Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ហូសេ 11:1 - អាល់គីតាប

1 «កាល​អ៊ីស្រ‌អែល​នៅ​ពី​ក្មេង យើង​បាន​ស្រឡាញ់​អ៊ីស្រ‌អែល យើង​ហៅ​បុត្រា​របស់​យើង​ចេញ​ពី ស្រុក​អេស៊ីប។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

1 កាល​អ៊ីស្រា‌អែល​នៅ​ក្មេង​នៅ​ឡើយ យើង​បាន​ស្រឡាញ់​អ៊ីស្រា‌អែល ក៏​បាន​ហៅ​កូន​របស់​យើង​ចេញ​ពី​ស្រុក​អេស៊ីព្ទ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

1 «កាល​អ៊ីស្រា‌អែល​នៅ​ពី​ក្មេង យើង​បាន​ស្រឡាញ់​អ៊ីស្រា‌អែល យើង​ហៅ​បុត្រ​របស់​យើង​ចេញ​ពី​ស្រុក​អេស៊ីប ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

1 ក្នុង​គ្រា​ដែល​អ៊ីស្រាអែល​នៅ​ក្មេង​នៅ​ឡើយ នោះ​អញ​បាន​ស្រឡាញ់​វា ក៏​បាន​ហៅ​កូន​អញ​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក

សូមមើលជំពូក ចម្លង




ហូសេ 11:1
18 ការដាក់ឲ្យឆ្លើយតបគ្នា  

គេ​តែងតែ​នាំ​គ្នា​ធ្វើ​បាប​ខ្ញុំ តាំង​ពី​ខ្ញុំ​នៅ​ក្មេង សូម​ឲ្យ​ជន‌ជាតិ​អ៊ីស្រ‌អែល​ពោល​តាម​ថា


អ្នក​រាល់​គ្នា​បាន​ឃើញ​ផ្ទាល់​នឹង​ភ្នែក​នូវ​ហេតុ‌ការណ៍​ដែល​យើង​ធ្វើ​ចំពោះ​ជន‌ជាតិ​អេស៊ីប ហើយ​យើង​បាន​នាំ​អ្នក​រាល់​គ្នា ដូច​ជា​សត្វ​ឥន្ទ្រី​ដាក់​កូន​នៅ​លើ​ខ្នង​វា​មក​រក​យើង។


ត្រូវ​ជម្រាប​ស្តេច​ហ្វៀរ៉អ៊ូន​ថា: “អុលឡោះ‌តាអាឡា​មាន​បន្ទូល​ដូច​តទៅ​នេះ ប្រជា‌ជន​អ៊ីស្រ‌អែល​ជា​កូន​ច្បង​របស់​យើង


ចូរ​អនុ‌ញ្ញាត​ឲ្យ​កូន​របស់​យើង​ចេញ​ទៅ​គោរព​បម្រើ​យើង។ ប្រសិន​បើ​អ្នក​មិន​ព្រម​ទេ យើង​នឹង​ប្រហារ​កូន​ច្បង​របស់​អ្នក”»។


យើង​ប្រគល់​មនុស្ស​ជា​ច្រើន​ឲ្យ​គេ​ជំនួស​អ្នក គឺ​យើង​ក៏​ប្រគល់​ប្រជា‌ជន​ផ្សេងៗ​ឲ្យ​គេ ជា​ថ្នូរ​លោះ​អ្នក ដ្បិត​យើង​ចាត់​ទុក​ថា​អ្នក​មាន​តម្លៃ​ដ៏​លើស‌លប់ ហើយ​យើង​ស្រឡាញ់​អ្នក​ថែម​ទៀត​ផង។


យើង​បោះ​បង់​ចោល​ដំណាក់​របស់​យើង យើង​លះ‌បង់​ចោល​កេរ‌មត៌ក​របស់​យើង យើង​ប្រគល់​ប្រជា‌ជន​ជា​ទី​ស្រឡាញ់​របស់​យើង ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ខ្មាំង​សត្រូវ។


ចូរ​ទៅ​ស្រែក​ប្រកាស​ប្រាប់ អ្នក​ក្រុង​យេរូ‌សាឡឹម​ថា អុលឡោះ‌តាអាឡា​មាន​បន្ទូល​ដូច​ត​ទៅ: «យើង​នឹក​ចាំ​ពី​សេចក្ដី​ស្រឡាញ់​របស់​អ្នក កាល​អ្នក​ទើប​នឹង​ពេញ​ក្រមុំ ហើយ​នឹក​ចាំ​ពី​សេចក្ដី​ស្នេហា​របស់​អ្នក ពេល​ទើប​នឹង​រៀប‌ការ គឺ​គ្រា​ដែល​អ្នក​បម្រើ​យើង​នៅ​វាល​រហោ‌ស្ថាន ជា​កន្លែង​ដែល​គ្មាន​អ្វី​ដុះ។


ក្នុង​ពេល​ដែល​នាង​ឈ្លក់​នឹង​អំពើ​ពេស្យា‌ចារ​ដ៏​គួរ​ឲ្យ​ស្អប់​ខ្ពើម​ទាំង​នេះ នាង​ពុំ​បាន​នឹក​ឃើញ​គ្រា​ដែល​នាង​នៅ​ពី​ក្មេង គ្មាន​សម្លៀក‌បំពាក់​បិទ‌បាំង​កាយ ហើយ​បំរះ​នៅ​ក្នុង​ថ្លុក​ឈាម​នោះ​ទេ។


យើង​បាន​ដើរ​កាត់​តាម​នោះ ឃើញ​នាង​កំពុង​តែ​បំរះ​ក្នុង​ថ្លុក​ឈាម យើង​ក៏​ប្រាប់​នាង​ថា ចូរ​មាន​ជីវិត​ឡើង! ទោះ​បី​នាង​ស្ថិត​នៅ​ក្នុង​ឈាម​ក៏​ដោយ ចូរ​មាន​ជីវិត​ឡើង!


នេះ​ជា​ផល​វិបាក​នៃ​អំពើ​អាក្រក់​ដ៏​ហួស​ហេតុ ដែល​អ្នក​រាល់​គ្នា​បាន​ប្រព្រឹត្ត​នៅ​បេត‌អែល។ នៅ​ពេល​ថ្ងៃ​រះ ស្ដេច​ស្រុក​អ៊ីស្រ‌អែល​នឹង​ត្រូវ វិនាស​សូន្យ។


យ៉ាកកូប​ភៀស​ខ្លួន​ទៅ​នៅ​ស្រុក​អើ‌រ៉ាម អ៊ីស្រ‌អែល​បម្រើ​គេ ព្រោះ​ចង់​បាន​ប្រពន្ធ គាត់​មើល​ថែ​ទាំ​ហ្វូង​សត្វ ដើម្បី​បាន​ប្រពន្ធ។


អេប្រា‌អ៊ីម​ពោល​ថា: “ខ្ញុំ​រក​ស៊ី​មាន​បាន ខ្ញុំ​មាន​ធន‌ធាន ដោយ‌សារ​កម្លាំង​ញើស​របស់​ខ្ញុំ​ទាំង​ស្រុង គឺ​ខ្ញុំ​គ្មាន​ធ្វើ​អ្វី​ខុស​ឡើយ”។


ចំណែក​ឯ​យើង​វិញ យើង​ជាអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក តាំង​ពី​ស្រុក​អេស៊ីប អ្នក​មិន​ស្គាល់​ម្ចាស់​ណា​ផ្សេង ទៀត​ក្រៅ​ពី​យើង​ទេ ក្រៅ​ពី​យើង ក៏​គ្មាន​អ្នក‌សង្គ្រោះ​ណា​ដែរ។


ពេល​នោះ យើង​នឹង​ប្រគល់​ចម្ការ ទំពាំង‌បាយជូរ​ឲ្យ​នាង​វិញ។ ជ្រលង​ភ្នំ​អាកោរ​នឹង​ក្លាយ​ទៅ​ជា​ទ្វារ​នាំ​នាង​ទៅ​រក សេចក្ដី​សង្ឃឹម។ នៅ​ទី​នោះ នាង​នឹង​ឆ្លើយ​តប​មក​យើង ដូច​គ្រា​នាង​នៅ​ពី​ក្មេង គឺ​គ្រា​ដែល​នាង​ទើប​នឹង​ចេញ​ពី​ស្រុក​អេស៊ីប។


អុលឡោះ‌តាអាឡា​មាន​បន្ទូល​ថា៖ «យើង​ស្រឡាញ់​អ្នក​រាល់​គ្នា តែ​អ្នក​រាល់​គ្នា​បែរ​ជា​ពោល​ថា “តើ​មាន​អ្វី​បញ្ជាក់​ថា ទ្រង់​ស្រឡាញ់​យើង​ខ្ញុំ?”។ - នេះ​ជា​បន្ទូល​របស់អុលឡោះ‌តាអាឡា - ទោះ​បី​អេសាវ​ជា​បង​របស់​យ៉ាកកូប​ក្តី ក៏​យើង​ស្រឡាញ់​យ៉ាកកូប​ជាង​អេសាវ


គាត់​ស្នាក់​នៅ​ទី​នោះ​រហូត​ដល់​ស្តេច​ហេរ៉ូដ​ស្លាប់ ដើម្បី​ឲ្យ​បាន​ស្រប​នឹង​សេចក្ដី ដែល​អុលឡោះ‌ជាអម្ចាស់​មាន​បន្ទូល​តាម​រយៈ​ណាពី​ថា៖ «យើង​បាន​ហៅ​បុត្រា​យើង​ចេញ​ពី​ស្រុក​អេស៊ីប​មក» ។


អុលឡោះ‌តាអាឡា​ស្រឡាញ់​ប្រជា‌រាស្ត្រ​របស់​ទ្រង់ ទ្រង់​រក្សា​ប្រជា‌ជន​បរិសុទ្ធ​របស់​ទ្រង់ ពួក​គេ​ក្រាប​ដល់​ដី ដើម្បី​ទទួល​បន្ទូល​របស់​ទ្រង់។


«អុលឡោះ‌តាអាឡា​ស្រឡាញ់​អ្នក​រាល់​គ្នា ហើយ​ជ្រើស​រើស​អ្នក​រាល់​គ្នា​ដូច្នេះ មិន​មែន​មក​ពី​អ្នក​រាល់​គ្នា​មាន​ចំនួន​ច្រើន​ជាង​ជាតិ​សាសន៍​ទាំង​ប៉ុន្មាន​នោះ​ឡើយ ដ្បិត​អ្នក​រាល់​គ្នា​ជា​ជាតិ​សាសន៍​មួយ​តូច​ជាង​គេ​បំផុត។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម