យើងនឹងឲ្យប្រជាជាតិមួយដ៏ធំ កើតចេញពីអ្នក ហើយយើងនឹងឲ្យពរអ្នក។ យើងនឹងធ្វើឲ្យអ្នកមានឈ្មោះល្បី។ ដូច្នេះ ចូរធ្វើជាអ្នកផ្តល់ពរដល់អ្នកដទៃចុះ!។
អេសាយ 43:4 - អាល់គីតាប យើងប្រគល់មនុស្សជាច្រើនឲ្យគេជំនួសអ្នក គឺយើងក៏ប្រគល់ប្រជាជនផ្សេងៗឲ្យគេ ជាថ្នូរលោះអ្នក ដ្បិតយើងចាត់ទុកថាអ្នកមានតម្លៃដ៏លើសលប់ ហើយយើងស្រឡាញ់អ្នកថែមទៀតផង។ ព្រះគម្ពីរខ្មែរសាកល ដោយព្រោះអ្នកមានតម្លៃ និងមានកិត្តិយសក្នុងភ្នែករបស់យើង ហើយយើងស្រឡាញ់អ្នក ដូច្នេះយើងនឹងប្រគល់មនុស្សដទៃជំនួសអ្នក ក៏នឹងប្រគល់ជាតិសាសន៍នានាជំនួសជីវិតរបស់អ្នកដែរ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ យើងនឹងឲ្យមនុស្សដទៃជំនួសអ្នក ហើយប្រជាជាតិផ្សេងៗស្នងនឹងជីវិតអ្នក ដោយព្រោះអ្នកមានតម្លៃវិសេសនៅភ្នែកយើង ក៏គួរលើកតម្កើង ហើយជាទីស្រឡាញ់ដល់យើងផង។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ យើងប្រគល់មនុស្សជាច្រើនឲ្យគេជំនួសអ្នក គឺយើងក៏ប្រគល់ប្រជាជនផ្សេងៗឲ្យគេ ជាថ្នូរលោះអ្នក ដ្បិតយើងចាត់ទុកថាអ្នកមានតម្លៃដ៏លើសលុប ហើយយើងស្រឡាញ់អ្នកថែមទៀតផង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ អញនឹងឲ្យមនុស្សដទៃជំនួសឯង ហើយប្រជាជាតិផ្សេងៗ ស្នងនឹងជីវិតឯង ដោយព្រោះឯងមានដំឡៃវិសេសនៅភ្នែកអញ ក៏គួរលើកដំកើង ហើយជាទីស្រឡាញ់ដល់អញផង |
យើងនឹងឲ្យប្រជាជាតិមួយដ៏ធំ កើតចេញពីអ្នក ហើយយើងនឹងឲ្យពរអ្នក។ យើងនឹងធ្វើឲ្យអ្នកមានឈ្មោះល្បី។ ដូច្នេះ ចូរធ្វើជាអ្នកផ្តល់ពរដល់អ្នកដទៃចុះ!។
គាត់តែងចែកទានឲ្យអ្នកក្រដោយចិត្តទូលាយ សេចក្ដីសុចរិតរបស់គាត់នៅស្ថិតស្ថេររហូតតទៅ ហើយគាត់ចំរើនកម្លាំងកាន់តែរុងរឿងឡើងៗ។
អុលឡោះតាអាឡាបានជ្រើសរើសពូជពង្សរបស់យ៉ាកកូប ហើយទ្រង់យកជនជាតិអ៊ីស្រអែល ធ្វើជាប្រជាជនផ្ទាល់របស់ទ្រង់។
ឥឡូវនេះ អុលឡោះតាអាឡាមានបន្ទូលមកខ្ញុំ ទ្រង់បានសូនខ្ញុំតាំងពីក្នុងផ្ទៃម្ដាយ ឲ្យធ្វើជាអ្នកបម្រើរបស់ទ្រង់ ដើម្បីណែនាំកូនចៅយ៉ាកកូប ឲ្យវិលត្រឡប់មករកទ្រង់ និងប្រមូល ប្រជាជនអ៊ីស្រអែលមកនៅជុំវិញទ្រង់។ ហេតុនេះហើយបានជាអុលឡោះតាអាឡាចាត់ទុកខ្ញុំ ថាជាមនុស្សថ្លៃថ្នូរ ហើយម្ចាស់នៃខ្ញុំពិតជាកម្លាំងរបស់ខ្ញុំមែន។
គ្រប់ពេលពួកគេមានអាសន្ន ទ្រង់មិនប្រើម៉ាឡាអ៊ីកាត់ ឬនរណាផ្សេងទៀត ឲ្យមកសង្គ្រោះគេទេ គឺទ្រង់បានសង្គ្រោះពួកគេ ដោយផ្ទាល់។ ទ្រង់បានលោះពួកគេ ដោយចិត្តស្រឡាញ់ និងចិត្តមេត្តាករុណា។ ទ្រង់គាំទ្រ លើកស្ទួយពួកគេ ជារៀងរាល់ថ្ងៃ តាំងពីដើមរៀងមក។
ពួកគេពោលថា អុលឡោះតាអាឡាបានសំដែង ឲ្យខ្ញុំឃើញពីចម្ងាយ។ ទ្រង់មានបន្ទូលមកខ្ញុំថា “យើងស្រឡាញ់អ្នក ដោយចិត្តស្រឡាញ់ ដែលស្ថិតស្ថេរនៅអស់កល្បជានិច្ច។ ហេតុនេះហើយបានជាយើងទាក់ទាញចិត្តអ្នក ព្រោះយើងជំពាក់ចិត្តនឹងអ្នកយ៉ាងខ្លាំង។
«កាលអ៊ីស្រអែលនៅពីក្មេង យើងបានស្រឡាញ់អ៊ីស្រអែល យើងហៅបុត្រារបស់យើងចេញពី ស្រុកអេស៊ីប។
អុលឡោះតាអាឡាមានបន្ទូលថា៖ «យើងស្រឡាញ់អ្នករាល់គ្នា តែអ្នករាល់គ្នាបែរជាពោលថា “តើមានអ្វីបញ្ជាក់ថា ទ្រង់ស្រឡាញ់យើងខ្ញុំ?”។ - នេះជាបន្ទូលរបស់អុលឡោះតាអាឡា - ទោះបីអេសាវជាបងរបស់យ៉ាកកូបក្តី ក៏យើងស្រឡាញ់យ៉ាកកូបជាងអេសាវ
អុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូលមានបន្ទូលថា៖ «នៅថ្ងៃដែលយើងបានកំណត់ទុក អ្នកទាំងនោះនឹងទៅជាប្រជារាស្ត្ររបស់យើង ពួកគេនឹងទៅជាប្រជារាស្ត្រដែលជា ចំណែកមត៌ករបស់យើងផ្ទាល់។ យើងនឹងត្រាប្រណីពួកគេ ដូចឪពុកត្រាប្រណីកូនដែលបម្រើឪពុក។
ដ្បិតអុលឡោះជាបិតាស្រឡាញ់អ្នករាល់គ្នា ព្រោះអ្នករាល់គ្នាបានស្រឡាញ់ខ្ញុំ ហើយជឿថាខ្ញុំចេញពីអុលឡោះមក។
គឺឲ្យខ្ញុំនៅក្នុងគេ ទ្រង់នៅក្នុងខ្ញុំ ដើម្បីឲ្យគេរួមគ្នាជាអង្គតែមួយពិតប្រាកដមែន ហើយមនុស្សលោកទទួលស្គាល់ថា អុលឡោះបានចាត់ខ្ញុំឲ្យមក ព្រមទាំងទទួលស្គាល់ថា អុលឡោះស្រឡាញ់គេ ដូចទ្រង់ស្រឡាញ់ខ្ញុំដែរ។
ខ្ញុំបានសំដែងនាមទ្រង់ឲ្យគេស្គាល់ ហើយខ្ញុំនឹងសំដែងឲ្យគេរឹតតែស្គាល់ថែមទៀត ដើម្បីឲ្យសេចក្ដីស្រឡាញ់របស់ទ្រង់ចំពោះខ្ញុំស្ថិតនៅក្នុងគេ ហើយខ្ញុំក៏ស្ថិតនៅក្នុងគេដែរ»។
តើឲ្យអ្នករាល់គ្នាអាចជឿដូចម្ដេចបានបើអ្នករាល់គ្នាចូលចិត្ដទទួលការសរសើរតែពីគ្នាទៅវិញទៅមកដូច្នេះ ហើយពុំស្វែងរកការសរសើរពីអុលឡោះជាម្ចាស់តែមួយគត់សោះនោះ?
ដ្បិតអ្នកជាប្រជារាស្ត្របរិសុទ្ធរបស់អុលឡោះតាអាឡា ជាម្ចាស់របស់អ្នក។ អុលឡោះតាអាឡា ជាម្ចាស់របស់អ្នក បានជ្រើសរើសអ្នក ពីក្នុងចំណោមជាតិសាសន៍ទាំងអស់នៅលើផែនដី ឲ្យធ្វើជាប្រជារាស្ត្ររបស់ទ្រង់ផ្ទាល់»។
ថ្ងៃនេះអុលឡោះតាអាឡាយល់ព្រមទទួលអ្នកជាប្រជារាស្ត្ររបស់ទ្រង់ផ្ទាល់ ដូចអុលឡោះមានបន្ទូលប្រាប់អ្នក ហើយអ្នកត្រូវប្រតិបត្តិតាមបទបញ្ជាទាំងប៉ុន្មានរបស់អុលឡោះ។
អុលឡោះបានស្រឡាញ់បុព្វបុរសរបស់អ្នក ហើយបានជ្រើសរើសពូជពង្សរបស់ពួកគេ នៅជំនាន់ក្រោយ។ ហេតុនេះហើយ បានជាទ្រង់ផ្ទាល់ នាំអ្នកចេញពីស្រុកអេស៊ីប ដោយអំណាចរបស់ទ្រង់។
អ៊ីសាបានលះបង់ជីវិតរបស់គាត់ផ្ទាល់សម្រាប់យើង ដើម្បីលោះយើងឲ្យរួចផុតពីអំពើទុច្ចរិតគ្រប់យ៉ាង និងជម្រះប្រជារាស្ដ្រមួយទុកសម្រាប់គាត់ផ្ទាល់ជាប្រជារាស្ដ្រដែលខ្នះខ្នែងប្រព្រឹត្ដអំពើល្អ។
ទុក្ខលំបាកទាំងនេះនឹងលត់ដំជំនឿរបស់បងប្អូន ឲ្យមានតម្លៃលើសមាស ដែលតែងតែរលាយសូន្យនោះទៅទៀត គឺមាសដែលសំរាំងក្នុងភ្លើង។ នៅថ្ងៃដែលអ៊ីសាអាល់ម៉ាហ្សៀសសំដែងខ្លួនឲ្យមនុស្សលោកឃើញ ជំនឿរបស់បងប្អូននឹងទទួលការសរសើរ ទទួលសិរីរុងរឿង និងកិត្ដិយសជាមិនខាន។
រីឯបងប្អូនវិញបងប្អូនជាពូជសាសន៍ដែលទ្រង់បានជ្រើសរើស ជាក្រុមអ៊ីមុាំរបស់ស្តេច ជាជាតិសាសន៍បរិសុទ្ធ ជាប្រជារាស្ដ្រដែលអុលឡោះបានយកមកធ្វើជាកម្មសិទ្ធិផ្ទាល់របស់ទ្រង់ ដើម្បីឲ្យបងប្អូនប្រកាសដំណឹងអំពីស្នាដៃដ៏អស្ចារ្យរបស់ទ្រង់ ដែលបានហៅបងប្អូនឲ្យចេញពីទីងងឹត មកកាន់ពន្លឺដ៏រុងរឿងរបស់ទ្រង់។
យើងនឹងប្រគល់អ្នកខ្លះពីសាលាប្រជុំរបស់អ៊ីព្លេសហ្សៃតនមកឲ្យអ្នក។ ពួកគេថាខ្លួនជាសាសន៍យូដា តាមពិតគេមិនមែនជាសាសន៍យូដាទេ គឺគេនិយាយកុហក។ យើងនឹងឲ្យអ្នកទាំងនោះ មកក្រាបនៅជើងអ្នក ព្រមទាំងទទួលស្គាល់ថា យើងពិតជាបានស្រឡាញ់អ្នកមែន។