្វើឲ្យព្រះអង្គខ្ញាល់ ដោយទីខ្ពស់របស់គេ គេបណ្ដាលឲ្យព្រះអង្គប្រចណ្ឌ ដោយរូបព្រះរបស់គេ។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥58 ពួកគេប្រព្រឹត្តខុសចំពោះព្រះអង្គ ដោយទៅថ្វាយបង្គំព្រះក្លែងក្លាយ នៅតាមទីសក្ការៈរបស់សាសន៍ដទៃនៅលើភ្នំ ធ្វើឲ្យទាស់ព្រះហឫទ័យព្រះអង្គជាខ្លាំង។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤58 គេបានធ្វើឲ្យព្រះហឫទ័យទ្រង់ថ្នាំងថ្នាក់ ដោយទីខ្ពស់របស់គេ ព្រមទាំងបណ្តាលឲ្យទ្រង់ប្រចណ្ឌ ដោយរូបឆ្លាក់របស់គេផង។ សូមមើលជំពូក |
ស្តេចម៉ាណាសេបានធ្វើរូបបដិមារបស់ព្រះអាសេរ៉ា យកទៅតម្កល់ក្នុងដំណាក់របស់អុលឡោះតាអាឡា ថ្វីដ្បិតតែអុលឡោះតាអាឡាធ្លាប់មានបន្ទូលមកកាន់ស្តេចទត និងស្តេចស៊ូឡៃម៉ាន ជាកូនថា «យើងជ្រើសរើសដំណាក់ និងក្រុងយេរូសាឡឹម ពីចំណោមកុលសម្ព័ន្ធទាំងប៉ុន្មាននៃជនជាតិអ៊ីស្រអែល ទុកជាកន្លែងសម្រាប់នាមយើងរហូតតទៅ។
គ្រានោះ ជនជាតិអ៊ីស្រអែលបានប្រព្រឹត្តអំពើអាក្រក់ ដែលមិនគាប់បំណងអុលឡោះតាអាឡាសាជាថ្មី ដោយនាំគ្នាគោរពបម្រើព្រះបាល ព្រះអាសថារ៉ូត ព្រមទាំងព្រះនានារបស់ជនជាតិស៊ីរី ព្រះរបស់ជនជាតិស៊ីដូន ព្រះរបស់ជនជាតិម៉ូអាប់ ព្រះរបស់ជនជាតិអាំម៉ូន និងព្រះរបស់ជនជាតិភីលីស្ទីនទៀតផង។ គេបោះបង់ចោលអុលឡោះតាអាឡា ហើយមិនគោរពថ្វាយបង្គំទ្រង់ទៀតឡើយ។