អុលឡោះដ៏មានអំណាចដ៏ខ្ពង់ខ្ពស់បំផុត នឹងប្រទានឲ្យអ្នកមានអំណរសប្បាយ ហើយអ្នកងើបមុខសម្លឹងទៅរកទ្រង់។
អេសាយ 58:14 - អាល់គីតាប អុលឡោះតាអាឡានឹងធ្វើឲ្យអ្នកសប្បាយរីករាយ យើងនឹងនាំអ្នកឡើងទៅទីខ្ពស់នៃផែនដី យើងនឹងឲ្យអ្នករស់នៅយ៉ាងសប្បាយ ក្នុងទឹកដីដែលយើងបានចែកឲ្យយ៉ាកកូប ជាបុព្វបុរសរបស់អ្នក»។ នេះជាបន្ទូលដែលចេញមកពី អុលឡោះតាអាឡា។ ព្រះគម្ពីរខ្មែរសាកល នោះអ្នកនឹងរីករាយក្នុងព្រះយេហូវ៉ា ហើយយើងនឹងឲ្យអ្នកជិះលើកន្លែងខ្ពស់នៃផែនដី ព្រមទាំងចិញ្ចឹមអ្នកដោយមរតករបស់យ៉ាកុបដូនតាអ្នក”។ ដ្បិតព្រះឱស្ឋរបស់ព្រះយេហូវ៉ាបានមានបន្ទូលហើយ៕ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គ្រានោះ អ្នកនឹងបានចិត្តរីករាយក្នុងព្រះយេហូវ៉ា ហើយយើងនឹងបញ្ជិះអ្នកនៅលើទីខ្ពស់នៃផែនដី ហើយនឹងចិញ្ចឹមអ្នកដោយមត៌ករបស់យ៉ាកុប ជាបុព្វបុរសអ្នក ដ្បិតព្រះឧស្ឋនៃព្រះយេហូវ៉ាបានចេញវាចាហើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអម្ចាស់នឹងធ្វើឲ្យអ្នកសប្បាយរីករាយ យើងនឹងនាំអ្នកឡើងទៅទីខ្ពស់នៃផែនដី យើងនឹងឲ្យអ្នករស់នៅយ៉ាងសប្បាយ ក្នុងទឹកដីដែលយើងបានចែកឲ្យយ៉ាកុប ជាបុព្វបុរសរបស់អ្នក»។ នេះជាព្រះបន្ទូលដែលចេញមកពី ព្រះឱស្ឋរបស់ព្រះអម្ចាស់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គ្រានោះឯងនឹងបានចិត្តរីករាយក្នុងព្រះយេហូវ៉ា ហើយអញនឹងបញ្ជិះឯងនៅលើទីខ្ពស់នៃផែនដី ហើយនឹងចិញ្ចឹមឯងដោយមរដករបស់យ៉ាកុប ជាឰយុកោឯង ដ្បិតព្រះឱស្ឋនៃព្រះយេហូវ៉ាបានចេញវាចាហើយ។ |
អុលឡោះដ៏មានអំណាចដ៏ខ្ពង់ខ្ពស់បំផុត នឹងប្រទានឲ្យអ្នកមានអំណរសប្បាយ ហើយអ្នកងើបមុខសម្លឹងទៅរកទ្រង់។
តើគេយកអុលឡោះដ៏មានអំណាចខ្ពង់ខ្ពស់បំផុត ធ្វើជាប្រភពនៃអំណររបស់ខ្លួនឬទេ? តើគេអង្វររកអុលឡោះ គ្រប់ពេលវេលាឬទេ?
ហើយទ្រង់ប្រគល់ទឹកដីរបស់ពួកគេ ឲ្យអ៊ីស្រអែលជាប្រជារាស្ត្ររបស់ទ្រង់ ទុកជាមត៌ក។
ហើយទ្រង់ប្រគល់ទឹកដីរបស់ពួកគេ មកឲ្យប្រជារាស្ត្ររបស់ទ្រង់ទុកជាមត៌ក ដ្បិតចិត្តមេត្តាករុណារបស់ទ្រង់ នៅស្ថិតស្ថេររហូតតទៅ!
ទ្រង់ប្រទានអាហារយ៉ាងបរិបូណ៌ ឲ្យមនុស្សលោកនៅក្នុង ដំណាក់របស់ទ្រង់ ហើយទ្រង់ប្រទានឲ្យគេមាន អំណរសប្បាយដ៏ហូរហៀរដូចទឹកទន្លេ។
រីឯមនុស្សទន់ទាបវិញ គេនឹងទទួលទឹកដីជាមត៌ក ហើយនឹងបានសប្បាយសុខក្សេមក្សាន្ត។
ចូរស្វែងរកសុភមង្គលពីអុលឡោះតាអាឡា នោះទ្រង់នឹងប្រោសប្រទាននូវអ្វីៗ ដែលអ្នកប្រាថ្នាចង់បាន។
មនុស្សបែបនេះនឹងបានរស់នៅកន្លែងខ្ពស់ៗ គេនឹងមានថ្មដាដ៏រឹងមាំជាជំរក គេនឹងមានអាហារ មានទឹក គ្រប់គ្រាន់ ឥតខ្វះអ្វីឡើយ។
ចូរពិនិត្យមើលក្នុងគីតាបរបស់អុលឡោះតាអាឡា អ្នករាល់គ្នាមុខជាឃើញសេចក្ដីដែលមានចែង ថា: «សត្វទាំងនោះនឹងនាំគ្នាមក ឥតខ្វះមួយណាឡើយ គឺវាធ្វើតាមបង្គាប់អុលឡោះទាំងអស់គ្នា ដ្បិតរសរបស់ទ្រង់ នឹងប្រមែប្រមូលវាមក។
ពេលនោះ អុលឡោះតាអាឡានឹងសំដែងសិរីរុងរឿង ឲ្យមនុស្សលោកឃើញក្នុងពេលជាមួយគ្នា ដ្បិតអុលឡោះតាអាឡាមានបន្ទូលដូច្នេះ»។
ខ្ញុំមានអំណរយ៉ាងខ្លាំង ព្រោះតែអុលឡោះតាអាឡា ខ្ញុំរីករាយយ៉ាងអស់ពីចិត្ត ព្រោះតែម្ចាស់របស់ខ្ញុំ ដ្បិតទ្រង់បានសង្គ្រោះខ្ញុំ។ ទ្រង់បានយកសេចក្ដីសុចរិត មកពាក់ឲ្យខ្ញុំ ដូចកូនកម្លោះ និងកូនក្រមុំ តែងខ្លួននៅថ្ងៃរៀបមង្គលការ។
យើងគិតថា យើងសប្បាយចិត្ត នឹងចាត់ទុកអ្នកជាកូនប្រុសប្រសើរជាងគេ ព្រមទាំងប្រគល់ស្រុកដ៏ល្អប្រណីតជាងគេ ក្នុងចំណោមប្រជាជាតិទាំងឡាយឲ្យអ្នក។ យើងគិតថា អ្នកនឹងហៅយើងថា “បិតា” ហើយអ្នកនឹងមិនងាកចេញពីយើងទៀតទេ។
អុលឡោះតាអាឡាជាម្ចាស់មានបន្ទូលដូចតទៅ: ខ្មាំងសត្រូវបានចំអកឲ្យអ្នក គេពោលថា “ភ្នំដ៏ស្ថិតស្ថេរអស់កល្បជានិច្ចនេះបានមកជាកម្មសិទ្ធិរបស់យើងហើយ!”។
មនុស្សម្នានឹងរស់នៅយ៉ាងសុខសាន្ត ក្រោមម្លប់ដើមទំពាំងបាយជូរ និងដើមឧទុម្ពររបស់គេរៀងៗខ្លួន។ គ្មាននរណាមករំខានពួកគេឡើយ ដ្បិតអុលឡោះតាអាឡាមានបន្ទូលដូច្នេះ។
អុលឡោះនាំប្រជារាស្ត្ររបស់ទ្រង់ឡើងទៅ រស់នៅតាមតំបន់ភ្នំ ហើយឲ្យពួកគេបរិភោគ ភោគផលដែលដុះនៅតាមចម្ការ ទ្រង់ឲ្យពួកគេបរិភោគទឹកឃ្មុំ និងប្រេង នៅតាមកន្លែងដែលមានថ្ម។
អ៊ីស្រអែលអើយ អ្នកមានសុភមង្គលហើយ គ្មានជាតិសាសន៍ណាដែលអុលឡោះតាអាឡាសង្គ្រោះ ដូចទ្រង់សង្គ្រោះអ្នកឡើយ ទ្រង់ជាខែលការពារអ្នក និងជាដាវ ដែលផ្តល់ឲ្យអ្នកមានជ័យជំនះ។ ខ្មាំងសត្រូវបរាជ័យនៅចំពោះមុខអ្នក ហើយអ្នកនឹងជាន់កំទេចទីសក្ការៈរបស់ពួកគេ ដែលនៅតាមទួលខ្ពស់ៗ។
ចូរបងប្អូនអរសប្បាយ ដោយរួមជាមួយអ៊ីសាជាអម្ចាស់ជានិច្ច ខ្ញុំសូមជម្រាបបងប្អូនម្ដងទៀតថា ចូរអរសប្បាយឡើង!
បងប្អូនមិនដែលបានឃើញអ៊ីសាទេ តែបងប្អូនស្រឡាញ់គាត់ ទោះបីបងប្អូននៅតែពុំទាន់ឃើញគាត់ក្ដី ក៏បងប្អូនជឿលើគាត់ ហើយមានអំណរសប្បាយដ៏រុងរឿងរកថ្លែងពុំបាន