Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ូប 27:10 - អាល់គីតាប

10 តើ​គេ​យក​អុលឡោះ​ដ៏​មាន​អំណាច​ខ្ពង់‌ខ្ពស់​បំផុត ធ្វើ​ជា​ប្រភព​នៃ​អំណរ​របស់​ខ្លួន​ឬ​ទេ? តើ​គេ​អង្វរ​រក​អុលឡោះ គ្រប់​ពេល​វេលា​ឬ​ទេ?

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

10 តើ​គេ​នឹង​យក​ព្រះ​ដ៏​មាន​គ្រប់​ព្រះ‌ចេស្តា ជា​ទី​ពេញ​ចិត្ត​សម្រាប់​គេ ហើយ​អំពាវ‌នាវ​ដល់​ព្រះ‌អង្គ​រាល់​ពេល​វេលា​ដែរ​ឬ?

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

10 តើ​គេ​យក​ព្រះ​ដ៏​មាន​ឫទ្ធា‌នុភាព​ខ្ពង់‌ខ្ពស់​បំផុត ធ្វើ​ជា​ប្រភព​នៃ​អំណរ​របស់​ខ្លួន​ឬ​ទេ? តើ​គេ​អង្វរ​រក​ព្រះ‌ជាម្ចាស់ គ្រប់​ពេល​វេលា​ឬ​ទេ?

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

10 តើ​គេ​នឹង​យក​ព្រះ​ដ៏​មាន​គ្រប់​ព្រះ‌ចេស្តា​ជា​ទី​ពេញ​ចិត្ត​ដល់​គេ ហើយ​អំពាវ‌នាវ​ដល់​ទ្រង់​រាល់​ពេល​វេលា​ដែរ​ឬ

សូមមើលជំពូក ចម្លង




យ៉ូប 27:10
14 ការដាក់ឲ្យឆ្លើយតបគ្នា  

ខ្ញុំ​សូម​បង្ហាញ​ឲ្យ​អស់​លោក​ស្គាល់ អំណាច​របស់​អុលឡោះ ខ្ញុំ​នឹង​មិន​លាក់​គម្រោង‌ការ​របស់ ទ្រង់​ដ៏​មាន​អំណាច​ខ្ពង់‌ខ្ពស់​បំផុត​ឡើយ។


តែ​ពុំ​មាន​នរណា​ម្នាក់​ពោល​ថា: “អុលឡោះ​ដែល​បាន​បង្កើត​ខ្ញុំ ហើយ​ធ្លាប់​ដាស់‌តឿន​ខ្ញុំ ឲ្យ​ច្រៀង​ទំនុក‌តម្កើង​នៅ​ពេល​រាត្រី​នោះ តើ​ទ្រង់​នៅ​ឯ​ណា”?


តើ​អស់​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​ទុច្ចរិត សុទ្ធ​តែ​ជា​មនុស្ស​ល្ងង់​ឬ? អ្នក​ទាំង​នោះ​ចិញ្ចឹម​ជីវិត ដោយ​ជិះ‌ជាន់​ប្រជា‌រាស្ត្រ​របស់​យើង គេ​មិន​អង្វរ​រក​អុលឡោះ‌តាអាឡា​ទាល់​តែ​សោះ។


ចូរ​ស្វែង​រក​សុភ‌មង្គល​ពី​អុលឡោះ‌តាអាឡា នោះ​ទ្រង់​នឹង​ប្រោស​ប្រទាន​នូវ​អ្វីៗ ដែល​អ្នក​ប្រាថ្នា​ចង់​បាន។


ពេល​នោះ ឱ​អុលឡោះ​អើយ ខ្ញុំ​នឹង​ទៅ​ជិត​អាសនៈ​របស់​ទ្រង់ ខ្ញុំ​នឹង​ទៅ​ជិត​ទ្រង់​ដែល​ជា​ប្រភព នៃ​អំណរ​ដ៏​លើស‌លប់​របស់​ខ្ញុំ។ ឱ​អុលឡោះ​ជា​ម្ចាស់​នៃ​ខ្ញុំ​អើយ ខ្ញុំ​នឹង​លើក​តម្កើង​ទ្រង់ ដោយ​សំឡេង​ពិណ!


អុលឡោះ‌តាអាឡា​នឹង​ធ្វើ​ឲ្យ​អ្នក​សប្បាយ​រីក‌រាយ យើង​នឹង​នាំ​អ្នក​ឡើង​ទៅ​ទី​ខ្ពស់​នៃ​ផែនដី យើង​នឹង​ឲ្យ​អ្នក​រស់​នៅ​យ៉ាង​សប្បាយ ក្នុង​ទឹក​ដី​ដែល​យើង​បាន​ចែក​ឲ្យ​យ៉ាកកូប ជា​បុព្វបុរស​របស់​អ្នក»។ នេះ​ជា​បន្ទូល​ដែល​ចេញ​មក​ពី អុលឡោះ‌តាអាឡា។


រីឯ​ខ្ញុំ​វិញ ខ្ញុំ​នឹង​សប្បាយ​រីក‌រាយ ហើយ​មាន​អំណរ​ដ៏​លើស‌លប់ ដោយ​អុលឡោះ​សង្គ្រោះ​ខ្ញុំ។


ប៉ុន្ដែ គេ​ពុំ​បាន​ទុក​ឲ្យ​បន្ទូល​នៃ​អុលឡោះ​ចាក់​ឫស​នៅ​ក្នុង​ខ្លួន​គេ​ឡើយ គេ​ជាប់​ចិត្ដ​តែ​មួយ​ភ្លែត​ប៉ុណ្ណោះ លុះ​ដល់​មាន​ទុក្ខ​លំបាក ឬ​ត្រូវ​គេ​បៀត‌បៀន ព្រោះ​តែ​បន្ទូល គេ​ក៏​បោះ​បង់​ចោល​ជំនឿ​ភ្លាម។


បន្ទាប់​មក អ៊ីសា​មាន​ប្រសាសន៍​ជា​ប្រស្នា ពន្យល់​សិស្ស​ឲ្យ​ដឹង​ថា ត្រូវ​តែ​ទូរអា​ជា‌និច្ច មិន​ត្រូវ​រសាយ​ចិត្ដ​ឡើយ៖


គាត់ និង​ក្រុម​គ្រួសារ​របស់​គាត់​ទាំង​មូល ជា​អ្នក​គោរព​ប្រណិ‌ប័តន៍ និង​កោត​ខ្លាច​អុលឡោះ។ គាត់​តែង​ចែក​ទាន​ជា​ច្រើន​ឲ្យ​ប្រជា‌ជន ព្រម​ទាំង​អង្វរ​អុលឡោះ​គ្រប់​ពេល​វេលា។


ចូរ​ទូរអា​គ្រប់​ពេល​វេលា តាម​ការ​ណែ‌នាំ​របស់​រស‌អុលឡោះ ដោយ​ប្រើ​ទាំង​ពាក្យ​ទូរអា ទាំង​ពាក្យ​អង្វរ​គ្រប់​យ៉ាង ហើយ​ប្រុង​ស្មារតី​សូម‌អង្វរ​អុលឡោះ ដោយ​ចិត្ដ​ព្យាយាម​បំផុត​សម្រាប់​ប្រជា‌ជន​ដ៏‌បរិសុទ្ធ​ទាំង​អស់។


ចូរ​ទូរអា​ឥត​ឈប់​ឈរ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម