Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 36:8 - អាល់គីតាប

8 ទ្រង់​ប្រទាន​អាហារ​យ៉ាង​បរិបូណ៌ ឲ្យ​មនុស្ស​លោក​នៅ​ក្នុង ដំណាក់​របស់​ទ្រង់ ហើយ​ទ្រង់​ប្រទាន​ឲ្យ​គេ​មាន អំណរ​សប្បាយ​ដ៏​ហូរ‌ហៀរ​ដូច​ទឹក​ទន្លេ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

8 ពួកគេ​បាន​ស្កប់ស្កល់​ដោយ​ភាពបរិបូរ​នៃ​ដំណាក់​របស់ព្រះអង្គ ព្រះអង្គ​ឲ្យ​ពួកគេ​ផឹក​ពី​ទឹកជ្រោះ​នៃ​សេចក្ដីរីករាយ​របស់ព្រះអង្គ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

8 គេ​នឹង​បាន​ឆ្អែត ដោយ​របស់​ដ៏​បរិបូរ​ក្នុង​ដំណាក់​ព្រះ‌អង្គ ហើយ​ព្រះ‌អង្គ​នឹង​ឲ្យ​គេ​ផឹក​ពី​ទន្លេ នៃ​ព្រះ‌ហឫ‌ទ័យ​រីក​រាយ​របស់​ព្រះ‌អង្គ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

8 ព្រះអង្គ​ប្រទាន​អាហារ​យ៉ាង​បរិបូណ៌ ឲ្យ​មនុស្ស​លោក​នៅ​ក្នុង ព្រះ‌ដំណាក់​របស់​ព្រះអង្គ ហើយ​ព្រះអង្គ​ប្រទាន​ឲ្យ​គេ​មាន អំណរ​សប្បាយ​ដ៏​ហូរ‌ហៀរ​ដូច​ទឹក​ទន្លេ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

8 គេ​នឹង​បាន​ឆ្អែត ដោយ​របស់​ដ៏​បរិបូរ​ក្នុង​ដំណាក់​ទ្រង់ ហើយ​ទ្រង់​នឹង​ឲ្យ​គេ​ផឹក​ពី​ទន្លេ​នៃ​សេចក្ដី​អំណរ​របស់​ទ្រង់

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 36:8
19 ការដាក់ឲ្យឆ្លើយតបគ្នា  

គេ​នឹង​លែង​ឃើញ​ទឹក​ឃ្មុំ និង​ទឹក​ដោះ​គោ ដ៏​សម្បូណ៌​ហូរ‌ហៀរ ដូច​ទឹក​ជ្រោះ ទឹក​ទន្លេ​ទៀត​ហើយ។


ទ្រង់​បង្ហាញ​ខ្ញុំ​ឲ្យ​ស្គាល់​ផ្លូវ ឆ្ពោះ​ទៅ​កាន់​ជីវិត។ ដោយ​ទ្រង់​នៅ​ជា​មួយ ខ្ញុំ​មាន​អំណរ​ដ៏​បរិបូណ៌ ហើយ​នៅ​ខាង​ស្តាំ​ទ្រង់ ខ្ញុំ​ក៏​រីក‌រាយ​អស់‌កល្ប​ជា‌និច្ច​ដែរ។


ចំពោះ​ខ្ញុំ​វិញ ដោយ​ខ្ញុំ​ប្រព្រឹត្ត​តាម​សេចក្ដី​សុចរិត ខ្ញុំ​នឹង​បាន​ឃើញ​ទ្រង់ ពេល​ខ្ញុំ​ក្រោក​ពី​ដំណេក ខ្ញុំ​បាន​ស្កប់​ចិត្ត ដោយ​ទ្រង់​នៅ​ជា​មួយ។


សូម​រក្សា​ខ្ញុំ​ដូច​រក្សា​ប្រស្រី‌ភ្នែក សូម​ការពារ​ខ្ញុំ​ដូច​សត្វ​ស្លាប​ក្រុង​កូន​របស់​វា


ទ្រង់​លាក់​គេ​នៅ​ក្បែរ​ទ្រង់ ឲ្យ​រួច​ផុត​ពី​ឧបាយ‌កល​របស់​មនុស្ស គឺ​ឲ្យ​គេ​ជ្រក​នៅ​ក្នុង​ជំរំ​សក្ការៈ​របស់​ទ្រង់ ឆ្ងាយ​ពី​ពាក្យ​មួល​បង្កាច់​របស់​សត្រូវ។


មាន​ទន្លេ​មួយ​ហូរ​នាំ​យក​អំណរ​មក​ស្រោច​ស្រព កន្លែង​របស់​ទ្រង់ ដែល​ជា​ដំណាក់ ដ៏​សក្ការៈ​នៃ​អុលឡោះ​ដ៏​ខ្ពង់‌ខ្ពស់​បំផុត​ ។


ខ្ញុំ​នឹង​បាន​សប្បាយ មាន​សុខ‌ដុម‌រមនា ហើយ​ខ្ញុំ​នឹង​បន្លឺ​សំឡេង​ឡើង ច្រៀង​សរសើរ​តម្កើង​ទ្រង់។


មាន​សុភ‌មង្គល​ហើយ​អស់​អ្នក ដែល​ទ្រង់​ជ្រើស​រើស ហើយ​នាំ​ចូល​មក​រស់​នៅ​ក្នុង​ទី‌សក្ការៈ របស់​ទ្រង់។ យើង​ខ្ញុំ​នឹង​ស្កប់​ចិត្ត​ដោយ​បាន​ទទួល​ពរ នៅ​ក្នុង​ដំណាក់​របស់​ទ្រង់ គឺ​នៅ​ក្នុង​ម៉ាស្ជិទ​ដ៏‌វិសុទ្ធ​របស់​ទ្រង់។


អូន​ស្រី​សម្លាញ់​ចិត្ត​បង​អើយ បង​ចូល​ក្នុង​សួន​ឧទ្យាន​របស់​បង​ហើយ បង​នឹង​បេះ​ផ្កា​ដែល​មាន​ក្លិន​ក្រអូប​របស់​បង បង​នឹង​បរិភោគ​ទឹក​ឃ្មុំ​របស់​បង បង​នឹង​ផឹក​ស្រា​ទំពាំង‌បាយជូរ និង​ទឹក​ដោះ​គោ​របស់​បង។ មិត្ត​សម្លាញ់​របស់​ខ្ញុំ​អើយ សូម​អញ្ជើញ​ពិសា សូម​សប្បាយ​នឹង​សេចក្ដី​ស្រឡាញ់​នេះ ឲ្យ​បាន​ស្កប់‌ស្កល់​ចុះ។


អុលឡោះ‌តាអាឡា​ជា​ម្ចាស់​នៃ​ពិភព​ទាំង​មូល​នឹង​ជប់‌លៀង ប្រជា‌ជន​ទាំង​អស់​នៅ​លើ​ភ្នំ​ស៊ីយ៉ូន គឺ​មាន​ម្ហូប​ដ៏​ឆ្ងាញ់​ពិសា និង​ស្រា​ទំពាំង‌បាយជូរ​ដ៏​មាន​ឱជា‌រស​បំផុត មាន​សាច់​ចំឡក និង​ស្រា​ទំពាំង‌បាយជូរ ដែល​គេ​សំរាំង​យ៉ាង​ល្អ។


សត្វ​ព្រៃ​ទាំង‌ឡាយ គឺ​មាន​ឆ្កែ​ព្រៃ និង​ត្មាត​ជា​ដើម នឹង​នាំ​គ្នា​លើក​តម្កើង​សិរី‌រុង‌រឿង​របស់​យើង ដ្បិត​យើង​ធ្វើ​ឲ្យ​មាន​ទឹក ក្នុង​វាល​រហោ‌ស្ថាន និង​ធ្វើ​ឲ្យ​មាន​ទន្លេ​ហូរ​កាត់​វាល​ហួត‌ហែង ដើម្បី​ផ្ដល់​ទឹក​ឲ្យ​ប្រជា‌ជន ដែល​យើង​បាន​ជ្រើស​រើស


ទ្រង់​ដឹក​នាំ​ពួក​គេ​នៅ​តាម​វាល​ហួត‌ហែង តែ​ពួក​គេ​មិន​ស្រេក​ទឹក​ទេ។ ទ្រង់​ធ្វើ​ឲ្យ​មាន​ទឹក​ផុស​ចេញ​ពី​ថ្ម‌ដា សម្រាប់​ពួក​គេ ទ្រង់​វាយ​បំបែក​ថ្ម នោះ​ទឹក​ក៏​ហូរ​ចេញ​មក។


អុលឡោះ‌តាអាឡា​នឹង​ដឹក​នាំ​អ្នក​ជា‌និច្ច ទោះ​បី​អ្នក​ដើរ​នៅ​ក្នុង​វាល​ហួត‌ហែង​ក្ដី ក៏​ទ្រង់​ប្រទាន​អាហារ​ដ៏​បរិបូណ៌​ឲ្យ​អ្នក និង​ប្រទាន​ឲ្យ​អ្នក​មាន​កម្លាំង​មាំ‌មួន។ អ្នក​នឹង​ប្រៀប​ដូច​ជា​សួន​ច្បារ ដែល​សម្បូណ៌​ទៅ​ដោយ​ទឹក ឬ​ដូច​ជា​ប្រភព​ទឹក​ដែល​មិន​ចេះ​រីង។


នៅ​គ្រា​នោះ ពួក​គេ​នឹង​មាន​សុភ‌មង្គល ហើយ​សម្ផស្ស​ដ៏​ល្អ​បំផុត ស្រូវ និង​ស្រា​ទំពាំង‌បាយជូរ​ថ្មី នឹង​ផ្តល់​ឲ្យ យុវជន​យុវ‌នារី​មាន​កម្លាំង​កំហែង​មាំ‌មួន។


អ្នក​ណា​ស្រេក​ឃ្លាន​សេចក្ដី​សុចរិត អ្នក​នោះ​មាន​សុភមង្គល​ហើយ ដ្បិត​អុលឡោះ​នឹង​ប្រទាន​ឲ្យ ពួក​គេ​បាន​ឆ្អែត!


នៅ​ថ្ងៃ​បញ្ចប់​ពិធី​បុណ្យ ជា​ថ្ងៃ​ឱឡា‌រិក​បំផុត អ៊ីសា​ឈរ​នៅ​មុខ​បណ្ដា‌ជន បន្លឺ​សំឡេង​យ៉ាង​ខ្លាំង​ថា៖ «អ្នក​ណា​ស្រេក​ទឹក សុំ​អញ្ជើញ​មក​រក​ខ្ញុំ ហើយ​ពិសា​ចុះ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម