ស៊ូឡៃម៉ានបង្គាប់ឲ្យគេគាស់ថ្មធំៗ យកមកដាប់យ៉ាងល្អប្រណីត សម្រាប់ធ្វើគ្រឹះដំណាក់។
អេសាយ 54:11 - អាល់គីតាប ក្រុងដ៏សែនវេទនាអើយ! អ្នកត្រូវខ្យល់ព្យុះបក់បោក តែគ្មានអ្នកណាសំរាលទុក្ខអ្នកទេ។ ឥឡូវនេះ យើងយកថ្មដ៏ល្អប្រណីត មកសង់អ្នកឡើងវិញ យើងយកត្បូងកណ្ដៀងចាក់ជាគ្រឹះ ព្រះគម្ពីរខ្មែរសាកល “មនុស្សរងទុក្ខដែលត្រូវព្យុះបក់បោក ដែលឥតត្រូវបានសម្រាលទុក្ខអើយ មើល៍! យើងនឹងរៀបថ្មរបស់អ្នកឡើងដោយបាយអពណ៌ស្អាត ហើយចាក់គ្រឹះអ្នកដោយត្បូងកណ្ដៀង។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឱអ្នកមានទុក្ខវេទនា ដែលត្រូវខ្យល់ព្យុះបោកឥតមានសេចក្ដីកម្សាន្តចិត្តអើយ យើងនឹងរៀបថ្មអ្នកឡើង ដោយបាយអមានពណ៌ល្អ ហើយនឹងដាក់ជើងជញ្ជាំងអ្នកដោយត្បូងកណ្តៀង។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ក្រុងដ៏សែនវេទនាអើយ! អ្នកត្រូវខ្យល់ព្យុះបក់បោក តែគ្មានអ្នកណាសម្រាលទុក្ខអ្នកទេ។ ឥឡូវនេះ យើងយកថ្មដ៏ល្អប្រណីត មកសង់អ្នកឡើងវិញ យើងយកត្បូងកណ្ដៀងចាក់ជាគ្រឹះ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឱអ្នកមានទុក្ខវេទនា ដែលត្រូវខ្យល់ព្យុះបោកឥតមានសេចក្ដីកំសាន្តចិត្តអើយ មើល អញនឹងរៀបថ្មឯងឡើង ដោយបាយអមានពណ៌ល្អ ហើយនឹងដាក់ជើងជញ្ជាំងឯងដោយត្បូងកណ្តៀង |
ស៊ូឡៃម៉ានបង្គាប់ឲ្យគេគាស់ថ្មធំៗ យកមកដាប់យ៉ាងល្អប្រណីត សម្រាប់ធ្វើគ្រឹះដំណាក់។
ខ្ញុំបានខំប្រឹងប្រែងអស់ពីកម្លាំងកាយ ដើម្បីត្រៀមសម្ភារៈសង់ដំណាក់នៃម្ចាស់របស់ខ្ញុំ គឺខ្ញុំបានប្រមូលមាស សម្រាប់ធ្វើគ្រឿងប្រដាប់អំពីមាស ប្រាក់សម្រាប់ធ្វើគ្រឿងប្រដាប់អំពីប្រាក់ លង្ហិនសម្រាប់ធ្វើគ្រឿងប្រដាប់អំពីលង្ហិន ដែកសម្រាប់ធ្វើគ្រឿងប្រដាប់អំពីដែក ឈើសម្រាប់ធ្វើគ្រឿងប្រដាប់អំពីឈើ ព្រមទាំងត្បូងមណីជោតិរស ត្បូងសម្រាប់ដាំលំអ ត្បូងចំរុះពណ៌ ពេជ្រគ្រប់ប្រភេទ និងថ្មកែវដ៏ច្រើនឥតគណនា។
ស្តេចឲ្យគេតុបតែងលំអបន្ទប់នេះ ដោយត្បូងពេជ្រដ៏មានតម្លៃ ហើយមាសដែលស្រោបនោះ សុទ្ធតែជាមាសមកពីស្រុកផាវែម។
មនុស្សសុចរិតរមែងជួបនឹងទុក្ខលំបាកជាច្រើន ប៉ុន្តែ អុលឡោះតាអាឡាតែងតែរំដោះគេ ឲ្យរួចផុតពីទុក្ខលំបាកទាំងនោះជានិច្ច។
ច្រើនឆ្នាំក្រោយមក ស្តេចស្រុកអេស៊ីបស្លាប់។ កូនចៅអ៊ីស្រអែលដែលរស់ក្នុងភាពជាទាសករនាំគ្នាស្រែកថ្ងូរ ហើយសូមអង្វរអុលឡោះសំរែករបស់គេលាន់ឮឡើងដល់ទ្រង់។
ពួកគាត់បានឃើញអុលឡោះជាម្ចាស់របស់ជនជាតិអ៊ីស្រអែល។ នៅក្រោមជើងទ្រង់ មានដូចជាត្បូងកណ្តៀងសុទ្ធភ្លឺថ្លាដូចផ្ទៃមេឃ។
នៅទីនោះ ម៉ាឡាអ៊ីកាត់របស់អុលឡោះតាអាឡា បង្ហាញខ្លួនក្នុងអណ្ដាតភ្លើងដែលឆេះចេញពីកណ្តាលគុម្ពោតឲ្យគាត់ឃើញ។ គាត់ឃើញភ្លើងចេញពីគុម្ពោត តែគុម្ពោតមិនឆេះទេ។
អុលឡោះតាអាឡាមានបន្ទូលថា៖ «យើងបានឃើញទុក្ខលំបាករបស់ប្រជារាស្ត្រយើងនៅស្រុកអេស៊ីប យើងក៏បានឮសំរែករបស់គេ ព្រោះតែមេត្រួតត្រាវាយដំដែរ។ យើងដឹងអំពីទុក្ខវេទនារបស់ពួកគេហើយ។
ដៃរបស់គាត់ប្រៀបបាននឹងកងមាស ដែលមានដាំត្បូងពេជ្រ។ ខ្លួនរបស់គាត់ប្រៀបបាននឹងភ្លុក ដែលគេខាត់យ៉ាងរលើប ព្រមទាំងមានដាំត្បូងកណ្ដៀងផង។
តើយើងត្រូវឆ្លើយយ៉ាងដូចម្ដេចទៅទូត របស់ស្រុកភីលីស្ទីន? ត្រូវឆ្លើយថា “អុលឡោះតាអាឡាបានសង់ក្រុងស៊ីយ៉ូនឡើង ហើយជនទុគ៌តក្នុងចំណោមប្រជារាស្ដ្ររបស់ ទ្រង់នឹងជ្រកកោននៅក្នុងក្រុងនោះ”។
ហេតុនេះ អុលឡោះតាអាឡាជាម្ចាស់មានបន្ទូលថា៖ យើងនឹងយកថ្មមួយដុំមកដាក់ធ្វើជាគ្រឹះ នៅក្រុងស៊ីយ៉ូន ដើម្បីល្បងមើលអ្នករាល់គ្នា។ ថ្មនោះជាថ្មដ៏សំខាន់ និងមានតម្លៃ ហើយជាគ្រឹះដ៏មាំ។ អ្នកណាពឹងផ្អែកលើថ្មនេះ អ្នកនោះមុខជាមិនខកចិត្តឡើយ។
យើងនិយាយអំពីស្តេចស៊ីរូសថា អ្នកនេះជាមេដឹកនាំដែលយើងបានតែងតាំង។ គាត់នឹងបំពេញអ្វីៗតាមចិត្ត ដែលយើងប្រាថ្នាចង់បាន គាត់នឹងបញ្ជាឲ្យគេសង់ក្រុងយេរូសាឡឹម និងម៉ាស្ជិទឡើងវិញ”។
ក្រុងស៊ីយ៉ូនតែងពោលថា អុលឡោះតាអាឡាបានបោះបង់ខ្ញុំចោល អុលឡោះតាអាឡាភ្លេចខ្ញុំហើយ!។
ហេតុនេះក្រុងដែលរងទុក្ខវេទនាអើយ ចូរស្ដាប់ចុះ! អ្នកស្រវឹងតែមិនមែនស្រវឹងដោយផឹកស្រាទេ!
យើងនឹងឲ្យសត្រូវដែលធ្វើបាបអ្នក ផឹកពីពែងនេះវិញ។ គឺពួកនោះដែលធ្លាប់ពោលមកអ្នកថា “ក្រាបចុះ ទុកឲ្យយើងដើរលើខ្នងឯង!” ពេលនោះ អ្នកក៏ក្រាបចុះ ធ្វើដូចដី និងដូចផ្លូវដែលគេដើរជាន់។
យើងយកត្បូងទទឹមធ្វើជាប៉ម យកពេជ្រចរណៃធ្វើជាទ្វារ ព្រមទាំងយកត្បូងមកធ្វើជាកំពែង។
អ្នកប្រៀបដូចជាស្ត្រីដែលប្ដីបោះបង់ចោល ហើយកើតទុក្ខក្រៀមក្រំ តែឥឡូវនេះ អុលឡោះតាអាឡាត្រាស់ហៅអ្នក ឲ្យវិលមកវិញហើយ។ អុលឡោះជាម្ចាស់របស់អ្នកមានបន្ទូលថា: “បុរសពុំអាចបោះបង់ចោលភរិយាដែល ខ្លួនរៀបការកាលពីនៅវ័យក្មេងបានឡើយ”។
ពីមុន គេបានបោះបង់ចោលអ្នក គេស្អប់អ្នក ហើយគ្មាននរណាដើរកាត់ តែយើងនឹងធ្វើឲ្យអ្នកប្រែទៅជា ក្រុងមួយដ៏ថ្លៃថ្នូរ ជាក្រុងដ៏សប្បាយរហូតអស់កល្ប ជាអង្វែងតរៀងទៅ។
យើងនឹងលើកអ្នកឡើងវិញ យើងនឹងប្រោសឲ្យមុខរបួសអ្នក បានជាសះស្បើយ - នេះជាបន្ទូលរបស់អុលឡោះតាអាឡា -។ ពួកគេហៅអ្នកថា “ក្រុងដែលគេបោះបង់ចោល” គឺក្រុងស៊ីយ៉ូនដែលគ្មាននរណារាប់រក»។
គេបានឮខ្ញុំយំថ្ងូរ ក៏ប៉ុន្តែ គ្មាននរណាម្នាក់សំរាលទុក្ខខ្ញុំទេ សត្រូវទាំងប៉ុន្មានបានឮថា ខ្ញុំរងទុក្ខវេទនា គេនាំគ្នាសប្បាយចិត្ត ដោយឃើញទ្រង់ធ្វើទោសខ្ញុំ ទ្រង់ធ្វើឲ្យថ្ងៃដែលទ្រង់កំណត់ទុក បានមកដល់។ សូមឲ្យពួកគេរងទុក្ខដូចខ្ញុំដែរ!
នៅលើលំហអាកាសដែលស្ថិតនៅលើក្បាលសត្វទាំងនោះ មានដូចជាត្បូងកណ្ដៀងមួយ ដែលមានរាងជាបល្ល័ង្ក។ នៅលើត្បូងដែលមានរាងជាបល្ល័ង្កនោះ គឺនៅខាងលើបំផុត មានដូចជាទ្រង់ទ្រាយរបស់មនុស្សម្នាក់។
ខ្ញុំក្រឡេកមើលទៅ ឃើញមានលំហអាកាសនៅពីលើក្បាលរបស់ពួកម៉ាឡាអ៊ីកាត់មានស្លាប។ ក្នុងលំហអាកាសនោះ មានដូចជាបល្ល័ង្កមួយធ្វើពីត្បូងកណ្ដៀង។
នៅថ្ងៃដែលគេសង់កំពែងក្រុង របស់អ្នកឡើងវិញ ទឹកដីរបស់អ្នកនឹងលាតសន្ធឹងកាន់តែឆ្ងាយ។
ពេលនោះ មានខ្យល់ព្យុះបក់បោកមកលើសមុទ្រយ៉ាងខ្លាំង បណ្ដាលឲ្យរលកជះមកគ្របពីលើទូក។ រីឯអ៊ីសាវិញ គាត់សម្រាន្តលក់។
ខ្ញុំនិយាយប្រាប់ដូច្នេះ ដើម្បីឲ្យអ្នករាល់គ្នាបានប្រកបដោយសេចក្ដីសុខសាន្ដរួមជាមួយខ្ញុំ។ អ្នករាល់គ្នាជួបនឹងទុក្ខវេទនានៅក្នុងលោក ប៉ុន្ដែចូរមានសង្ឃឹមឡើង! ខ្ញុំបានឈ្នះលោកនេះហើយ»។
លោកដាស់តឿនពួកសិស្សឲ្យតាំងចិត្ដមាំមួន និងលើកទឹកចិត្ដគេឲ្យមានជំនឿខ្ជាប់ខ្ជួន ដោយមានប្រសាសន៍ថា៖ «យើងត្រូវឆ្លងកាត់ទុក្ខវេទនាជាច្រើន ដើម្បីឲ្យបានចូលក្នុងនគររបស់អុលឡោះ»។
អុលឡោះបានកសាងបងប្អូនឡើងជាសំណង់ ដោយមានក្រុមសាវ័ក និងណាពីជាគ្រឹះ និងមានអាល់ម៉ាហ្សៀសអ៊ីសាផ្ទាល់ជាថ្មដ៏សំខាន់។
នៅថ្ងៃនោះ កំហឹងរបស់យើងនឹងឆាបឆេះទៅលើពួកគេ យើងនឹងបោះបង់ចោលពួកគេ យើងលែងរវីរវល់នឹងពួកគេទៀតហើយ។ ខ្មាំងសត្រូវនឹងលេបបំបាត់ពួកគេ ទុក្ខវេទនា និងភាពអាសន្នជាច្រើន កើតមានដល់ពួកគេ។ ពេលនោះ ពួកគេមុខជាពោលថា “ទុក្ខវេទនាកើតមានដល់ខ្ញុំដូច្នេះ មកពីអុលឡោះជាម្ចាស់របស់ខ្ញុំលែងនៅជាមួយខ្ញុំ!”។